ភាគ៦ (ដៃគូ)

26 5 0
                                    

(អ្នកស្រីជុងបានដឹងពីក្ដីស្រម៉ៃរបស់ហូសុកហើយនាងក៏សួរនិងចង់ឱ្យហូសុកទៅរៀន)
ហូសុក{កូន.......}គេនៅស្ទាក់ស្ទើរសម្រេចចិត្តមិនទាន់ច្បាស់។
លោកជុង{កូនមិនបាច់ភ័យទេបើចង់រៀនឆ្លើយថាចង់មកប៉ារៀបចំឱ្យកូនគ្រប់យ៉ាង}ឃើញហូសុកនៅស្ទាក់ស្ទើរមិនឆ្លើយបែបនេះលោកជុងក៏បាននិយាយលួងលោមគេកុំឱ្យគេភ័យក្នុងការសម្រេចចិត្ត។
ហូសុក{បាទប៉ា កូនចង់រៀន}ឮពាក្យសម្ដីលោកជុងនិយាយមកកាន់គេហើយគេក៏ឆ្លើយភ្លាមៗតែម្ដង។
អ្នកស្រីជុង{ល្អណាស់ បងគិតចង់ឱ្យគេរៀននៅសាលាណា?}គ្រាន់តែឃើញហូសុកឆ្លើយភ្លាមអ្នកស្រីជុងសប្បាយចិត្តយ៉ាងខ្លាំងក៏ប្រញាប់សួរទៅកាន់បហដីពីសាលាដែលហូសុកត្រូវរៀន។
លោកជុង{បងនឹងរៀបចំឱ្យគេទៅសិក្សានៅក្រៅប្រទេស}
លោកស្រីជុង{ក្រៅប្រទេស?}ឮហើយនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកជុង{ត្រូវហើយ អូនកើតអីមែនទេ}ឃើញប្រពន្ធខ្លួនរាងផ្អើលៗលោកជុងក៏សួរទៅនាង។
លោកស្រីជុង{តែបងនេះហូសុកមានអាយុទើបតែ១៣ឆ្នាំប៉ុណ្ណោះគេម៉េចនឹងអាចរស់នៅក្រៅប្រទេសតែម្នាក់ឯងបាននោះ?}
ហូសុក{មិនអីទេអ្នកម៉ាក់កូនអាចនៅបាន}ឃើញម៉ាក់របស់ខ្លួនបារម្ភបែបនេះគេក៏ប្រាប់ទៅកាន់នាងថាគេអាចនៅបាន។
លោកជុង{អូនឃើញទេ កុំបារម្ភអីហូសុករបស់យលងពូកែណាស់}
លោកស្រីជុង{តែអូនខ្លាច}
ហូសុក{និយាយចឹងលោកប៉ា កូនអាចសុំឱ្យមិត្តរបស់កូនម្នាក់អាចទៅរៀនជាមួយកូនផងបានទេទោះម៉ាក់នឹងលែងសូវបារម្ភហើយ}ឃើញម៉ាក់របស់ខ្លួនបារម្ភពេកហូសុកក៏រកឃើដំណោះស្រាយហើយគេបានសុំប៉ារបស់គេជាមុនសិន។
លោកជុង{ប្រាកដជាបានឱ្យតែកូនសុំ}គ្រាន់តែឮកូនប្រុសលើកសំណើរភ្លាមលោកជុងក៏យល់ព្រមភ្លាម ពុតជាឪពុកដ៏ល្អកម្ររកបានមែន។
លោកស្រី{មិនអីទេបើកូនមានគ្នាម៉ាក់ក៏មិនសូវបារម្ភដែរ}នាងក៏ញញឹមឱ្យតែហូសុកសប្បាយចិត្តនាងក៏សប្បាយចិត្តដូចគ្នា។
~~~~
+ហ្គុនវុន
(មានឡានទំនើបមួយគ្រឿងបានបើកចូលមកក្នុងមណ្ឌលកុមារកំព្រាហ្គុនវ៉ុនគ្រាន់តែឃើញឡាននោះភ្លាមអ្នកគ្រូហេស៊ុនក៏បានចេញមកទទួលតែម្ដងព្រោះគ្មានអ្នកណាក្រៅពីហូសុកនោះទេ)
ហេស៊ុន{សួស្ដីហូសុក}គ្រាន់តែឃើញហូសុកភ្លាមនាងក៏ញញឹមស្រស់តែម្ដង។
ហូសុក{ខ្ញុំនឹកអ្នកគ្រូណាស់}គ្រាន់តែចុះភ្លាមឃើញហេស៊ុនគេក៏រត់ទៅឱបនាងភ្លាម។
ហេស៊ុន{អ្នកគ្រូក៏នឹកឯងដូចគ្នា}និយាយហើយក៏ឱបគេវិញ។
ហូសុក{និយាយចឹង! ស៊ូយ៉ុនមានមកលេងទីនេះខ្លះទេអ្នកគ្រូ?}គ្រាន់តែរួចពីការឱបភ្លាមគេក៏នឹកឃើញសួរដំណឹងពីស៊ូយ៉ុនភ្លាម។
ហេស៊ុន{អត់ទេ គឺ៊គ្មានដំណឹងពីនាងឱ្យទាល់តែសោះ}
ហូសុក{ហេតុអីក៏នាងធ្វើបែបនឹង?មិនមកលេងហើយសំបុត្រផ្ញើមកក៏គ្មាន}និយាយបណ្ដើរអន់ចិត្តបណ្ដើរ។
ហេស៊ុន{កុំខឹងនាងអី នាងប្រហែលជាមានហេតុផលដែលត្រូវធ្វើបែបនេះ}និយយាហើយក៏យកដៃទះខ្នងរបស់ហូសុកបន្តិច៊
ហូសុក{ខ្ញុំសង្ឃឹមថាចឹងចុះ អ្នកគ្រូតើសុ៊ងវ៉ុងនៅឯណាទៅខ្ញុំចង់និយាយជាមួយគេបន្តិច}
ហេស៊ុន{ស៊ុងវ៉ុងគេនៅខាងក្នុងបន្ទប់ឯងចូលទៅច្បាស់ជាឃើញគេហើយ}និយាយហើយថែមទាំងចង្អុលប្រាប់ទៅកាន់ហូសុកទៀត នាងប្រហែលជាគិតថាហូសុកមិនស្គាល់ផ្លូវទៅអតីតបន្ទប់របស់គេហើយមើលទៅ។
ហូសុក{បាទ អ្នកគ្រូខ្ញុំស្គាល់ផ្លូវព្រោះនោះក៏ជាបន្ទប់របស់ខ្ញុំផងដែរ}និយាយប្រាប់នាងហើយប្រញាប់រត់ទៅរកស៊ុងវ៉ុងតែម្ដង។
ហេស៊ុន{មែនហើយ! ភ្លេចឱ្យឈឹងទៅ}គ្រាន់តែឮហូសុកនិយាយបែបនេះភ្លាមធ្វើឱ្យនាងហាក់អស់សំណើចជាមួយខ្លួនបន្តិចផងដែរ។
~~~~
ហូសុក{អេ! ស៊ុងវ៉ុង}គេក៏បានដើរចូលមកក្នុងបន្ទប់ដែលស៊ុងវ៉ុងកំពុងតែអានសៀវភៅ។
ស៊ុងវ៉ុង{ឯងមករកស្អី?}
ហូសុក{ឯងចង់ក្លាយជាមេធាវីដ៏ពូកែម្នាក់ត្រូវទេ?}មកភ្លាមគេក៏ប្រញាប់សួរទៅកាន់ស៊ុងវ៉ុង។
ស៊ុងវ៉ុង{អឺ! យ៉ាងម៉េច}គេក៏ជ្រួញជញ្ជើមចូលគ្នាដែលបង្ហាញថាគេកំពុងឆ្ងល់។
ហូសុក{យើងចង់ហៅឯងទៅរៀននៅក្រៅប្រទេសជាមួយយើង}ដោយខ្ជិលតាប៉ែបន្តទៀតគេក៏ចូលសាច់ការតែម្ដង។
ស៊ុងវ៉ុង{ឯងនិយាយមកដូចស្រួលណាស់ចឹង ឯងស្មានថាទៅរៀនក្រៅប្រទេសនឹងស្រួលមែនទេ ថ្លៃចំណាយគ្រប់យ៉ាងក៏ច្រើនរួមមានផ្ទះ ពន្ធ អាហារ សម្ភារៈប្រើប្រាស់ច្រើនទៀត......}គេរៀបនឹងហាមាត់និយាយបន្តហើយក៏មានសម្លេងមួយនិយាយកាត់។
ហូសុក{អូ! ស៊ុងវ៉ុងថ្ងៃនេះឯងនិយាយបានលើសពីដប់ម៉ាត់ហើយខ្ញុំគួរតែជប់លៀងឱ្យឯងទេ}គេរៀងភ្ញាក់បន្តិចព្រោះថ្ងៃនេះស៊ុងវ៉ុងនិយាយច្រើនខុសពីរាល់ដងទើបធ្វើឱ្យគេភ្ញាក់ផ្អើល។
ស៊ុងវ៉ុង{យើងគ្មានលុយ}ឮគេថាខ្លួននិយាយច្រើនខុសពីរាល់ដងគេក៏រៀបឥរិយាបថឱ្យត្រឹមត្រវវិញហើយតបទៅកាន់ហូសុកវិញ។
ហូសុក{ប៉ាយើងចេញឱ្យ ឯងកុំភ័យ}ឮគេបារម្ភរឿងលុយហូសុកក៏និយាយ។
ស៊ុងវ៉ុង{យើងក្រែងចិត្ត}អស់ពីរឿងលុយដល់រឿងក្រែងចិត្តគេម្ដង។
ហូសុក{មិនអីទេ ពេលឯងទៅរៀនហើយបានការងារល្អធ្វើឯងសងគុណគាត់វិញទៅ}
ស៊ុងវ៉ុង{មិនកើតទេដឹង!}គេនៅតែក្រែងចិត្ត។
ហូសុក{មិនអីទេ ឯងទៅជាមួយយើងទៅណា..ឯងមិនចង់ក្លាយជាមេធាវីទេយ៉ាងម៉េច?}គេក៏ព្យាយាមលួងលោមស៊ុងវ៉ុងយ៉ាងខ្លាំងដើម្បីឱ្យស៊ុងវ៉ុងព្រម។
ស៊ុងវ៉ុង{យើង...........}គេនៅស្ទាក់ស្ទើរនិយាយមិនទាន់បានតែពេលនោះហេស៊ុននិងអ្នកស្រីជុងក៏មកដល់។
ហេស៊ុន{ព្រមទៅស៊ុងវ៉ុង}នាងមកដល់ភ្លាមក៏ជម្រុញឱ្យស៊ុងវ៉ុងព្រមភ្លាម។
ស៊ុងវ៉ុង{អ្នកគ្រូខ្ញុំក្រែងចិត្ត......}និយាយបានបន្តិចក៏សម្លឹងមើលមុខអ្នកស្រីជុង។
អ្នកស្រីជុង{ក្មួយកុំគិតអញ្ចឹងអី! កុំបាច់ក្រែងចិត្តរឿងនេះប៉ារបស់ហូសុកគឺគាត់បានយល់ព្រមឱ្យក្មួយទៅរៀនជាមួយហូសុកហើយ រង់ចាំចម្លើយថាព្រមមួយម៉ាត់ចេញពីមាត់ក្មួយប៉ុណ្ណោះ}អ្នកស្រីជុងក៏ជួយមកពន្យល់ស៊ុងវ៉ុងឱ្យគេយល់កុំបាច់កោតក្រែងចិត្តពេកនោះទេ។
ហូសុក{ស្ដាប់តាមអ្នកម៉ាក់ទៅ}
ស៊ុងវ៉ុង{ខ្ញុំ......}និយាយទាំងងាកមើលមុខហេស៊ុននិងហូសុកឆ្លាស់គ្នាហើយក៏សម្លឹងមើលមុខអ្នកស្រីជុង។
ស៊ុងវ៉ុង{បាទ ខ្ញុំយល់ព្រម}ក្រោយពីមានការលើកទឹកចិត្តនិងជម្រុញយ៉ាងច្រើនហើយនោះស៊ិងវ៉ុងក៏យល់ព្រម។
ហូសុក{ខ្ញុំច្បាស់ជាមិនអផ្សុកនោះទេ}និយាយបណ្ដើរលោតបណ្ដើរដែលបង្ហាញពីអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង។
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរDonde viven las historias. Descúbrelo ahora