ភាគ២៤ (ការពិត)

21 3 0
                                    

ភាគ២៤ (ការពិត)
ស៊ុងវ៉ុង{នាងពិតជាស៊ូយ៉ុនមែនឬ?}ស៊ុងវ៉ុងក៏សួរនាងបញ្ជាក់ដើម្បីដឹងកាន់តែច្បាស់។
ស៊ូយ៉ុន{ត្រូវហើយ ចុះលោកជាអ្នកណា?}នាងក៏ឆ្លើយបញ្ជាក់ថានាងពិតជាស៊ូយ៉ុនពិតមែនតែនាងក៏បែរជាមើលទៅកាន់ស៊ុងវ៉ុងទាំងឆ្ងល់ហើយក៏សួរទៅគេ មើលទៅនាងមិនចាំស៊ុងវ៉ុងទេ។
ស៊ុងវ៉ុង{នេះឯងភ្លេចយើងហើយមែនទេស៊ូយ៉ុន? យើងគឺជាស៊ុងវ៉ុង យ៉ាងម៉េចចាំតែហូសុកទេក៏យ៉ាងម៉េច?}គេក៏ង៉ក់ងរទៅកាន់ស៊ូយ៉ុន អត់ចោលចរិតមែន!។
ស៊ូយ៉ុន{អ...អរ..ស៊ុងវ៉ុង យើងមិនភ្លេចឯងទេ ហើយចុះឯណាហូសុកនោះ}នាងក៏នឹកឃើញវិញតែក៏បន្តសួររកហូសុក។
ស៊ុងវ៉ុង{គេទៅដេហ្គូហើយ}
ស៊ូយ៉ុន{គេទៅយូរទេ?}
ស៊ុងវ៉ុង{មិនប្រាកដ គេមិនប្រាប់យើងទេ ហូសុកប្លែកណាស់តាំងពីមានប្រពន្ធមក}និយាយចុះនិយាយឡើងភ្លាត់មាត់។
ស៊ូយ៉ុន{ប្រពន្ធ?នេះហូសុកមានប្រពន្ធហើយ?ម៉េចក៏គេធ្វើបែបនេះដាក់យើងបាន!}គ្រាន់តែឮហូសុកមានប្រពន្ធមាននាងក៏ក្រោធតែម្ដង។
ស៊ុងវ៉ុង{នែ៎!បើឯងស្រឡាញ់គេមែន ពេលគេមានក្ដីសុខបែបនេះឯងគួរតែសប្បាយចិត្ត}ឃើញស៊ូយ៉ុនក្រោធបែបនេះគេក៏ជួយនិយាយសម្រួលទាំងចម្លែកចិត្ត។
ស៊ូយ៉ុន{ខ្ញុំមិនព្រម}និយាយហើយនាងក៏បានចេញពីទីនេះទៅបាត់ទៅមិនដឹងថាទៅណាទេ។
ស៊ុងវ៉ុង{ម៉េចក៏នាងប្លែកម្ល៉េះ?ស៊ូយ៉ុនកាលពីមុនដូចមិនមែនចរិតចឹងទេ!}គេក៏ឈរមើលឡានរបស់ស៊ូយ៉ុនចេញដំណើរទៅទាំងចម្លែកចិត្ត។
ស៊ូជុង{ស៊ុងវ៉ុង!នាងអម្បាញ់មិញត្រូវជាអ្វីជាមួយអ្នកប្រុសតូចទៅ?មើលទៅដូចជាមិនសូវល្អសោះ}
ស៊ុងវ៉ុង{នាងជាមិត្តរបស់ហូសុក}
ស៊ូជុង{មិត្ត?មិត្តរបៀបម៉េច?ពេលឃើញមិត្តមានសេចក្ដីសុខបែរជាខឹងទៅវិញ?}
ស៊ុងវ៉ុង{ខ្ញុំក៏ឆ្ងល់ដែរបង តោះចូលក្នុងទៅ}
~~~~~~
(ក្រោយពេលធ្វើដំណើរពីទីក្រុងសេអ៊ូលមកទីក្រុងដេហ្គូអស់រយះពេល២ម៉ោងមកពួកគេក៏មកដល់ផ្ទះម៉ាក់របស់ហូសុកដែលមើលទៅស្អាតមែនទែនមាន២ជាន់មានវេរ៉ង់ដានិងអាងហែលទឹកផងដែរ)
ហានស៊ូ{ស្អាតណាស់}ហានស៊ូមកដល់ភ្លាមនាងក៏ដើរមើលលេងជុំវិញផ្ទះតែម្ដង។
ហូសុក{នាងទៅរៀបចំខ្លួនទៅខ្ញុំត្រូវទៅរកផ្ទះរបស់ក្មួយស្រីអ្នកគ្រូយ៉ុនហុី}
ហានស៊ូ{ខ្ញុំដឹងហើយ}ឮហើយនាងក៏ប្រញាប់ធ្វើតាមគេទៅ។
~~~~~~~
(ហូសុកនិងហានស៊ូក៏បានមកដល់ផ្ទះជួលមួយហើយគេក៏បានដើរទៅរកបន្ទប់លេខ១២ រហូតបានឃើញ)
តុកៗៗ!!!
ដាមី{អ្នកណាគេដែរ?}ដាមីជាក្មួយស្រីអ្នកគ្រូយ៉ុនហុីក៏បានបើកទ្វាហលយក៏ឃើញហូសុកនិងហានស៊ូដែលនាងមិនធ្លាប់ស្គាល់ពីមុន។
ហូសុក{ជាអ្នកនាងដាមីមែនទេ?}
ដាមី{ត្រូវហើយ មានការអីដែរ?}
ហូសុក{គឺខ្ញុំចង់ជួបអ្នកគ្រូយ៉ុនហុី តើគាត់នៅទេ?}នៅពេលហូសុកនិយាយបែបនេះធ្វើឱ្យហានស៊ូឆ្ងល់មែនទែនព្រោះគេបានដឹងហើយថាអ្នកគ្រូយ៉ុនហុីបានស្អប់ហើយតែម៉េចក៏គេនិយាយបែបនេះទៅកាន់ដាមី។
ដាមី{អត់ទោសផង អ្នកមីងរបស់ខ្ញុំបានស្លាប់បាត់ហើយ?}ឮបែបនេះដាមីនាងក៏មានទឹកមុខស្រពោនបន្តិច។
ហូសុក{ស្លាប់?តើគាត់ស្លាប់ដោយសារអ្វីដែរ?}
ដាមី{វាមិនមែនជារឿងរបស់លោកទេឆាប់ចេញទៅ}ឮហូសុកសួរនាំច្រើនបែបនេះនាងក៏ប្រុងបិទទ្វា។
ហូសុក{ឈប់សិន!គាត់ស្លាប់ដោយសារមានគេសម្លាប់ត្រូវទេ?}ហូសុកក៏បានយកដៃរបស់គេទប់ទ្វាកុំឱ្យវាបិទហើយគេក៏និយាយឡើងយ៉ាងត្រជាក់។
ដាមី{អត់ទេ! លោកគិតច្រើនពេកហើយ}ឮហូសុកនិយាយដោយត្រជាក់បែបនេះនាងក៏រាងភ័យបន្តិច។
ហូសុក{ខ្ញុំប្រាប់នាងចុះខ្ញុំមកនេះដើម្បីចង់តាមចាប់ឃាតករដែលសម្លាប់មីងរបស់នាងហើយណាមួយដើម្បីការពារសុវត្តិភាពរបស់នាងផងដែរ តែនាងបែរជាដេញខ្ញុំទៅវិញ ហឺ!}គេក៏ចាប់ផ្ដើមនិយាយតែម្ដងហើយក៏ធ្វើជាដកដង្ហើមធំពាក្យដែលគេនិយាយចេញមកគឺដូចគេជាប៉ូលីសអញ្ចឹង។
ដាមី{ហឺស!ប៉ូលីសដូចជាពួកលោកធ្វើស្អីមិនកើតទេ}
ហូសុក{នាងគិតខុសហើយ ខ្ញុំអាចធ្វើបានគ្រប់យ៉ាងបើខ្ញុំចង់ធ្វើ}
ដាមី{ពិតមែន?}
ហូសុក{តាមចិត្តនាង}
ដាមី{ចុះលោកជាអ្នកណាឈ្មោះអី?}នាងក៏ងាកមើលឆ្វេងស្ដាំហើយក៏សួរឈ្មោះហូសុក។
ហូសុក{ជុង ហូសុក}
ដាមី{ចុះនាង?}
ហូសុក{មិនបាច់ដឹងទេ នាងមិនពាក់ព័ន្ធ}
ដាមី{បើចឹងខ្ញុំនឹងមិននិយាយអ្វីប្រាប់លោកទាំងអស់}
ហានស៊ូ{មិនអីទេខ្ញុំសរ ហានស៊ូ}នាងក៏ញញឹមទៅកាន់ដាមី។
ដាមី{ហឹស!គឺជានាង}ដាមីនាងក៏សម្លឹងមើលហានស៊ូទាំងក្រសែភ្នែកពិបាកពណ៌នាមែនទែន។
ហូសុក{ប្រាប់បានឬនៅ?}ឃើញនាងសម្លឹងហានស៊ូបែបនេះហូសុកក៏បានយកខ្លួនគេបាំងហានស៊ូទាំងទឹកមុខមាំ។
ដាមី{ទោះជាខ្ញុំប្រាប់ក៏លោកធ្វើអីមិនកើត ហើយខ្ញមក៏គ្មានភស្ដុតាងដែរ}
ហូសុក{មិនអីទេរឿងនេះខ្ញុំជាអ្បកចាត់ចែង}
ដាមី{លោកច្បាស់ទេ?}
ហូសុក{ខ្ញុំច្បាស់}
ដាមី{និយាយគ្នានៅខាងក្នុងតែជាលោកតែម្នាក់ប៉ុណ្ណោះ}
ហូសុក{នាងអាចនៅបានទេ}ឮបែបនេះគេក៏ងាកមកសួរហានស៊ូ}
ហានស៊ូ{មិនអីទេ}នាងក៏ញញឹម។
ហូសុក{ល្អ}និយាយហើយគេក៏បានដើរចូលទៅដាមីក៏ដូច្នេះដែរតែមុននឹងចូលដាមីក៏បានសម្លឹងនាងបន្តិច។
(ហានស៊ូបានឈរចាំហូសុកនៅខាងក្រៅហើយហូសុកវិញក៏បានដាមីពិនេះពីនោះចំណែកដាមីនាងក៏បានប្រាប់តាមនឹងដែរនៅពេលនិយាយចប់ហូសុកក៏បានចេញមកវិញហើយទឹកមុខគេគឺរាងប្លែក។
ហានស៊ូ{យ៉ាងម៉េចហើយ?នាងនិយាយអ្វីខ្លះ?}
ហូសុក{នាងនិយាយថានាងមិនស្គាល់មុខឃាតករទេនាងដឹងត្រឹមថាគេជាអភិជន}
ហានស៊ូ{ហេតុអីក៏ពួកគេធ្វើបែបនេះ?}
ហូសុក{ខ្ញុំត្រូវការភស្ដុតាងបន្ថែម តោះយើងទៅវិញ}
ហានស៊ូ{តោះទៅ}នាងនិងហូសុកក៏បានធ្វើដំណើរទៅវិញទៅ។
~~~~~
*យប់ឡើង
អ៊ុនជី{នេះអ្នកនាងសុខសប្បាយទេ?}អ៊ុនជូដែលកំពុងនិយាយទូរស័ព្ទជាមួយហានស៊ូ។
ហានស៊ូ{ខ្ញុំសុខណាស់បង ចុះបងវិញ}
អ៊ុនជី{បងដូចគ្នា និយាយអញ្ចឹងអ្នកនាងខ្ញុំបានរៀបអីវ៉ាន់អ្នកនាងទាំងអស់គ្មានសល់យកទៅផ្ទះគ្រួសារជុងហើយ}
ហានស៊ូ{នេះបងម៉េចក៏ប្រមូលអស់ម្ល៉េះ?យ៉ាងហោចណាស់ពួកគាត់ក៏ជាប៉ាម៉ាក់របស់ខ្ញុំ ដូច្នេះខ្ញុំក៏ត្រូវទៅមើលគាត់ដូចគ្នា}
អ៊ុនជី{មិនមែនបងទេគឺអ្នកប្រុសហូសុកបានឱ្យបងធ្វើបែបនេះ}
ហានស៊ូ{ហេតុអីក៏គេធ្វើបែបនេះ?}
អ៊ុនជី{អ្នកនាងសួរអ្នកប្រុសខ្លួនឯងទៅបងមិនដឹងទេ}
ហានស៊ូ{ចឹងបានហើយណាបងខ្ញុំទៅសួរគេសិន}
អ៊ុនជី{ចាស អ្នកនាងរាត្រីសួស្ដី}បិទទូរស័ព្ទហើយក៏បានដើរទៅបន្ទប់របស់ហូសុក។
~~~~~
ហូសុក{ខ្ញុំរកនាងឃើញហើយស៊ូយ៉ុន}ចុមរកឃើញ?ស៊ុងវ៉ុងដូចជាអត់ទាន់បានប្រាប់ទេដឹងហាស៎!?មានចាំមើលតទៀត។
សូមរង់ចាំភាគបន្ត🙏🏻



ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now