ភាគ៤ (គ្រួសារថ្មី)

34 4 0
                                    

(ក្រោយពីលោកជុងនិងលោកស្រីជុងបានត្រឡប់ទៅវិញហើយហូសុកនិងហេស៊ុនក៏បានចូលមករៀបចំអីវ៉ាប់របស់ហូសុកព្រោះហូសុកលែងរស់នៅទីនេះទៀតហើយ)
ហេស៊ុន{ហូសុកហា៎! ឯងត្រូវធ្វើជាក្មេងល្អដឹងទេកុំបង្ករបញ្ហាឱ្យសោះពេលអ្នកគ្រូមិននៅ}នាងក៏បានយកដៃអង្អែលក្បាលរបស់ហូសុកថ្នមៗនិងប្រឹងទប់ទឹកភ្នែកកុំឱ្យស្រក់ចុះមកចំពោះមុខហូសុកព្រោះខ្លាចគេមិនដាច់ចិត្ត។
ហូសុក{បាទ ខ្ញុំដឹងហើយអ្នកគ្រូហើយខ្ញុំក៏នឹងមកលេងអ្នកគ្រូឱ្យបានញឹកផងដែរ}គេក៏និយាយទាំងញញឹមតបទៅកាន់ហេស៊ុនវិញផងដែរ។
ហេស៊ុន{ល្ងាចនេះអ្នកគ្រូនឹងធ្វើម្ហូបដែលឯងចូលចិត្តឱ្យឯងញុាំ យ៉ាងម៉េចសប្បាយចិត្តទេ?}
ហូសុក{បាទ}
~~~~
(លុះល្ងាចឡើងហេស៊ុននាងបានរៀបចំធ្វើម្ហូបដែលហូសុកចូលចិត្តសម្រាប់ហូសុកព្រោះយប់នេះគឺជាយប់ចុងក្រោយដែលគេនៅទីនេះហើយ ហូសុកស៊ុងវ៉ុងនិងហេស៊ុនបានអង្គុយញុាំអាហារជុំគ្នានិងសំណេះសំណាលបន្តិចបន្តួចតែពេលនោះស៊ូយ៉ុនក៏មកដល់)
ស៊ូយ៉ុន{អ្នកគ្រូហេស៊ុនខ្ញុំសូមចូលរួមផងបានទេ?}នាងក៏បានហាមាត់សុំសុំអនុញ្ញាតិពីហេស៊ុនដើម្បីចូលរួមតុជាមួយដោយសារហេស៊ុនគឺជាអាណាព្យាបាលរបស់ហូសុកនិងស៊ុងវ៉ុង។
ហេស៊ុន{មិនអីទេ! ស៊ូយ៉ុនឆាប់អង្គុយចុះមក}នាងក៏មិនបានប្រកាន់អ្វីដែលហេស៊ុនក៏ញញឹមយល់ព្រមឱ្យស៊ូយ៉ុនចូលរួមតុជាមួយ។
ស៊ូយ៉ុន{និយាយចឹង! ហូសុករឿងនោះឯងគិតយ៉ាងម៉េចហើយ?}អង្គុយចុះភ្លាមនាងក៏នឹកឃើញពីរឿងមួយទើបសម្រេចចិត្តសួរនាំហូសុកភ្លាមៗ។
ហូសុក{រឿងណា?}គេក៏ឆ្ងល់មិនដឹងនាងនិយាយពីរឿងអ្វីនោះទេ។
ស៊ូយ៉ុន{រឿងដែលមានគេចង់បានឯងទៅធ្វើជាកូន ឯងយល់ព្រមទេ?}ឃើញគេមិនដឹងបែបនេះនាងក៏និយាយចំៗតែម្ដង។
ស៊ុងវ៉ុង{មានរឿងបែបនេះម៉េចក៏គ្មានអ្នកប្រាប់ខ្ញុំ?}ឮស៊ូយ៉ុននិយាយពីរឿងរបស់ហូសុកហើយស៊ុងវ៉ុងក៏មានអារម្មណ៍ថាមិនសប្បាយចិត្តទេនិងអន់ចិត្តផងដែរ ព្រោះបើស៊ូយ៉ុនមិននិយាយគេមិនដឹងនោះដោយសារគ្មាននរណាម្នាក់ប្រាប់គេពីរឿងនេះសោះ។
ហូសុក{គឺ....យើងឃើញឯងកំពុងរវល់មើលមេរៀនត្រៀមប្រឡងទើបយើងមិនបានប្រាប់ឯង សុំទោសផងណាស៊ុងវ៉ុង}ហូសុកក៏ប្រញាប់បកស្រាយប្រាប់ទៅកាន់ស៊ុងវ៉ុងដើម្បីកុំឱ្យគេមានការអាក់អន់ស្រពន់ចិត្ត។
ស៊ុងវ៉ុង{ចុះឯងព្រមទេ?}គេស្ដាប់ហេតុផលរបស់ហូសុកហើយក៏គិតថាវាសមហេតុផលដែរទើបគេក៏បានសួរហូសុកបន្តទៀត។
ហូសុក{យើងយល់ព្រមហើយ}
ស៊ុងវ៉ុង{ឯងធ្វើត្រូវហើយ ហូបបាយទៅ}ស្ដាប់ឮចម្លើយដែលគេចង់ដឹងហើយគេក៏ប្រាប់ហូសុកឱ្យហូបបាយតែម្ដង។
ហេស៊ុន{ត្រូវហើយ ឆាប់ញុាំទៅនឹងបានរៀបចំខ្លួនគេង}នាងក៏ប្រាប់ឱ្យក្មេងៗឱ្យប្រញាប់ហូបបាយនឹងអាលបានងូតទឹកគេង។
(ពួកគេទាំងអស់គ្នាក៏បានញាំបាយជុំគ្នាជាលើកចុងក្រោយយ៉ាងសប្បាយចិត្តរីករាយព្រោះមិនដឹងថាពេលណាទើបមានឱកាសបែបនេះទៀតនោះទេ)
~~~~
(ថ្ងៃដែលហូសុកត្រូវចាកចេញក៏ឈានចូលមកដល់ អ្នកគ្រប់គ្នាក៏បានមកជួនដំណើរហូសុកជាលើកចុងក្រោយ)
ហេស៊ុន{សុខសប្បាយណា៎! ហូសុក}នាងក៏បានមកជូនពរហូសុកទាំងភ្នែករលីងរលោងចង់យំ។
ហូសុក{អ្នកគ្រូដូចគ្នា}គេក៏បានឱបហេស៊ុនយ៉ាងណែនមិនចង់លែងនោះទេទាំងប្រឹងទប់ទឹកភ្នែកដូចគ្នាព្រោះគេមិនចង់ឱ្យហេស៊ុនឃើញទឹកភ្នែករបស់គេទេ។
ស៊ូយ៉ុន{សន្យាណាហូសុកថាឯងត្រូវតែឧស្សាហ៍មកលេងទីនេះ}នាងក៏យកម្រាមដៃកូនឡើងដើម្បីធ្វើការសន្យាជាមួយហូសុក។
ហូសុក{សន្យា ហើយមួយទៀតឯងត្រូវតែរក្សាទុកចិញ្ជៀននេះឱ្យបានល្អដឹងទេនៅពេលពួកយើងធំខ្ញុំនឹងរៀបការជាមួយឯង}គេក៏បានយកម្រាមដៃកូនរបស់គេថ្ពក់ជាមួយដៃរបស់នាងដូចគ្នាដើម្បីសន្យា។
ស៊ូយ៉ុន{ចាំពាក្យរបស់ឯងណា៎}នាងនិយាយទាំងរលីងរលោកទឹកភ្នែក បើអត់ពីគេទៅនាងប្រហែលជាគ្មានអ្នកលេងជាមួយទៀតនោះទេ។
ស៊ុងវ៉ុង{ទៅឱ្យបានសុខ}គេក៏បានជូនពរហូសុកផងដែរតែពាក្យជូនពររបស់គេដូចជាឆ្គងៗដោយសារគេមិនសូវចេះនិយាយប៉ុន្មានទេ។
ហេស៊ុន{ស៊ុងវ៉ុង!...}ហេស៊ុននាងក៏បានហៅស៊ុងវ៉ុងព្រិះពាក្យអម្បាញ់មិញវានិនដូចពាក្យជូនពរនោះទេតែក៏មានគេឃាត់។
ហូសុក{មិនអីទេអ្នកគ្រូគេមិនសូវចេះជូនពរនោះទេ ឯងដូចគ្នាស៊ុងវ៉ុង}ហូសុកក៏បាននិយាយឃាត់ហេស៊ុនហើយតបទីស៊ុងវ៉ុងវិញ។
លោកជុង{តោះយើងឆាប់ទៅដល់ម៉ោងហើយ ខ្ញុំលាសិនហើយអ្នកគ្រូហេស៊ុន}លោកជុងក៏បានមកប្រាប់ហូសុកហើយក៏លាអ្នកគ្រូហេស៊ុនទៅ។
ហូសុក{ខ្ញុំលាហើយអ្នកទាំងអស់គ្នា}នៅពេលគេនិយាយលាទឹកភ្នែករបស់គេដែលខំទប់ទាំងប៉ុន្មានក៏ស្រក់ចុះមកតែម្ដងទោះប្រឹងទប់យ៉ាងណាក៏ពេលនេះវាទប់លែងជាប់ហើយ រួចគេក៏បានចូលទៅក្នុងឡានចេញដំណើរបាត់ទៅ។
ហេស៊ុន{លាហើយហូសុក....ហ្ហឹក}នៅពេលហូសុកទៅបាតើនាងក៏យំយកៗតែម្ដងព្រោះមិញនេះនាងខំទប់ខ្លាំងណាស់ដើម្បីកុំឱ្យហូសុកគេឃើញទឹកភ្នែករបស់នាងហើយគេមិនដាច់ចិត្តទៅ។
ស៊ូយ៉ុន{អ្នកគ្រូកុំយំអី...ហ្ហឹក....ហ្ហឹក}នាងក៏បានរត់ទៅឱបហេស៊ុនហើយប្រាប់ហេស៊ុនកុំឱ្យយំតែនាងខ្លួនឯងវិញក៏បានយំផងដែរព្រោះវាអួលដើមកខ្លាំងណាស់។
~~~~
ហូសុក{ហ្ហឹក.....ហ្ហឹក}ហូសុកក៏យំផងដែរនៅពេលធ្វើដំណើរចេញមក។
លោកស្រីជុង{កុំយំអីកូន ចាប់ពីថ្ងៃនេះទៅឯងមានពួកយើងជាម៉ាក់ប៉ារបស់ឯងចាំមើលថែឯងហើយ}នាងក៏បានទាញហូសុកមកឱបហើយលួងលោមគេកុំឱ្យយំ។
ហូសុក{ហ្ហឹក.....ខ្ញុំនឹកពួកគេ}គេក៏យំយ៉ាងខ្លាំងទោះលោកស្រីជុងលួងយ៉ាងណាក៏មិនបាត់ដែរ។
លោកស្រីជុង{មិនអីទេ ម៉ាក់នឹងឧស្សាហ៍នាំកូនទៅលេងពួកគេ}និយាយហើយក៏បន្តឱបលួងលោមហូសុកទៀត។
~~~~
(ហូសុកយំរហូតមកដល់ភូមិគ្រឹះជុង មកដល់ភ្លាមគេស្រងូតស្រងាត់ណាស់មិនសូវនិយាយទេអាចថាគេមិនទាន់ទម្លាប់នឹងការរស់នៅថ្មីបែបនេះក៏ថាបាន)
លោកស្រីជុង{មកដល់ផ្ទះរបស់យើងហើយ យ៉ាងម៉េចកូនចូលចិត្តទេ}
ហូសុក{បាទ}គេក៏និយាយទាំងមិនសូវមានកម្លាំងនិងព្រលឹងក្នុងខ្លួននោះទេ។
លោកស្រីជុង{មិនអីទេ កូនប្រហែលហត់ហើយចាំម៉ាក់នាំកូនទៅបន្ទប់ហើយសម្រាកចុះណា៎}និយាយហើយលោកស្រីជុងក៏បាននាំហូសុកទៅបន្ទប់របស់គេដើម្បីឱ្យគេសម្រាកសិន ព្រោះអារម្មណ៍គេមិនសូវល្អនោះទេ។
សូមរង់ចាំភាគបន្ត🙏🏻

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now