Thirteen : The game will start

1.8K 136 2
                                    

-ថ្ងៃថ្មី

" អរុណសួស្តីលោកពូ!! អរុណសួស្តីបងហ្រ្វេង!! " ជីមីនចុះមកដល់ខាងក្រោមដើរចូលទៅអង្គុយនៅតុអាហារ និយាយទៅកាន់យ៉ុនហ្គីដែលកំពុងអង្គុយក្រេបកាហ្វេជាមួយនិងនាយហ្វ្រេងដែលកំពុងឈរក្រព័ទ្ធដៃពីក្រោយយ៉ុនហ្គី។

" អ្នកទាំងពីរកើតអីមែនទេ? " ពេលមិនឃើញមនុស្សទាំងពីរតបមកខ្លួនវិញ ជីមីនក៏ចាប់ផ្ដើមចម្លែកចិត្តភ្លាម ព្រោះទាំងនាយហ្វ្រេងទាំងយ៉ុនហ្គីធ្វើឫកពាដូចកំពុងងរងក់ដាក់គេអ៊ីចឹង តើគេបានធ្វើអ្វីឲ្យអ្នកទាំងពីរមិនពេញចិត្តមែនទេ?

" អរុណសួស្ដីអ្នកប្រុសតូច! " ហ្វ្រេងឱនក្បាលបន្តិចដាក់ជីមីន ខណៈអ្នកបម្រើកំពុងរៀបចំដួសបបរដាក់ក្នុងចានរបស់ជីមីន។

" លោកពូ!! " ជីមីនជ្រួញចិញ្ចើមចូលគ្នាទាំងមិនសុខចិត្ត ពេលយ៉ុនហ្គីធ្វើឫកពាដូចគេជាមនុស្សអរូបនៅក្នុងតុអាហារ និយាយរកក៏មិននិយាយ មុខក៏មិនខ្ចីមើល បែរជាអង្គុយក្រេបកាហ្វេចុចទូរសព្ទយ៉ាងស្ងប់ស្ងាត់ទៅវិញ។

" ឆឹស មិននិយាយក៏មិននិយាយទៅ គិតថាពូអស្ចារ្យណាស់ទៅឬ???? បងហ្រ្វេង!!! ទៅសាលា!!! " ជីមីនច្រត់ដៃនឹងតុអាហារក្រោកឈរឡើងបញ្ចេញសំឡេងចច្រែតដាក់ទៅប្រុសចាស់ មុននឹងស្រែកប្រាប់ទៅហ្វ្រេងហើយដើរចេញពីតុអាហារទៅយកកាតាបបម្រុងនឹងដើរចេញទៅរកឡាន។

" បា-បាទ? តែអ្នកប្រុសតូចមិនទាន់ញ៉ាំ- "

" ទៅសាលា យល់ទេ???? " គ្រាន់តែលឺហ្វ្រេងនិយាយរដាក់រដុប ជីមីនក៏ងាកទៅសម្លក់ដាក់ហ្វ្រេងជាមួយក្រសែភ្នែកសុីសាច់ហុតឈាម។

" បា-បាទ!! "

" ហ្វ្រេង!! នៅឈរទីនេះរហូតគេញ៉ាំអាហារអស់!! " យ៉ុនហ្គីសង្កត់សំឡេងឲ្យហ្វ្រេងដែលបោះជំហានបានបីជំហានរហ័សថយក្រោយមកវិញព្រលឹងនៅចុងសក់។

" បងហ្រ្វេង ខ្ញុំទៅសាលា!!! " ជីមីនទម្លាក់កាតាបស្រែកហៅហ្វ្រេងម្ដងទៀត។

" អ្នក-អ្នកប្រុសមកអង្គុយញ៉ាំអាហារពេលព្រឹកសិនទៅបាទ ចាំខ្ញុំជូនទៅបន្ទាប់ពីញ៉ាំរួច "

" បងជំទាស់បញ្ជាខ្ញុំ?? ខ្ញុំមិនឃ្លាន ខ្ញុំចង់ទៅសាលា!! "

" យប់មិញមិនញ៉ាំ ព្រឹកឡើងមិនឃ្លាន មើលរាងខ្លួនឯងផង ប្រយ័ត្នខ្យល់បក់រលំ!! " យ៉ុនហ្គីទម្លាក់ទូរសព្ទប្រើក្រសែភ្នែកកាចទៅជីមីន និយាយឌឺដងទាំងដែលការពិតបារម្ភខ្លាចថាក្មួយឈឺព្រោះមិនព្រមញ៉ាំអី។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now