Seventeen : You'll be mine again

1.6K 109 10
                                    

" ប-បងខឹងអូនមែនទេ? អូនសូមទោសជុង!!! " ថេយ៍ស្ទុះទៅចាប់កដៃរបស់ជុងហ្គុកជាប់ ខណៈអ្នកម្ខាងទៀតមិនទាន់ព្រមបែរមុខមករកខ្លួននៅឡើយ។

" អេ៎ ឈប់និយាយរកអូនហើយហ៎? ហ្គុកគី!!!! " ម្ដងនេះថេយ៍ចាប់ឲ្យជុងហ្គុកបែរមករកហើយលើកដៃចាប់ទាញថ្ពាល់របស់នាយលេង។ ឯជុងហ្គុកវិញប្រឹងធ្វើមុខស្មើដូចនៅកំពុងខឹង ទាំងដែលការពិតខាងក្នុងពេលនេះរំភើបសឹងតែចាប់លីថេយ៍ដាក់លើស្មាបើកឡានទៅភូមិគ្រឹះវិញបាត់ទៅហើយ។

" ហ្គុកគី!!!! " នាយតូចពេបមាត់ហៅសព្វនាមថ្មីរបស់មនុស្សមាឌធំ ធ្វើឲ្យជុងហ្គុកទប់សំណើចលែងជាប់ទើបញញិមចេញមកហើយស្រវាទាញថេយ៍មកឱបជាប់ទ្រូង។

" សឺត បងស្រឡាញ់អូនណាស់! " បន្ទាប់ពីនិយាយត្រូវរូវគ្នាវិញហើយ ពួកគេទាំងពីរក៏នាំគ្នាត្រឡប់ចូលមកក្នុងពិធីវិញ ក៏បានជួបជាមួយហ៊ូសុកនិងយ៉ុនហ្គី។

" បណ្ដើរអាល្អិតនេះមកដែរឬ? " ហ៊ូសុកញញិមរាក់ទាក់មកកាន់ថេយ៍និងជុងហ្គុក អត់តែយ៉ុនហ្គីម្នាក់ប៉ុណ្ណោះដែលធ្វើមិនខ្វល់ពីវត្តមានរបស់អ្នកទាំងពីរ ចំណែករឿងដែលយ៉ុនហ្គីប្រាប់ទៅជុងហ្គុកនោះ ហ៊ុសុកមិនបានដឹងឡើយ។

" បងក៏ឃើញហើយតើ! " ជុងហ្គុកញាក់ចិញ្ចើមញញិមដាក់ហ៊ូសុកវិញ មុននឹងក្រឡេកភ្នែកមើលទៅយ៉ុនហ្គី។

" បងយ៉ុន- "

" យើងទៅបន្ទប់ទឹកមួយភ្លែត! " យ៉ុនហ្គីរហ័សដើរចេញទៅបាត់ហាក់ដូចកំពុងគេចមិនចង់និយាយជាមួយជុងហ្គុក។

" នេះលេងមែនទែនហើយ ខឹងជាមួយក្មួយ រាលដាលដល់គេផ្សេង! " ហ៊ូសុកក្រវីក្បាលហួសចិត្តនឹងយ៉ុនហ្គីព្រោះមិនដឹងរឿង។

" តាមតែគាត់ទៅ "

" អឺ តោះទៅរកកន្លែងអង្គុយពិធីគេចាប់ផ្ដើមហើយ " ហ៊ូសុក ជុងហ្គុក និងថេយ៍នាំគ្នាដើរទៅរកកន្លែងអង្គុយសមរម្យ ហើយពិធីក៏បានចាប់ផ្ដើម ដាក់បង្ហាញគ្រឿងពេជ្រលើម៉ូឌែលស្រីស្អាតៗដើម្បីឲ្យភ្ញៀវធ្វើការដេញថ្លៃ។

ពិធីដេញថ្លៃប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់ការដាក់បង្ហាញចុងក្រោយគឺ ខ្សែកពេជ្រតូចឆ្មារមានបន្តោងត្បូងតូចមួយពណ៌ស្វាយមើលទៅស្រស់ស្អាតប្លែកហើយទាក់ទាញ ចំណែកឯមូឌែលដែលគ្រងខ្សែកនេះគឺ គីម ហាណា តារាម៉ូឌែលស្រីដ៏ស្រស់ស្អាត ប្រឡូកចូលក្នុងវិស័យសិល្បៈជាយូរឆ្នាំហើយដែរ អ្វីដែលពិសេសនាងគឺជាអតីតរបស់មនុស្សប្រុសម្នាក់ដែលមានវត្តមានក្នុងពិធីនេះផងដែរ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now