ភាគ១ (មិត្តភាព)

192 10 0
                                    

(ផ្ដើមដំបូងនៅក្នុងមណ្ឌលកុមារកំព្រាហ្គុនវូដែលបានមើលថែនិងចញ្ចឹមក្មេងកំព្រាជាច្រើនមើលថែយកចិត្តទុកដាក់ចេញពីចិត្ត)
ហេសុ៊ន{ហូសុកមកនេះបន្តិច}អ្នកគ្រូហេសុ៊នក៏បានហៅក្មេងអាយុ១២ឆ្នាំម្នាក់ដែលមានឈ្មោះថាហូសុកមកជួប។
ហូសុក{បាទ អ្នកគ្រូមានការអីជាមួយខ្ញុំមែនទេ?}
ហេសុ៊ន{ថ្ងៃស្អែកនេះអ្នកគ្រូនឹងរៀបចំខួបកំណើតឱ្យឯង តើឯងចង់បានអីទេ?}
ហូសុក{ពិតមែនទេអ្នកគ្រូ?}ឮបែបនេះភ្លាមគេសម្បាយចិត្តយ៉ាងខ្លាំង។
ហេសុ៊ន{អ្នកគ្រូធ្លាប់កុហកឯងមែនទេ?}អ្នកគ្រូក៏ញញឹមបន្តិចរួចយកដៃទៅអង្អែកក្បាលហូសុក។
ហូសុក{ខ្ញុំមិនទាន់ដឹងទេ អ្នកគ្រូ}ឮបែបនេះគេក៏ចាប់ផ្ដើមគិតពីរបស់ដែលគេចង់បានតែគេមិនដឹងថាគេចង់បានអ្វីនៅឡើយ។
ហេសុ៊ន{មិនអីទេ ឯងគិតសិនចុះអ្នកគ្រូទៅរៀបអាហារថ្ងៃត្រង់សិនណា}និយាយឱ្យហូសុកគិតហើយអ្នកគ្រូក៏ដើរចេញទៅបាត់ទៅ។
?{ហូសុក ឯងកំពុងគិតអ្វីនឹង?}ពេលអ្នកគ្រូហេសុ៊នដើរទៅបាត់ក៏មានក្មេងស្រីម្នាក់រត់មករកហូសុក។
ហូសុក{អូ!ស៊ូយុ៉ន កំពុងគិតថាគួរតែចង់បានកាដូរអីពីអ្នកគ្រូទៅទើបល្អ}គេក៏យកដៃទល់ចង្ការហើយគិត។
ស៊ូយ៉ុន{ឯងចូលចិត្តអ្វីឯងសុំនឹងទៅ}ស៊ូយ៉ុនជាមិត្តភក្តិជិតស្និទ្ធរបស់ហូសុកនាងក៏បានជួយផ្ដល់យោបល់ខ្លះដល់ហូសុក។
ហូសុក{អរ! ខ្ញុំគិតឃើញហើយឯងចាំនៅទីនេះសិនហើយបន្តិចទៀតខ្ញុំមកវិញ}ហូសុកក៏បានគិតឃើញគេក៏ប្រញាប់រត់ទៅរកអ្នកគ្រូហេសុ៊នយ៉ាងលឿន។
ហូសុក{អ្នកគ្រូហេសុ៊ន!}មកដល់ផ្ទះបាយធ្វើម្ហូបគេក៏បានហៅអ្នកគ្រូហេស៊ុន។
ហេស៊ុន{មានការអីហូសុក ម្ហូបមិនទាន់ឆ្អិនទេឯងទៅលេងជាមួយស៊ូយ៉ុនសិនទៅ}ឃើញហូសុកមកបែបនេះអ្នកគ្រូហេស៊ុនគិតថាគេប្រាកដជាឃ្លានហើយ។
ហូសុក{មិនមែនទេអ្នកគ្រូ ខ្ញុំនឹកឃើញហើយថាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំចង់បានអ្វី}
ហេស៊ុន{បើឯងនឹកឃើញហើយឆាប់ប្រាប់អ្នកគ្រូមក អ្នកគ្រូនឹងរៀបចំសម្រាប់ឯង}ឮហូសុកនិយាយបែបនេះអ្នកគ្រូហេស៊ុនក៏ឱ្យហូសុកនិយាយប្រាប់គាត់គាត់នឹងរៀបចំឱ្យមើលទៅគាត់ដូចជាស្រឡាញ់ហូសុកណាស់។
ហូសុក{ខ្ញុំចង់បានចិញ្ចៀនមួយគូរអ្នកគ្រូ}
ហេស៊ុន{បានឱ្យតែឯងចង់បានអ្នកគ្រូនឹងឱ្យឯង}
ហូសុក{អរគុណអ្នកគ្រូណាស់តែខ្ញុំចង់បានចិញ្ចៀនគូរដែលមួយមានឈ្មោះរបស់ខ្ញុំនឹងមួយទៀតមានឈ្មោះរបស់ស៊ូយ៉ុន}គេក៏រៀបរាប់ចិញ្ចៀនដែលគេចង់បានទីកាន់អ្នកគ្រូហេស៊ុន។
ហេស៊ុន{មិនអីទេអ្នកគ្រូនឹងរៀបចំសម្រាប់ឯងតែចិញ្ចៀនប្រភេទនេះត្រូវការពេលរៀងយូរបន្តិចក្នុងការធ្វើ ឯងចាំបានទេ?}ឮការចង់បានរបស់ហូសុកអ្នកគ្រូហេស៊ុនមិនបានប្រកែកនោះទេ។
ហូសុក{ខ្ញុំអាចចាំបានអ្នកគ្រូ}
ហេស៊ុន{អ្នកគ្រូនឹងធ្វើវាសម្រាប់ឯង}អ្នកគ្រូក៏បានញញឹមទៅកាន់ហូសុកមើលទៅគាត់ស្រឡាញ់ហូសុកណាស់សឹងតែដូចម្ដាយរបស់គេទៅហើយ។
ហូសុក{បើចឹងខ្ញុំទៅវិញសិនហើយណាអ្នកគ្រូ ខ្ញុំស្រឡាញ់អ្នកគ្រូណាស់}និយាយហើយគេក៏រត់ទៅអោបអ្នកគ្រូហេស៊ុនបន្តិចមុននឹងចេញទៅ។
ស៊ូយ៉ុន{យ៉ាងម៉េចហើយ?}ឃើញហូសុកភ្លាមស៊ូយ៉ុននាងក៏បានសួរទៅកាន់គេ។
ហូសុក{យើងនិយាយប្រាប់អ្នកគ្រូរួចហើយ}
ស៊ូយ៉ុន{ប្រាប់យើងបន្តិចបានទេ?}
ហូសុក{នេះជាការសម្ងាត់}
ស៊ូយ៉ុន{ឯងជាមនុស្សអាក្រក់}
ហូសុក{ដល់ពេលឯងគង់តែដឹងទេ}
ស៊ូយ៉ុន{ពេលណា?}
ហូសុក{មិនដឹងទេ តោះទៅលេងក្នុងសួន}និយាយរួចគេក៏ចាប់ដៃរបស់ស៊ូយ៉ុនហើយទៅលេងក្នុងសួនជាមួយគេ។
+សួនច្បារ
ហូសុក{ស៊ូយ៉ុនតើធំឡើងឯងចង់ក្លាយជាអ្វី?}មកដល់ក្នុងសួនពួកគេទាំង២នាក់ក៏បានអង្គុយនៅលើស្មៅនិយាយគ្នា។
ស៊ូយ៉ុន{យើងចង់ក្លាយជាគ្រូពេទ្យដ៏ពូកែម្នាក់ ចុះឯងវិញ?}
ហូសុក{យើងចង់ក្លាយជាប្រធានក្រុមហ៊ុនដ៏ធំមួយ ពេលនោះយើងច្បាស់ជាមានលុយច្រើនយើងនឹងនាំឯងនិងអ្នកគ្រូហេស៊ុនទៅធ្វើដំណើរកំសាន្តជុំវិញពិភពលោកតែម្ដង}គេនិយាយរៀបរាប់បណ្ដើរកាយវិការបណ្ដើរ។
ស៊ូយ៉ុន{យើងខ្លាចតែពេលឯងក្លាយជាប្រធានក្រុមហ៊ុនហើយ ឯងដើរបំបុកយើងទេ}
ហូសុក{យើងមិនចឹងទេ}
ស៊ូយ៉ុន{យើងជូនពរឯង}
ហូសុក{ឯងដូចគ្នា ពេលក្លាយជាគ្រូពេទ្យហើយយើងទៅព្យាបាលកន្លែងឯង ឯងមិនបាច់យកលុយយើងទេ}
ស៊ូយ៉ុន{មិនបាច់យ៉ាងម៉េច?ចុះបើឯងឈឺរាល់ថ្ងៃយើងមិនដាច់បាយហើយទេអី?}
ហូសុក{ឯងដាក់ទំនាយយើងមែនទេ?}
ស៊ូយ៉ុន{គិតខ្លួនឯងទៅ}
ហូសុក{បានហើយ តោះទៅវិញទៅដល់ម៉ោងបាយហើយទេដឹង}
ស៊ូយ៉ុន{ហូសុកហា៎....}សុខៗនាងក៏ហៅឈ្មោះរបស់ហូសុក។
ហូសុក{យ៉ាងម៉េច?}
ស៊ូយ៉ុន{អ្នកណាទៅដល់មុនឈ្នះ}និយាយចប់ភ្លាមនាងក៏ដាក់មេប្រុចទៅតែម្ដង។
ហូសុក{ស៊ូយ៉ុន! នេះមិនស្មើភាពទេ}គេក៏ស្រែកបណ្ដើររត់បណ្ដើរមើលទៅសប្បាយណាស់។
*ពេលអាហារថ្ងៃត្រង់
ហូសុក{ស៊ូយ៉ុនឯងញុាំឱ្យច្រើនទៅព្រោះឯងមើលទៅកាតឿណាស់}ហូសុកគេក៏បានដួសម្ហូបឱ្យស៊ូយ៉ុនហើយឆ្លៀតផ្ចាញ់ផ្ចាលនាងទៀត។
ស៊ូយ៉ុន{និយាយធ្វើដូចឯងនឹងខ្ពស់ណាស់អញ្ចឹង}នាងក៏ធ្វើជាសម្លឹងលើក្រោមទៅកាន់ហូសុក។
ហូសុក{យ៉ាងហោចណាស់យើងខ្ពស់ជាងឯង}
សុងវ៉ុង{ពួកឯងមកហូបបាយក៏មកឈ្លោះគ្នា?}ដោយឃើញស៊ូយ៉ុននិងហូសុកឈ្លោះគ្នាពេកសុងវ៉ុងក៏និយាយកាត់។
ស៊ូយ៉ុន{បានហើយ ញុាំទៅដល់ម៉ោងរៀនឥឡូវហើយ}ក្រោយមានអ្នកកាត់ហើយពួកគេក៏ផ្ដោតលើការញុាំអាហារវិញឈប់ឈ្លោះគ្នាហើយ។
*ស្អែកឡើង
ស៊ូយ៉ុន{ហូសុកហា៎ថ្ងៃនេះជាថ្ងៃកំណើតរបស់ឯងយើងមានរបស់ឱ្យឯង}
ហូសុក{ឯងមានរបស់អីឱ្យយើង?}
ស៊ូយ៉ុន{យើងគ្មានអីច្រើនទេ នេះយកទៅ}នាងក៏ហុចសំបុត្រមួយច្បាប់ទៅកាន់ហូសុក។
ហូសុក{សំបុត្រស្អីនឹង}
ស៊ូយ៉ុន{ចាំពេលខួបកំណើតឯងចប់ចាំបើកមើល បើមិនចឹងទេកុំនិយាយរកយើងទៀត}និយាយរួចនាងក៏ដើរទៅបាត់។
ហូសុក{ហាមបើកមុខពេលកំណត់ទៀត}គេក៏និយាយទាំងហួសចិត្ត។
សុងវ៉ុង{ហូសុកអ្នកគ្រូហេស៊ុនឱ្យឯងរៀបចំខ្លួនយប់នេះគាត់រៀបចំជប់លៀងខួបកំណើតឱ្យឯង}ស៊ូយ៉ុនទៅបាត់សុងវ៉ុងក៏បានមកម្ដង។
ហូសុក{យើងដឹងហើយ អរគុណដែលមកប្រាប់យើង}
សុងវ៉ុង{និយាយចឹង......}គេក៏រកនិយាយអ្វីមួយតែមើលទៅនិយាយមិនចេញទេដូចជាប់ឌីសចឹង។
ហូសុក{មានអីមែនទេសុងវ៉ុង}ឃើញសុងវ៉ុងធ្វើចរិកបែបនេះគេក៏សួរ។
សុងវ៉ុង{រី-រីករាយថ្ងៃកំ-កំណើត}និយាយទាំងអៀនៗហើយក៏ហុចកាដូតូចមួយឱ្យហូសុក។
ហូសុក{អរគុណឯងហើយ}ឃើញចរិកគួរឱ្យស្រឡាញ់របស់សុងវ៉ុងហើយគេក៏សើចបន្តិចរួចក៏ទទួលយកកាដូរពីសុងវ៉ុង។
សុងវ៉ុង{អរ-អឺ យ-យើងទ-ទៅវិញហើយ}និយាយរួចគេក៏ដើរចេញបាត់ទៅព្រោះអៀនពេកមិនសូវចេះផ្អែម។
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now