ភាគ១៨ (គម្រោងការជួយ)

19 5 0
                                    

(ថ្ងៃថ្មីបានមកដល់ស៊ុងវ៉ុងក៏បានជួបហូសុកដល់ក្នុងផ្ទះត្រកូលជុងតែម្ដង មកដល់គេក៏បានជួបលោកស្រីស៊ុនអេតែមិនបានជួបលោកហុងតេនោះទេដោយសារគាត់បានទៅធ្វើការហើយ)
ស៊ុនអេ{ស៊ុងវ៉ុងថ្ងៃនេះខ្យល់បក់មកបានជាមកដល់ទីនេះ?}ឃើញស៊ុងវ៉ុងភ្លាមនាងក៏ចាប់ផ្ដើមសួរនាំសំណេះសំណាលគេភ្លាម។
ស៊ុងវ៉ុង{មិនមានខ្យល់បក់មកទេអ្នកមីង គឺខ្ញុំមកទីនេះដោយសារខ្ញុំនឹកអ្នកមីង}គេនិយយាហើយក៏បានឱបស៊ុនអេធ្វើដូចជាកូនក្មេងអញ្ចឹង។
ស៊ុនអេ{បានហើយ ឯងនេះក្មេងមិនដូរមែន}និយាយហើយក៏យកដៃវាយក្បាលគេបន្តិច។
ស៊ុងវ៉ុង{និយាយចឹង អ្នកមីងហូសុកគេនៅឯណា?}
ស៊ុនអេ{អរ!ហូសុកគេនៅសួននៅខាងក្រោយផ្ទះ}
ស៊ុងវ៉ុង{បើបែបនេះល្អហើយខ្ញុំមានរឿងចង់និយាយជាមួយគេផង ចឹងខ្ញុំទៅសិនហើយអ្នកមីង}និយាយហើយក៏លានាងបន្តិចមុននឹងទៅរកហូសុក។
ស៊ុនអេ{អឺ!ទៅចុះណា}
~~~~
ស៊ុងវ៉ុង{យើងមកហើយ}មកដល់ទាំងកាន់ឯកសារបានដើរទៅរកហូសុកដែលអង្គុយនៅបង់ក្នុងសួន។
ហូសុក{ឯងមកដល់ហើយមែនទេ បើចឹងឆាប់និយាយសាច់ការមក}
ស៊ុងវ៉ុង{នែ៎!អីក៏ប្រញាប់ម្ល៉េះមិនឱ្យចុះអង្គុយឱ្យស្រួលសិនទេយ៉ាងម៉េច?}ឃើញហូសុកល្ហន់ៗបែបនេះគេក៏ជ្រួញចិញ្ចើមមើលទៅកាន់ហូសុកតែម្ដង។
ហូសុក{អឺៗ!អង្គុយមកៗ}ឃើញស៊ុងវ៉ុងសម្លឹងសម្លក់ពេកគេក៏ហៅស៊ុងវ៉ុងឱ្យអង្គុយ។
ស៊ុងវ៉ុង{នឹងហើយ នេះគឺជាឯកសារដែលយើងបានរៀបចំ}និយាយហើយក៏ហុចឯកសារទៅឱ្យហូសុកតែម្ដង។
ហូសុក{អរគុណឯងហើយ}គេក៏បានទទួលយក។
ស៊ុងវ៉ុង{មិនអីទេ តែរឿងនេះកុំឱ្យលោកពូនិងអ្នកមីងដឹងឱ្យសោះ}ទទួលយកការអរគុណហើយក៏ឆ្លៀតផ្ដាំទៅកាន់ហូសុកបន្តិច។
ហូសុក{យើងដឹងហើយ}
~~~~~
*យប់ឡើង
ហូសុក{លោកប៉ានិងអ្នកម៉ាក់កូនមានរឿងមួយចង់សុំលោកទាំងពីរ}ហូសុកដែលកំពុងអង្គុយលើសាឡុងនៅជិតម្ដាយឪពុករបស់គេកំពុងតែចង់និយាយអ្វីមួយទៅកាន់ឪពុកម្ដាយរបស់គេ។
ហុងតេ{កូនមានរឿងអីមែនទេ?}លោកហុងតេក៏និយាយទៅកាន់ហូសុកទាំងដែលភ្នែកកំពុងមើលកាសែតនិងដៃកាន់ពែងកាហ្វេផឹក។
ស៊ុនអេ{មែនហើយ!កូនឆាប់និយាយមក}
ហូសុក{គឺខ្ញុំចង់បានប្រពន្ធ}ចុម!ប្រូប្លែក?
ស៊ុនអេ{ប្រពន្ធ?ពិតមែនឬ?នេះកូនចង់បានកូនស្រីរបស់អ្នកណា?}ឮបែបនេះអ្នកជាម្ដាយសប្បាយចិត្តយ៉ាងខ្លាំង។
ហុងតេ{នេះ!ប៉ាស្មានថាឯងនេះស្រឡាញ់ស៊ុងវ៉ុង ហិស..ហិស}និយាយឌឺកូនហើយក៏សើចឌឺបន្ថែម។
ស៊ុនអេ{អេ!បង បងឈប់បង្អាប់គេទៅមើលគេអៀនហើយ}នាងក៏បញ្ឈប់ប្ដីរបស់ខ្លួនដើម្បីកុំឱ្យបង្អាប់កូនបន្តទៀតព្រោះហូសុកមុខឡើងក្រហមហើយ។
ហុងតេ{នេះកូនស្រឡាញ់អ្នកណាគេដែរ?ប៉ានឹងរៀបចំឱ្យតែម្ដង}ឃើញបែបនេះលោកហុងតេក៏ឈប់ហើយសួរតកសាច់ការតែម្ដង។
ហូសុក{គឺ......សរ ហានស៊ូ}គេនិយាយទាំងទាក់ៗអៀនបន្តិចស្អីបន្តិច។
ហុងតេ{បាន ប៉ារៀបចំឱ្យឯងភ្លាម}គ្រាន់តែឮភ្លាមហូសុកនិយាយថាហានស៊ូភ្លាមលោកហុងតេក៏ប្រញាប់ទៅរៀបចំភ្លាមៗតែម្ដងតែហូសុកក៏ឃាត់សិន។
ហូសុក{លោកប៉ាឈប់សិន!ខ្ញុំនិយាយមិនទាន់ចប់ទេ}
ហុងតេ{មិនអីទេ ឯងឆាប់និយាយមកប៉ានឹងទៅរៀបចំ}
ហូសុក{គឺខ្ញុំចង់ចុះអេតាសុីវិលតែម្ដង មិនចង់ធ្វើពិធីអ៊ូអរនោះទេ}
ស៊ុនអេ{ម៉េចក៏កូនចង់ធ្វើបែបនេះ?}ឮហូសុកនិយាយហើយនាងក៏រាងឆ្ងល់បន្តិច ហេតុអីក៏គេប្រញាប់បែបនេះ?
ហុងតេ{ប៉ាមិនថាអីទេ ប៉ាគិតថាកូនច្បាស់ជាមានហេតុផលហើយតែកូនត្រូវតែយល់ពីក្មួយហានស៊ូផង}
ហូសុក{មិនអីទេលោកប៉ាកូនគិតច្បាស់ហើយ}និយាយហើយក៏ញញឹមដាក់ប៉ារបស់គេបន្តិច។
~~~~
(អ៊ុនជីនាងបានយកទឹកដោះគោមកជាមួយនឹងអាហារពេលល្ងាចជាមួយផង)
អ៊ុនជី{អ្នកនាងខ្ញុំយកអាហារមកឱ្យ}និយាយហើយនាងក៏សម្លឹងមើលហានស៊ូទាំងក្ដីអាណិត។
ហានស៊ូ{អរគុណបងហើយ បងទៅវិញចុះណា}និយាយហើយដើម្បីកុំឱ្យអ៊ុនជីបារម្ភនាងក៏ញញឹមយ៉ាងផ្អែមទៅកាន់អ៊ុនជី។
អ៊ុនជី{ចាស អ្នកនាង}ឃើញនាងញញឹមមែនតែអ៊ុនេជីមិនទាន់ស្កប់ចិត្តនោះទេក៏បានចេញទៅទាំងមិនអស់ចិត្ត។
(នៅពេលអ៊ុនជីទៅបាត់ហានស៊ូនាងក៏បានកាន់ចានម្ហូបដែលអ៊ុនជីយកមកអម្បាញ់មិញនេះទៅចាក់ចោលក្នុងធុងសំរាមទាំងអស់រួមទាំងទឹកដោះគោផងដែរតាមមើលទៅក្នុងធុងសំរាមគឺពោរពេញទៅដោយអាហារដែលនាងបានចាក់ចោល គឺហានស៊ូនាងមិនបានញុាំអាហារនោះទេសូម្បីបន្តិចតាំងពីពេលម្ដាយនាងឃុំឃាំងនាងម្ល៉េះ)
ហានស៊ូ{តើពេលណាទើបខ្ញុំមានសេរីភាព?}នាងសម្លឹងមើលទៅកាន់ព្រះចន្ទហើយក៏និយាយទាំងទឹកមុខស្រពោនដូចជាផ្កាដែលគ្មានអ្នកស្រោចទឹកអញ្ចឹង។
~~~~
*៥ថ្ងៃក្រោយមក
+ភូមិគ្រឹះសរ
(មានឡានទំនើបមួយគ្រឿងបានបើកចូលមកក្នុងភូមិគ្រឹះហើយក៏ចុះមកយើងក៏បានឃើញមានដូចជាលោកហុងតេនិងលោកស្រីស៊ុនអេ បន្ទាប់មកក៏មានឡានមួយគ្រឿងទៀតចូលមកដោយឡាននោះគឺជាឡានរបស់ស៊ុងវ៉ុងដែលហូសុកក៏នៅក្នុងនឹងផងដែរ)
វ៉ុនជុន{សួស្ដីលោកនិងលោកស្រីជុង តើអ្នកទាំងពីមានរឿងអីមែនទេបានជាមករកខ្ញុំដល់ផ្ទះបែបនេះ}
ហានឃ្យុង{មែនហើយ អ្នកគ្រប់គ្នាឆាប់ចូលក្នុងសិនមក}
ហុងតេ{បាទៗតោះយើងចូលសិនទៅ}ពួកគេគហរប់គ្នាក៏បានចូលទៅក្នុង។
ហុងតេ{ចុះឯណាក្មួយហានស៊ូនោះ ម៉េចបានជាមិនឃើញនាងអញ្ចឹង?}
ស៊ុនអេ{មែនហើយ ខ្ញុំក៏ចង់ឃើញនាងដែរ}
ហានឃ្យុង{អរ...គឺ....ហានស៊ូនាងកំពុងធ្វើការនៅក្នុងបន្ទប់របស់នាង}
វ៉ុនជុន{ចុះលោកទាំង២មានរឿងអ្វីមែនទេ?}
ហុងតេ{ខ្ញុំគិតថារឿងនេះគួរតែហូសុកជាអ្នកនិយាយទើបល្អ}និយាយហើយក៏ងាកមុខរកហូសុក។
ហូសុក{បាទ! គឺ...ខ្ញុំចង់សុំអនុញ្ញាតលោកវ៉ុនជុននិងលោកស្រីហានឃ្យុងដើម្បីរៀបការជាមួយអ្នកនាងហានស៊ូ}
ហានឃ្យុង{ពិតមែន?}
វ៉ុនជុន{មិនអីទេ ខ្ញុំអនុញ្ញាត}
ហូសុក{ប៉ុន្តែខ្ញុំសុំមិនរៀបចំពិធីធំដុំនោះទេដោយសារខ្ញុំមានភារកិច្ចប្រញាប់ដូច្នេះខ្ញុំសុំជំនួសដោយការចុះអេតាសុីវិលវិញ}
ហានឃ្យុង{មិនអីទេក្មួយ មីងមិនជំទាស់ទេ}និយាយទាំងញញឹមសប្បាយចិត្តយ៉ាងខ្លាំង។
អ៊ុនជី{វីវរ!ហើយលោកស្រី}អ៊ុនជីដែលប្រញាប់ប្រញាល់ចុះមកពីជាន់ខាងលើក៏រត់មកប្រាប់អ្វីមួយដល់អ្នកស្រីហានឃ្យុងយ៉ាងលឿន។
ហានឃ្យុង{យ៉ាងម៉េច?}
អ៊ុនជី{អ្នក.....នាង.....អ្នកនាង...ហា...ហានស៊ូគាត់.....}
សូមរង់ចាំភាគបន្ត🙏🏻



ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now