ភាគ៣ (ការសម្រេចចិត្ត)

27 5 0
                                    

(ពេលលោកជុងនិងលោកស្រីជុងចាកចេញទៅបាត់អ្នកគ្រូហេស៊ុនក៏បានងាកមកសួរហូសុកវិញព្រោះនាងគិតថាមុននេះហូសុកមានរឿងចង់និយាយប្រាប់នាង)
ហេស៊ុន{ហូសុកហា៎! មិញនេះមានអីចង់និយាយជាមួយអ្នកគ្រូមែនទេ?}
ហូសុក{អរ..បាទ...គឺខ្ញុំ....ខ្ញុំភ្លេចបាត់ហើយអ្នកគ្រូ}ឮហេស៊ុនសួរបែបនេះហូសុកក៏ព្យាយាមគិតថាមិញនេះខ្លួនចង់និយាយអ្វីប្រាប់ទៅកាន់ហេស៊ុន ប៉ុន្តែគេគិតមិនឃើញសោះ។
ហេស៊ុន{មិនអីទេ ចាំនឹកឃើញចាំមកនិយាយប្រាប់អ្នកគ្រូម្ដងទៀត}នាងក៏បានយកដៃទៅអង្អែលក្បាលហូសុកហើយនិយាយ។
ហូសុក{បាទអ្នកគ្រូ តែថារឿងមិញនេះ?}
ហេស៊ុន{ឯងចង់ទៅជាមួយពួកគាត់មែនទេ?}ឃើញហូសុកនិយាយពីរឿងមិញនេះនាងក៏គិតថាហូសុកច្បាស់ជាចង់ទៅនៅជាមួយលោកជុងនិងលោកស្រីជុងហើយ។
ហូសុក{ពួកគាត់ជាមនុស្សល្អណាស់ ខ្ញុំចូលចិត្តពួកគាត់តែខ្ញុំមិនចង់បែកពីអ្នកគ្រូនិងមិត្តរបស់ខ្ញុំទេ}គេក៏ព្យាយាមនិយាយប្រាប់ហេស៊ុនថាគេមិនចង់ទៅឆ្ងាយពីហេស៊ុននិងមិត្តរបស់គេនោះទេ។
ហេស៊ុន{ហូសុក! ស្ដាប់អ្នកគ្រូណា៎បើឯងទៅនៅជាមួយគាត់អនាគតរបស់ឯងច្បាស់ជាល្អ ហើយពួកគាត់ទាំងពីរគឺជាមនុស្សល្អណាស់បើឯងនឹកអ្នកគ្រូនិងមិត្តរបស់ឯងពួកគាត់មិនហាមឯងមិនឱ្យមកជួបពួកយើងនោះទេ}និយាយបណ្ដើរយកដៃអង្អែលក្បាលរបស់គេបណ្ដើរ។
ហូសុក{ខ្ញុំសុំពេលគិតឱ្យច្បាស់លាស់សិនអ្នកគ្រូ}និយាយហើយគេក៏ឱនគោរពហេស៊ុនបន្តិចហើយក៏ចេញទៅរកស៊ូយ៉ុនបាត់ទៅ។
~~~~
ហូសុក{ស៊ូយ៉ុនហា៎ៗ!}គេក៏រត់មកដល់បន្ទប់របស់ស៊ូយ៉ុនហើយក៏ស្រែកហៅនាងពីខាងក្រៅមក។
ស៊ូយ៉ុន{យើងមកហើយ ឯងមានការអីក៏ស្រែកខ្លាំងសម្បើមម្ល៉េះ?}នាងក៏ដើរចេញពីក្នុងបន្ទប់របស់នាងមករកហូសុកដែលស្រែកហៅនាង។
ហូសុក{យើងមានរឿងចង់ប្រាប់ឯង}និយយាហើយក៏ទាញដៃរបស់ស៊ូយ៉ុនទៅកន្លែងមួយរាងស្ងាត់តើបន្តិច។
ស៊ូយ៉ុន{ឯងមានការអីចាំបាច់មកទីនេះនិយាយ?}នាងឆ្ងល់យ៉ាងខ្លាំងរឿងដែលគេចង់ប្រាប់នាងនោះវាសម្ងាត់ខ្លាំងកម្រិតណាទៅ។
ហូសុក{គឺយើងចង់ឱ្យរឿងនេះឯងជាអ្នកដែលដឹងតែម្នាក់បន្ទាប់ពីអ្នកគ្រូហេស៊ុន}
ស៊ូយ៉ុន{រឿងអី?និយាយមកយើងចាំស្ដាប់}
ហូសុក{មានប្ដីប្រពន្ធ២នាក់មកទីនេះហើយពួកគាត់ចង់បានយើងធ្វើជាកូនរបស់ពួកគាត់}
ស៊ូយ៉ុន{មានអីមិនល្អ}
ហូសុក{តែយើងមិនដាច់ចិត្តពីអ្នកនៅទីនេះទេ}
ស៊ូយ៉ុន{ឯងស្ដាប់ណា! ឯងនិយាយថាឯងចង់ក្លាយជាអ្នកជំនួញត្រូវទេ?}នាងក៏ព្យាយាមនិយាយឱ្យគេយល់។
ហូសុក{ត្រូវហើយ}
ស៊ូយ៉ុន{ដូច្នេះឯងត្រូវតែចាប់យកឱកាសឱ្យបាន ហើយឯងមិនបានបែកពីពួកយើងរហូតលែងជួបឯណាពួកយើងនៅទីនេះរហូតតើ}
ហូសុក{យើងដឹង តែយើង....}គេក៏ទម្លាក់ទឹកមុខចុះរួចក៏បន្តនិយាយ។
ស៊ូយ៉ុន{យើងមិនអាចបង្ខំឯងបានទេ យ៉ាងណាក៏ដោយមិនងាយមានឱកាសល្អបែបនេះទេ ឯងយករឿងនេះទៅគិតឱ្យច្បាស់សិនទៅ}និយាយប្រាប់ឱ្យដំបូន្មានហូសុកហើយនាងក៏ដើរទៅវិញបាត់ទៅទុកឱ្យហូសុកនៅគិតតែឯង។
~~~~
(យប់ឡើងព្រះអាទិត្យបានលិចបាត់ទៅហើយជំនួសមកវិញដោយព្រះចន្ទជាអ្នកបំភ្លឺផ្លូវមនុស្សលោកនាពេលរាត្រី ស្របពេលនេះក៏មានក្មេងប្រុសម្នាក់កំពុងអង្គុយសម្លឹងមើលទៅព្រះចន្ទហើយគិតរឿងជាច្រើនផងដែរ)
ហូសុក{ព្រះចន្ទអើយ! តើខ្ញុំត្រូវធ្វើបែបណាទៅ?}អង្គុយមើលព្រះចន្ទមិនអស់ចិត្តគេក៏បានសួរទៅកាន់ព្រះចន្ទទៀត តែដូចដឹងស្រាប់ហើយព្រះចន្ទគ្មានមាត់សម្រាប់ឆ្លើយតបមកកាន់គេវិញនោះទេ។
ហេស៊ុន{មិនទាន់ទៅសម្រាកទេឬហូសុក?}ហេស៊ុនដែលបានដើរចេញមកក៏ប្រទះឃើញហូសុកដែរកំពុងអង្គុយសម្លឹងមើលទៅព្រះចន្ទ ទើបនាងក៏បានដើរមកសួរ។
ហូសុក{បាទ អ្នកគ្រូ ខ្ញុំមិនទាន់ងងុយទេ អ្នកគ្រូទៅសម្រាកមុនខ្ញុំចុះ}ឃើញហេស៊ុនហើយគេក៏បានតបទៅវិញដោយស្នាមញញឹមទៅកាន់នាងទោះបីពេលនេះគេមិនសូវសប្បាយចិត្តរឿងមួយក៏ដោយ។
ហេស៊ុន{ក៏បាន តែកុំគិតច្រើនពេកឯងគួរតែគិតពីអនាគតរបស់ឯងជាធំឯងត្រូវដឹងថាទោះឯងទៅនៅទីណាក៏អ្នកនៅទីនេះគេមិនភ្លេចឯងដែរ}មុននឹងដើរចេញទៅដើម្បីសម្រាកហេស៊ុននាងក៏ឆ្លៀតឱ្យដំបូន្មានទៅកាន់ហូសុកបន្តិច រួចនាងក៏ដើរទៅទុកឱ្យហូសុកនៅសញ្ចឹងគិត។
~~~~
*១សប្តាហ៍ក្រោយមក
(ដល់ពេលវេលាកំណត់ដែលលោកជុងនិងលោកស្រីជុងបានទុកពេលសម្រាប់ហូសុកគិតឱ្យបានច្បាស់លាស់ក៏ឈានមកដល់ លោកជុងនុងលោកស្រីជុងក៏បានធ្វើដំណើរមកកាន់មណ្ឌលកុមារកំព្រាហ្គុនវ៉ុនដើម្បីស្ដាប់ចម្លើយរបស់ហូសុក)
ហេស៊ុន{សួស្ដីលោកជុងនិងអ្នកស្រីជុង}ឃើញអ្នកស្រីជុងនិងលោកជិតមកដល់ភ្លាមហេស៊ុននាងបានចេញទៅស្វាគមន៍អ្នកទាំង២តែម្ដង។
លោកជុង{បាទអ្នកគ្រូ តើអ្នកគ្រូសុកសប្បាយទេ?}មុននឹងចូលសាច់ការលោកជុងក៏ឆ្លៀតសួរសុកទុកហេស៊ុនបន្តិចដែរ។
ហេស៊ុន{ចាស ខ្ញុំសុខសប្បាយធម្មតានោះទេលោកជុង និយាយចឹងសូមចាំបន្តិចខ្ញុំនឹងទៅហៅហូសុក}នាងបានឆ្លើយតបទៅកាន់លោកជុងហើយក៏បានដើរទៅហៅហូសុកឱ្យមកទីនេះផងដែរ។
ហូសុក{ជម្រាបសួរលោកជុងនិងលោកស្រីជុង}ហេស៊ុននាងប្រុងនឹងទៅហៅគេទៅហើយតែគេក៏បានមកដល់ល្មម។
ហេស៊ុន{អូ! ហូសុកមកដល់ល្មម}
លោកស្រីជុង{ឯងគិតយ៉ាងម៉េចដែរសម្រាប់សំណើររបស់ពួកយើង?}ដោយមិនចង់អូសបន្លាយពេលវេលាច្រើនលោកស្រីជុងក៏សួរសាច់ការទៅកាន់ហូសុកតែម្ដង។
ហូសុក{.......}គេមិនទាន់ឆ្លើយនោះទេ គេក៏បានងាកមុខមកមើលមុខរបស់ហេស៊ុនហើយឃើញបែបនេះហេស៊ុនក៏បានងក់ក្បាលដាក់ហូសុកប្តិចដើម្បីបង្ហាញឱ្យគេដឹងថាធ្វើអ្វីតាមការគិតរបស់គេចុះ។
ហូសុក{ខ្ញុំសម្រេចចិត្តហើយ ខ្ញុំយល់ព្រមសំណើររបស់លោកស្រី}និយាយហើយក៏ញញឹម។
លោកស្រីជុង{ល្អណាស់}ឮបែបនេះភ្លាមលោកស្រីជុងសប្បាយចិត្តយ៉ាងខ្លាំង។
លោកជុង{ល្អណាស់ដែលឯងយល់ព្រម ដូច្នេះពួកយើងនឹងមកយកឯងនៅថ្ងៃស្អែកនេះ ដើម្បីឱ្យឯងមាននេះពេលគ្រប់គ្រាន់សម្រាប់លាមិត្តរបស់ឯង}លោកជុងក៏មានអារម្មណ៍សប្បាយចិត្តខ្លាំងផងដែរព្រោះលោកក៏ពេញចិត្តនឹងហូសុកដូចគ្នា។
ហូសុក{បាទ លោកប្រុសនិងលោកស្រីណាស់}
លោកស្រីជុង{មិនអីទេ! យើងទុកពេលឱ្យឯងណា៎}
លោកជុង{ត្រូវហើយ តែឥឡូវនេះដល់ពេលខ្ញុំត្រូវទៅធ្វើការហើយ ខ្ញុំលាសិនហើយជាពិសេសអ្នកគ្រូហេស៊ុន}
ហេសុ៊ន{ចាស លោកនិងលោកស្រីសុខសប្បាយណា៎}
សូមរង់ចាំភាគបន្ត🙏🏻


ម្ចាស់ចិញ្ចៀនគូរWaar verhalen tot leven komen. Ontdek het nu