Twenty : Where did they go missing?

1.5K 106 2
                                    

ក្នុងភោជនីយដ្ឋានមួយកន្លែង

ក្នុងភោជនីយដ្ឋាននេះតម្រូវឲ្យភ្ញៀវចូលទៅក្នុងបន្ទប់ដែលបានរៀបចំ នេះជាការកក់ទុក ចំណែកអ្នកដែលចង់ទទួលបានបរិយាកាសមានខ្យល់បក់អីបែបនេះ ក៏អាចចេញមកអង្គុយនៅតុខាងក្រៅបាន។
ក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ អាហារបួនប្រាំមុខត្រូវបានដាក់តម្រៀបលើតុយ៉ាងមានរបៀបរៀបរយនិងគួរឲ្យចង់បរិភោគ តែតាមដែលសំឡឹងឃើញមនុស្សដែលណាត់ជួបគ្នាក្នុងខណៈពេលនេះមិនមែនមកដើម្បីភ្លក់រសជាតិម្ហូបទាំងនេះឡើយ។
ថេយ៉ុងអង្គុយសំឡឹងទៅលោកហាន់ដេដោយមិននិយាយអ្វីទាំងអស់ ព្រឹកនេះជុងហ្គុកបានទៅក្រុមហ៊ុនទើបគេអាចឆ្លៀតពេលចេញមកខាងក្រៅបានដូច្នេះ។
" ការងារ- // ខ្ញុំយកបានស្នាមម្រាមដៃរបស់គេហើយ! " ថេយ៍និយាយកាត់សម្ដីរបស់លោកហាន់ដេ ព្រមទាំងបើកកាបូបដកថង់ប្លាស្ទិចដែលមានកែវជាប់ស្នាមម្រាមដៃរបស់ជុងហ្គុកនៅក្នុងនោះ។ តើឆ្ងល់ដែរទេ ថាគេយកវាមកបានដោយរបៀបណា? គឺកាលពីយប់មិញ បន្ទាប់ពីធ្វើរឿងក្ដៅគគុកទាំងអស់នោះរួច ជុងហ្គុកបានសង្ងំគេងលក់ ទើបថេយ៍ក្រោកឡើងហើយយកកែវមកផ្ដិតស្នាមម្រាមដៃរបស់នាយ។ គេដឹងថាវាមិនមែនជារឿងត្រឹមត្រូវឡើយ ដែលធ្វើទង្វើបែបនេះដាក់នាយ តែគេមានជម្រើសផ្សេងដែរឬ??
" ល្អណាស់!! " លោកហាន់ដេស្រវាយកថង់ប្លាស្ទិចមកទុកទាំងញញឹមចុងមាត់។
" លោកមានរឿងអ្វីនិយាយក៏ឆាប់និយាយមក! "
" យើងចង់ឲ្យឯងបំផ្លាញចម្ការទំពាំងបាយជូររបស់វា!! "
" លោកនិយាយស្អី?? " ថេយ៍សំឡឹងទៅបុរសដែលមាននាមជាឪពុកទាំងក្រសែភ្នែកហួសចិត្ត តើគាត់ត្រូវការអ្វីឲ្យប្រាកដទៅ?? តើគាត់ចង់បង្វិលក្បាលគេដល់ពេលណាទៀត?
" កាលនៅពិធីដេញថ្លៃគ្រឿងពេជ្រ យើងឃើញវាឈ្លក់វង្វេងនឹងឯងណាស់ ធ្វើយ៉ាងម៉េចសុំវាទៅលេងចម្ការទំពាំងបាយជូរឲ្យបាន ហើយក៏ដុតចម្ការនោះចោលទៅ!! " លោកហាន់ដេសង្កត់ដៃនឹងតុនិយាយ កាលពីពិធីដេញថ្លៃនោះគាត់ក៏បានចូលរួមដូចគ្នា គ្រាន់តែថេយ៍មិនបានចាប់អារម្មណ៍ឃើញគាត់ប៉ុណ្ណោះ។
" លោក!!! លោកគិតថាវាងាយស្រួលណាស់ទៅឬ? ចុះបើគេចាប់បានថាខ្ញុំធ្វើ? "
" វាជារឿងរបស់ឯង មិនមែនយើង!!! យើងគ្រាន់តែមកប្រាប់ប៉ុណ្ណឹងទេ ពេលវេលាមកដល់ យើងនឹងប្រាប់ពីផែនការបន្ទាប់!! អូ! មែនហើយ អាហារមួយពេលនេះ យើងជាអ្នកចេញ " និយាយចប់ លោកហាន់ដេក៏ក្រោកឡើងសម្រួលឡេវអាវរបស់គាត់ ហើយដើរចេញទៅបាត់ជាមួយអ្វីដែលថេយ៍ឲ្យមុននេះ។
" តើខ្ញុំគួរធ្វើយ៉ាងណាទៅ? " ដៃដែលដាក់លើតុក្ដាប់យ៉ាងណែន តើពេលណាគេរួចផុតពីការគាបសង្កត់របស់ប្រុសកំណាចម្នាក់នេះទៅ? តើគេគួរធ្វើយ៉ាងណាទើបអាចឲ្យជុងហ្គុកជូនគេទៅចម្ការទំពាំងបាយជូរនោះបានទៅ?
ថេយ៍លើកដៃទះក្បាលតិចៗទាំងស្មុគស្មាញ មុននឹងស្រវារកទូរសព្ទមក៖
" ហាឡូ មីន! ពួកយើងជួបគ្នាបានទេ...? "

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now