ភាគ២ (ចិញ្ចៀនគូរ)

38 6 0
                                    

(ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ហូសយកគឺមានម្ហូបជាច្រើនមុខនិងនំខេកតូចល្មមសម្រាប់ហូសុកផងដែរដោយអ្នកដែលរៀបចំរឿងទាំងអស់នេះឡើងគឺជាអ្នកគ្រូហេស៊ុន)
👥{រីករាយថ្ងៃកំណើតហូសុក}ក្មេងៗជាច្រើនក៏បានមកអបអរថ្ងៃកំណើតរបស់ហូសុក។
ស៊ូយ៉ុន{រីករាយថ្ងៃកំណើតប្រុសត្នោត}ស៊ូយ៉ុនក៏បានអបអរហូសុកផងដែរលាយលំជាមួយពាក្យបង្អាប់បន្តិចបន្តួច។
ហូសុក{អរគុណហើយស្រីតឿ}ឮនាងហៅគេបែបនេះគេក៏តបទៅនាងវិញដោយប្រើពាក្យផ្ទុយទៅនាង។
ស៊ុងវ៉ុង{ថ្ងៃកំណើត}និយាយហើយក័ដើរទៅរកអីញុាំបាត់ទៅ។
ហូសុក{គេស្រឡាញ់ខ្ញុំទេដឹងបានអៀនអីអៀនយ៉ាងនឹង}ហូសុកក៏ចាប់ផ្ដើមគិតគំនិតប្លែកៗទៅកាន់ស៊ុងវ៉ុងព្រោះឃើញគេពូកែអៀន។
ហេស៊ុន{រីករាយថ្ងៃកំណើតហូសុកពេលនេះឯងមានអាយុ១៣ឆ្នាំហើយ}និយាយហើយក៏បានអោបហូសុក។
ហូសុក{អរគុណអ្នកគ្រូណាស់ជាពិសេសអរគុណដែលអ្នកគ្រូបានមើលថែខ្ញុំកន្លងមក}គេក៏បានឱនក្បាលដើម្បីគោរពទៅកាន់ហេស៊ុន។
ហេស៊ុន{ល្អណាស់ឆ្លាត នេះ!កាដូរបស់ឯង}នាងបានទទួលយកការគោរពរបស់ហូសុកហើយក៏ហុចប្រអប់កាដូតូចមួយទៅកាន់ហូសុក។
ហូសុក{របស់អ្វីទៅអ្នកគ្រូ?}ឃើញប្រអប់នោះភ្លាមគេក៏សួរទៅកាន់ហេស៊ុនទាំងឆ្ងល់។
ហេស៊ុន{បើកមើលសិនទៅ}
ហូសុក{នេះ!ចិញ្ចៀន...}គេហាក់រំភើបយ៉ាងខ្លាំងពេលទទួលបានចិញ្ចៀននេះ។
ហេស៊ុន{ពេញចិត្តទេ?}នាងក៏សួរទៅកាន់ហូសុកដោយញញឹមយ៉ាងផ្អែម។
ហូសុក{ពេញចិត្តណាស់អ្នកគ្រូ តែហេតុអីបានជាលឿនម្ល៉េះក្រែងអ្នកគ្រូនិយាយថាអាចនឹងយូរមែនទេ?}គេក៏ញញឹមទាំងបិទមាត់មិនជិតដោយសារអារម្មណ៍រំភើបនិងសប្បាយចិត្តហើយក៏នឹកឃើញរឿងមួយក៏សួរទៅកាន់ហេស៊ុន។
ហេស៊ុន{អ្នកគ្រូបានសុំឱ្យជាងធ្វើវាឱ្យបានលឿននឹងណា}ឃើញហូសុកឆ្ងល់បែបនេះនាងក៏បកស្រាយប្រាប់។
ហូសុក{អរគុណអ្នកគ្រូខ្លាំងណាស់}និយាយហើយក៏អោបហេស៊ុនយ៉ាងណែន មើលទៅដូចម្ដាយនិងកូនអញ្ចឹង។
ហេស៊ុន{តោះឆាប់ទៅញុាំអាហារសិនទៅជិតដល់ពេលត្រូវកាត់នំហើយ}និយាយហើយក៏នាំហូសុកចូលទៅខាងក្នុង។
~~~~
ហេស៊ុន{ពេលនេះដល់ម៉ោងត្រូវផ្លុំទានហើយ ហូសុកឯងឆាប់បួងសួងទៅ}
ហូសុក{ខ្ញុំសូមបួងសួងឱ្យអ្នកគ្រូហេស៊ុនមានសុខភាពល្អ ស៊ូយ៉ុនមានអនាគតថ្លៃថ្លា ស៊ុងវ៉ុងសម្រេចជោគជ័យគ្រប់រឿង ចំណែកខ្ញុំវិញគឺចង់នៅក្បែរស៊ូយ៉ុនរហូតទៅ}ហូសុកក៏បានបួសសួងនៅក្នុងចិត្ត ដោយអ្វីដែលគេបួងសួងគឺចេញពីចិត្តរបស់គេតែម្ដង រួចគេក៏ផ្លុំទាន គ្រប់គ្នាក៏ទះដៃ។
ស៊ូយ៉ុន{នេះឯងបួងសួងអ្វីខ្លះ?}មនុស្សពូកែឆ្ងល់ចង់ដឹងរឿងគេស៊ូយ៉ុនក៏បានសួរហូសុក។
ហូសុក{រឿងសម្ងាត់}
ស៊ូយ៉ុន{ឯងចាំមើលចុះមានរឿងអីក៏ខ្ញុំមិនប្រាន់ឯងទៀតដែរ}នាងក៏ងក់ទៅបាត់ទៅ។
ហូសុក{យ៉ាប់ណាស់}គេក៏លួចសើចនឹងចរិកនាងបន្តិច។
ហូសុក{អរ!មែនហើយ ស៊ូយ៉ុនឈប់សិន}គេក៏នឹកឃើញរឿងអ្វីមួយហើយក៏ព្យាយាមតាមនាង។
ស៊ូយ៉ុន{ឯងមានអី?}
ហូសុក{ហុចដៃរបស់ឯងមក}
ស៊ូយ៉ុន{ដើម្បីអី?}
ហូសុក{ធ្វើតាមយើងប្រាប់សិនមក}
ស៊ូយ៉ុន{នេះ!}នាងក៏ហុចដៃទៅឱ្យហូសុកទាំងក្នុងចិត្តបណ្ដក់សញ្ញាសួរពេញ។
ហូសុក{យ៉ាងម៉េចចូលចិត្តទេ?}ពេលនាងហុចដៃមកគេក៏បានពាក់ចិញ្ចៀននោះឱ្យនាង។
ស៊ូយ៉ុន{ចូលចិត្តខ្លាំងណាស់ ឱ្យយើងមែនទេ?}នាងក៏លើកដៃរបស់ខ្លួនឡើងហើយសម្លឹងមើលចិញ្ចៀនទាំងសប្បាយចិត្ត។
ហូសុក{ត្រូវហើយយើងឱ្យឯង ហើយយើងក៏មានមួយដែរ}និយាយហើយក៏លើកដៃបង្ហាញទៅកាន់ស៊ូយ៉ុន។
ស៊ូយ៉ុន{ឯងនឹកឃើញយ៉ាងបានជាធ្វើចិញ្ចៀនគូរបែបនេះ}នាងក៏នឹកឃើញសំណួរសួរទៅកាន់ហូសុក។
ហូសុក{មិនដឹងដែរ តោះចូលក្នុងវិញ}និយាយហើយក៏ទាញស៊ូយ៉ុនទៅជាមួយបាត់ទៅ។
(ពួកគេទាំងអស់គ្នាក៏បានជជែកលេងជាមួយគ្នាយ៉ាងសប្បាយនិងបង្កើតអានុស្សាវរីយ៍ល្អជាច្រើន)
~~~~
*ស្អែកឡើង
ហេស៊ុន{សួស្ដីលោកជុងនិងអ្នកស្រីជុង}នាងក៏បានឱនបន្តិចដើម្បីជាការគោរពគួរសម។
លោកស្រីជុង{ចាស មិនបាច់គួរសមទេអ្នកគ្រូ}អ្នកស្រីជុងក៏បានញញឹមតបទៅហេស៊ុនវិញ។
ហេស៊ុន{តើអ្នកទាំងពីរអញ្ជើញមកទីនេះមានការអ្វីដែរ?}
លោកជុង{គឺថាខ្ញុំនិងភរិយាគឺមិនអាចមានកូនទេហើយភរិយារបស់ខ្ញុំស្រឡាញ់ក្មេងណាស់ ដូច្នេះហើយខ្ញុំចង់បានក្មេងម្នាក់យកមកធ្វើជាកូន}
លោកស្រីជុង{ត្រូវហើយអ្នកគ្រូ}
ហេស៊ុន{តើលោកពេញចិត្តក្មេងម្នាក់ណាដែរទៅព្រោះទីនេះមានក្មេងច្រើនណាស់}
ហូសុក{អ្នកគ្រូៗ ខ្ញុំ....អរ ជម្រាបសួរលោកពូអ្នកមីង}ហូសុកក៏បានរត់មករកហេស៊ុនតែក៏ប្រទាក់ជាមួយលោកជុងនុងអ្នកស្រីជុងក៏បាបង្ហាញឥរិយាបថគួរសមបន្តិច។
លោកស្រីជុង{ឆ្លាតណាស់ ឯងអាយុប៉ុន្មានហើយ?}គ្រាន់តែឃើញហូសុកភ្លាមអ្នកស្រីជុងក៏ដូចជាមាននិស្ស័យជាមួយក្មេងម្នាក់នេះតែម្ដង ហាក់ចូលចិត្តគេចម្លែក។
ហូសុក{បាទ ខ្ញុំមានអាយុ១៣ឆ្នាំហើយ}
លោកស្រីជុង{ធំឡើងឯងចង់ក្លាយជាអ្វី?}
ហូសុក{បាទ ខ្ញុំចង់ក្លាយជាអ្នកជំនួញម្នាក់}គេក៏ឆ្លើយតបគ្រប់សំណួរដែលោកស្រីជុងចោទសួរមកកាន់គេ។
លោកជុង{អូនចូលចិត្តក្មេងម្នាក់នេះមែនទេ?}ឃើញទឹកមុខរបស់ភរិយាលោកជុងក៏សួរទៅកាន់លោកស្រីជុង។
លោកស្រីជុង{មែនហើយ ក្មេងម្នាក់នេះឆ្លាតណាស់}
លោកជុង{អ្នកគ្រូហេស៊ុន តើខ្ញុំអាចសុំក្មេងម្នាក់នេះយកទៅធ្វើជាកូនបានទេ?}ដោយឃើញប្រពន្ធរបស់ខ្លួនពេញចិត្តនឹងហូសុកខ្លាំងបែបនេះលោកជុងក៏បានសុំយកហូសុកពីអ្នកគ្រូហេស៊ុនមកធ្វើជាកូនតែម្ដង។
ហេស៊ុន{សម្រាប់រឿងនេះខ្ញុំសម្រេចទៅតាមហូសុក បើគេចង់ខ្ញុំយល់ព្រមតែបើគេមិនចង់ខ្ញុំក៏មិនអាចបង្ខំគេបានដែរ}
លោកជុង{មិនអីទេអ្នកគ្រូ ខ្ញុំទុកពេលឱ្យគិតសិនបានសប្តាហ៍ក្រោយខ្ញុំនឹងមកម្ដងទៀត}ឮការបកស្រាយរបស់អ្នកគ្រូហេស៊ុនហើយលោកជុងក៏មិនថាអ្វីដែរ លោកក៏ទុកពេលវេលាសម្រាប់គិតឱ្យបានច្បាស់លាស់សិន។
លោកស្រីជុង{មែនហើយ បើគេយល់ព្រមខ្ញុំនឹងទុកគេដូចជាកូនបង្កើតរបស់ខ្ញុំចឹងខ្ញុំនឹងផ្គត់ផ្គង់គេគ្រប់យ៉ាងនិងមើលថែគេឱ្យបានល្អ}លោកស្រីជុងក៏បាននិយាយរៀបរាប់ពីគម្រោងរបស់គាត់សម្រាប់ចិញ្ចឹមហូសុកបើគេយល់ព្រម។
ហេស៊ុន{ចាស លោកជុងនិងលោកស្រីខ្ញុំអរគុណខ្លាំងណាស់សម្រាប់ការស្រឡាញ់ចំពោះហូសុក}ឮការរៀបរាប់របស់លោកស្រីជុងបែបនេះហេស៊ុននាងក៏មានអារម្មណ៍សប្បាយចិត្តដែរដែលមានមនុស្សល្អៗបែបនេះចង់បានហូសុកធ្វើជាកូន។
លោកជុង{បាទ ខ្ញុំនិងប្រពន្ធត្រូវទៅវិញហើយសប្តាហ៍ក្រោយខ្ញុំនឹងមកយកចម្លើយ}និយាយហើយលោកជុងនិងអ្នកស្រីជុងក៏លាអ្នកគ្រូហេស៊ុននិងហូសុកចាកចេញទៅវិញបាត់ទៅ។
សូមរង់ចាំភាគបន្ត🙏🏻



ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now