ភាគ២៦ (អតីតកាល)

21 5 2
                                    

ហូសុក{ស្លាប់ហើយជារបស់ខ្ញុំតើនេះ!}គ្រាន់តែបើកបានឃើញថាមានអ្វីនៅក្នុងនឹងភ្លាមហូសុកក៏ប្រញាប់បិទវិញយ៉ាងលឿនហើយក៏ប្ដូរប្រធានបទថាប្រអប់នេះជារបស់គេ។
ហានស៊ូ{បើជារបស់លោកម៉េចក៏លោកមិននិយាយពីដំបូង}
ហូសុក{ខ្ញុំទើបតែនឹកឃើញ នាងឆាប់ទៅងូតទឹកសិនទៅ}
ហានស៊ូ{ត្រូវហើយ ក្ដៅស្អុះស្អាប់ណាស់}នាងក៏បានដើរចូលបន្ទប់ទឹកដើម្បីងូតទឹកតែម្ដង ក្រោយពីនាងចូលទៅបាត់ហូសុកក៏បានបើកប្រអប់នោះមើល។
ហូសុក{នេះជាចិញ្ចៀនគូរ}គ្រាន់តែបើភ្លាមគេក៏បានឃើញចិញ្ចៀនគូរដែលជារបស់គេនិងស៊ូយ៉ុនភ្លាមធ្វើឱ្យគេសប្បាយចិត្តយ៉ាងខ្លាំងហើយក៏មានសៀវភៅមួយក្បាលដែរគេក៏បាមបើកអាន។
ហូសុក{សៀវភៅនេះស៊ូយ៉ុនជាអ្នកសរសេរ}នៅពេលគេបើសៀវភៅនោះដើម្បីអានដោយក្បាលដំបូងគឺបានសរសេរឈ្មោះរបស់អ្នកសរសេរហើយគេក៏បានអានដោយមានសេចក្ដីដូចតទៅតាមលំដាប់លំដោយ។
(16\11\13ខ្ញុំគឺជាស៊ូយ៉ុនហូសុកមិនដឹងទៅណាទេបាត់ប្រហែលមួយសប្តាហ៍ទៅហើយនេះគេប្រហែលបោះបង់ខ្ញុំចោលហើយទៅ)
ហូសុក{ស្រីឆ្គួត! ខ្ញុំគ្រាន់តែទៅស្រុកកំណើតម៉ាក់របស់ខ្ញុំប៉ុណ្ណោះនាងបែរជាគិតថាខ្ញុំបោះបង់នាងចោលទៅវិញ}គេក៏និយាយតបទៅក្រដាសនោះទាំងសើចតិចៗ។
(20\11\13ថ្ងៃនេះមានគ្រួសារមួយបានយកខ្ញុំទៅចិញ្ចឹមហើយក៏បានដាក់ឈ្មោះថ្មីសម្រាប់ខ្ញុំផងដែរអ្នកគ្រូយ៉ុនហុីក៏បានយល់ព្រមប៉ុន្តែខ្ញុំមានអារម្មណ៍ថាគ្រួសារនេះមិនសមនឹងខ្ញុំទេ}
(27\11\13ខ្ញុំមានអារម្មណ៍មិនសូវល្អសោះ ខ្ញុំមើលទៅដូចជាភ្លេចច្រើនជាមុន ហ៉ើយខួរក្បាលនេះពិតជាយ៉ាប់ណាស់)
(30\11\13ប៉ាម៉ាក់ចិញ្ចឹមរបស់ខ្ញុំមើលទៅដូចជាអាថកំបាំងណាស់មួយថ្ងៃៗឃើញតែនិយាយទូរសព្ទហើយអ្បកគ្រូយ៉ុនហុីមិនទាន់ឃើញមកលេងខ្ញុំទេ)
(04\12\13គ្រួសារថ្មីរបស់ខ្ញុំដូចជាមិនស្រឡាញ់ខ្ញុំទេ មិនខ្វល់ខ្វាយតែព្យាយាមបង្ហាញប្រាប់គេថាខ្ញុំជាកូនបង្កើត ហើយចិញ្ចៀនដែលខ្ញុំពាក់នឹងក៏មិនដឹងបានមកពីណា? ខ្ញុំមានអារម្មណ៍ថាខ្ញុំបានភ្លេចរឿងសំខាន់ជាច្រើននេះខ្ញុំកើតអី?ខ្ញុំត្រូវថ្នាំទេដឹង?ឬមួយទឹកដោះគោនោះ?)
ហូសុក{នេះនាងត្រូវគ្រួសារនោះដាក់ថ្នាំតាំងពីតូចមែនទេ?}គេអានបណ្ដើរអាណិតស៊ូយ៉ុនបណ្ដើរលាយលំនឹងខឹង។
(15\12\13ខ្ញុំបានឈប់ផឹកទឹកដោះគោនោះហើយដោយសារការសង្ស័យខ្ញុំបានយកវាទៅចាក់ចោលរាល់ថ្ងៃហើយខ្ញុំក៏ចាំហូសុកបានវិញហើយ ប្រាកដណាស់ខ្ញុំភ្លេចគឺដោយសារតែទឹកសោះគោនោះ)
(19\12\13ខ្ញុំចង់ត្រឡប់ទៅវិញ គ្រួសារនេះពិតជាឃោឃៅណាស់ពួកគេចង់យកខ្ញុំទៅវះកាត់ខួរក្បាលដើម្បីបំបាត់ការចងចាំរបស់ខ្ញុំទាំងស្រុង អត់ទេ!ខ្ញុំមិនចង់ទេ)
(22\12\13ខ្ញុំត្រូវតែលួចចេញពីទីនេះឱ្យបានហើយអ្វីដែលខ្ញុំសរសេរទាំងប៉ុន្មានខ្ញុំនឹងទុកវានៅផ្ទះនេះបើខ្ញុំមិនអាចរត់រួច យ៉ាងហោចណាស់នៅពេលខ្ញុំបាត់ការចងចាំនឹងរកឃើញប្រអប់នេះខ្ញុំនឹងអាចចាំបានខ្លះ ហូសុកឯងនៅឯណា?)
ហូសុក{ខ្ញុំមិននឹកស្មានថាគេធ្វើបាបនាងដល់ថ្នាក់នេះសោះ}ហូសុកគេអានហើយគឺចង់ស្រក់ទឹកភ្នែកតែម្ដងបូករួមនឹងស្នាមទឹកដក់នៅលើសៀវភៅបន្តិចដែលមើលទៅវាជាស្នាមចាស់ដូច្នេះក៏ធ្វើឱ្យគេកាន់តែសង្វេកព្រោះគេគិតថាស៊ូយ៉ុននាងបានសម្រកទឹកភ្នែកពេលសរសេរទំព័រចុងក្រោយនេះ។
ហានស៊ូ{ខ្ញុំរួចហើយ លោកចូលទៅ}ហានស៊ូនាងក៏បានសើរចេញមកពីបន្ទប់វិញ។
ហូសុក{ខ្ញុំហត់ណាស់}គេក៏បានដើរទៅឱបហានស៊ូតែម្ដងហើយក៏សម្ងំយំធ្វើឱ្យហានស៊ូដឹង។
ហានស៊ូ{លោកយំមែនទេ?}គ្រាន់តែឮសំឡេងបន្តិចរបស់ហូសុកនាងក៏សួរ។
ហូសុក{កុំកម្រើកសុំឱបតែមួយភ្លែតទេ}គេមិនតបក៏នៅតែឱបនាងបន្ត ចំណែកនាងវិញក៏បាននៅស្ងៀមហើយក៏បានយកដៃទៅអង្អែលខ្នងគេថ្នមៗដើម្បីជាការលួងលោម។
~~~~~
+ក្រុមហ៊ុនច្បាប់ឯកជនហ្គូសុីន
ស៊ុងវ៉ុង{ស្រីម្នាក់ថ្ងៃម្នាក់នោះពិតជាស៊ូយ៉ុនមែនទេ?}គេធ្វើការមិនចូលនោះទេក៏នៅតែគិតពីស្រីម្នាក់ដែលបានអះអាងថានាងជាស៊ូយ៉ុន។
ស៊ុងវ៉ុង{ហើយឆាងហាក៏ចឹងដែរម៉េចក៏ឈប់មករកខ្ញុំហើយ?}គេក៏បានដើរចេញពីបន្ទប់ធ្វើការរបស់គេដើម្បីទៅជាន់ទី៥តែក៏ជួបមេធាវីប្រុសម្នាក់។
ស៊ុងវ៉ុង{ជីវ៉ុកនេះលោកកំពុងមើលអីនឹង?ប្រយ័ត្នខ្លាខាំណា}ស៊ុងគេដើរចេញមកភ្លាមក៏ឃើញជីវ៉ុកកំពុងអើតមើលទៅក្នុងបន្ទប់ធ្វើការរបស់ឆេយ៉ុង។
ជីវ៉ុក{មិនអីទេខ្ញុំគ្រាន់តែឆ្ងល់ថាប្រុសម្នាក់នោះជាអ្នកណាប៉ុណ្ណោះម៉េចក៏គេហ៊ានបង្ហាញកាយវិការស្និតស្នាលជាមួយនាងម្ល៉េះ?}គេក៏ប្រឹងអើតមើលទាំងមុខម៉ូវ។
ស៊ុងវ៉ុក{លោកប្រចណ្ឌមែនទេ អរ!លោកមានចិត្តលើមេធាវីហ្គូមែនទេ?}គេក៏ចាប់ផ្ដើមបង្អាប់ពេលដឹងពីការពិតរបស់ជីវ៉ុកបែបនេះ។
ជីវ៉ុក{ខ្ញុំដូចជាមិនទាន់ផឹកកាហ្វេទេ ទៅសិនហើយ}ឮស៊ុងវ៉ុងនិយាយបែបនេះគេក៏ប្រញាប់រត់គេចតែម្ដងដូចជាខ្លាចគេដឹងចិត្ត។
ស៊ុងវ៉ុង{សត្រូវស្នេហារបស់ខ្ញុំពិតជាច្រើនមិនធម្មតា}និយាយហើយគេក៏ដើរទៅរកជណ្តើរយន្តប្រអប់ដើម្បីទៅជាន់ទី៥តែម្ដង។
ទឹង!!
(សំឡេងបើកទ្វាជណ្ដើរយន្តបានបន្លឺឡើងក៏បង្ហាញឱ្យឃើញជាន់ទី៥នៃក្រុមហ៊ុនច្បាប់នេះដែលមើលទៅការរៀបចំចំនិងច្បាប់មិនដូចជាន់ទី៩នោះទេ)
ឆាងហា{ស៊ុងវ៉ុងនេះឯងមករីអីទៅ?}ឆាងហាដែលកំពុងធ្វើការក៏បានសួរពេលបានឃើញវត្តមានរបស់ស៊ុងវ៉ុង។
ស៊ុងវ៉ុង{យើងមករកឯងដោយសារបាត់ឯងឈឹងតែម្ដង}
ឆាងហា{យើងមិនមែនមិនចង់ទៅលេងឯងទេ តែមកពីជាន់ទី៩នោះមានខ្លា យើងខ្លាច}
ស៊ុងវ៉ុង{យ៉ាប់ណាស់បុិននិងក៏ខ្លាចដែរ}
ឆាងហា{និយាយចឹងឥឡូវនេះឯងកំពុងកាន់រឿងក្ដីអ្វីដែរ}
ស៊ុងវ៉ុង{គឺយើងកំពុងកាន់ក្ដី១ករណីតែ២បណ្ដឹង}
ឆាងហា{ចុម!មនុស្សណាក៏ពូកែធ្វើចរិកឱ្យគេគុំម៉េសបានជាគេប្ដឹងអីប្ដឹងយ៉ាងនេះ}
ស៊ុងវ៉ុង{គឺមិត្តរបស់យើងគេចង់ដាក់ពាក្យបណ្ដឹងឪពុកម្ដាយក្មេករបស់គេ ឥឡូវនេះយើងកំពុងរៀបចំសំណើររឿង}
ឆាងហា{ហាស៎!កូនប្រសារប្ដឹងម្ដាយក្មេក?}ឮហើយគាំងអស់ពាក្យនិយាយតែម្ដង។
ស៊ុងវ៉ុង{នឹងហើយ}
ឆាងហា{ថ្មី!}
~~~~~
*ស្អែកឡើង
ទីងៗៗ!!
ស៊ូជុង{ទៅហើយ}នាងក៏រត់សម្ដៅទៅបើកទ្វា។
ស៊ូយ៉ុន{ខ្ញុំមករកហូសុក}
សូមរង់ចាំភាគបន្ត🙏🏻





ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now