ភាគ២០ (ចុះសម្រុង)

31 6 2
                                    

១ហូសុក{ត្រូវហើយស្វាមី}ឃើញនាងភ្ញាក់ផ្អើលបែបនេះគេក៏និយាយបញ្ជាក់នាងម្ដងទៀតដើម្បីឱ្យកាន់តែច្បាស់។
ហានស៊ូ{អេ! ស្វាមីយ៉ាងម៉េច? បើខ្ញុំសន្លប់នឹង? នេះ!លោកចាប់ជម្រិតខ្ញុំមែនទេ?}ឮបែបនាងចាប់ផ្ដើមឆ្ងល់មិនយល់តែម្ដងនេះនាងមានស្វាមីហើយ?តែនាងសន្លប់នឹងម៉េចក៏ភ្ញាក់ឡើងមានស្វាមីបែបនេះ។
ហូសុក{ចាប់ជម្រិតយ៉ាងម៉េច? ប៉ាម៉ាក់នាងជាអ្នកឱ្យនាងមកខ្ញុំណា}ឮនាងថាគេចាប់ជម្រិតបែបនេះគេហួសចិត្តយ៉ាងខ្លាំង ខំទៅសុំនាងពីប៉ាម៉ាក់របស់នាងយ៉ាងត្រឹមត្រូវតែនាងបែរជាថាគេចាប់ជម្រិតបែបនេះ។
ហានស៊ូ{នែ៎!ឱ្យៗមើលតែទំនិញហើយ}នាងក៏ជ្រួញមុខដាក់គេតែម្ដង។
ហូសុក{នាងមានត្រូវក្បាលនឹងអីទេ? ខ្ញុំមើលតិច}ឮនាងនិយាយហើយធ្វើមុខធ្វើមាត់ដាក់គេបែបនេះ គេក៏សួរទៅកាន់នាងទាំងឆ្ងល់ហើយក៏រកមើលក្រែងមានរបួស។
ហានស៊ូ{គ្មានទេ យ៉ាងម៉េច?}ឃើញគេសួរបែបនេះនាងក៏ឆ្លើយទៅវិញទាំងឆ្ងល់។
ហូសុក{ព្រោះភ្ញាក់មកភ្លាមនាងដូចជាឆ្នាស់ជាងមុន ឬក៏ដោយសារឈាមរបស់ម៉ាក់ខ្ញុំ? តែម៉ាក់ខ្ញុំមិនឆ្នាស់ចឹងទេ?
ហានស៊ូ{ឈាមអ្វី?}ឮគេនិយាយពីរឿងឈាមនាងក៏សួរ។
ហូសុក{គឺ....ឈាមម៉ាក់របស់ខ្ញុំដែលនៅក្នុងខ្លួននាងនឹងហើយ}
ហានស៊ូ{ម៉េចក៏ឈាមម៉ាក់របស់លោកមកនៅក្នុងខ្លួនខ្ញុំទៅវិញ?}
ហូសុក{ម៉ាក់របស់ខ្ញុំបានផ្ដល់ឈាមសម្រាប់ជួយនាង}
ហានស៊ូ{ចុះម៉ាក់របស់ខ្ញុំ?}
ហូសុក{គាត់គ្មានឈាមប្រភេទBទេ នេះនាងមិនដឹងទេឬ?}
ហានស៊ូ{ខ្ញុំមិនចាំទេ ខ្ញុំមានអារម្មណ៍ថាស្រពិចស្រពិល}
ហូសុក{នាងនៅទីនេះសិនហើយខ្ញុំទៅរកគ្រូពេទ្យសិន}
ហានស៊ូ{ចាស}
(ហូសុកក៏បានទៅរកគ្រូពេទ្យដើម្បីមកពិនិត្យមើលអាការៈរបស់ហានស៊ូ ពេលគ្រូពេទ្យមកដល់ក៏បានពិនិត្យមើល)
គ្រូពេទ្យ{នាងលែងអីហើយ ស្អែកអាចចេញពីមន្ទីរពេទ្យបានហើយ ប៉ុន្តែអ្នកនាងត្រូវខំញុាំបាយឱ្យបានច្រើនព្រោះអ្នកនាងខ្សោយណាស់}
ហានស៊ូ{ចាស អរគុណហើយគ្រូពេទ្យ}
គ្រូពេទ្យ{មិនអីទេ អ្នកនាងខ្ញុំត្រូវទៅវិញហើយ}និយាយហើយគ្រូពេទ្យក៏បានចេញហើយបន្តដំណើរទៅធ្វើការរបស់គាត់បន្ត។
ហូសុក{នាងសម្រាកទៅស្អែកត្រូវទៅជួបស៊ុងវ៉ុងជាមួយខ្ញុំ}
ហានស៊ូ{ទៅធ្វើអី?}
ហូសុក{ដល់ពេលនាងគង់តែដឹងទេ}
ហានស៊ូ{គ្រាន់តែប្រាប់បន្តិចក៏កំណាញ់ដែរ}និយាយទាំងខ្សឹបៗហើយសម្លឹងមុខរបស់ហូសុកហើយថែមទាំងសម្លក់ថ្លែរ។
*ស្អែកឡើង
ស៊ុងវ៉ុង{អ្នកនាងយ៉ាងម៉េចហើយ?ធូរខ្លះទេ?}ស៊ុងវ៉ុងដែលបានបើកឡានមកទទួលហូសុកនិងហានស៊ូចេញពីមន្ទីរពេទ្យក៏បានសួរ។
ហានស៊ូ{ចាស ខ្ញុំធូរខ្លះហើយ}
ស៊ុងវ៉ុង{និយាយចឹងអ្នកនាងកើតអីនៅពេលនុះ?}គេក៏នឹកឃើញសួរនាងពីដើមហេតុដែលធ្វើឱ្យនាងចូលមន្ទីរពេទ្យ។
ហានស៊ូ{ខ្ញុំគ្មានអីទេ គ្រាន់តែពុលអាហារប៉ុណ្ណោះ}
ហូសុក{កុហកមិនសម}គេក៏លូកមាត់។
ហានស៊ូ{នែ៎!ម៉េចក៏លោកថាខ្ញុំកុហក}នាងក៏តម្លើងសំឡេងជាងមុន។
ហូសុក{គ្មានអីទេ}គេខ្ជិលឈ្លោះជាមួយនាងទើបមិនត។
+ក្រុមហ៊ុនច្បាប់ឯកជនហ្គូសុីន
ហានស៊ូ{នែ៎!ខ្ញុំនិយាយជាមួយលោកតែបន្តិចសោះលោកខឹងខ្ញុំដល់ថ្នាក់ចង់ប្ដឹងខ្ញុំឬ?}ពេលឃើញស៊ុងវ៉ុងឈប់ឡាននៅក្រុមហ៊ុនច្បាប់នាងក៏ងាកទៅរកហូសុកហើយនិយាយទាំងភ័យតិចៗ។
ហូសុក{នាងចំមែនហើយ! ស្អីក៏គិតឃើញដែរ}គេក៏ក្រវីក្បាលហើយសើចតិចៗ។
ហានស៊ូ{បើចឹងលោកនាំខ្ញុំមកទីនេះធ្វើអី?}ហូសុកបម្រុងនឹងឆ្លើយទៅហើយតែស៊ុងវ៉ុងក៏កាត់។
ស៊ុងវ៉ុង{អ្នកទាំង២នៅធ្វើអីទៀតម៉េចមិនចុះមក}ឃើញហានស៊ូមិនហូសុកមិនព្រមចុះពីក្នុងឡានបែបនេះគេក៏សួរ។
ហូសុក{យើងទៅ អ្នកនាងឆាប់ទៅ}និយាយហើយក៏ទាញហានស៊ូចូលទៅ។
(ហូសុកនិងហានស៊ូបានដើរតាមស៊ុងវ៉ុងហើយក៏សង្កេតឃើញថាក្រុមហ៊ុនច្បាប់មួយនេះគឺធំមែនទែន មិនឱ្យធំយ៉ាងម៉េចបើជាក្រុមហ៊ុនច្បាប់លេខ១ក្នុងប្រទេសទៅហើយនឹង ដើររហូតដល់ក្នុងជណ្ដើរប្រអប់ជាន់ដែលពួកគេត្រូវទៅគឺនៅជាន់ទី៩ដែលជាជាន់ដែលសម្បូរទៅដោយមេធាវីពូកែៗ នៅពេលជណ្ដើរយន្តបើកស៊ុងវ៉ុងគេស្ទើរតែគាំងបេះដូងព្រោះឃើញមុខដ៏គួរឱ្យខ្លាចនៅចំពោះមុខតែម្ដង)
ស៊ុងវ៉ុង{ហ៉ើយ! នេះនាងលេងអីនឹង?}គេភ្ញាក់ស្ទើរតែគាំងបេះដូងព្រោះឃើញមុខដ៏គួរឱ្យខ្លាចភ្នែកយ៉ាងមុតស្រួចសម្លក់មក។
ឆេយ៉ុង{បើលោកប្រើជណ្ដើរប្រអប់នេះហើយក៏ឆាប់ចេញទៅ ខ្ញុំត្រូវការប្រើ}នាងមិនតបនឹងសំណួររបស់ស៊ុងវ៉ុងទេក៏ដេញគេចេញពីជណ្ដើរយន្តប្រអប់តែម្ដង។
ស៊ុងវ៉ុង{អីក៏កាចម្ល៉េះ}គេក៏ខ្សឹបៗហើយក៏ដើរចេញ ចំណែកហូសុកនិងហានស៊ូឃើញបែបនេះក៏ចេញដែរ ឆេយ៉ុងនាងក៏បានចូលក្នុងជណ្ដើរយន្តហើយសម្លក់មកកាន់ស៊ុងវ៉ុងរហូតជណ្ដើរយន្តត្រូវបានបិទ។
ហូសុក{ស៊ុងវ៉ុង! ស្រីម្នាក់មិញនេះជាអ្នកណាមើលទៅដូចជាមិនស្លូតសោះ}ឃើញកាយវិការរបស់ឆេយ៉ុងមិញនេះធ្វើឱ្យហូសុកក៏ស្រាវឆ្អឹងខ្នងដែរក៏សួរទៅកាន់ស៊ុងវ៉ុង។
ស៊ុងវ៉ុង{នាងគឺជាកំពូលមេធាវីដ៏ពូកែម្នាក់ក្នុងចំណោម១០នាក់នៅក្នុងប្រទេសឈ្មោះហ្គូ ឆេយ៉ុងហើយនាងក៏ជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនច្បាប់នេះដែរ}
ហានស៊ូ{តែនាងស្អាតខ្លាំងណាស់}ហានស៊ូដូចជាលង់ស្នេហ៍នឹងឆេយ៉ុងហើយមើលទៅ។
ស៊ុងវ៉ុង{ស្អាតគឺស្អាតហើយតែនាងជាផ្កាកុលាប}
ហានស៊ូ\ហូសុក{ផ្កាកុលាប?}
ស៊ុងវ៉ុង{ត្រូវហើយផ្កាកុលាបគឺជារហស្សនាមរបស់នាងដែលសម្ដៅដល់នាងចំៗតែម្ដងស្រស់ស្អាតតែមានបន្លាមុតស្រួច}
ហានស៊ូ{ឡូយណាស់}
ស៊ុងវ៉ុង{ឥឡូវឆាប់មកតាមខ្ញុំមក}គេក៏ហៅអ្នកទាំង២ចូលមកកន្លែងបន្ទប់ធ្វើការរបស់គេ។
~~~~
ស៊ុងវ៉ុង{ឥឡូវនេះខ្ញុំខ្ជិលអូសក្រឡាច្រើន និយាយសាច់ការយកតែម្ដង តើអ្នកទាំង២ត្រៀមខ្លួនសម្រាប់ការចុះអេតាសុីវិលហើយឬនៅ?}
ហានស៊ូ{អេតាសុីវិល?}
ស៊ុងវ៉ុង{ត្រូវហើយ}
ហានស៊ូ{ខ្ញុំមិនព្រម ម៉េចក៏គ្មានអ្នកប្រាប់ខ្ញុំពីរឿងនេះអញ្ចឹង?}
ស៊ុងវ៉ុង{បើនាងមិនព្រម សន្តានចិត្តដ៏ល្អរបស់ហូសុកច្បាស់ជាក្លាយជាគ្មានន័យ}
ហានស៊ូ{លោកយ៉ាងម៉េច?}ឮស៊ុងវ៉ុងនិយាយបែបនេះនាងក៏ងាកទៅរកហូសុកដើម្បីសួរនាំ។
ស៊ុងវ៉ុង{គឺគេចង់ជួយអ្នកនាងឱ្យផុតពីការឃុំឃាំងក្នុងផ្ទះនោះបន្តទៀតទើបសម្រេចចិត្តធ្វើបែបនេះ តែអ្នកនាងកុំភ័យអីនេះគ្រាន់តែជាអេតាសុីវិលក្លែងក្លាយដើម្បីបន្លំភ្នែកប៉ាម៉ាក់របស់អ្នកនាងប៉ុណ្ណោះ}
ហានស៊ូ{ពិតមែនទេ?}នាងក៏ងាកទៅសួរហូសុកម្ដងទៀត។
ហូសុក{ត្រូវហើយ}ស្ដាប់ឮបែបនេះហើយហានស៊ូនាងក៏ញញឹម។
ហានស៊ូ{បើចឹងខ្ញុំយល់ព្រម}និយាយហើយក៏បានសុីញេ្ញរលើឯកសារអេតាសុីវិលនោះទៅ ចំណែកហូសុកវិញឃើញហានស៊ូសុីញ្ញេរហើយគេក៏ចាប់ផ្ដើមសុីញ្ញេរតាមក្រោយ។
ហូសុក{អ្នកនាងអាចលែងលះពេលណាក៏បានដោយមិនជាប់ឈ្មោះជាស្រីមេម៉ាយនោះទេ}និយាយទៅកាន់ហានស៊ូហើយក៏ញញឹមខ្ជឹបចំណែងស៊ុងវ៉ុងវិញគេក៏បញ្ចេញទឹកមុខរាងចម្លែកៗ ទឹកមុខដូចជាធ្វើអ្វីមួយខុសអញ្ចឹង។
សូមរងចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរTempat cerita menjadi hidup. Temukan sekarang