ភាគ២៧ (ក្លែងក្លាយ)

20 4 0
                                    

ស៊ូយ៉ុន{ខ្ញុំមករកហូសុក}ស៊ូយ៉ុនដែលបានឃើញគេបើកទ្វារឱ្យភ្លាមក៏និយាយឡើងដោយមិនចាំយូរ។
ស៊ូជុង{មកទៀតហា៎?}ស៊ូជុងគ្រាន់តែឃើញមុខរបស់ស៊ូយ៉ុនក៏ហត់ដែរមកទាំងព្រឹកតែម្ដងហើយ។
ស៊ូយ៉ុន{យ៉ាងម៉េចមកមិនបាន?}
ស៊ូជុង{ត្រូវហើយ ទៅវិញទៅ}និយាយហើយក៏ដេញនាងទៅវិញ។
ស៊ូយ៉ុន{អត់ ខ្ញុំត្រូវតែជួបហូសុកឱ្យបាន}នាងនៅតែក្បាលរឹងមិនព្រមទៅវិញ។
ស៊ូជុង{អ្នកប្រុសតូចមិនទាន់មកវិញទេ នាងទៅវិញទៅ}ដោយមិនដឹងធ្វើយ៉ាងម៉េចក៏សម្រេចចិត្តថានិយាយបោកស៊ូយ៉ុនតែម្ដង។
ស៊ូយ៉ុន{កុហក ខ្ញុំមិនជឿនាងទេ ឆាប់ហៅហូសុកមក}នាងនៅតែមិនសុខចិត្តនៅតែបង្ខំឱ្យស៊ូជុងហៅហូសុកមកដដែល។
ដាមី{អ្នកណាគេនឹង?ក៏រញ៉េរញ៉ៃម្ល៉េះ?}ដាមីដែលដើរកាត់បានឃើញស៊ូយ៉ុននាងក៏បានមកមើលហើយសួរនាំ។
ស៊ូយ៉ុន{នាងជាអ្នកណា?ម៉េចក៏ហ៊ាននិយាយបែបនេះដាក់យើង?}ឃើញដាមីហើយនាងក៏ចាប់ផ្ដើមបង្កជម្លោះតែម្ដង។
ដាមី{នាងម៉ែយើងមែនទេបានយើងនិយាយមិនបាន?}ចុកតិចៗ។
ស៊ូយ៉ុន{ន...នាង អរ!នាងប្រហែលជាអ្នកបម្រើហើយខោមិនខោអាវមិនអាវ}ក្រោយពីត្រូវបានដាមីដាក់ម៉ាចុកមិញនេះហើយនាងក៏គាំងបន្តិចតែក្រោយមកក៏ពាក្យតជាមួយដាមីបានវិញ។
ដាមី{តែយើងមិនចេះដើរទាក់ប្ដីគេដូចនាងទេ}អេមអូនអេម។
ស៊ូយ៉ុន{អាយ!!!!!!!!! នាងស្រីឆ្គួត}គ្រាន់តែត្រូវបានគេថាឱ្យភ្លាមនាងក៏ចាប់ផ្ដើមស្រែកយកៗតែម្ដង។
ដាមី{នែ៎!ថ្លង់ណាស់}នាងក៏យកដៃបិទត្រចៀកហើយសម្លក់ស៊ូយ៉ុនចង់ជ្រុះគ្រាប់ភ្នែក។
ស៊ូជុង{នែ៎!នាងជួបទប់ទល់ជាមួយស្រីនេះបន្តិចបានទេ?}
ដាមី{ចុះនាង?}
ស៊ូជុង{ខ្ញុំតេទៅប្ដឹងប៉ូលីស}
ហូសុក{មិនបាច់ទេ}ហូសុកដែលបានចេញមកខាងក្រៅដើម្បីមើលព្រោះឮសំឡេងស្រែកយ៉ាងខ្លាំង}
ស៊ូជុង{អ្នកប្រុសតូច}
ស៊ូយ៉ុន{ហូសុក}គ្រាន់តែឃើញហូសុកភ្លាមនាងក៏រត់ទៅរកហូសុកភ្លាម។
ហូសុក{នាងជាអ្នកណា?}
ស៊ូយ៉ុន{នេះលោកមិនចាំខ្ញុំទេមែនទេ?ខ្ញុំគឺស៊ូយ៉ុនណា៎}
ដាមី{ហាស៎!ស៊ូយ៉ុន?}ដាមីឮហើយនាងក៏សើចហួសចិត្តហើយក៏ទៅណាបាត់។
ហូសុក{ស៊ូយ៉ុនចឹង?នាងមានអីបញ្ជាក់ថានាងជាស៊ូយ៉ុនទេ?}
ស៊ូយ៉ុន{ច្បាស់ជាមាននេះជាចិញ្ចៀនគូរស្នេហ៍របស់ពួកយើង}នាងក៏លើកដៃរបស់នាងដែលមានចិញ្ចៀនបង្ហាញទៅកាន់ហូសុក។
ហូសុក{នេះចិញ្ចៀនពិតមែន?}គេគ្រាន់តែឃើញភ្លាមក៏រាងភ្ញាក់ផ្អើលបន្តិចតែគេក៏ចង់ច្បាស់។
ស៊ូយ៉ុន{ត្រូវហើយលោកជាអ្នកឱ្យវាមកខ្ញុំ}
ហូសុក{ឱ្យខ្ញុំមើលបន្តិច}ដើម្បីបានច្បាស់គេក៏សុំចិញ្ចៀននោះពីដៃរបស់ស៊ូយ៉ុនដើម្បីមើល។
ស៊ូយ៉ុន{នេះចិញ្ចៀន}
ហូសុក{ហឹស! នាងជាមនុស្សក្លែងក្លាយ}គ្រាន់តែសម្លឹងមើលចិញ្ចៀនបានបន្តិចគេក៏បាមដឹងថាស៊ូយ៉ុនម្នាក់នេះគឺក្លែងក្លាយ។
ស៊ូយ៉ុន{ម៉េចក៏លោកនិយាយបែបនេះ?ខ្ញុំគឺជាស៊ូយ៉ុនពិតមែនណា}
ហូសុក{បើនាងជាស៊ូយ៉ុនពិតមែនហេតុអីក៏នៅក្នុងចិញ្ចៀននេះគ្មានឈ្មោះរបស់ខ្ញុំ?}
ស៊ូយ៉ុន{អឺ....គឺ...គឺថា}នាងក៏គាំងរកពាក្យនិយាយមិនចេញ។
ហូសុក{បងស៊ូជុងឆាប់តេហៅប៉ូលីសមក}
ស៊ូជុង{បាទ អ្នកប្រុស}នាងក៏បម្រុងនឹងចេញទៅប្ដឹងប៉ូលីសទៅហើយតែក៏មានអ្វីមួយរំខាន។
ស៊ូយ៉ុន{ហូសុកអត់...អត់ទេ.....ហេនរី!}ដោយនាងពេលនេះគឺភ័យមែនទែនក៏ភ្លាត់មាត់ហៅឈ្មោះអុីតាលីរបស់ហូសុក។
ហូសុក{ម៉េចក៏នាងស្គាល់ឈ្មោះរបស់ខ្ញុំ?}គ្រាន់តែឮភ្លាមគេក៏ឆ្ងល់ទៀត។
ស៊ូយ៉ុន{ខ្ញុំ......ខ្ញុំ}
ហូសុក{ប៊ែលឡា?}គ្រាន់តែឮសំឡេងហៅឈ្មោះហេនរីអម្បាញ់មិញនេះធ្វើឱ្យហូសុកនឹកឃើញថានេះជាសំឡេងរបស់មិត្តគេម្នាក់នៅអុីតាលី។
ស៊ូយ៉ុន{អ.....អត់ទេ ខ្ញុំឈ្មោះស៊ូយ៉ុនមិនមែនប៊ែលឡាទេ}
ហូសុក{បើនាងមិនសារភាពខ្ញុំនឹងហៅប៉ូលីសមកចាប់នាងតែម្ដង}គេក៏គម្រាមនាងដើម្បីឱ្យនាងសារភាព។
ស៊ូយ៉ុន{គឺខ្ញុំ.....}
ហូសុក{បងស៊ូជុង.........}ឃើញនាងមិនព្រមសារភាពបែបនេះហូសុកក៏ប្រុងហៅឱ្យស៊ូជុងទៅប្ដឹងប៉ូលីសតែស៊ូយ៉ុនក៏ឃាត់។
ស៊ូយ៉ុន{ឈប់សិន!ត្រូវ.....ត្រូវហើយខ្ញុំជាប៊ែលឡា}ឥឡូវគេបង្ហាញឈ្មោះពិតគេហើយហៅតាមនឹងវិញហើយ។
ហូសុក{ហេតុអីក៏នាងធ្វើបែបនេះ?ហើយមុខរបស់នាង}
ប៊ែលឡា{ខ្ញុំធ្វើគ្រប់យ៉ាងដោយសារខ្ញុំស្រឡាញ់លោក ខ្ញុំបានដឹងពីស៊ូយ៉ុនទើបខ្ញុំបន្លំខ្លួនជានាងដោយខ្ញុំបានទៅកែសម្ពស្សដើម្បីកុំឱ្យលោកចាប់បាន តែចុងក្រោយក៏ក្លាយជាបែបនេះ}
ហូសុក{ខ្ញុំមិនបានស្រឡាញ់នាងទេ ប៊ែលឡាមនុស្សដូចខ្ញុំមិនសមនាងលះបង់ដល់ថ្នាក់នេះទេ}
ប៊ែលឡា{ខ្ញុំយល់ហើយ លោកមិនដែលទទួលយកខ្ញុំសូម្បីតែចំណែកតូចមួយនៃខ្ញុំចូលក្នុងបេះដូងរបស់លោកទេ}នាងក៏និយាយរៀបរាប់ទាំងរលីងរលោងទឹកភ្នែកននៅមុខហូសុក។
ហូសុក{ខ្ញុំទុកនាងត្រឹមជាមិត្តនោះទេ ប៉ុន្តែសូម្បីពាក្យជាមិត្តក៏នាងបានបំផ្លាញវាហើយដែរ នាងទៅវិញទៅ}និយាយហើយគេក៏បានដើរចូលទៅក្នុងផ្ទះវិញចំណែកស៊ូជុងក៏បានបិទទ្វាផងដែរ។
ប៊ែលឡា{ហ្ហឹក.......ម្ដេចក៏លោកមិនទទួលយកខ្ញុំ.......ហ្ហឹក...}នាងក៏នៅអង្គុយយំមុខផ្ទះរបស់ហូសុកយកយំយកតែម្ដងមិនទៅណានោះទេ ស្រឡាញ់គេម្នាក់ឯងវាពិតជាឈឺណាស់ ខំគ្រប់យ៉ាងព្រោះសង្ឃឹមថាគេអាចនឹងមើលឃើញតែចុងក្រោយក៏បាត់បង់អ្វីគ្រប់យ៉ាង🥀។
+ភូមិគ្រឹះសរ
ហានឃ្យុង{បង!!!!}អ្នកស្រីហានឃ្យុងមិនដឹងមានរឿងអីទេក៏រត់ឆ្លេឆ្លាៗមករកប្ដីថែមទាំងកាន់ឯកសារមួយទៀតផង។
វ៉ុនជុន{អូនមានរឿងអ្វីមែនទេ?}គ្រាន់តែឃើញប្រពន្ធខ្លួនបែបនេះធ្វើឱ្យវ៉ុនជុនឆ្ងល់យ៉ាងខ្លាំង។
ហានឃ្យុង{នេះ!បងមើលទៅ}នាងក៏ហុចទៅឱ្យវ៉ុនជុនដើម្បីមើល។
វ៉ុនជុន{ស្អីគេនឹង}វ៉ុនជុនក៏ទទួលយកមកអានមើលហើយក៏ដឹងសាច់រឿងក្នុងឯកសារនោះ។
ហានឃ្យុង{ឥឡូវនេះយើងគួរធ្វើយ៉ាងម៉េចទៅ ដោយសារកូនប្រសារដែលបងពេញចិត្តនឹងហើយឥឡូវនេះវាហ៊ានសូម្បីតែប្ដឹងឪពុកម្ដាយក្មេកហើយ}នាងក៏និយាយទាំងកំហកៗទៅកាន់ប្ដី។
វ៉ុនជុន{បងម៉េចនឹងដឹងទៅ តែអូនមិនបាច់ភ័យទេគេគ្មានភស្ដុតាងទេគេគ្រាន់តែបំភ័យយើងប៉ុណ្ណោះ}វ៉ុនជុនក៏គិតថាហូសុកគ្រាន់តែបំភ័យខ្លួនប៉ុណ្ណោះព្រោះគេបានបំបិទភស្ដុតាងអស់ហើយហូសុកម៉េចនឹងអាចធ្វើអីកើតនោះ។
ហានឃ្យុង{ចុះបើគេមានភស្ដុតាង?}
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now