ភាគ២១ (ក្លាយជាមិត្តភក្ដិ)

17 5 0
                                    

(ហូសុកនិងហានស៊ូក៏បានចាកចេញពីក្រុមហ៊ុនច្បាប់ដើម្បីទៅផ្ទះរបស់ហានស៊ូព្រោះហានស៊ូត្រូវទៅនៅជាមួយគេចំណែកស៊ុងវ៉ុងវិញគេនៅបន្តធ្វើការងារបស់គេ)
ហានស៊ូ{អរគុណលោកហើយ}ហានស៊ូនាងក៏បានអរគុណទៅកាន់ហូសុកទាំងញញឹមដែលគេបានជួយនាងឱ្យចេញពីកន្លែងដែលនាងមិនសប្បាយចិត្ត។
ហូសុក{មិនអីទេ និយាយចឹងនាងមិនបាច់មានអារម្មណ៍ថាក្រែងចិត្តខ្ញុំទេចាត់ទុកថាយើងជាមិត្តចុះហើយខ្ញុំមិនបិទសិទ្ធរបស់នាងទេ}
ហានស៊ូ{ចាស}នាងឮបែបនេះហើយញញឹមខ្ជឹបតែម្ដងព្រោះសប្បាយចិត្ត។
(ពួកគេបានធ្វើដំណើរទៅដល់ផ្ទះរបស់ហានស៊ូរួចក៏បានចុះពីលើឡានហើយក៏បានជួបអ៊ុនជី)
អ៊ុនជី{អ្នកនាងយ៉ាងម៉េចហើយ?មានឈឺត្រង់ណាទេ?}អ៊ុនជីពិតជាបារម្ភពីហានស៊ូណាស់នាងបានសួរហើយថែមទាំងបង្វិលខ្លួនហានស៊ូមើលចុះឡើងៗ។
ហានស៊ូ{ខ្ញុំមិនទេបង ខ្ញុំជាហើយ}នាងក៏និយាយប្រាប់អ៊ុនជីឱ្យច្បាស់តែម្ដងកុំឱ្យនាងបារម្ភ។
ហូសុក{ត្រូវហើយចុះឯណាលោកពូនិងអ្នកមីងនោះ}ឃើញស្រីៗកំពុងនិយាយគ្នាគេក៏ឈ្លៀតសួររកអ្បកស្រីហានឃ្យុងនិងលោកវ៉ុនជុន។
អ៊ុនជី{ចាស លោកប្រុសនិងអ្នកស្រីកំពុងនៅបន្ទប់ទទួលភ្ញៀវក្នុងផ្ទះ}
ហូសុក{បើចឹងខ្ញុំចូលទៅសិនហើយ}និយាយហើយគេក៏ចូលទៅខាងក្នុងដើម្បីគោរពទៅកាន់ម្ចាស់ផ្ទះ។
ហានស៊ូ{យើងចូលក្នុងទៅបង}ឃើញហូសុកចូលបែបនេះនាងក៏ហៅអ៊ុនជីចូលក្នុងដែរទៅ។
~~~~
ហូសុក{សួស្ដីលោកពូអ្នកមីង}គេចូលមកដល់ក៏ឃើញអ្នកស្រីហានឃ្យុងនិងលោកវ៉ុនជុនហើយក៏បាន
ឱនគោរព។
ហានឃ្យុង{មិនអីទេកូន ម៉េចក៏ហៅបែបនេះ?}
វ៉ុនជុន{ត្រូវហើយពេលនេះកូនជាកូនប្រសារបស់ប៉ាម៉ាក់ហើយអាចហៅថាប៉ាម៉ាក់បាន}
ហូសុក{បាទ គឺខ្ញុំមិនទាន់ទម្លាប់មាត់ហៅទេ}
ហានស៊ូ{ខ្ញុំទៅរៀបចំអ៊ីវ៉ាន់សិន}ហានស៊ូមិនបាននិយាយអ្វីច្រើនជាមួយប៉ាម៉ាករបស់នាងទេនាងក៏បានឡើងទៅខាងលើជាមួយអ៊ុនជីដើម្បីរៀបចំអ៊ីវ៉ាន់បាត់ទៅ។
ហូសុក{និយាយចឹងលោកពូអ្នកមីងខ្ញុំចង់នាំហានស៊ូទៅនៅជាមួយខ្ញុំតើបានទេ?}
ហានឃ្យុង{បានកូន បានមិនអីទេកូនទាំងពីរជាប្ដីប្រពន្ធនឹងគ្នាត្រូវតែនៅផ្ទះជាមួយគ្នាចឹងហើយ}
ហូសុក{ខ្ញុំអរគុណអ្នកមីងខ្លាំងណាស់}
ហានឃ្យុង{តែម៉ាក់មានរបស់ឱ្យទៅហានស៊ូ}និយាយហើយក៏ហុចប្រអប់ថ្នាំមួយឱ្យទៅហូសុក។
ហូសុក{ហេតុអីអ្នកមីងមិនឱ្យនាងផ្ទាល់ទៅ?}
ហានឃ្យុង{គឺម៉ាក់ខ្លាចភ្លេចនឹងណា ហើយថ្នាំនេះកូនត្រូវដាក់ចូលក្នុងទឹកដោះគិឱ្យហានស៊ូផឹករាល់យប់ផងណា}
ហូសុក{តើនេះជាថ្នាំអីទៅ?}
ហានឃ្យុង{នេះគឺជាថ្នាំជំនួយដល់សុខភាពរបស់នាង ព្រោះសុខភាពរបស់នាងគឺមិនសូវល្អនោះទេ}
ហូសុក{អរ បាទមិនអីទេអ្នកមីងខ្ញុំនឹងធ្វើតាម}
~~~~~
អ៊ុនជី{ខ្ញុំច្បាស់ជានឹកអ្នកនាងស្លាប់ហើយ}
ហានស៊ូ{ខ្ញុំក៏ដូចគ្នា}
អ៊ុនជី{ពេលនេះអ្នកនាងមានជីវិតដ៏ល្អហើយ}
ហានស៊ូ{ត្រូវហើយ}នាងក៏ញញឹមហើយរៀបចំអ៊ីវ៉ាន់របស់នាងបន្តទៀត។
~~~~~
*យប់ឡើង
+ភូមិគ្រឹះជុង
ស៊ូជុង{អ្នកប្រុសតូចមកវិញហើយៗលោកប្រុសលោកស្រី}គ្រាន់តែឃើញហូសុកភ្លាមស៊ូជុងចាប់ផ្ដើមស្រែកតែម្ដង។
ហូសុក{បងស៊ូជុងនេះបងស្រែកអីក៏ស្រែកម្ល៉េះ}
ស៊ូជុង{ខ្ញុំរំភើបពេកនឹងណាអ្នកប្រុស ចុះខាងនេះជា..?}
ហូសុក{អរ!នាងឈ្មោះថាហានស៊ូជា....ប្រពន្ធរបស់ខ្ញុំ}ហូសុកគេក៏រាងអៀនៗពេលនិយាយណែនាំហានស៊ូ។
ស៊ូជុង{នេះ! ប្រពន្ធរបស់អ្នកប្រុសតូច?}នាងឮហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហូសុក{ត្រូវហើយ មានអីមែនទេ?}
ស៊ូជុង{គឺថា......ស្អាតខ្លាំងណាស់! អួយ! អ្នកនាងតូចស្អាតអីក៏ស្អាតម្ល៉េះ}នាងក័ចាប់ផ្ដើមស្រែកទៀតព្រោះឃើញហានស៊ូស្អាតពេក។
ហានស៊ូ{អរគុណបងហើយ}
ស៊ូជុង{សំឡេងវិញក៏ពិរោះថែមទៀត មក!អ្នកនាងតូចឆាប់ចូលក្នុងសិនមក}និយាយហើយក៏ចាប់កាន់ដៃហានស៊ូដើរចូលទៅខាងក្នុងទុកឱ្យហូសុកនៅខាងក្រៅ។
ហូសុក{ហើយចុះខ្ញុំ?}ឃើញបែបនេះគេហួសចិត្តនឹងស៊ូជុងមិនស្ទើរទេ។
~~~~~
ហានស៊ូ{សួស្ដីលោកពូអ្នកមីង}មកដល់នាងក៏បានឱ្យគោរពដល់ប៉ាម៉ាក់របស់ហូសុក។
ស៊ុនអេ{ល្អហើយកូន យ៉ាងម៉េចហើយស្រួលខ្លួនវិញហើយមែនទេ}
ហានស៊ូ{ចាស ខ្ញុំស្រួលខ្លួនវិញហើយអ្នកមីង}
ស៊ុនអេ{ល្អហើយកូនប្រហែលជាហត់ហើយឆាប់ទៅសម្រាកចុះណា៎ ស៊ូជុងជួយនាំកូនហានស៊ូទៅបន្ទប់របស់ហូសុកផង}
ស៊ូជុង{ចាស លោកស្រី}
ហានស៊ូ{អ្នកមីង តែ...តែ!!!}ហានស៊ូគ្រាន់តែឮថាបន្ទប់ហូសុកភ្លាមនាងក៏ព្យាយាមបដិសេធតែហូសុកក៏កាត់។
ហូសុក{មិនអីទេអ្នកម៉ាក់ចាំខ្ញុំនាំនាងទៅវិញ មិនបាច់រំខានទេ}និយាយហើយគេក៏កាន់អ៊ីវ៉ាន់របស់ហានស៊ូឡើងទៅតែម្ដង ចំណែកហានស៊ូនាងក៏បានដើរទៅតាមគេផងដែរ។
ហានស៊ូ{លោក! នេះចង់ឱ្យខ្ញុំគេងក្នុងបន្ទប់ជាមួយលោកមែនទេ?}
ហូសុក{ត្រូវហើយ ក្រែងប្ដីប្រពន្ធគេគេងជាមួយគ្នាមិនចឹង?}
ហានស៊ូ{លោកជាអ្នកនិយាយខ្លួនឯងទេថាយើងចុះអេតាសុីវិលក្លែងក្លាយទេដូច្នេះហើយយើងក៏ជាប្ដីប្រពន្ធក្លែងក្លាយដែរ យ៉ាងម៉េចចង់កេងចំណេញលើខ្ញុំមែនទេ?}
ហូសុក{មិនមែនទេ! អ្នកនាងមិនអាចគេងបន្ទប់ផ្សេងបានទេគឺត្រូវតែគេងក្នុងបន្ទប់ខ្ញុំដើម្បីឱ្យអ្នកផ្ទះខ្ញុំឆ្ងល់ ប៉ុន្តែមិនមែនគេងគ្រែតែមួយទេ}
ហានស៊ូ{បើចឹងខ្ញុំគេងនៅទីណា?}
ហូសុក{នាងគេងលើគ្រែចុះ ចំណែកខ្ញុំនឹងគេងនៅលើសាឡុង}និយាយហើយគេក៏ចូលទៅងូតទឹកតែម្ដង។
ហានស៊ូ{មានអី! បន្ទប់នេះគឺស្អាតគ្រាន់បើតើ}នាងក៏បានដើរមើលជុំបន្ទប់របស់ហូសុកហើយក៏ឃើញទូរសៀវភៅនាងក៏ចាប់អារម្មណ៍។
ហានស៊ូ{សៀវភៅច្រើនណាស់ សុទ្ធតែសៀវភៅដែលល្អ អេ!នេះជាសៀវភៅអ្វីនឹង?}នាងក៏បានយកសៀវភៅមកមើលជាច្រើនហើយក៏ប្រទះភ្នែកនឹងសៀវភៅមួយដែលនៅដាច់ពីគេ។
ហានស៊ូ{សៀវភៅកំណត់ហេតុ?}ឃើញហើយនាងក៏បានលួចបើកមើលបន្តិចទាន់ហូសុកកំពុងងូតទឹក។
ហានស៊ូ{នេះគេរស់នៅក្រៅប្រទេសតាំងពីគេមានអាយុ១៣ឆ្នាំមកម្ល៉េះ}នាងក៏បានបើកមើលសៀវភៅកំណត់ហេតុរបស់ហូសុកដែលគេសរសេរតាំងពីគេនៅរស់នៅអុីតាលីដំបូងនាងបានមើលចុះមើលឡើងក៏ធ្លាក់របស់មួយចេញពីសៀវភៅនោះ។
ហានស៊ូ{ស្អីនឹង?ស្លាកឈ្មោះតើ មានឈ្មោះថាBianca Seoឈ្មោះខ្ញុំតើ? ហើយគេបានមកពីណា?}ហានស៊ូនាងក៏បានកាន់ស្លាកឈ្មោះនោះទាំងភ្ញាក់ផ្អើលផងឆ្ងល់ផង តើគេបានវាមកពីណា?
ហូសុក{ខ្ញុំរួចហើយនាងឆាប់ចូលទៅ}ស្របពេលនោះហូសុកក៏បានចេញមកវិញល្មម។
ហានស៊ូ{លោកតើលោកបានស្លាកឈ្មោះនេះមកពីណា?}
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរOù les histoires vivent. Découvrez maintenant