ភាគ១១ (អានុស្សាវរីយ៍)

24 5 0
                                    

(គ្រួសារទាំង២បានពិភាក្សាគ្នារឿងមុខជំនួញយ៉ាងយូរហូសុកគឺគេសប្បាយចិត្តព្រោះចំណូលចិត្តរបស់គេគឺរឿងជំនួញអីនឹងប៉ន្តែចម្លែកតែហានស៊ូទៅវិញទេនាងមិនសូវជាសប្បាយចិត្តប៉ុន្មានទេលោកវ៉ុនជុនឃើញបែបនេះក៏បានងាកមកស្ដីឱ្យនាង)
វ៉ុនជុន{ហានស៊ូ! ម៉េចក៏ឯងធ្វើមុខបែបនេះនៅចំពោះមុខលោកហុតេនិងក្មួយហូសុកអញ្ចឹងហាស៎}ពេលងាកឃើញនាងមុខរាងមិនសូវសប្បាយចិត្តភ្លាមលោកក៏ចាប់ផ្ដើមស្ដីឱ្យនាងភ្លាម។
ហុងតេ{លោកវ៉ុនជុនមិនអីទេក្មួយស្រីអាចនឹងមិនសូវចូលចិត្តខាងជំនួញមិនអីទេ}ឃើញបែបនេះហុងតេក៏ចាប់ផ្ដើមជួយសម្រួលឱ្យព្រោះមើលទៅហានស៊ូនាងភ័យខ្លាំងណាស់។
ហានស៊ូ{ខ-ខ្ញុំសុំទោស ល-លោកប៉ាខ្ញុំគ្រាន់តែមិនស្រួលខ្លួនបន្តិច}នាងនិយាយទាំងញ័រមាត់មើលទៅនាងពិតជាខ្លាចប៉ារបស់នាងណាស់។
ហូសុក{លោកប៉ា! ខ្ញុំមើលទៅនាងដូចជាខ្លាចលោកពូវ៉ុនជុនខ្លាំងណាស់}ឃើញសភាពរបស់ហានស៊ូភ្លាមហូសុកក៏ឱនទៅនិយាយខ្សឹបជាមួយប៉ាគេបន្តិច។
ហុងតេ{ប៉ាឃើញហើយ ឯងឆាប់យកនាងទៅក្រៅសិនទៅប៉ាមើលទៅសភាពនាងមិនល្អទេ}លោកហុងតេក៏តបទៅប្រុសវិញដោយមតិយល់ស្រប។
ហូសុក{បាទ លោកពូខ្ញុំសូមអនុញ្ញាតនាំអ្នកនាងហានស៊ូទៅខាងក្រៅបន្តិចបានទេ?}
វ៉ុនជុន{អរមិនទេក្មួយ! ក្មួយទៅចុះណា}ឮហូសុកសុំបែបនេះលោកវ៉ុនជុនសប្បាយចិត្តយ៉ាងខ្លាំងក៏យល់ព្រមមើលទៅលោកដូចជាមានបំណងចាប់គូរគេទាំង២។
ហូសុក{បាទអរគុណលោកពូ នាងមកនេះបន្តិចមក}និយាយជាមួយវ៉ុនជុនបន្តិចក៏បានខ្សឹបប្រាប់ហានស៊ូបន្តិចរួចក៏ទាញដៃរបស់នាងទៅ។
~~~~
(មកដល់ខាងក្រៅហាងផុតពីកែវភ្នែកឪពុកម្ដាយហើយគឺមានតុអង្គុយខាងក្រៅជាច្រើនដែលអាចមើលទេសភាពដ៏ស្រស់ស្អាតឃើញពួកគេក៏បានអង្គុយចុះនៅទីនេះ)
ហានស៊ូ{លោកមានការអីជាមួយខ្ញុំមែនទេ?}មកដល់ភ្លាមនាងក៏សួរទៅហូសុកភ្លាមតែម្ដងហើយអក្ការៈដែលភ័យនោះក៏បាត់ខ្លះដែរ។
ហូសុក{ខ្ញុំគ្មានការអីជាមួយនាងទេ គ្រាន់តែឃើញសភាពនាងមិនសូវល្អនៅខាងក្នុងទើបនាំនាងមកខាងក្រៅតែប៉ុន្នឹង}
ហានស៊ូ{អរ! អរគុណហើយ}ឮគេនិយាយបែបនេះនាងក៏អរគុណគេព្រោះគេបាននាំនាងចេញមកក្រៅធ្វើឱ្យនាងមិនសូវទទួលអារម្មណ៍មានសម្ពាធពីប៉ានាងនោះទេ ប៉ុន្តែនាងមិនសូវសប្បាយចិត្តនោះទេញញឹមក៏ញញឹមមិនចេញ។
ហូសុក{នាងកើតអីមែនទេ?}គ្រាន់តែឃើញហានស៊ូធ្វើមុខស្លឺដូចអស់កម្លាំងបែបនេះគេក៏សួរនាង។
ហានស៊ូ{មិនអីទេ គ្រាន់តែមិនសូវស្រួលខ្លួនបន្តិច}ឃើញគេសួរនាងក៏ឆ្លើយតាមនឹងតែម្ដងទៅ។
ហូសុក{បើនាងមិនស្រួលខ្លួននាងមកធ្វើអី?}ឮនាងនិយាយបែបនេះគេឆ្ងល់យ៉ាងខ្លាំងបើនាងមិនស្រួលខ្លួននាងមកធ្វើអី ម៉េចក៏នាងមិននៅសម្រាកនៅក្នុងផ្ទះទៅ។
ហានស៊ូ{ខ-ខ្ញុំមកកំដរលោកប៉ា}ឃើញគេឆ្ងល់បែបនេះនាងក៏ព្យាយាមរកលេសឆ្លើយទៅកាន់គេ។
ហូសុក{នាងមិនបាច់កុហកទេខ្ញុំមើលដឹង}គេក៏បានសម្លឹងមើលមុខនាងបន្តិច រួចគេក៏ដឹងថានាងនិយាយកុហក។
ហានស៊ូ{លោកដឹងអី?}
ហូសុក{នាងមិនមែនចង់កំដរប៉ានាងទេតែមកពីនាងប្រកែកមិនបានត្រូវទេ}
ហានស៊ូ{ម៉េចក៏លោកដឹង?}នាងរាងភ្ញាក់ផ្អើលបន្តិចពេលហូសុកនិយាយត្រូវបែបនេះ។
ហូសុក{ខ្ញុំប្រាប់នាងចុះខ្ញុំរៀនខាងគ្រប់គ្រងជំនួញដូច្នេះខ្ញុំក៏ចេះចិត្តវិទ្យាខ្លះដែរ}គ្រាន់តែនាងសួរភ្លាមគេក៏រៀបរាប់តែម្ដង។
ហានស៊ូ{លោករៀនខាងជំនួញដោយសារប៉ារបស់លោកមែនទេ?}ឮគេនិយាយថារៀនផ្នែកជំនួញនាងក៏សួរគេព្រោះគិតថាគេដូចជានាង។
ហូសុក{អត់ទេ មកពីខ្ញុំចូលចិត្តចុះនាងរៀនខាងអីដែរ?}ពួកគេក៏បានសួរនាំគ្នាទៅវិញទៅមកមើលទៅពួកគេគឺពិតជានិយាយត្រូវគ្នាណាស់។
ហានស៊ូ{ខ្ញុំរៀនខាងគ្រប់គ្រងអចលនទ្រព្យ}
ហូសុក{នាងពូកែហើយដែលអាចរៀនបានចុះនាងសប្បាយចិត្តទេ?}គ្រាន់តែឮនាងនិយាយថានាងរៀនផ្នែកគ្រប់គ្រងអចលនទ្រព្យគេក៏បានសួរនាងហើយព្យាយាមមើលទឹកមុខរបស់នាង។
ហានស៊ូ{អត់ទេ ខ្ញុំចង់ក្លាយជាគ្រូពេទ្យខ្ញុំរៀនខាងនឹងគ្រាន់តែចង់ឱ្យប៉ាម៉ាក់ខ្ញុំគាត់ស្រឡាញ់ខ្ញុំខ្លះ}នាងនិយាយទាំងមិនសូវសប្បាយចិត្តសឹងតែស្រក់ទឹកភ្នែកចុះមកនៅនឹងមុខហូសុកទៅហើយ។
ហូសុក{គ្មានប៉ាម៉ាក់ឯណាមិនស្រឡាញ់កូននោះទេ?}គេក៏និយាយលួងលោមនាងកុំឱ្យនាងមិនសប្បាយចិត្ត។
ហានស៊ូ{លោកមិនមែនជាខ្ញុំលោកមិនដឹងទេ}
ហូសុក{ខ្ញុំប្រាប់នាងទៅចុះ តាមពិតខ្ញុំមិនមែនជាកូនបង្កើតរបស់លោកប៉ាអ្នកម៉ាក់របស់ខ្ញុំសព្វថ្ងៃនោះទេ ខ្ញុំគឺជាក្មេងកំព្រាដែលពួកគាត់រើសមកចិញ្ចឹម}គ្រាន់តែឃើញនាងអន់ចិត្តនឹងប៉ាម៉ាក់បែបនេះគេក៏សម្រេចចិត្តប្រាប់នាងពីការពិតរបស់គេប្រហែលជាអាចឱ្យនាងគិតឡើងវិញបាន។
ហានស៊ូ{លោកមិនមែនជាត្រកូលជុងទេ?}
ហូសុក{ត្រូវហើយ}
ហានស៊ូ{តែលោកនៅតែគ្រាន់បើជាងខ្ញុំ លោកជាកូនចិញ្ចឹមមែនតែលោកទទួលបានក្ដីស្រឡាញ់ដូចកូនបង្កើតអញ្ចឹងតែខ្ញុំជាកូនបង្កើតខ្ញុំគ្មានទទួលបានការស្រឡាញ់ពីប៉ានិងម៉ាក់នោះទេ គែខ្ញុំអន់ជាកូនចិញ្ចឹមទៅទៀត}និយាយរៀបរាប់ចប់ភ្លាមទឹកភ្នែករបស់នាងក៏ស្រក់ចុះមកតែម្ដងដោយមិនអាចទប់បាន ឃើញបែបនេះហូសុកក៏បានយកក្រដាសមកជូតទឹកភ្នែកឱ្យនាងថ្នមៗ
ហូសុក{ថ្វីត្បិតថានាងមិនទទួលបានការស្រឡាញ់តែនាងក៏បាមស្គាល់មុខមាត់ប៉ាម៉ាក់បង្កើតរបស់នាងដែរ}
ហានស៊ូ{មានប្រយោជន៍អីទៅ?}
ហូសុក{សុំទោសផងដែលធ្វើឱ្យប៉ះពាល់អារម្មណ៍នាង}ឃើញនាងបែបនេះគេក៏មិននិយាយពីរឿងនេះទៀតទេក៏បានសុំទោសនាង។
ហានស៊ូ{មិនអីទេ លោកមិនមែនជាអ្នកខុសទេ}និយាយហើយក៏ព្យាយាមញញឹមឡើងមក។
ហូសុក{ខ្ញុំឃើញនាងញញឹមបែបនេះធ្វើឱ្យខ្ញុំនឹកឃើញដល់ស្នេហាដំបូងរបស់ខ្ញុំណាស់}ឃើញហានស៊ូញញឹមឡើងបែបនេះធ្វើឱ្យហូសុកនឹកឃើញដល់ស៊ូយ៉ុនតែម្ដង។
ហានស៊ូ{ស្នេហាដំបូងរបស់លោក?អាចប្រាប់ខ្ញុំបានទេ?}គ្រាន់តែឮភ្លាមធ្វើឱ្យនាងចាប់អារម្មណ៍យ៉ាងខ្លាំងទើបនាងក៏សួរ។
ហូសុក{ខ្ញុំមិនចិត្តអាក្រក់ទេខ្ញុំនឹងប្រាប់នាង ស្នេហាដំបូងរបស់ខ្ញុំគឺជាម្ចាស់ចិញ្ចៀនគូរជាមួយខ្ញុំនាងឈ្មោះស៊ូយ៉ុនពួកយើងគឺជាក្មេងកំព្រាដូចគ្នានៅពេលនៅក្បែរនាងធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់និយាយរួមនៅក្បែរនាងធ្វើឱ្យខ្ញុំអាចនិយាយរឿងគ្រប់យ៉ាងចេញមកតែម្ដង}និយាយហើយក៏យកដៃចង្អុលចិញ្ចៀនឱ្យហានស៊ូមើល។
ហានស៊ូ{ចុះពេលនេះនាងនៅឯណា?}
ហូសុក{ន-នាងបាត់ខ្លួនយូរហើយ ខ្ញុំនៅមិនទាន់បានដំណឹងពីនាងទេតាំងពីពេលដែលខ្ញុំនៅក្រៅប្រទេសមកម្ល៉េះ}
ហានស៊ូ{ដូច្នេះលោកនៅចាំនាងរហូតមែនទេ?}
ហូសុក{ត្រូវហើយ}
ហានស៊ូ{មិននឹកស្មានប្រុសត្នោតដូចជាលោកស្មោះយ៉ាងនេះសោះ}និយាយហើយនាងក៏សើចមើលទៅពេលទៅក្បែរគេនាងដូចជាធូរស្បើយច្រើនណាស់។
ហូសុក{ត្រូវហើយ តែ...ថាមិញនេះនាងហៅខ្ញុំថាយ៉ាងម៉េច?}
សូមរង់ចាំភាគបន្ត🙏🏻


ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now