ភាគ១៥ (គ្មានការជួយ)

35 5 3
                                    

(ពេលព្រឹកព្រះអាទិត្យបានជះពន្លឺមកកាន់ផែនដីបង្កើតឱ្យមានជាព្រឹកនិងថ្ងៃ ហើយយើងអាចឃើញឃើញគូស្នេហ៍មួយគូរកំពុងគេងឱបគ្នាយ៉ាស្អិតនៅលើសាឡុងតែមួយ ហេ!ច្រឡំមិនមែនគូរស្នេហ៍ទេគូរមិត្តតើ🌚)
ហានស៊ូ{ស្រស់ស្រាយណាស់}ហានស៊ូក៏បានដើរចេញពីក្នុងបន្ទប់ហើយក៏ដើរមកឈរនៅជិតវេរ៉ង់ដាខាងមុខដើម្បីស្រូមយកខ្យល់ធម្មជាតិនាពេលព្រឹករួចនាងក៏បានរកដើរចូលទៅក្នុងវិញតែក៏រាងភ្ញាក់បន្តិចពេលឃើញគូរស្នេហ៍ យីវ្រឡំគូរមិត្តគេគេងឱបគ្នាយ៉ាងស្អិត។
ហានស៊ូ{ហ៉ើយ! ខំតែភ័យ}នាងក៏បានឈរមើលពួកគេទាំង២គេងតែម្ដងមិនព្រមទៅណានោះទេរហូតហូសុកភ្ញាក់ឡើងក៏ឃើញនាងនៅនឹងមុខតែម្ដង។
ហូសុក{អ្នកនាងភ្ញាក់ហើយមែនទេ?}គេក៏សួរទៅកាន់នាងទាំងមិនអស់ងងុយមិនដឹងថាថ្មើរណាបានដេកនោះទេប្រហែលរវល់ដណ្ដើមភួយជាមួយស៊ុងវ៉ុងហើយ។
ហានស៊ូ{ត្រូវហើយ អរគុណហើយដែលឱ្យខ្ញុំនៅទីនេះ}
ហូសុក{មិនអីទេ តែខោអាវរបស់អ្នកនាង?}គេក៏សម្លឹងមើលនាងទាំងចង់សើចព្រោះខោអាវដែលនាងពាក់វាធំជាងខ្លួននាងពេកហើយ។
ហានស៊ូ{អរ! គឺខ្ញុំចេញមកពីផ្ទះមិនបានយកអ្វីតាមទេ?}នាងក៏រាងខ្មាស់បន្តិចដែលនៅពេលឃើញគេសើចនាង នាងក៏ធ្វើកាយវិការទាំងមិនសម។
ហូសុក{ចឹងនេះជារបស់ស៊ុងវ៉ុង?}ឮនាងនិយាយបែបនេះភ្លាមគេក៏ស្រែកឡើងតែម្ដងហើយក៏បើកភ្នែកធំៗមើលទៅកាន់នាងដូចជាភ្ញាក់ផ្អើលខ្លាំងមែនទែន។
ស៊ុងវ៉ុង{មានអីហាស៎!}ឮហូសុកស្រែកខ្លាំងពេកថែមទាំងនិយាយឈ្មោះស៊ុងវ៉ុងផងនោះក៏ធ្វើឱ្យស៊ុងវ៉ុងភ្ញាក់មកតែម្ដងទាំងមិនទាន់អស់ងងុយ។
ស៊ុងវ៉ុង{ហា៎! ខោអាវខ្ញុំតើនេះ}គេក៏បានញីភ្នែកខ្លួនឯងបន្តិចហើយក៏ងាកទៅកាន់ហានស៊ូម្ដងតែក៏ឃើញសម្លៀកបំពាក់របស់ខ្លួននៅនឹងខ្លួនរបស់នាងទៅវិញ។
ហានស៊ូ{គឺ.....ខ្ញុំគ្មានសម្លៀកបំពាក់សម្រាប់ប្ដូរទេ}ហានស៊ូវិញអៀនដល់កំពូលតែម្ដងពេលឮគេនិយាយបែបនេះ។
ហូសុក{មិនអីទេ ខ្ញុំនឹងរៀបចំសម្រាប់នាងតែនាងពាក់សម្លៀកបំពាក់នឹងហើយមានអារម្មណ៍ថាមានអ្វីទេ?}
ហានស៊ូ{មានអ្វី?}ឮបែបនេះនាងឆ្ងល់យ៉ាងខ្លាំង។
ស៊ុងវ៉ុង{នែ៎! ឯងចង់បានន័យយ៉ាងម៉េច?}
ហូសុក{គឺយើងខ្លាចថាខោអាវឯងមិនស្អាត អ្នកនាងចាំបន្តិចសិនទៅខ្ញុំរេប្រាប់គេឱ្យរកខោអាវសម្រាប់អ្នកនាង}និយាយជាមួយស៊ុងវ៉ុងបានបន្តិចក៏ងាកទៅនិយាយជាមួយហានស៊ូវិញបាត់។
ហានស៊ូ{ចាស អរគុណហើយ}ឃើញគេយកចិត្តទុកដាក់បែបនេះនាងក៏សប្បាយចិត្តដែរ។
ស៊ុងវ៉ុង{ធ្វើចរិកចម្លែកៗ}គេក៏លួចនិយាយដើមហូសុកតិចៗតែម្នាក់ឯងហើយទឹកមុខវិញយ៉ាប់មើលតែម្ដង។
ហូសុក{មិនអីទេ អ្នកនាងនឹងឆាប់បានត្រឡប់ទៅផ្ទះវិញ}គេក៏ញញឹមដាក់នាងបន្តិច។
ហានស៊ូ{អត់ទេ ខ្ញុំមិនទៅវិញទេ}ឮគេនិយាយបែបនេះភ្លាមនាងក៏ចាប់ផ្ដើមប្រតិកម្មតែម្ដង។
ហូសុក{ហេតុអីក៏អ្នកនាងមិនចង់ទៅ?អ្នកនាងមិនអាចនៅទីនេះរហូតទេ?}
ហានស៊ូ{អត់ទេ លោកជួយខ្ញុំផងទៅខ្ញុំមិនចង់នៅទីនោះទេ}
ហូសុក{មានរឿងអ្វី បើអ្នកនាងមិនប្រាប់ខ្ញុំទេខ្ញុំមិនអាចជួយអ្វីបានទេ?}
ហានស៊ូ{គឺ.....}នាងក៏រៀងស្ទាក់ស្ទើរ។
ស៊ុងវ៉ុង{អ្នកនាងអាចទុកចិត្តពួកយើងបាន}គេក៏ញញឹមដាក់នាងបន្តិចដើម្បីឱ្យនាងមានអារម្មណ៍ថាសុវត្តិភាព។
ហានស៊ូ{គឺខ្ញុំមិនចង់នៅផ្ទះនោះទៀតទេ ខ្ញុំរស់នៅប្រៀបដូចជារស់នៅក្នុងគុកចឹងហើយគ្មានការស្រឡាញ់ភាពកក់ក្ដៅពីគ្រួសារទេ}
ហូសុក{ខ្ញុំគិតថាពីពួកគាត់ស្រឡាញ់អ្នកនាងពេកទេដឹង?}
ហានស៊ូ{ស្រឡាញ់?..ហឹស!...}ឮហើយនាងហួសចិត្តយ៉ាងខ្លាំងតែម្ដង។
~~~~
ហានឃ្យុង{អ៊ុនជី!!!}អ្នកស្រីហានឃ្យុងក៏ដើររកអ៊ុនជីពេញផ្ទះតែម្ដង រហូតមកដល់មុខទ្វាធំក៏ឃើញនាងកំពុងដេកសន្លប់។
ហានឃ្យុង{នាងអ៊ុនជី!!ងើបៗមានរឿងអី}មកដល់មិនដាស់ធម្មតាទេយកជើងមកធាក់អ៊ុនជីឱ្យភ្ញាក់តែម្ដង។
អ៊ុនជី{អួយ!!!!}ពេលភ្ញាក់ឡើងនាងក៏ស្រែកឈឺរបួស ហួចរបួសអ្វី?
ហានឃ្យុង{ក៏រំអួយម្ល៉េះ!មានរឿងស្អី?}
អ៊ុនជី{អួយ!!! មែនហើយលោកស្រីអ្នកនាងៗៗ......}
ហានឃ្យុង{ឯងវាយ៉ាងម៉េចម៉េចមិនឆាប់និយាយមក}
អ៊ុនជី{អ្នកនាង....អ្នកនាងទៅបាត់ហើយ}
ហានឃ្យុង{ហាស៎! ម៉េចក៏ឯងមិនឃាត់នាង}
អ៊ុនជី{គឺ...អ្នកនាងបានវាយខ្ញុំឱ្យសន្លប់ហើយក៏រត់បាត់}
ហានឃ្យុង{ហ៉ើយ!ចង្រៃមែន!}ឮបែបនេះហើយអ្នកស្រីហានឃ្យុងក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះរកលោកវ៉ុនជុនយ៉ាងលឿន។
អ៊ុនជី{អ្នកនាងហានស៊ូសូមកុំត្រឡប់មកវិញអី ទៅឱ្យកាន់តែឆ្ងាយគឺកាន់តែល្អ}
~~~~~
ហូសុក{នេះជាសម្លៀកបំពាក់សម្រាប់អ្នកនាង}គេក៏យកសម្លៀកបំពាក់យកមកឱ្យនាង។
ហានស៊ូ{អរគុណហើយ}
ហូសុក{មិនអីទេ អ្នកនាងឆាប់ផ្លាស់ទៅខ្ញុំនឹងជូនអ្នកនាងត្រឡប់ទៅផ្ទះវិញ}
ហានស៊ូ{ខ្ញុំនិយាយហើយថាខ្ញុំមិនទៅវិញទេ}
ហូសុក{អ្នកនាងមិនអាចនៅទីនេះរហូតនោះទេ}
ហានស៊ូ{មិនអីទេ ខ្ញុំនឹងទៅរកកន្លែងផ្សេងសម្រាប់ស្នាក់នៅខ្ញុំមិនរំខានលោកទេ}
ហូសុក{មិនបានទេ អ្នកនាងជាមនុស្សស្រីខ្ញុំខ្លាចមានរឿងអ្វីមិនល្អកើតលើអ្នកនាង}
ហានស៊ូ{ខ្ញុំអាយុ២២ឆ្នាំហើយមិនមែនក្មេងទេ}
ហូសុក{ទោះជាបែបនេះក៏ដោយ ខ្ញុំគិតថាអ្នកនាងគួរតែត្រឡប់ទៅផ្ទះវិញប៉ាម៉ាក់អ្នកនាងអាចនឹងបារម្ភ}
ហានស៊ូ{លោកមិនឮទេក៏យ៉ាងម៉េច ខ្ញុំមិនចង់នៅទីនោះទេវាប្រៀបដូចជាគុកគ្មានសសរអញ្ចឹង}នាងក៏ស្រែកទាំងខឹងទៅកាន់ហូសុក។
ហូសុក{ពួកគាត់អាចនឹងធ្វើបែបនេះដោយសារពួកគាត់ស្រឡាញ់និងបារម្ភពីអ្នកនាង}
ហានស៊ូ{បារម្ភ?ស្រឡាញ់?លោកដឹងអីហាស៎}នាងចាប់ផ្ដើមខឹងកាន់តែខ្លាំងធ្វើឱ្យទឹកភ្នែករបស់នាងស្រក់ចុះមក។
ហូសុក{ត្រូវហើយ ខ្ញុំមិនដឹងរឿងគ្រួសារអ្នកនាងច្បាស់ទេតែរឿងដែលខ្ញុំដឹងច្បាស់គឺគ្មានឪពុកម្ដាយណាមិនស្រឡាញ់កូននោះទេ}
ហានស៊ូ{ចុះលោក?បើប៉ាម៉ាក់របស់លោកស្រឡាញ់លោកម៉េចក៏ពួកគាត់ធ្វើឱ្យលោកក្លាយជាក្មេងកំព្រា?}ពាក្យមួយឃ្លានេះវាចាក់ដោតអារម្មណ៍របស់ហូសុកខ្លាំងមែនទែន ហានស៊ូពេលនេះនាងកំពុងតែខឹងខ្លាំងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានទេដូចនេះទើបនាងនិយាយពាក្យមិនគួរចេញមកបែបនេះ។
ហូសុក{ខ្ញុំសុំទោសផង អ្នកនាងមិនអាចនៅទីនេះបានទេហើយអ្នកនាងក៏មិនអាចទៅណាបានទាំងអស់ អ្នកនាងត្រូវតែទៅផ្ទះវិញ}ឮពាក្យរបស់នាងនិយាយមកធ្វើឱ្យបេះដូងរបស់ឈឺពិតមែនប៉ុន្តែគេនៅតែតបតរជាមួយនាងបញ្ចុះបញ្ចូលឱ្យនាងត្រឡប់ទៅផ្ទះវិញតែនាងមិនស្ដាប់គេគ្មានជម្រើសទើបបង្ខំចិត្តវាយនាងឱ្យសន្លប់រួចក៏បីនាងចូលទៅក្នុងឡានដើម្បីបញ្ចូននាងទៅវិញ។
សូមរង់ចាំភាគបន្ត🙏🏻




ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now