ភាគ៧ (ការសិក្សា)

24 6 0
                                    

(ស៊ុងវ៉ុងបានយល់ព្រមសំណើរធ្វើជាដៃគូដែលទៅរៀនជាមួយហូសុកនៅក្រៅប្រទេសហើយ ចំណែកលោកជុងវិញក៏មមាញឹកផងដែរទាំងការងារនិងគ្រប់យ៉ាងសម្រាប់ក្មេងទាំងពីររស់នៅនិងសិក្សានៅក្រៅប្រទេស)
*មួយសប្តាហ៍ក្រោយ
+អាកាសយានដ្ឋាន
(ឡានមួយគ្រឿងបានដឹកមនុស្សធំចំនួន៣នាក់និងក្មេង២នាក់ចូលមកក្នុងបរិវេណអាកាសយានដ្ឋានដើម្បីធ្វើដំណើរទៅក្រៅប្រទេស)
លោកជុង{ហូសុក ពេលទៅក្រៅប្រទេសត្រូវែរឹងមាំដោយខ្លួនឯងឮទេប៉ាមិនអាចនៅជួយកូនបានទៀតទេ ហើយត្រូវចេះមើលថែគ្នាទៅវិញទៅមកព្រោះពួកឯងមានគ្នាតែ២នាក់នោះទេ}លោកជុងបានផ្ដល់ដំបូន្មានមួយចំនួនទៅកាន់ក្មេងទាំងពីរមុនពេលពួកគេឈានជើងចេញពីប្រទេស។
ហូសុក{បាទ លោកប៉ាកូនដឹងហើយ}ក្រោយបានដំបូន្មានពីលោកប៉ារបស់ខ្លួនហើយគេក៏បានញញឹមទៅកាន់គាត់ព្រោះគេដឹងថាគាត់អាចនឹងបារម្ភពីគេ ទឹកចិត្តរបស់លោកឪពុកទោះបីជាមិនមែនឪពុកបង្កើតក្ដីតែក្ដីស្រឡាញ់ចំពោះគ្នាគឺជ្រាលជ្រៅណាស់។
លោកជុង{ស៊ុងវ៉ុងដូចគ្នាណា ត្រូវចេះមើលថែគ្នាជួយគ្នាទៅវិញទៅមក}
ស៊ុងវ៉ុង{បាទខ្ញុំដឹងហើយ លោកពូ}គេក៏ញញឹមតបទៅកាន់លោកជុងដើម្បីបង្ហាញថាគេដឹងនិងយល់អ្វីដែលគាត់និយាយហើយ។
លោកស្រីជុង{ហូកសុកកូនទៅនោះម៉ាក់មិនបានធ្វើម្ហូបឱ្យកូនទៀតទេកូនត្រូវតែធ្វើខ្លួនឯងហើយណា ហើយកូនកុំខំរៀនខ្លាំងពេកយកពេលលំហែចិត្តខ្លះទៅណា ហើយកូនត្រូវតែមកលេងម៉ាក់ផងដឹងទេ}លោកស្រីជុងនិយាយទាំងរលីងរលោងទឹកភ្នែកទៅកាន់ហូសុក ក្នុងចិត្តអ្នកម្ដាយម្នាក់នេះបារម្ភពីកូនណាស់គឺគ្រប់យ៉ាងខ្លាចថាកូនគ្មានអ្នកមើលថែ គ្មានអ្នករបស់របរគ្រប់គ្រាន់ និយាយទៅខ្លាចគ្រប់យ៉ាង។
ហូសុក{ខ្ញុំនឹងមកលេងម៉ាក់រាល់ឆ្នាំល្អទេ}គេក៏ដូច្នេះដែរពេលនេះគ្រប់គ្នាអួលដើមករៀងៗខ្លួនតែម្ដង។
លោកស្រីជុង{ហ្ហឹក.....ថែខ្លួនឱ្យល្អណាកូនប្រុសម៉ាក់}នាងក៏បានទាញកូនមកឱបហើយក៏យំចេញមកតែម្ដងដោយមិនអាចឃាត់បាន ទឹកភ្នែកដែលពោរពេញទៅដោយការនឹករឮកទាំងដែលកូនមិនទាន់ចាកចេញបានមួយវិនាទីផង ម្ដាយម្នាក់នេះគឺនឹកកូនបាត់ទៅហើយ ស៊ុងវ៉ុងនិងហេស៊ុនមើលកាយវិការម្ដាយកូនពីរនាក់នេះកំពុងឱបគ្នាសឹងតែទប់ទឹកភ្នែកមិនជាប់។
ហូសុក{ម៉ាក់កុំយំអី បើម៉ាក់យំកូនមិនដាច់ចិត្តទៅទេ}
លោកស្រី{ម៉ាក់មិនបានយំទេ}ឮកូននិយាយបែបនេះនាងក៏យកដៃជូតទឹកភ្នែកចេញភ្លាមតែម្ដង។
ហេស៊ុន{ហូសុកនិងស៊ុងវ៉ុង! អ្នកគ្រូគ្មានអីច្រើនទេ២នាក់ឯងត្រូវចេះមើលថែគ្នាហើយកុំសូវឈ្លោះគ្នាពេកឮទេ}ហេស៊ុននាងក៏បានមកជូនដំណើរក្មេង២នាក់ផងដែរ។
ស៊ុងវ៉ុង{បាទ ខ្ញុំមិនឈ្លោះជាមួយមនុស្សដូចជាគេទេ}
ហូសុក{ត្រូវហើយ យើងគ្មានរឿងឱ្យឯងឈ្លោះដូចស្រីឯងទេ}គេក៏និយាយបង្អាប់ទៅកាន់ស៊ុងវ៉ុងបន្តិចដើម្បីឱ្យមានភាពសប្បាយរីករាយបន្តិចបន្លំជាមួយទុក្ខ។
តឹងៗ!
👩‍🦰{ជើងហោះហើរពីប្រទេសកូរ៉េខាងត្បូងទៅកាន់ទីក្រុងរ៉ូមប្រទេសអុីតាលីនឹងចេញដំណើរក្នុងរយៈពេល២០នាទីទៀត}
លោកជុង{យន្តហោះជិតចេញហើយពួកកូនឆាប់ទៅ}គ្រាន់តែឮបែបនេះលោកជុងក៏បានតឿនឱ្យពួកគេទាំង២ប្រញាប់ទៅ។
ហូសុក{កូនលាហើយលោកប៉ាអ្នកម៉ាក់ អ្នកគ្រូដូចគ្នាសូមជួយរកដំណឹងស៊ូយ៉ុនសម្រាប់ខ្ញុំផង}គេក៏ញញឹមទាំងទឹកភ្នែកនិងបានលើកដៃលាទៅកាន់ម៉ាក់និងប៉ារបស់គេរួចទាំងហេស៊ុន។
ស៊ុងវ៉ុង{ខ្ញុំលាហើយអ្នកគ្រូ លោកពូនិងអ្នកមីង}និយាយហើយគេក៏បានឱនគោរពអ្នកទាំង៣ហើយក៏ដើរចេញទៅជាមួយហូសុកតែគេមិនដាច់ចិត្តនោះទេព្រោះគេដើរទៅមុខហើយគេនៅតែងាកមកក្រោយបន្តិចដោយទឹកមុខអាលោះអាល័យ។
~~~~
(យន្តហោះបានហោះចេញទៅហើយអ្នកដែលបានចេញទៅអម្បាញ់មិញនេះបានទៅកាន់តែឆ្ងាយហើយបន្សល់ទុកតែអ្នកដែលមកជូនដំណើរដែលត្រឡប់ទៅវិញទាំងទឹកភ្នែកនឹករឮក)
~~~~
{ការធ្វើដំណើរតាមផ្លូវអាកាសអស់រយៈពេល១៣ម៉ោងវាពិតជាអស់កម្លាំងខ្លាំងណាស់ទម្រាំមកដល់គោលដៅគឺម៉ោង៦ល្ងាចនៅប្រទេសអុីតាលីទៅហើយបន្ទាប់ពីចាំយករបស់របរហើយពួកគេក៏បានចេញពីព្រលានយន្តហោះ}
ស៊ុងវ៉ុង{ហូសុកតើយើងត្រូវទៅណាទៀត?}មកដល់ភ្លាមស៊ុងវ៉ុងក៏សួរទៅកាន់ហូសុកភ្លាមព្រោះខ្លាចអត់ផ្ទះនៅ។
ហូសុក{ទៅផ្ទះនឹងឯង}ឮស៊ុងវ៉ុងសួរបែបនេះគេក៏ឆ្លើយទៅវិញទាំងធម្មតាតែម្ដង។
ស៊ុងវ៉ុង{នែ៎នេះមិនមែននៅកូរ៉េទេវ៉ើយ ប្រយ័ត្នរកផ្ទះនៅអត់ឃើញបានដេកកណ្ដាលផ្លូវ}អាណាមិនក្ដៅចិត្តនិយាយដូចទៅក្នុងប្រទេសស្រួលនិយាយស្រួលទំនាក់ទំនងជាមួយគេចឹង។
ហូសុក{ឯងកុំភ័យមើល ប៉ាយើងប្រាប់ថាពេលយើងមកដល់នឹងមានមនុស្សម្នាក់មកទទួលយើងទៅផ្ទះហើយគេនឹងរស់នៅជាមួយយើង១ឆ្នាំដើម្បីឱ្យយើងសុាំនឹងការរស់នៅទីនេះសិន}ឃើញស៊ុងវ៉ុងសម្លក់គេបែនេះគេក៏ប្រញាប់ប្រាប់ហេតុផលឱ្យបានត្រឹមត្រូវទៅកាន់ស៊ុងវ៉ុងចៀសវៀងគេខឹងងរទៀត។
ស៊ុងវ៉ុង{ឯងច្បាស់អត់?}មិនអស់ចិត្តសួរបន្ថែមខ្លាចគេបោក ដោយនិយាយមិនទាន់ចប់ផងក៏មានគេដើរមករកក្មេងទាំង២។
👤{សួស្ដីអ្នកប្រុសហូសុក និងស៊ុងវ៉ុង}បុរសនោះក៏ហៅឈ្មោះគេទាំង២ហើយរាក់ទាក់គេយ៉ាងទៀតផង។
ហូសុក{ពូស្គាល់ពួកខ្ញុំមែនទេ?}ឃើញគេធ្វើបែបនេះធ្វើឱ្យហូសុកឆ្ងល់ទើបគេក៏បានសួរ។
👤{ស្គាល់អ្នកប្រុសហូសុកខ្ញុំគឺជាមនុស្សដែលលោកជុងចាត់ឱ្យមកមើលថែអ្នកទាំង២ចំនួន១ឆ្នាំ}និយាយហើយក៏ឱនគោរពបន្តិច។
ហូសុក{មិនអីទេពូអរអត់ទេហៅពូចាស់ពេក បងប្រុស}
ស៊ុងវ៉ុង{កាលទៅផ្ទះហត់ណាស់}ស៊ុងវ៉ុងវិញក៏លួចនិយាយខ្សឹបៗរង៉ូវៗតែហូសុកក៏ឮ។
ហូសុក{បើចឹងល្អហើយ បងប្រុសជួយជូនពួកយើងទៅផ្ទះផង}កាលបើឮស៊ុងវ៉ុងរង៉ូវៗបែបនេះទៅហើយគេក៏និយាយឱ្យបុរសម្នាក់នោះជួយជូនគេទៅផ្ទះតែម្ដងទៅ។
(ពួកគេទាំង២បានឡើងឡានដើម្បីធ្វើដំណើរទៅផ្ទះរបស់ពួកគេដែលលោកជុងបានត្រៀមទុកឱ្យពួកគេទាំង២រស់នៅ នៅពេលកំពុងបើកបរហូសុកបានសម្លឹងទៅខាងក្រៅមើលទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងរ៉ូមនេះទាំងអារម្មណ៍នឹកស្រុកកំណើត កន្លងផុតរយៈពេល៣០នាទីពួកគេក៏បានមកដល់ផ្ទះ)
ហូសុក{ស្អាតខ្លាំងណាស់}ចុះមកភ្លាមគេក៏បើកភ្នែកធំៗសម្លឹងមើលទៅផ្ទះនោះមិនដាក់ភ្នែក។
ស៊ុងវ៉ុង{ផ្ទះនេះធំណាស់}ស៊ុងវ៉ុងក៏ដូចគ្នាមើលឡើងភ្លឹងតែម្ដង។
👤{អ្នកទាំង២សូមមកតាមខ្ញុំ ខ្ញុំនឹងណែនាំកន្លែងសំខាន់នៃផ្ទះប្រាប់}
ហូសុក\ស៊ុងវ៉ុង{បាទ}និយាយហើយក៏ដើរតាមគេ។
(ផ្ទះរបស់ក្មេងទាំង២រស់នៅគឺស្អាតខ្លាំងណាស់ដោយផ្ទះនេះគឺធំខ្លាំងណាស់មានកន្លែងចតឡាននៅជាន់ផ្ទាល់ដីដែលអាចចតឡានបានចំនួន២គ្រឿងថែមទាំងមានអាងហែលទឹកនិងសួនច្បារផងដែរ)
~~~~
+បន្ទប់ហូសុក
(បន្ទាប់ពីញុាំអាហាររួចរាល់ហើយហូសុកក៏បានចូលមកក្នុងបន្ទប់ដើម្បីរៀបចំអីវ៉ាន់ហើយក៏ទម្លាក់ខ្លួនទៅលើពូកទន់ៗ)
ហូសុក{តើពួកយើងមានឱកាសជួបគ្នាម្ដងទៀតដែរទេ ស៊ូយ៉ុន}
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now