ភាគ១០ (ដៃគូជំនួញ)

45 6 2
                                    

(ក្រោយពីនិយាយប្រាប់ម៉ាក់របស់រួចគេក៏ឡើងទៅក្នុងបន្ទប់គេតែម្ដង)
លោកស្រីជុង{ម៉េចក៏ឯងមិនប្រាប់មីងពីរឿងនឹងផង?}លោកស្រីជុងក៏បានជ្រួញចិញ្ចើមសួរទៅកាន់ស៊ុងវ៉ុង។
ស៊ុងវ៉ុង{ខ្ញុំប្រាប់យ៉ាងម៉េចបើអ្នកមីងមិនបានសួរខ្ញុំផង}គេក៏ឱនមុខចុះបន្តិចហើយតបទៅលោកស្រីជុងវិញទាំងធ្វើចរិកក្មេងតូច។
លោកស្រីជុង{យ៉ាប់ណាស់}លោកស្រីជុងក៏បានដៀងភ្នែកសម្លក់គេហើយវាយគេមួយដៃបន្ថែម។
ស៊ុងវ៉ុង{អួយ!អ្នកមីងខ្ញុំឈឺ}គេក៏ពេបមាត់ដាក់លោកស្រីជុង នៅជិតមីងធ្វើចរិកឡើងម្ញែក🌚។
~~~~
(ក្រោយពីចូលមកដល់ក្នុងបន្ទប់របស់គេហើយគេក៏បានទម្លាក់ទៅលើពូកហើយក៏បានដោះចិញ្ជៀនចេញពីដៃយកមកមើល)
ហូសុក{តើខ្ញុំទៅរកគូររបស់ឯងនៅទីណាទៅ?}គេក៏សួរទៅកាន់ចិញ្ចៀនទាំងក្នុងចិត្តពិតជាក្រៀមក្រំខ្លាំងណាស់។
~~~~
(មានឡានមួយគ្រឿងបានដឹកនារីដ៏ស្រស់ស្អាតម្នាក់មកកាន់ភូមិគ្រឹះមួយដែគេហៅថាភូមិគ្រឹះសរ[Seo]នៅពេលឡានឈប់នារីដ៏ស្រស់ស្អាតម្នាក់បានដើរចុះមកដែលនាងនឹងហើយគឺជាមនុស្សស្រីដែលហូសុកបានបុកនៅព្រលានយន្តហោះនឹងឯងនាងមានឈ្មោះថាហានស៊ូ)
ហានស៊ូ{ម៉ាក់នៅផ្ទះទេ}ចុះមកពីក្នុងឡានភ្លាមនាងក៏សួរទៅកាន់អ្នកបម្រើពីម៉ាក់របស់នាងភ្លាម។
អ៊ុនជី{អ្នកស្រីមិននៅទេអ្នកនាង}
ហានស៊ូ{មិនអីទេ អរគុណហើយ}ក្រោយពីបានស្ដាប់ចម្លើយហើយនាងក៏ដើរចូលទៅក្នុងផ្ទះសម្ដៅទៅបន្ទប់របស់នាងភ្លាម។
ហានឃ្យុង{នាងទៅហើយមែនទេ?}អ្នកស្រីហានឃ្យុងជាម្ដាយរបស់ហានស៊ូក្រោយពីឃើញនាងទៅបាត់ហើយគាត់ក៏ចេញមក។
អ៊ុនជី{ចាស អ្នកស្រីតែហេតុអីបានជាអ្នកស្រីធ្វើបែបនេះ?អ្នកស្រីមិននឹកអ្នកនាងទេមែនទេ?}អ៊ុនជីនាងឆ្ងល់យ៉ាងខ្លាំងហេតុអីអ្នកស្រីហានឃ្យុងធ្វើបែបនេះក្រែងហានស៊ូជាកូនរបស់គាត់មិនចឹង។
ហានឃ្យុង{ឯងកុំចេះវាជារឿងរបស់យើង}ថាឱ្យអ៊ុនជីហើយក៏ទៅបាត់ទៅ។
អ៊ុនជី{អ្នកនាងហានស៊ូអើយ!ហេតុអីក៏មានម្ដាយបែបនេះ}តាមមើលសម្ដីរបស់អ៊ុនជីយើងប្រាកដជាអាចស្មានដឹងហើយថាម្ដាយរបស់ហានស៊ូមិនស្រឡាញ់ហានស៊ូនោះទេ។
~~~~
(មកដល់ក្នុងបន្ទប់របស់ខ្លួនភ្លាមនាងក៏បានរៀបចំទុកដាក់របស់របរឱ្យមានរបៀបរៀបរយតាមកន្លែងត្រឹមត្រូវហើយអង្គុយមុខកញ្ចក់និយាយជាមួយខ្លួនឯង)
ហានស៊ូ{ខ្ញុំមិនគួរកើតមកក្នុងពិភពលោកនេះទេ}និយាយបណ្ដើរទឹកភ្នែកស្រក់មកតក់ៗ ការឈឺចាប់នៅក្នុងចិត្តនោះវាប្រហែលជាយូរពេកហើយបានជានាងយំលែងឮសំឡេងបែបនេះ។
ហានស៊ូ{អួយ!!ឈឺក្បាលណាស់ ថ្នាំៗៗ}កំពុងតែក្រៀមក្រំសុខៗនាងក៏ស្រាប់តែឈឺក្បាលឡើងហើយឈឺលើកនេះគឺខ្លាំងជារាល់ដងធ្វើនាងពិបាកខ្លាំងមែនទែនដៃប្រស្រវេវ៉ារកថ្នាំនៅក្នុងកាបូបធ្វើឱ្យធ្លាក់របស់របរខ្លះខ្ទេចទម្រាំតែរកថ្នាំឃើញនិងដាក់ចូលមាត់ នាងមានជំងឺប្រចាំកាយមែនទេ?
រីងៗ!!!
ហានស៊ូ{អ្នកណាគេនឹង?}សំឡេងទូរសព្ទបានរោទ៍ឡើងធ្វើឱ្យនាងត្រូវប្រញាប់ទៅទទួល នាងក៏ខំប្រឹងដើរតិចៗទៅទទួលទូរសព្ទ ពេលមកដល់ជិតទូរស័ព្ទក៏ឃើញថាជាលេខប៉ារបស់នាង។
ហានស៊ូ{អាឡូលោកប៉ា!}នាងក៏លើកទូរស័ព្ទហើយនិយាយដោយសំឡេងថ្នមៗតិចៗ។
វ៉ុនជុន{ល្ងាចនេះយើងមានណាត់ជាមួយដៃគូជំនួញឯងប្រញាប់រៀបចំខ្លួនទៅ យើងនឹងណែនាំឯងឱ្យគេស្គាល់}
ហានស៊ូ{តែកូន...}
តឺត!!
ហានស៊ូ{មិនសូវស្រួលខ្លួនទេ}នាងក៏និយាយបញ្ចប់ប្រយោគមិញនេះដែលចង់ប្រាប់ទៅកាន់ប៉ារបស់នាងតែគាត់បានបិទទូរសព្ទបាត់ទៅ ហានស៊ូវិញទោះបីជាមិនស្រួលខ្លួនយ៉ាងណាក៏ដោយក៏នាងប្រឹងក្រោកឈរដើម្បីទៅរៀបចំខ្លួនទៅជាមួយប៉ារបស់នាងដែរ។
~~~~
រីងៗ!!
ហូសុក{អ្នកណាគេនឹងកំពុងដេកលក់ស្រួលផង}ហូសុកក៏បានភ្ញាក់ពីដំណេកដោយសារសំឡេងទូរស័ព្ទរោទ៍ឡើងហើយគេក៏ទាញវាមកមើល ឃើញថាជាលេខប៉ារបស់គេ។
ហូសុក{អាឡូលោកប៉ា!}
ហុងតេ{អាឡូហូសុក! ប៉ាឮថាឯងមកដល់ផ្ទះវិញហើយត្រូវទេ?ម៉េចក៏មិនប្រាប់ប៉ាផង}
ហូសុក{មែនហើយលោកប៉ាមកដល់ភ្លាមកូនហត់ពេកក៏បានដេកលក់តែម្ដងទើបមិនបានប្រាប់ កូនសុំទោសផង}
ហុងតេ{មិនអីទេ កូនរៀបចំខ្លួនទៅល្ងាចនេះប៉ានាំកូនទៅជួបជាមួយដៃគូរជំនួញរបស់ប៉ា}
ហូសុក{បាទ ប៉ា}
ហុងតេ{រៀបចំខ្លួនឱ្យបានត្រឹមត្រូវដឹងទេ}
ហូសុក{កូនត្រឹមត្រូវស្រាប់ហើយលោកប៉ា}
ហុងតេ{ល្អហើយចឹង ប៉ាចាំឯងនៅហាងសានណាន}និយាយចប់ក៏បានបិទទូរសព្ទតែម្ដង។
*ល្ងាចឡើង
+សានណាន
ហូសុក{កូនមកហើយលោកប៉ា}មកដល់ភ្លាមឃើញប៉ារបស់គេ គេក៏បានដើរទៅរកគាត់។
ហុងតេ{កូនប៉ាសង្ហារខ្លាំងណាស់}ឃើញកូនភ្លាមក៏សរសើរភ្លាមតែម្ដង។
ហូសុក{ប៉ាក៏សង្ហារដូចគ្នា តែថាចុះឯណាទៅដៃគូរជំនួញរបស់លោកប៉ានោះ}មកដល់ហើយគេក្រឡេកចុះឡើងមិនឃើញអ្នកម្ខាងទៀតគេក៏សួរប៉ារបស់គេ។
ហុងតេ{បន្តិចទៀតគេមកហើយកូន នោះ!មកដល់ល្មម}គ្រាន់តែលោកហុងតេនិយាយចប់ភ្លាមលោកវ៉ុនជុងនិងហានស៊ូក៏មកដល់ភ្លាម។
ហូសុក{គឺនាង!}គ្រាន់តែឃើញមុខហានស៊ូភ្លាមហូសុកគេក៏ចាំបានថានាងជាមនុស្សស្រីដែលបានដើរបុកគេនៅព្រលានយន្តហោះ។
ហុងតេ{យ៉ាងម៉េចកូនស្គាល់នាងមែនទេ?}ឃើញកូនរបស់ខ្លួនធ្វើចរិកបែបនេះលោកហុងតេក៏សួរ។
ហូសុក{បាទអត់ទេ គឺគ្រាន់តែកូនបានជួបនាងនៅព្រលានយន្តហោះប៉ុណ្ណោះ}
ហុងតេ{ចឹងទេអី សូមអ្នកទាំងពីរអង្គុយចុះសិនមក}លោកហុងតេក៏បានឱ្យវ៉ុនជុននិងហានស៊ូអង្គុយចុះ។
វ៉ុនជុន{សួស្ដីលោកហុងតេ រីករាយណាស់ដែលបានក្លាយជាដៃគូជំនួញជាមួយលោក}វ៉ុនជុនក៏បានលាដៃឡើងប្រុងចាប់ដៃលោកហុងតេ។
ហុងតេ{ខ្ញុំដូចគ្នាលោកវ៉ុនជុន}លោកហុងក៏បានចាប់ដៃលោកវ៉ុនជុនវិញដូចគ្នា។
វ៉ុនជុន{និយាយចឹងលោកនេះគឺជាកូនស្រីខ្ញុំ}និយាយហើយក៏ងាកមកមើលមុខហានស៊ូយ៉ាងមាំ។
ហានស៊ូ{ចា-ចាស សួស្ដីលោកពូនិងលោកខ្ញុំឈ្មោះសរ ហានស៊ូ}នាងក៏បានឡើងឈេគោរពទៅកាន់អ្នកម្ខាងទៀត។

}តឺត!!ហានស៊ូ{មិនសូវស្រួលខ្លួនទេ}នាងក៏និយាយបញ្ចប់ប្រយោគមិញនេះដែលចង់ប្រាប់ទៅកាន់ប៉ារបស់នាងតែគាត់បានបិទទូរសព្ទបាត់ទៅ ហានស៊ូវិញទោះបីជាមិនស្រួលខ្លួនយ៉ាងណាក៏ដោយក៏នាងប្រឹងក្រោកឈរដើម្បីទៅរៀបចំខ្លួនទៅជាមួយប៉ារបស់នាងដែរ។~~~~រីងៗ!!ហូសុក{អ្នកណាគេនឹងកំពុងដេកលក...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សរ ហានស៊ូ(Seo Hansoo)
ហុងតេ{ល្អហើយក្មួយស្រី កូនស្រីរបស់លោកពិតស្អាតណាស់ អរបិះភ្លេចទៅហើយ}និយាយហើយក៏ងាកមុខញញឹមដាក់ហូសុក ហូសុកក៏យល់ន័យប៉ារបស់គេដែរ។
ហូសុក{សួស្ដីលោកពូនិងអ្នកនាងហានស៊ូខ្ញុំបាទជុង ហូសុកជាកូនប្រុសរបស់លោកជុង ហុងតេ}

     សរ ហានស៊ូ(Seo Hansoo)ហុងតេ{ល្អហើយក្មួយស្រី កូនស្រីរបស់លោកពិតស្អាតណាស់ អរបិះភ្លេចទៅហើយ}និយាយហើយក៏ងាកមុខញញឹមដាក់ហូសុក ហូសុកក៏យល់ន័យប៉ារបស់គេដែរ។ហូសុក{សួស្ដីលោកពូនិងអ្នកនាងហានស៊ូខ្ញុំបាទជុង ហូសុកជាកូនប្រុសរបស់លោកជុង ហុងតេ}

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ជុង ហូសុក(jung Hoseok)
វ៉ុនជុន{កូនប្រុសរបស់លោកមើលទៅសង្ហារមិនចាញ់លោកប៉ុន្មានទេ}លោកវ៉ុនជុនក៏បានសរសើរហូសុកហើយមើលទៅគាត់ដូចជាពេញចិត្តនឹងហូសុកខ្លាំងមែនទែន។
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now