ភាគ១២ (ស្វែងរក)

21 5 0
                                    

ហូសុក{ត្រូវហើយ តែ.....ថាមិញនេះនាងហៅខ្ញុំថាយ៉ាងម៉េច?}គេក៏សើចតាមនាងតែបន្តិចក្រោយមកក៏ឈប់ពេលឮនាងហៅគេថាប្រុសត្នោត។
ហានស៊ូ{អ...អរ សុំទោសផងខ្ញុំច្រឡំទេលោកកុំប្រកាន់អី}នាងក៏ប្រញាប់សុំទោសគេយ៉ាងលឿនព្រោះអីមិញនេះនាងភ្លាត់មាត់និយាយចេញមកគឺនាងគ្មានចេតនាទេ។
ហូសុក{ខ្ញុំមិនប្រកាន់ទេ តែវាធ្វើឱ្យខ្ញុំនឹកដល់ស៊ូយ៉ុនព្រោះនាងតែងហៅខ្ញុំបែបនេះ}គេក៏ប្រញាប់បកស្រាយប្រាប់នាងថាគេមិនបានប្រកាន់ទេ។
ហានស៊ូ{ចុះលោកនឹងតាមរកនាងទេ?}គ្រាន់តែឃើញទឹកមុខគេភ្លាមនាងក៏សួរ។
ហូសុក{ខ្ញុំមិនដឹងថារកនាងឃើញឬក៏អត់នោះទេ?}
ហានស៊ូ{បើលោកព្យាយាមនោះគង់បានសម្រេចទេ}នាងក៏និយាយលើកទឹកចិត្តគេបន្តិច។
ហូសុក{ហុឹម! ខ្ញុំគិតថាពួកយើងចេញមករាងយូរដែរហើយតោះឆាប់ចូលទៅវិញទៅ}និយាយហើយក៏ហៅនាងចូលទៅខាងក្នុងវិញ។
ហានស៊ូ{អរ}ពេលឮថាចូលខាងក្នុងនាងក៏ចាប់ផ្ដើមភ័យតិចៗខ្លាចថាប៉ារបស់នាងនឹងស្ដីបន្ទោសនាងទៀតរួចក៏ដើរចូលទៅ។
~~~~
ហុងតេ{នេះពួកឯងមកវិញហើយមែនទេ?}គ្រាន់តែឃើញហូសុកនិងហានស៊ូចូលមកភ្លាមគាត់ក៏សួរភ្លាម។
ហូសុក{បាទលោកប៉ា}
ហានស៊ូ{លោកប៉ា....}នាងក៏បាមហៅប៉ារបស់នាងហើយនៅធ្វើឬកពារដូចជាចង់ទៅផ្ទះ។
ជុនវ៉ុន{ខ្ញុំគិតថារាងយប់ដែរហើយលោក ចឹងខ្ញុំសុំត្រឡប់ទៅវិញសិនហើយ}ក្រោយពីគោរពលាគ្នាហើយជុនវ៉ុននិងហានស៊ូក៏បាមទៅផ្ទះវិញទៅ។
ហុងតេ{យ៉ាងម៉េចបានជាយូរម្ល៉េះបាននិយាយអ្វីខ្លះជាមួយនាង?}គ្រាន់តែគ្រួសារនោះចេញទៅភ្លាមហុងតេក៏ចាប់ផ្ដើមសួរជីកឬសជីកគល់កូនតែម្ដង។
ហូសុក{មិនមានអ្វីច្រើនទេប៉ាគឺយើងពិភាក្សាគ្នារឿងខ្លះៗតែប៉ុណ្ណោះ}
ហុងតេ{មែនទេ?}ហុងតេក៏សម្លឹងមើលហូសុកមិនដាក់ភ្នែកនិងញញឹមតិចៗឌឺគេ។
ហូសុក{បាទ}ឃើញប៉ារបស់ខ្លួនសម្លឹងបែបនេះគេក៏រៀងអៀនបន្តិចដែរទើបឆ្លើយទាំងងាកមុខចេញបន្តិច។
ហុងតេ{ហុឹស! បើចឹងឆាប់ទៅផ្ទះតោះម៉ាក់ឯងចាំយូរច្បាស់ជាតេមកជេរជាមិនខាន?}ឃើញកូនធ្វើចរិកបែបនេះហុងតេក៏ខ្ជិលបង្អាប់គេទៀតក៏នាំគ្នាទៅផ្ទះវិញតែម្ដង។
~~~~
+ភូមិគ្រឹះSeo
(ឡានមួយគ្រឿងក៏បានបើកចូលមកក្នុងភូមិគ្រឹះដ៏ធំនេះហើយក៏បានឈប់ អ្នកដែលនៅក្នុងឡានក៏បានចុះមកហើយលោកជុនវ៉ុនក៏បានដើរចូលទៅក្នុងផ្ទះដោយហានស៊ូដើរឱនៗពីក្រោយ តែដើរៗលោកក៏ឈប់..)
ជុនវ៉ុន{ឈប់សិន! នេះឯងនិងក្មួយហូសុកនិយាយគ្នាពីអ្វីខ្លះ?}សុខៗលោកក៏នឹកឃើញសួរហានស៊ូពីរឿងនេះអាចថាទើបតែនឹកឃើញក៏បាន។
ហានស៊ូ{អ...អត់មានទេ ល...លោកប៉ា}នាងក៏ឆ្លើយទៅវិញយ៉ាងរដិបរដុប។
ជុនវ៉ុន{គ្មានទេ?}ឮបែបនេះលោកជុនវ៉ុនក៏បង្ហាញទឹកមុខឆ្ងល់បន្តិចហួសចិត្តបន្តិច។
ហានស៊ូ{ច...ចាស}
ជុនវ៉ុន{ឯងពិតជាល្ងង់ខ្លាំងណាស់}ស្ដីឱ្យនាងហើយក៏ដើរចូលក្នុងផ្ទះបាត់ទៅធ្វើឱ្យហានស៊ូនាងអន់ចិត្តយ៉ាងខ្លាំង។
(ហានស៊ូក៏បានដើរចូលទៅក្នុងបន្ទប់ដែរទៅហើយក៏បានរៀបចំខ្លួនបម្រុងនឹងចូលគេងទៅហើយតែក៏មានសម្លេងគោះទ្វារបន្ទប់)
តុកៗ!
ហានស៊ូ{អ្នកណាគេនឹង?}
អ៊ុនជី{ខ្ញុំគឺអ៊ុនជីអ្នកនាង}
ហានស៊ូ{ចូលមក}
(ក្រោយពីបានការអនុញ្ញាតិឱ្យចូលក្នុងបន្ទប់ហើយនាងក៏បានដើរចូលមកដោយកាន់ទឹកដោះគោមួយកែវក្នុងដៃមកដាក់លើតុក្បាលគ្រែរបស់ហានស៊ូ)
ហានស៊ូ{ទឹកអីនឹង?}ឃើញបែបនេះនាងក៏សួរទៅកាន់អ៊ុនជីទាំងឆ្ងល់។
អ៊ុនជី{គឺជាទឹកដោះគោសម្រាប់អ្នកនាងដែលលោកស្រីបានរៀបចំសម្រាប់អ្នកនាងផឹកមុនចូលគេងដើម្បីឱ្យគេងលក់ស្កប់}
ហានស៊ូ{អ្នកម៉ាកជាអ្នករៀបចំមែនទេ?}ឮថាម៉ាក់របស់នាងជាអ្នករៀបចំនាងក៏បានសួរបញ្ជាក់ម្ដងទៀត។
អ៊ុនជី{ចាសមែនហើយអ្នកនាង}
ហានស៊ូ{អរគុណហើយណា បងអាចចេញទៅវិញបាន}ឮបែបនេះនាងសប្បាយចិត្តយ៉ាងខ្លាំងដែលម៉ាក់របស់នាងយកចិត្តទុកដាក់ចំពោះនាងបែបនេះ។
អ៊ុនជី{ចាស អ្នកនាង}និយាយហើយនាងក៏ចេញទៅបាត់ទៅ។
(ពេលអ៊ុនជីចេញទៅបាត់ហានស៊ូនាងក៏បានយកទឹកដោះគោនេះមកផឹកតែម្ដងហើយក៏សង្ងំគេងតែម្ដង)
~~~~
(ថ្ងៃថ្មីហូសុកនិងស៊ុងវ៉ុងក៏បានមកធ្វើដំណើរទៅកាន់មណ្ឌលកុមារកំព្រាហ្គុនវ៉ុនដើម្បីទៅសួរសុខទុកអ្នកគ្រូហេស៊ុន ពេលមកដល់ពួកគេក៏បានដើរចូលក្នុង)
ហេស៊ុន{សួស្ដី! អ្នកទាំងពីរមករកអ្វីដែរ?}ហេស៊ុននាងមើលមិនស្គាល់ពួកគេទាំងពីរនោះទេ។
ហូសុក{ខ្ញុំមករកអ្នកគ្រូលី ហេស៊ុន}
ហេស៊ុន{អរ ខ្ញុំនេះហើយគឺជាលី ហេស៊ុនអ្នកទាំង២មានការងារអ្វីជាមួយខ្ញុំមែនទេ?}
ស៊ុងវ៉ុង{គឺខ្ញុំមកសួរសុខទុកអ្នកគ្រូ}
ហេស៊ុន{សួរសុខទុកខ្ញុំ?}ឮបែបនេះធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំង។
ហូសុក{អ្នកគ្រូចាំពួកខ្ញុំមិនបានទេមែនទេ?}
ហេស៊ុន{អ្នកទាំងពីរ?}
ស៊ុងវ៉ុង{អ្នកគ្រូខ្ញុំគឺស៊ុងវ៉ុងណា៎}
ហេស៊ុន{ស...ស៊ុងវ៉ុង! ឯងពិតជាស៊ុងវ៉ុងមែនឬ?}ឮបែបនេះនាងក៏បានយកដៃទៅប៉ះថ្ពាល់របស់គេហើយក៏សួរ។
ស៊ុងវ៉ុង{ត្រូវហើយអ្នកគ្រូខ្ញុំគឺជាស៊ុងវ៉ុងមានតែមួយគ្មានពីរ}
ហេស៊ុន{ស៊ុងវ៉ុង! អ្នកគ្រូនឹកឯងណាស់មានដឹងទេ}នាងក៏បានអោបស៊ុងវ៉ុងទាំងរំភើបយ៉ាងខ្លាំង។
ហូសុក{ហុឹម..ហុឹម!}ឃើញបែបនេះហូសុកក៏ក្រហឹមដើមកបន្តិច។
ហេស៊ុន{បើឯងជាស៊ុងវ៉ុង ចឹងបានន័យថាឯងជាហូសុកត្រូវទេ?}នាងក៏បានចង្អុលសួរគេទាំងពីរ។
ហូសុក{អ្នកគ្រូទាយត្រូវហើយ}និយាយហើយក៏ញញឹមឡើងមក។
ហេស៊ុន{ហូសុកនេះឯងធំហើយ ឡើងសង្ហារតែម្ដងហើយនេះ}
ស៊ុងវ៉ុង{ចុះខ្ញុំវិញអ្នកគ្រូ?}
ហេស៊ុន{សង្ហារដូចគ្នា មកអង្គុយចុះសិនមក}និយាយហើយក៏ហៅពួកគេអង្គុយសិន។
ហូសុក\ស៊ុងវ៉ុង{បាទ}ពួកគេទាំង២ក៏អង្គុយចុះ។
ហេស៊ុន{ឯងមកវិញយូរឬនៅ?ហើយនៅក្រៅប្រទេសពិបាករស់នៅទេ?មានអ្នកណាធ្វើបាបពួកឯងទេ?ហើយ......}និយាយមិនទាន់ចប់ផងស៊ុងវ៉ុងក៏និយាយកាត់។
ស៊ុងវ៉ុង{អ្នកគ្រូសួរម្លឹងៗពួកខ្ញុំឆ្លើយម៉េចនឹងទាន់ទៅ?}
ហូសុក{មិនអីទេ ពឺខ្ញុំទើបតែមកដល់ម្សិលមិញទេអ្នកគ្រូហើយនៅក្រៅប្រទេសដំបូងៗរាងពិបាករស់នៅដែរតែយូរទៅក៏ធម្មតាហើយចំណែករឿងគេធ្វើបាបគឺគ្មាននោះទេអ្នកគ្រូ}
ហេស៊ុន{ឯងឃើញទេស៊ុងវ៉ុងហូសុកគេឆ្លើយទាន់ម៉េចក៏ឯងថាមិនទាន់}នាងក៏ឌឺដងដាក់ស៊ុងវ៉ុងវិញ។
ហូសុក{អ្នកគ្រូនិយាយចឹង.....}គេមើលទៅដូចមានអីចង់សួរទៅកាន់ហេស៊ុនតែគេមិនហ៊ាន។
ហេស៊ុន{ឯងយ៉ាងម៉េចហូសុក}
ហូសុក{និយាយចឹងអ្នកគ្រូរកស៊ូយ៉ុនឃើញទេ?}
ស៊ុងវ៉ុង{ស៊ូយ៉ុនទៀតហើយ}គ្រាន់តែឮភ្លាមគេក៏ធ្វើមុខធុញតែម្ដង។
ហូសុក{ឯងកុំចេះ}
ហេស៊ុន{អរ ស៊ូយ៉ុនមែនទេ?គឺអ្នកគ្រូរកព័ត៌ពីនាងបានតិចខ្លាំងណាស់បើឯងចង់ច្បាស់ទាល់តែសួរទៅកាន់យ៉ុនហុីប៉ុន្តែនាង.....}
ហូសុក{អ្នកគ្រូយ៉ុនសុីកើតអ្វីមែនទេអ្នកគ្រូ}
យ៉ុនហុី{គឺនាង......}
សូមរង់ចាំភាគបន្ត🙏🏻



ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now