ភាគ២៩ (រង់ចាំ)

21 5 2
                                    

ហានស៊ូ{នេះគេចង់បានន័យថាយ៉ាងម៉េច?}នាងក៏ងាកមកសួរហេស៊ុនដែលនៅជិតនោះទាំងឆ្ងល់។
ហេស៊ុន{ឯងគង់តែដឹងទេ តោះយើងទៅ}នាងក៏ញញឹមទៅកាន់ហានស៊ូហើយក៏ហៅនាងដើម្បីចេញដំណើរទៅទាំងអស់គ្នា។
(នៅពេលយន្តហោះ បានហោះចេញទៅហូសុកបានសម្លឹងមើលពីចម្ងាយទាំងមិនអស់អាល័យហើយក៏បានបើកឡានចេញទៅ)
+ភូមិគ្រឹះសរ
ហានឃ្យុង{នេះបងគិតយ៉ាងម៉េច ជិតដល់ថ្ងៃត្រូវឡើងតុលាការហើយណា}ឃើញប្ដីខ្លួននៅស្ងៀមបែបនេះនាងភ័យខ្លាំងមែនទែនព្រោះជិតដល់ពេលត្រូវឡើងតុលាការតតាំជាមួយហូសុកហើយ។
វ៉ុនជុន{អូនកុំភ័យអីស្រីម្នាក់នោះបងចាត់ការរួចហើយ នាងស្លាប់ហើយដូច្នេះគេគ្មានស្អីដើម្បីឈ្នះយើងទេ}
ហានឃ្យុង{ត្រូវហើយហានស៊ូ ហេតុអីក៏នាងមិនចេះឃាត់ប្ដីរបស់នាងបែបនេះ ឱ្យគេមកប្ដឹងពួកយើងបែបនេះ}
វ៉ុនជុន{មកពីអូននឹងសុខៗទៅយកនាងមកចិញ្ចឹម}
ហានឃ្យុង{ដោយសារអូនគ្មានសមត្ថភាពមានកូនទើបយកនាងមកតែនាងក្បាលរឹងណាស់ធ្វើឱ្យអូនស្អប់}
ទីងៗ!!!
ហានឃ្យុង{អ្នកណាមក?អ៊ុនជីទៅបើកទ្វា!}កំពុងតែប្រកែកជាមួយប្ដីសុខៗក៏មានគេចុចកណ្ដឹង។
អ៊ុនជី{ចាស លោកស្រី}នាងក៏ប្រញាប់ទៅបើកទ្វាពេលទៅដល់នាងភ្ញាក់ខ្លាំងមែនទែនព្រោះសុទ្ធតែប៉ូលីសនៅជុំវិញផ្ទះ។
ឆាងមីន{ខ្ញុំជាប៉ូលីសមកដើម្បីចាប់លោកសរវ៉ុនជុងនិងអ្នកស្រីសរហានឃ្យុង នេះជាដីកា}មកដល់ភ្លាមមិនគិតច្រើនក៏បង្ហាញដីកាចាប់ខ្លួនឱ្យអ៊ុនជីមើលហើយក៏ចូលទៅចាប់ខ្លួនហានឃ្យុងនិងវ៉ុនជុនភ្លាម។
អ៊ុនជី{នេះមានរឿងអីនឹង}ពេលឃើញប៉ូលីសចូលទៅចាប់បែបនេះនាងឆ្ងល់យ៉ាងខ្លាំង។
វ៉ុនជុន{ពួកឯងជាអ្នកណា?មកធ្វើអី?}គ្រាន់តែឃើញប៉ូលីសមកភ្លាមលោកវ៉ុនជុនក៏ភ័យខ្លួនភ្លាម។
ហានឃ្យុង{ពួករកមករកអី?}
ឆាងមីន{ខ្ញុំមកចាប់ខ្លួនអ្នកទាំង២ ឆាប់ចាប់ទៅ}មិនចាំច្រើននាំខាតកាងារឆាងមីនក៏បញ្ជាកូនចៅឱ្យចាប់ភ្លាម។
ហានឃ្យុង{នែ៎! លែងយើងចាប់យើងធ្វើអី?យើងមិនបានធ្វើអីទេ}
វ៉ុនជុន{ឯងមានដឹងថាយើងជាអ្នកណាទេបានជាហ៊ានចាប់យើងបែបនេះហាស៎!!!!}
ឆាងមីន{បើមិនខុសគេមិនចាប់ទេ ហើយលោកជាអ្នកណាក៏អ្នកនឹងទៅខ្ញុំមិនខ្វល់ទេសំខាន់ខ្ញុំមានដីកាត្រឹមត្រូវ}និយាយហើយក៏ដើរចេញពីផ្ទះនេះបាត់ចំណែកប្ដីប្រពន្ធមួយគូរនោះវិញត្រូវបានគេចាំមកឃុំឃាំងមុនពេលកាត់ក្ដី។
~~~~~
ហានឃ្យុង{នែ៎!ឆាប់លែងយើងទៅ ឯងដឹងទេថាកូនប្រសារយើងជាអ្នកណា?គេជាមហាសេដ្ឋីឯងដឹងទេ}នាងក៏ប្រឹងស្រែកខ្លាំងៗរកហេតុផលគ្រប់សព្វដើម្បីឱ្យគេដោះលែង។
ឆាងមីន{កូនប្រសាររបស់អ្នកស្រីនឹងហើយជាអ្នកយកដីកាពីមេធាវីមកឱ្យខ្ញុំចាប់អ្នកទាំង២នឹងហើយ}
ហានឃ្យុង{នេះគេលែងស្គាល់យើងជាម៉ាក់ក្មេកហើយមែនទេ!!}
ឆាងមីន{ខ្ញុំមិនដឹងទេ}គេក៏ធ្វើទឹកមុខឌឺដងអ្នកស្រីហានឃ្យុងសាហាវ។
ហានឃ្យុង{ឯងជាប៉ូលីសម៉ាកស្អីបានមិនដឹងបែបនេះ?!}
ឆាងមីន{ខ្ញុំជាប៉ូលីសម៉ាកiphone ចឹងខ្ញុំទៅហើយនិយាយតែម្នាក់ឯងទៅ}ក្រោយពីឌឺដងហើយក៏ចេញទៅកន្លែងការិយាល័យគេវិញទៅ។
(មួយសន្ទុះក្រោយមកហូសុកនិងឆេយ៉ុងក៏បានមកដល់ប៉ុស្ដឹប៉ូលីសឆាងមីនក៏បានឃើញផងដែរ)
ឆេយ៉ុង{សួស្ដីខ្ញុំគឺជាមេធាវីហ្គូ ឆេយ៉ុងខ្ញុំមកនេះដើម្បីចង់សួរចម្លើយខ្លះពីអ្នកស្រីហានឃ្យុងនិងលោកវ៉ុនជុន}
ដូយ៉ុង{អរសុំទោសផងអ្នកនាងខ្ញុំមិនមែនជាអ្នកកាន់ដីកាចាបខ្លួនរបស់លោកវ៉ុនជុននិងភរិយាទេដូច្នេះខ្ញុំមិនអាចសម្រេចលើរឿងនេះទេ អ្នកនាងអាចទៅសួរលោកឆាងមីនបានព្រោះគេជាអ្នកកាន់ដីកានេះ}
ឆេយ៉ុង{គេនោះមែនទេ}នាងក៏ចង្អុលមុខឆាងមីនចំមិនតែម្ដងគ្មានវៀចសូម្បីបន្តិច។
ដូយ៉ុង{បាទត្រូវហើយ}
ឆេយ៉ុង{លោកខ្វះអ្នកឱ្យដីកាមែនទេ?បានជាឱ្យគេបែបនេះ}នាងក៏ងាកមកសម្លក់ហូសុកថ្មែរ។
ហូសុក{មកពីពេលនឹងគឺមានតែគេដែលនៅទីនេះ}គេក៏និយាយតិចៗខ្លាចឆេយ៉ុងចាប់ហែកសាច់ខ្ទេចខានបានទៅជួបប្រពន្ធវិញ។
ឆេយ៉ុង{ហ៉ើយ!}ដកដង្ហើមធំហើយក៏ដើរទៅរកឆាងមីនទាំងមុខក្រញ៉ូវ។
ឆាងមីន{អីយ៉ា!ឆេយ៉ុងឯងចេះមករកបងដែរមែនទេ?}គេក៏និយាយចំអន់ឆេយ៉ុងទាំងទឹកមុខញញឹម។
ហូសុក{នេះបើអ្នកទាំង២ស្គាល់គ្នាបែបនេះគឺស្រួលធ្វើការហើយ}ឮឆាងមីននិយាយស្និទស្នាលជាមួយឆេយ៉ុងបែបនេះហូសុកក៏សប្បាយចិត្ត។
ឆេយ៉ុង{ស្ងាត់ទៅ!!! ឆាប់នាំខ្ញុំទៅជួបអ្នកដែលលោកចាប់មក!!!}នាងក៏ស្រែកសម្លុតហូសុកឡើងស្ងាត់លែងហ៊ាននិយាយទៀតតែម្ដង ចំណែកឆាងមីនក៏មិនរួចខ្លួនដែរ។
ឆាងមីន{និយាយជាមួយបងឱ្យពិរោះបន្តិចទៅមើល}មិនទាន់អស់ចិត្តក៏ញោះបន្ថែម។
ឆេយ៉ុង{នាំឬអត់!!?}មិនតបតក៏គម្រាមតែម្ដងហើយសម្លឹងគេទាំងក្រសែភ្នែកកាចមែនទែនមិនដាក់ភ្នែក។
ឆាងមីន{នាំក៏បាន ឆាប់មកកាចនោះកាច}គេក៏នាំឆេយ៉ុងនិងហូសុកទៅទាំងមុខក្រម៉ូវ។
ហានឃ្យុង{ហូសុក នេះកូនមកជួយម៉ាក់និងប៉ាមែនទេ?}គ្រាន់តែឃើញហូសុកភ្លាមនាងសប្បាយចិត្តយ៉ាងខ្លាំង។
ហូសុក{អត់ទេ!}ពីរម៉ាត់យ៉ាងខ្លី។
វ៉ុនជុន{បើឯងមិនជួយយើងបើហានស៊ូដឹងនាងច្បាស់ជាស្អប់ឯង}
ហូសុក{នាងនឹងមិនស្អប់ខ្ញុំទេ បើនាងដឹងនាងច្បាស់ជាស្រឡាញ់ខ្ញុំកាន់តែខ្លាំង}
វ៉ុនជុន{ឯង........}វ៉ុនជុនប្រុងនិយាយបន្តទៅហើយក៏ឆេយ៉ុងឃាត់។
ឆេយ៉ុង{ឈប់និយាយ!! ពួកលោកចេញសិនទៅ}សម្លុតវ៉ុនជុនហើយនាងក៏ងាកទៅរកហូសុកដោយមិនខ្ចីមើលមុខឆាងមីនទេហើយក៏ឱ្យពួកគេចេញសិន។
ហូសុក{បាន}និយាយហើយក៏ចេញទៅសិនទៅ។
ឆេយ៉ុង{ហើយលោកកាលចេញ!}នាងក៏ងាកទៅសម្លក់ឆាងមីនដែលមិនព្រមចេញសោះ។
ឆាងមីន{ខ្ញុំជាប៉ូលីសគឺត្រូវមើលអ្នកទោស មិនអាចចេញបានទេ}
ឆេយ៉ុង{បាន!! លោកវ៉ុនជុនតើលោកមានបានសម្លាប់មនុស្សដែរទេ?}
វ៉ុនជុន{នាងនិយាយស្អី? ខ្ញុំ?ហេតុអីក៏ខ្ញុំត្រូវសម្លាប់មនុស្ស?}
ឆេយ៉ុង{ម៉េចក៏លោកប្រតិកម្មខ្លាំងម្ល៉េះ!!! គ្រាន់តែឆ្លើយថាមិនបានទៅរួចហើយ}
ឆាងមីន{សួរចឹងៗមិនឱ្យគេប្រតិកម្ម!}គេក៏និយាយខ្សឹបៗតែឆេយ៉ុងនាងឮ។
ឆេយ៉ុង{លោកស្ងាត់ទៅ អាប្រុសឃាតករ}នាងក៏សម្លក់គេទាំងកំហឹងពេញភ្នែកតែម្ដង ដោយពាក្យដែលឆេយ៉ុងនិយាយអម្បាញ់មិញនេះគឺឃាតករធ្វើឱ្យឆាងមីនស្ងាត់លែងតបតតែម្ដងព្រោះគេអន់ចិត្តដែលនាងហៅគេបែបនេះ។
ឆេយ៉ុង{ខ្ញុំមិនចង់និយាយអីច្រើនទៀតទេ ចាំជួបគ្នានៅតុលាការខ្ញុំគិតថាលោកច្បាស់ជាចង់ជួបដាមីហើយ}និយាយដល់ឈ្មោះដាមីនាងក៏ញញឹមហើយចេញបាត់ទៅ។
សូមរង់ចាំភាគបន្ត🙏🏻


ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now