ផ្តើមរឿង

2.3K 119 1
                                    


      រាជវាំងបើកឡើងបង្ហាញវត្តមានព្រះរាជាក៏ដូចជាព្រះមហេសីទ្រង់យាងចេញមកទទួលទានក្រយានាពេលព្រឹកជាមួយនឹងស្នាមញញឹមព្រោះថាថ្ងៃនេះជាការវិលត្រឡប់របស់បុត្រាដែលទៅសិក្សាបន្តនៅសហរដ្ឋអាមេរិកត្រឡប់មកវិញហើយ។(អេតមីនមិនសូវចេះភាសាស្តេចទេហើយរឿងនេះជារឿងស្តេចរបៀបសម័យឥឡូវមិនមែនជំនាន់ដើមបើមានខុសកុំប្រកាន់អី)

    "ទ្រង់មានកង្វល់អ្វីឬ?"មុននេះឃើញព្រះភក្រ្តទ្រង់ស្រស់ស្រាយសោះមកដល់ខាងក្រោមស្រាប់តែក្រៀមក្រំវិញធ្វើអោយព្រះអង្គមានព្រះទ័យព្រួយបារម្ភមើលទៅទ្រង់ច្បាស់ជាកង្វល់រឿងបុត្រាមិនខានឡើយ។

   "ខ្ញុំម្ចាស់ព្រួយពីបុត្រណាព្រះអង្គ"ព្រះភក្រ្តបង្ហាញយ៉ាងច្បាស់ថាកំពុងសោកស្តាយនឹងរឿងអ្វីមួយដែលធ្វើអោយព្រះអង្គទ្រង់ដកដង្ហើមធំព្រោះទ្រង់យល់ហើយក៏ដឹងថាមហេសីព្រួយព្រះទ័យរឿងអ្វី

   "កុំព្រួយព្រះទ័យអីបុត្រប្រហែលមិនគិតអវិជ្ជមានថ្នាក់នេះក៏ថាបានណាអូន"

  "ប៉ុន្តែបុត្រក៏តែងតែគេចមិនព្រមលើកទូរស័ព្ទដែលខលពីរាជវាំងនោះទេសូម្បីពេលនេះដែលទ្រង់នឹងត្រូវត្រឡប់មកទឹកដីកំណើតក៏ទ្រង់ចង់ពន្យារពេលដែរខ្ញុំម្ចាស់បារម្ភខ្លាចថាបុត្រនឹងមិនស្តីរកខ្ញុំម្ចាស់"ទោះរឿងបានកន្លងផុតទៅហើយក្តីតែរឿងដែលកើតឡើងចំពោះបុត្រពេលនោះទ្រង់មិនដែលភ្លេចហើយវាក៏ជាកំហុសរបស់ទ្រង់ទាំងពីរដែលបណ្តោយអោយក្លាយជាបែបនេះ។

   "បងថាបុត្រនឹងយល់ដោយខ្លួនឯងម្ចាស់អូនកុំគិតច្រើនអី"ព្រះអង្គព្យាយាមលួងលោមមហេសីអោយស្ងប់ព្រទ័យព្រោះតែទ្រង់តែងតែបារម្ភពីបុត្រជានិច្ច។អោយតែលើកឡើងពីបុត្រទ្រង់តែងតែពិបាកព្រះទ័យផ្ទំភ័យខ្លាចថាពេលបុត្រត្រឡប់មកនឹងមានការខឹងស្អប់ទ្រង់

      +សហរដ្ឋអាមេរិក

    "ព្រះបុត្រាជិតដល់ពេលឡើងយន្តហោះហើយទាន"
ដាមអីលជាជំនិតក្បែរខ្លួនបុត្រាតាំងពីនាយនៅតូចមើលថែរហូតនាយធំ នាយដូចជាបងប្រុសរបស់ទ្រង់យ៉ាងចឹងតាមការពារមើលថែមិនអោយទ្រង់មានអារម្មណ៍ថាឯកានោះទេ។

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now