ភាគ១៦ (អាណិត)

18 5 0
                                    

ស៊ុងវ៉ុង{ហូសុក! ឯងចង់យកនាងទៅណា?}ស៊ុងវ៉ុងដែលទើបតែមកពីញុាំអាហារនៅខាងក្រោមក៏បានមកជួបហូសុកនៅមុខជណ្ដើរយន្ត ដោយឃើញគេកំពុងបីហានស៊ូ។
ហូសុក{យើងយកនាងទៅផ្ទះរបស់នាងវិញ}និយាយហើយគេក៏បីនាងដើរទៅបន្តទៀត។
ស៊ុងវ៉ុង{នេះឯងមិនអាណិតនាងទេមែនទេ?}គេក៏ស្រែកសួរទៅកាន់ហូសុកពីចម្ងាយធ្វើឱ្យហូសុកឈប់បន្តិច ហើយក៏ដើរបន្តទៀតរហូតចូលទៅដល់ក្នុងឡានរួចបើកចេញទៅ។
~~~~
ហូសុក{អាឡូ!ម៉ាក់}នៅពេលកំពុងបើកឡានគេក៏បានទាក់ទងទៅម៉ាក់របស់គេ។
ស៊ុនអេ{មានការអីកូន?យ៉ាងម៉េចយប់មិញគេងជាមួយស៊ុងវ៉ុងគេងលក់ទេ?}
ហូសុក{មិនអីទេម៉ាក់ ខ្ញុំគេងលក់ស្រួលណាស់និយាយចឹងលោកប៉ានៅផ្ទះទេអ្នកម៉ាក់}
ស៊ុនអេ{ប៉ារបស់កូននៅផ្ទះតើ បងហា៎...បង កូនចង់ជួបបង}និយាយជាមួយហូសុករួចក៏ងាកទៅហៅប្ដីរបស់ខ្លួនវិញម្ដង។
ហុងតេ{មានការអីហូសុក?}លោកហុងតេក៏បានមកនិយាយទូរសព្ទជាមួយហូសុកម្ដង។
ហូសុក{លោកប៉ាមានស្គាល់អាស័យដ្ឋានផ្ទះគ្រួសារសរទេ}
ហុងតេ{ឯងសួរធ្វើអី?}
ហូសុក{ខ្ញុំនឹងបកស្រាយប្រាប់ពេលត្រឡប់ទៅផ្ទះវិញ}
ហុងតេ{ហឹម! ប៉ាស្គាល់នៅតំបន់ម្យ៉ុងដុង}
ហូសុក{អរគុណប៉ាហើយ កូននឹងបកស្រាយប្រាប់ពេលទៅដល់ផ្ទះវិញ}និយាយចប់គេក៏បិទទូរសព្ទបាត់ទៅ។
ស៊ុនអេ{បងតើកូននិយាយអ្វីជាមួយបងខ្លះ}នៅពេលហូសុកបិទទូរស័ព្ទអ្នកស្រីស៊ុនអេក៏បានសួរទៅកាន់ប្ដីរបស់ខ្លួនអំពីការសន្ទនាជាមួយកូនមិញនេះ។
ហុងតេ{គឺ.....កូនគេសួរអំពីអសយដ្ឋានរបស់គ្រួសារសរ}
ស៊ុនអេ{ម៉េចក៏សុខៗគេសួរបែបនេះ?}ឮបែបនេះនាងឆ្ងល់យ៉ាងខ្លាំងម៉េចក៏សុខៗហូសុកចង់ដឹងពីផ្ទះរបស់គ្រួសារសរអញ្ចឹង។
ហុងតេ{ហូសុកគេមិនបានប្រាប់បងពីហេតុផលទេ គេថាគេនឹងប្រាប់ពួកយើងទាំងអស់គ្នានៅពេលគេត្រឡប់មកវិញ}
ស៊ុនអេ{កូនម្នាក់នេះយ៉ាប់ណាស់}
~~~~
(ហូសុកពេលដែលបានដឹងពីអសយដ្ថានរបស់គ្រួសារសរហើយគេក៏បាមបើកឡានមករហូតដល់មុខផ្ទះតែម្ដងហើយទ្វាក៏បានបើកទទួលគេយ៉ាងធម្មតាធ្វើឱ្យគេរៀងឆ្ងល់បន្តិច)
ហានឃ្យុង{ឯងជាអ្នកណា?}អ្នកស្រីហានឃ្យុងក៏បានចេញមកសួរនាំហូសុក។
ហូសុក{ខ្ញុំឈ្មោះជុង ហូសុក តើលោកពូនៅផ្ទះទេអ្នកមីង}
ហានឃ្យុង{ជុង ហូសុក?នេះឯងជាកូនប្រុសរបស់គ្រួសារជុងមែនទេ?}ដំបូងនាងក៏រាងឆ្ងល់ប៉ុន្តែបន្ទាប់មកនាងក៏នឹកឃើញហើយសប្បាយចិត្តខ្លាំងមែនទែន។
ហូសុក{បាទ}
ហានឃ្យុង{អូ!លោកពូរបស់ឯងមិននៅនោះទេគឺគាត់បាននាំកូនចៅទៅរកហានស៊ូហើយ ក្មួយអង្គុយចុះសិនមក}
ហូសុក{អរគុណអ្នកមីងណាស់ តែថាខ្ញុំបាននាំអ្នកនាងហានស៊ូត្រឡប់មកវិញ}
ហានឃ្យុង{ពិតមែន?ចុះនាងនៅឯណា?ហើយហេតុអីក៏ក្មួយបានជួបនាង?}
ហូសុក{បាទ គឺនាងសន្លប់នៅក្នុងឡានរបស់ខ្ញុំ ហើយខ្ញុំជួបនាងនៅតាមផ្លូវទើបខ្ញុំជួយនាំនាងមកផ្ទះវិញ}
ហានឃ្យុង{អរគុណខ្លាំងណាស់ក្មួយ ហានស៊ូនាងគឺមិនចេះស្ដាប់មីងសោះគឺគេមិនពេញចិត្តនឹងមីងហើយគេក៏រត់ចេញពីផ្ទះ}
ហូសុក{ខ្ញុំគិតថានាងអាចនឹងគិតមិនទាន់ដល់ អ្នកមីង}ពេលពួកគេកំពុងពិភាក្សាហានស៊ូក៏បានដឹងខ្លួននហើយនាងក៏បានដើរចេញពីក្នុងឡានរបស់ហូសុកហើយលបៗចង់លួចចេញទៅក្រៅតែម៉ាក់របស់នាងក៏បានឃើញ។
ហានឃ្យុង{ហានស៊ូ!}គ្រាន់តែឃើញនាងភ្លាមលោកស្រីហានឃ្យុងក៏បានរត់ទៅរកនាងដោយហៅនាងដោយសម្ដីយ៉ាងផ្អែមខុសពីរាល់ដង។
ហានស៊ូ{ម៉ាក់?}ឃើញបែបនេះនាងឆ្ងល់យ៉ាងខ្លាំង។
ហានឃ្យុង{ក្មួយមើលចុះ នាងខឹងមីងមិនទាន់បាត់ទេនាងចង់រត់ទៀតហើយ}
ហានស៊ូ{ហឹស! បានហើយម៉ាក់ឈប់សម្ដែងទៅ}ឃើញម៉ាក់នាងធ្វើចរិកបែបនេះនាងហួសចិត្តយ៉ាងខ្លាំង។
ហូសុក{អ្នកនាងមិនគួរនិយាយបែបនេះទេ}
ហានស៊ូ{លោកមិនបាច់និយាយទេ ម៉ាក់លែងខ្ញុំទៅ}នាងក៏ព្យាយាមរើបម្រះចង់រត់តែម្ដាយនាងក៏ទាញជាប់។
ហានឃ្យុង{ក្មួយមើលចុះថានាងយ៉ាងម៉េច?នាងមិនព្រមស្ដាប់មីងសោះ}
អ៊ុនជី{លោកស្រីខ្ញុំមកពីផ្សារហើយ លោកស្រី............អ្នកនាង}អ៊ុនជីក៏បានមកពីផ្សារទិញម្ហូបហើយក៏បានឃើញហានស៊ូនៅទីនេះនាងពិតជាភ្ញាក់និងឆ្ងល់ខ្លាំងមែនទែន។
ហានឃ្យុង{ឯងមកវិញល្អហើយនៅទទួលក្មួយហូសុកទៅយើងនាំហានស៊ូទៅសម្រាក}និយាយហើយក៏ទាញដៃហានស៊ូយ៉ាងខ្លាំងទៅបន្ទប់របស់នាងចំណែកហានស៊ូវិញក៏បានងាកមុខមករកហូសុកនុងអ៊ុនជីទាំងទឹកភ្នែករលីងរលោង។
អ៊ុនជី{អ្នកនាងរបស់ខ្ញុំអើយ!}ឃើញហើយនាងពិបាកចិត្តខ្លាំងមែនទែនហើយថែមទាំងអាណិតទៀតផង។
ហូសុក{នាងមែនទេដែលធ្វើឱ្យអ្នកនាងហានស៊ូរត់ចេញពីផ្ទះ?ហេតុអីក៏នាងធ្វើបែបនេះ}
អ៊ុនជី{ត្រូវហើយ ខ្ញុំធ្វើបែបនេះដោយសារខ្ញុំចង់ឱ្យអ្នកនាងមានសេរីភាព}
ហូសុក{នេះជារឿងរបស់គ្រួសារគេទេ ខ្ញុំយល់ថានាងមិនគួរចេះដឹងទេ}
អ៊ុនជី{ត្រូវហើយ លោកគ្មានថ្ងៃយល់ពីអារម្មណ៍របស់អ្ន្នកនាងហានស៊ូទេព្រោះលោកមិនដែលជួប}
ហូសុក{ត្រូវហើយ ខ្ញុំមិនដែលជួបទេប៉ុន្តែខ្ញុំក៏អាចនិយាយបានថាគ្មានឪពុកម្ដាយណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ}
អ៊ុនជី{ឪពុកម្ដាយគេផ្សេងខ្ញុំមិនដឹងទេ តែលោកស្រីហានឃ្យុងនិងលោកវ៉ុនជុនគឺមិនចឹងនោះទេ}
ហូសុក{តើនាងកំពុងកុហកមែនទេ លោកវ៉ុនជូនមើលទៅស្រឡាញ់កូនស្រីណាស់}
អ៊ុនជី{ខ្ញុំប្រាប់លោកចុះខ្ញុំបានចូលមកធ្វើក្នុងផ្ទះនេះនៅពេលអ្នកនាងមានអាយុ១៥ឆ្នាំហើយនៅពេលនាងអាយុ១៦ក៏ជាពេលដែលអ្នកនាងត្រូវទៅរៀននៅបរទេសផងដែរ អ្នកនាងហានស៊ូគឺស្លូតបូតណាស់មិនថាអ្នកស្រីនិងលោកប្រុសធ្វើអ្វីលើនាងក៏នាងមិនតបតដែរ ពេលទៅដល់បរទេសលោកស្រីមិនបានទៅជាមួយអ្នកនាងទេគឺអ្នកនាងត្រូវរស់នៅដោយខ្លួនឯងហើយក្នុងផ្ទះត្រូវមានកាមេរ៉ាសុវត្តិភាពតាមដានសឹងគ្រប់កន្លែង អ្នកនាងត្រូវរៀនក្នុងថ្នាក់រៀនសម្ងាត់គ្មានមិត្ត ការញុាំអាហាររបស់អ្នកនាងក៏មិនបានតាមចិត្តនិយាយរួមអ្នកនាងទទួលសម្ពាធច្រើនណាស់}
ហូសុក{ដល់ម្លឹងផង}ស្ដាប់ហើយគេភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹងស្មានដល់ថានាងទទួលសម្ពាធច្រើនដល់ថ្នាក់នេះ គេក៏ចាប់ផ្ដើមអាណិតនាងដោយមិនដឹងខ្លួនទាល់តែសោះ។
អ៊ុនជី{តើលោកអាចជួយអ្នកនាងបានទេ?}នាងក៏សួរទៅកាន់ហូសុកព្រោះចង់ឱ្យគេជួយហានស៊ូចេញពីឪពុកម្ដាយបែបនេះ ប៉ុន្តែយើងមិនបានឮហូសុកឆ្លើយតបនោះទេ។
សូមរង់ចាំភាគបន្ត🙏🏻


ម្ចាស់ចិញ្ចៀនគូរWo Geschichten leben. Entdecke jetzt