Twenty six : What kind of relationship do they have?

1.3K 107 6
                                    

@The Golden Win-e Company

អេឌីបានបើកឡានមកដល់ក្រុមហ៊ុននៅម៉ោង11ថ្ងៃត្រង់ទៅហើយ ដោយមិនបានចូលទៅភូមិគ្រឹះនោះទេ ទើបដោយទាំងថេយ៍មកដែរ។

" លោកអគ្គនាយក! " បុគ្គលិកដែលរៀបចំការប្រចាំដើរមករកអ្នកដែលបើកទ្វារដើរចូលមកខាងក្នុងជាមួយទឹកមុខមាំ។

" ពួកគេនៅទីណា? "

" ចាសលោកអគ្គនាយក នៅក្នុងបន្ទប់ប្រជុំចាស៎! "

" ថេយ៍! " ជុងហ្គុកងាកទៅរកថេយ៍ ធ្វើឲ្យម្ខាស់ឈ្មោះដែលរវល់ងាកមើលរបស់ប្លែកភ្នែកដូចជាកូនក្មេងរហ័សងាកមកមើលនាយ។

" បាទ? "

" អូនទៅចាំនៅ office របស់បងសិនទៅ! អេមមី នាំគេទៅ office របស់ខ្ញុំ!! " ជុងហ្គុកប្រាប់ប្រាប់ទៅថេយ៍ហើយងាកមកនិយាយជាមួយបុគ្គលិកវិញ។

" ចាស លោកអគ្គនាយក! " នាងឱនក្បាលចុះបន្តិចយល់ ទើបជុងហ្គុកនិងអេឌីនាំគ្នាដើរទៅរកបន្ទប់ប្រជុំបាត់ បន្ទាប់មកនាងក៏នាំថេយ៍មកកាន់ office របស់ជុងហ្គុក។

" នេះជា office របស់លោកអគ្គនាយក អ្នកប្រុសអាចសម្រាកនៅទីនេះបាន ហើយបើត្រូវការអ្វីអាចខលតាមទូរសព្ទខ្សែដែលនៅលើតុធ្វើការរបស់លោកអគ្គនាយកបាន នាងខ្ញុំសូមលាទៅធ្វើការបន្តហើយ " នាងញញឹមដាក់ថេយ៍ហើយក៏បិទទ្វារចាកចេញទៅបាត់។ ថេយ៍បង្វិលខ្លួនមកមើលបន្ទប់ធ្វើការដ៏ធំទូលាយ នៅម្ខាងនៃតុធ្វើការ គឺជាជញ្ជាំងកញ្ចក់ថ្លាដែលអាចមើលឆ្លុះទៅទេសភាពនៅខាងក្រៅបានយ៉ាងពេញភ្នែក គេដើរទៅមើលបន្តិច រួចក៏ដើរទៅមើលតុធ្វើការរបស់នាយ។

" មុខកាចសម្បើមណាស់! " ថេយ៍ដាក់ខ្លួនអង្គុយនៅលើតុធ្វើការរបស់ជុងហ្គុកហើយយករូបថតដែលដាក់តាំងនៅជិតនោះមកមើលទាំងគ្រឺតខ្នាញ់មនុស្សនៅក្នុងរូបថតជាខ្លាំង ថតរូបមួយទាំងមូលតែមិនសូម្បីញញឹមអីបន្តិច។

ក្រាក!
ទ្វារបន្ទប់ប្រជុំបើកឡើងដោយស្នាដៃរបស់អេឌី ជុងហ្គុកក៏ដើរត្រុយទៅរកកៅអីអគ្គនាយកនៅក្នុងបន្ទប់ប្រជុំ ដែលមានអ្នករួមភាគហ៊ុនប្រមាណដប់អ្នកអង្គុយនៅសងខាងតុប្រជុំដ៏វែង។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now