ភាគ១៩ (មើលថែ)

19 4 0
                                    

ហានឃ្យុង{ម៉េចក៏មិននិយាយមក នៅអូសក្រឡានឹងហើយ}អ្នកស្រីហានឃ្យុងម៉ូវចិត្តយ៉ាងខ្លាំង។
អ៊ុនជី{គឺ......អ្នកនាងហានស៊ូដួលសន្លប់មិនដឹងខ្លួននោះទេហើយថែមទាំងស្លេកស្លាំងទៀតផង}
វ៉ុនជុន{ម៉េចក៏នាងមិននាំគេទៅមន្ទីរពេទ្យទៅ}លោកវ៉ុនជុននិយាយចេញមកដូចជាមិនសមជាឪពុកសោះ មើលទៅដូចជាមិនបារម្ភពីកូនសោះ។
អ៊ុនជី{ចាស លោកប្រុស}ឮបែបនេះនាងក៏អស់អីនិយាយតទៅទៀតហើយ ក៏ប្រញាប់ទៅរកហានស៊ូវិញ។
ហូសុក{ចាំខ្ញុំជួយ}និយាយហើយគេក៏រត់ទៅតាមពីក្រោយអ៊ុនជីតែម្ដង មកដល់គេក៏បានឃើញហានស៊ូដែលស្លេកស្លាំងកំពុងដេកដួលសន្លប់នៅលើឥដ្ឋដោយមិនចាំយូរហូសុកក៏បានប្រញាប់ទៅបីហានស៊ូចេញពីបន្ទប់យ៉ាងលឿន។
ស៊ុនអេ{នាងយ៉ាងម៉េចហើយកូន?}ឃើញហូសុកបីហានស៊ូចុះមកភ្លាមស៊ុនអេក៏ប្រញាប់សួរភ្លាម។
ហូសុក{នាងស្លេកស្លាំងខ្លាំងណាស់ម៉ាក់កូនត្រូវនាំនាងទៅមន្ទីរពេទ្យ ស៊ុងវ៉ុងចាំទៅ}
ស៊ុងវ៉ុង{លឿនមក}គេក៏ប្រញាប់នាំហានស៊ូទៅមន្ទីរពេទ្យភ្លាម។
~~~~
+មន្ទីពេទ្យ
ហូសុក{គ្រូពេទ្យជួយផង!}មកដល់ភ្លាមគេក៏ស្រែករកពេទ្យទាំងប្រញាប់ប្រញាល់។
គ្រូពេទ្យ{លោកឆាប់ដាក់នាងចុះលើគ្រែនេះមក ពួកយើងត្រូវនាំនាងទៅបន្ទប់សង្រ្គោះបន្ទាន់}គ្រូពេទ្យដែលបានឃើញនិងឮហូសុកស្រែករកគ្រូពេទ្យឡើងចង់ផ្អើលមន្ទីរពេទ្យក៏បានមកមើលហើយក៏ឃើញថានាងស្លេកស្លាំងខ្លាំងទើបគ្រូពេទ្យក៏ប្រញាប់ប្រញាល់នាំនាងទៅបន្ទាប់សង្គ្រោះបន្ទាន់។
គិលានុបដ្ឋាយិកា{សាច់ញាតិមិនអាចចូលបានទេ}គិលានុបដ្ឋាយិកាក័បានហាមឃាត់ហូសុកមិនឱ្យចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ទើបគេក៏បានចាំនាងនៅខាងក្រៅ បន្តិចក្រោយមកស៊ុងវ៉ុងក៏រត់មកដល់។
ស៊ុងវ៉ុង{នាងយ៉ាងម៉េចទៅហើយ?}មកដល់ភ្លាមគេក៏សួរពីអាការៈរបស់ហានស៊ូភ្លាម។
ហូសុក{យើងមិនដឹងទេតែយើងគិតថាអាការៈរបស់នាងមិនស្រាលនោះទេ}
ស៊ុងវ៉ុង{ហេតុអីក៏អ្នកនាងហានស៊ូក្លាយទៅជាបែបនេះ?}
ហូសុក{គឺ......ដោយសារប៉ាម៉ាក់របស់នាង}គេក៏និយាយទាំងអាណិត។
ស៊ុងវ៉ុង{ម៉េចក៏ឯងដឹង?}ឮបែបនេះគេឆ្ងល់យ៉ាងខ្លាំងហេតុអីក៏ហូសុកដឹងច្បាស់ម្ល៉េះ?
ហូសុក{នាងបានប្រាប់យើង ដោយសារបែបនេះហើយយើងចង់ជួយនាងឱ្យបានចេញពីផ្ទះនោះ}
ស៊ុងវ៉ុង{យើងយល់ហើយ}ស្ដាប់ឮហើយគេក៏យល់ភ្លាម។
~~~~
គិលានុបដ្ឋាយិកា{លោកគ្រូពេទ្យអ្នកជំងឺគឺខ្វះសារធាតុចិញ្ចឹមដែលផ្ដល់តាមអាហារ អាចថាបាននាងមិនបានញុាំអាហារដូច្នេះហើយក៏ធ្វើឱ្យខ្សោយចំណែកនាងស្លេកស្លាំងដោយសារកង្វះឈាមក្រហម}គិលានុបដ្ឋាយិកាដែលជាជំនួយការរបស់គ្រូពេទ្យប្រុសក៏បានរៀបរាប់ពីសភាពរបស់ហានស៊ូប្រាប់ទៅកាន់លោកគ្រូពេទ្យ។
គ្រូពេទ្យ{យើងត្រូវការឈាមប្រភេទBហើយនិងសេរ៉ូមសម្រាប់ជំនួយឱ្យដឹងខ្លួនសិន}
គិលានុបដ្ឋាយិកា{ចាស លោកគ្រូពេទ្យខ្ញុំនឹងប្រញាប់ទៅយកឈាម}និយាយហើយនាងក៏បានទៅរកឈាមប្រភេទBដើម្បីទៅឱ្យលោកគ្រូពេទ្យជួយហានស៊ូ។
គិលានុបដ្ឋាយិកា{វីវរហើយ! លោកគ្រូពេទ្យឈាមប្រភេទនេះរបស់យើងគឺបានអស់ហើយ}នាងក៏ប្រញាប់មកប្រាប់លោកគ្រូពេទ្យទាំងមិនស្រនយកក្នុងចិត្ត។
លោកគ្រូពេទ្យ{មិនកើតទេ អ្នកជំងឺកំពយងត្រូវការឈាមជាបន្ទាន់ ត្រូវហើយនាងឆាប់ទៅសួរសាច់ញាតិអ្នកជំងឺទៅ}
គិលានុបដ្ឋាយិកា{ពិតមែនហើយ}និយាយហើយនាងក៏បានចេញមកខាងក្រៅរកសាច់ញាតិហានស៊ូ។
គិលានុបដ្ឋាយិកា{អ្នកណាជាសាច់ជាតិរបស់អ្នកជំងឺ?}
ហូសុក{គឺ.....ខ្ញុំអ្នកគ្រូពេទ្យ ខ្ញុំជាស្វាមីរបស់នាង}ដោយមិនដឹងប្រាប់ពេទ្យថាយ៉ាងម៉េចក៏កុហកថាគេជាប្ដីនាងតែម្ដង។
៊ស៊ុងវ៉ុង{ស្វាមី!}និយាយហើយក៏សម្លឹងមុខហូសុក។
គិលានុបដ្ឋាយិកា{បើចឹងតើមានអ្នកណាមានឈាមប្រភេទBដែរទេ?}
ហូសុក{ស៊ុងវ៉ុងឯងមានទេយើងប្រភេទOទេ}
ស៊ុងវ៉ុង{យើងក៏គ្មានដែរគឺឈាមរបស់យើងប្រភេទABនោះទេ}
ស៊ុនអេ{ខ្ញុំមានឈាមប្រភេទនេះអ្នកគ្រូពេទ្យ}ស៊ុនអេដែលមកតាមក្រោយជាមួយហុងតេ វ៉ុនជុននិងហានឃ្យុងក៏បានមកសល់។
គិលានុបដ្ឋាយិកា{ប្រសើរណាស់ សូមអញ្ចើញមកខាងនេះអ្នកស្រី}
គិលានុបដ្ឋាយិកា{តើអ្នកស្រីជាម្ដាយរបស់អ្នកជំងឺមែនទេ?}
ស៊ុនអេ{អត់ទេ អ្នកគ្រូពេទ្យអ្នកស្រីខាងនោះទើបជាម្ដាយរបស់នាង}និយាយហើយក៏បានងាកទៅរកអ្នកស្រីហានឃ្យុងបន្តិច។
គិលានុបដ្ឋាយិកា{អាវ!ចុះហេតុអីបានជាអ្នកស្រីទៅវិញដែលជាអ្នកផ្ដល់ឈាមសម្រាប់អ្នកជំងឺ}នាងនិយាយហើយក៏បានបូមឈាមរបស់ស៊ុនអេ។
ស៊ុនអេ{គឺនាងមិនមានឈាមប្រភេទនេះទេ}
គិលានុបដ្ឋាយិកា{បែបនឹងទេអី រួចរាល់ហើយអ្នកស្រីតែអ្នកស្រីគួរតែសម្រាកសិនទៅព្រោះអ្នកស្រីនៅខ្សោយនៅឡើយ}
ស៊ុនអេ{ចាស អ្នកគ្រូពេទ្យ}និយាយហើយគ្រូពេទ្យក៏ប្រញាប់ប្រញាល់យកឈាមទៅជួយសង្គ្រោះហានស៊ូរហូតបានសម្រេចតែម្ដង។
~~~~
*២ថ្ងៃក្រោយមក
(ហានស៊ូនានសន្លប់អស់រយៈពេល២ថ្ងៃហើយនាងនៅមិនទាន់ដឹងខ្លួនទៀត នៅពេលនាងសន្លប់ហូសុកគេគឺនៅមើលថែហានស៊ូរហូត ចំណែកប៉ាម៉ាក់របស់នាងវិញក៏បានមកមើលនាងដែរប៉ុន្តែពួកគាត់ហាក់រវល់ខ្លាំងណាស់ឱ្យតែមកដល់បានបន្តិចដឹងតែត្រូវប្រញាប់ទៅវិញរាល់លើក)
ហូសុក{ម៉េចក៏នាងនៅមិនទាន់ដឹងខ្លួនទៀត}មកមើលមិនឃើញនាងដឹងខ្លួនគេក៏ដើរទៅរកផ្លែឈើដើម្បីចិតញុាំបន្តិច ពេលយកផ្លែឈើទៅលាងគេក៏ប្រទះឃើញចិញ្ចៀនគូរស្នេហ៍របស់គេ។
ហូសុក{តើខ្ញុំធ្វើបែបនេះត្រូវឬខុសទៅស៊ូយ៉ុន?ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សស្រីទន់ខ្សោយម្នាក់បានរួចផុតពីគុកឥតជញ្ជាំងប៉ុណ្ណោះ}និយាយបណ្ដើរសម្លឹងមើលចិញ្ចៀនរបស់គេបណ្ដើរ។
ហានស៊ូ{ខ្ញុំនៅទីណានឹង?}ហានស៊ូដែលទើបតែដឹងខ្លួនពីការសន្លប់ក៏ពោលឡើងព្រោះភ្ញាក់មកក៏ឃើញថានេះមិនមែនជាបន្ទប់របស់ខ្លួន។
ហូសុក{អរ! នាងដឹងខ្លួនហើយមែនទេ?}កំពុងតែគិតរឿងចិញ្ចៀនសុខៗក៏ឮសម្លេងរបស់ហានស៊ូទើវគេក៏ប្រញាប់មកមើលនាង។
ហានស៊ូ{អេ! ម៉េចក៏លោកនៅទីនេះ?}នាងបើកភ្នែកធំៗបុិនពងមាន់ព្រោះឃើញហូសុកដែលជាមនុស្សប្រុសនៅក្នុងបន្ទប់នេះ។
ហូសុក{ខ្ញុំនៅមើលថែនាងជំនួសម៉ាក់ប៉ារបស់នាង}
ហានស៊ូ{ម៉េចក៏ជាលោកចុះបងអ៊ុនជី?}
ហូសុក{ខ្ញុំមើលថែនាងក្នុងឋានៈជាស្វាមីរបស់នាងនឹងហើយ}
ហានស៊ូ{ស្វាមី?}
សូមរង់ចាំភាគបន្ត🙏🏻



ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now