Twenty two : Baby, I love the way you moan!

1.6K 106 6
                                    

warning : Smut scene ahead if you feel uncomfortable please don't read.
ភាគនេះមានពាក្យមិនសមរម្យច្រើន បើមានអារម្មណ៍មិនល្អសូមកុំអាន ♡

°°°°°

ភូមិគ្រឹះលេអូដាស៍....

រថយន្ដទំនើបបើកចូលមកសំចតក្នុងបរិវេណមុខផ្ទះ យ៉ុនហ្គីបើកទ្វារឡានចុះហើយរត់ទៅម្ខាងនៃឡានបីមនុស្សដែលសន្លប់មកក្នុងដៃ ហើយដើរចូលទៅខាងក្នុង។

ចូលមកដល់ក្នុងបន្ទប់នាយក៏ដាក់ឲ្យជីមីនគេងទៅលើពូក ធ្វើឲ្យគេចាប់រើ....

" អ្ហឹកៗ...ឈឺក្បាល..ណាស់! " ត្របកភ្នែកនៅតែបន្តបិទ ប៉ុន្ដែបបូរមាត់ស្រែកត្អូញថាឈឺ។ យ៉ុនហ្គីឈរសំឡឹងទាំងអស់សំណើចហួសចិត្ត ផឹកក៏ខ្លួនឯង ស្រែកឈឺក៏ខ្លួនឯង ចាំមើលតែដឹងខ្លួនពេលណា នាយនឹងស្ដីឲ្យក្មេងដឹងម្ដង។

បន្ទាប់ពីនោះ យ៉ុនហ្គីក៏ដើរចូលទៅក្នុងបន្ទប់ទឹក ដោយចេញមកវិញជាមួយកូនកាធុងជ័រមួយដែលមានទឹកនិងកន្សែងសម្រាប់ជូតខ្លួនឲ្យជីមីន ខ្លាចថាគេស្អុះស្អាប់ហើយគេងមិនស្រួល មុននេះក៏ទើបនឹងលឺថាឈឺក្បាលផង។

" មីន នៅឲ្យស្ងៀម ពូជូតខ្លួនឲ្យ! " យ៉ុនហ្គីស្រដីលួងលោមមនុស្សដែលរើបម្រាស់ ដៃរបស់នាយចាប់ដោះអាវក្រៅដែលនាយពាក់បិទឡេវឲ្យគេនៅលើឡានមុននេះចេញ។ កែវភ្នែកក្រឡេកទៅឃើញស្នាមក្រហមក្រម៉ៅនៅលើ.ករបស់ជីមីន ហើយប្រាកដណាស់ ស្នាមនោះគឺជាស្នាមដែលនាយបានបន្សល់កាលពីយប់មិញ តែពេលនៅក្នុងក្លឹបប្រហែលគ្មានអ្នកឃើញនោះទេដោយសារភ្លើងហ្វាបាញ់ឆ្វេចឆ្វាចចាំងពន្លឺពេញហ្នឹង។

" ពូសូមទោសណា៎! " ម្រាមដៃសស្គុសអង្អែលត្រង់ស្នាមទាំងអស់នោះ ជាមួយអារម្មណ៍សោកសៅ មិនមែនមិនស្រឡាញ់ តែមកពីស្រឡាញ់មិនបាន តើមាននរណាដឹងការពិតនៅក្នុងបេះដូងរបស់នាយខ្លះទៅ?

បន្ទាប់ពីជូតខ្លួនរួចរាល់ យ៉ុនហ្គីក៏ទាញភួយមកដណ្ដប់ត្រឹមចុងដង្ហើមឲ្យជីមីន នាយថែមទាំងបានយករបស់បញ្ចុះកម្ដៅមកបិទថ្ងាសឲ្យជីមីនទៀតផង វាអាចនឹងជួយឲ្យគេបិទឈឺក្បាល។ សំឡឹងមុខដែលគេងយូរៗ យ៉ុនហ្គីក៏ងាកភ្នែកទៅប៉ះនឹងរូបថតដែលដាក់នៅលើតុជិតក្បាលគ្រែ វាជារូបកាលពីតូចរបស់ជីមីនជាមួយនិងនាយ ជីមីនញញឹមស្នាមខ្លាំងណាស់ ហើយនាយក៏ញញឹមស្អាតខ្លាំងដូចគ្នា ពេលវេលាកន្លងទៅត្រឹមមួយពព្រិចភ្នែក ហេតុការណ៍ថ្ងៃនោះហាក់ដូចជាទើបនឹងកើតឡើងម្សិលមិញអ៊ីចឹង។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now