Ep24:កុំបិទភ្នែកអីបងសុំអង្វរ

710 49 3
                                    


       ជីមីនចូលអានភ្លាមទូរស័ព្ទរបស់គេក៏បានរោទិ៍ឡើងទើបជីមីនប្រញាប់ចុះពីពូកទៅបន្ទប់ទឹកខ្លាចថារាជបុត្រនឹងមកឃើញស្តាប់ឮ។

     "ឯងបានឃើញហើយមែនទេ?!"សម្តីរឹងៗស្តាប់ហើយដឹងដល់ចេតនារបស់អ្នកម្ខាងទៀត។ទ្រង់បានដឹងពីទំនាក់ទំនងពួកគេហើយព្រោះតែទ្រង់បានជួលគេអោយស៊ើបពីនាយតូចដោយសារតែគេតែងតែតាមហើយយ៉ុនហ្គីទៅណាគេក៏ទៅជាមួយអង្គរក្សតាមម្ចាស់ស្អិតយ៉ាងនេះទ្រង់សង្ស័យចង់ដឹងគ្រាន់តែស៊ើបដឹងភ្លាមទ្រង់ក៏ចាត់ការភ្លាមមិនទុកយូរទេ។គេអាចជាចំណុខខ្សោយអាចអោយទ្រង់ចាប់យ៉ុនហ្គីអោយរៀបអភិសេកបាន

   "ក្រា-ក្រាបទូល"

  "ឯងដឹងមែនទេថានៅកូរ៉េគ្មានច្បាប់បែបនឹងទេយល់ល្អឯងដកខ្លួនទៅបើមិនចឹងមិនមែនត្រឹមតែឯងទេគ្រួសារឯងទាំងមូលគឺគ្មាននរណាអាចនៅរស់ឡើយ"បន្ទូលរបស់ទ្រង់ធ្វើអោយនាយតូចបានត្រឹមក្តាប់ដៃខាំមាត់ណែនមិនអាចធ្វើអ្វីបាន។តើអោយជ្រើសបែបណាទៅ?បើគេកាន់ដៃរាជបុត្រទុកគ្រួសារចោលអោយស្លាប់យ៉ាងវេទនាគេអត្មានិយមពេកហើយបើគេជ្រើសគ្រួសារចោលរាជបុត្រក៏កាន់តែមិនអាចគេស្រលាញ់ទ្រង់ខ្លាំងណាស់។បេះដូងគេមានតែទ្រង់ម្នាក់ប៉ុណ្ណោះតាំងតែពីអាយុ7ឆ្នាំមកម៉្លេះបេះដូងគេមិនដែលដាក់នរណាហើយក៏គ្មាននរណាអាចជំនួសទ្រង់ដែរមិនថាពេលនេះឬក៏តទៅ ប៉ុន្តែចំពោះគេនិងទ្រង់ហាក់ដូចជាម្នាក់នៅលើមេឃម្នាក់ទៀតនៅលើដី
យ៉ាងចឹង។ស្នេហាមិនប្រកាន់រូបរាងឋានៈពណ៌សម្បូរទេហើយក៏មិនសំដៅដល់ភេទដែរប៉ុន្តែមនុស្សទៅវិញទេដែលប្រកាន់នូវរឿងទាំងនេះព្យាយាមបំបែកបំបាក់មិនអោយបាននៅក្បែរគ្នាគឺមនុស្សទៅវិញទេដែលគួរអោយខ្លាច។

   "ឯងស្គាល់យ៉ុនយ៉ាងត្រូវទេ?នាងជាស្រីដែលស្អាតហើយក៏ជាមនុស្សល្អដែរឯឋានៈក៏សមនិងបុត្ររបស់យើងបើឯងស្រលាញ់បុត្រយើងមែនឯងគួរតែដោះលែងគេអោយទៅរកអ្វីដែលសាកសមនិងមានក្តីសុខតើឯងអាចទ្រាំមើលយ៉ុនហ្គីត្រូវប្រជារាស្រ្តជេរស្តីស្អប់ខ្ពើមដែរហ្ហេស?"ជីមីនមិនមាត់តែក៏ខាំមាត់ទប់ទឹកភ្នែក វាក៏ដូចទ្រង់មានបន្ទូលគេគ្មានអ្វីដែលសាកសមនឹងរាជបុត្របន្តិចណាឡើយ។ពួកគេអាចនឹងមាននិស្ស័យស្នេហ៍តែប្រហែលជាគ្មានវាសនានោះទេ.....

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now