Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!

635 41 1
                                    


      យ៉ុនហ្គីដើរយ៉ាងលឿនទាំងក្នុងចិត្តកំពុងតែខឹងខ្លាំងភ្លេចគិតថានាយតូចក៏ឈរនៅទីនោះស្តាប់ឮគ្រប់យ៉ាងតើគេមានអារម្មណ៍យ៉ាងមិចនៅពេលដែលបានឮគ្រប់ពាក្យគ្រប់ម៉ាត់ដែលព្រះមានព្រះបន្ទូលមុននេះ?

    "ទូលបង្គំសុំអនុញ្ញាតិទៅសម្រាកសិនហើយ"គេធ្វើចិត្តមិនបានគេចង់យំតែមិនហ៊ានបញ្ចេញទឹកភ្នែកគេចង់នៅម្នាក់ឯងធ្វើចិត្ត។ទ្រង់មានគូរដណ្តឹងហើយគ្រប់យ៉ាងវាហួសពេលហើយត្រូវទេ?គេតែងតែគិតមករហូតថាស្នេហានេះវាអាចបន្តទៅមុខឬក៏អត់?ចុងក្រោយវាអាចនឹងសប្បាយចិត្តឬក៏ឈឺចាប់?ចុងបញ្ចប់តើនឹងមានរូបភាពបែបណា?គេតែងតែគិតពីវាតែពេលនេះគេប្រហែលជាលែងបានគិតតទៅទៀតហើយកន្លងមកគេគេងអោបរស់នៅជាមួយនឹងរបស់អ្នកដទៃវាគួរសមហើយដែលដល់ពេលម្ចាស់ពិតប្រាកដគេនឹងមកគ្រប់គ្រងរបស់គេវិញ។អាចគិតថាគេលែងដៃទ្រង់តែគេធ្វើចិត្តមិនបានស្រលាញ់គ្នាសុខៗក៏ឮថាគេមានគូរដណ្តឹងតើយើងមានអារម្មណ៍បែបណា?គួរបន្តក៏អត់?សំខាន់គេជាខ្សែរាជវង្សដូចគ្នាតើគេអាចទៅប្រៀបអ្វីបាន?(បើនិយាយត្រង់នឹងវាដូចនឹងរឿងរបស់អេតមីន🫂)យល់ថាខ្លួនឯងជាជនទី3ដែលទៅបំបែកធ្វើអោយគេមានអារម្មណ៍ឆ្ងាយគ្នា។ជីមីនគិតច្បាស់ហើយទើបនិយាយមុននឹងបែរត្រឡប់ទៅបន្ទប់អង្គរក្សរបស់ខ្លួនវិញពីពេលនេះទៅគេគួរតែរក្សាគម្លាតពីទ្រង់។វាជារឿងល្អសម្រាប់ទ្រង់ហើយក៏សម្រាប់គេដែរទោះវាឈឺខ្លាំងក៏ដោយ

   "ជីមីន!!!ស្តាប់បងសិន"គ្រាន់តែបានឮសម្លេងគេនាយភ្ញាក់ពីកំហឹងប្រញាប់ងាកមកនិយាយតូចក៏ដើរចេញទើបទ្រង់ត្រូវទៅតាម

   "លែងទូលបង្គំទៅ!ទូលបង្គំចង់សម្រាកក្រាបទូល"ជីមីនព្យាយាមបេះដៃទ្រង់ចេញតែទ្រង់នៅតែកាន់ជាប់មិនលែង ដោយសារតែនាយតូចរើខ្លាំងពេកទើបទ្រង់ទាញគេទៅអោបណែនដៃមិនអោយកម្រើកបាន

    "ស្តាប់បងសិនបានទេ?បងគ្មានគូដណ្តឹង!បងមិនដឹងរឿង!បងមានតែអូនតាំងពីដើមមកបងស្រលាញ់អូនមានតែអូនម្នាក់មេត្តាកុំលែងដៃបងអីបានទេ?"ទ្រង់ចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចបេះដូងបុកញាប់រន្ថើន
ទ្រង់មិនដែលមានអារម្មណ៍ថាខ្លាចបែបនឹង។ទ្រង់មិនចង់បាត់បង់គេទេជីវីតទ្រង់អាចមានពេលនេះក៏ដោយសារគេតើអាចអោយទ្រង់រស់នៅដោយគ្មានគេម្តេចនឹងបានទៅ?
អត់ទេទ្រង់មិនលែងដៃគេដាច់ខាត

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now