Ep22:ទុកអោយកូនអ្នកទៅ

665 38 1
                                    


    
         ការថើបបន្តពីខ្នាញ់ទៅជារោលរាលមួយរំពេចពេលដែលទ្រង់ថើបច្បូតឯដៃច្របាច់ត្រកៀកអង្អែលភ្លៅនាយតូចថ្នមៗ

   "បា-បានហើយក្រាបទូល"ជីមីនមានអារម្មណ៍ថាកាន់តែជ្រាលជ្រៅទើបប្រញាប់ឃាត់ទ្រង់មិនចឹងគេបាក់កម្លាំងទៀតឥឡូវហើយទើបនឹងបានធូរបើធ្វើទៀតគេគ្មានកម្លាំងនោះទេ។

   "សឺត!អូនឃ្លានឬនៅ?"

  "មិនទាន់ទេក្រាបទូល"

"បើឃ្លានប្រាប់បងៗបង្ហើយការងារបន្តិចសិនពេលរួចចាំទៅញាំអាហារ"

  "ក្រាបទូល"រាជបុត្រមិនបានដាក់ជីមីនចុះនោះទេផ្ទុយទៅវិញទ្រង់អោយគេអង្គុយលើភ្លៅដោយទ្រង់ធ្វើរាជកិច្ចយ៉ាងស្ងៀមស្ងាត់ចំណែកជីមីនក៏មិនមាត់កអង្គុយស្ងៀមៗស្តាប់បង្គាប់។

    *មួយសប្តាហ៍កន្លងទៅ

     រយៈអាទិត្យកន្លងទៅពីរនាក់ម្តាយកូននៅមិនចេះសុខទាល់តែសោះចូលចិត្តបង្កររឿងខ្លាំងមែនទែនថ្នាក់រាជបុត្រធុញមិនចូលរាជវាំងពីរថ្ងៃហើយឯព្រះមហេសីបារម្ភពីបុត្រតែទ្រង់ក៏បានផ្តាំតាមដាមអីលប្រាប់មាតាថាទ្រង់មិនបានកើតអីគ្រាន់តែចង់នៅកន្លែងស្ងាត់មួយរយៈ។

    "ហ្គេមទើបនឹងចាប់ផ្តើមសោះក៏រត់គេចបាត់ហើយរាជបុត្រកូនទ្រង់នេះកំសាកដល់ហើយ"

   "បុត្រយើងមិនបានគេចគេធុញនឹងស្រីកញ្រ្ជោងដូចនាងទៅវិញទេគ្មានការងារគិតតែពីរដើររករឿងបំផ្លាញអ្នកដទៃតើនរណាចង់ឃើញចង់ជួបទៅ"

   "ចេះហាមាត់ទៅកើត"

  "ចេះនិយាយទៅរួចមិនចេះខ្មាសមាត់ ខ្លួនជាសត្វកង្កែបតែតាំងខ្លួនជាម្ចាស់ក្សត្រីមិនចេះខ្មាសគេ"ម៉ែដោះព្រមជាមួយភីលៀងនាំគ្នាបន្ថែមល្បោយក្រោយពីបន្ទូលព្រះមហេសីនាំអោយដាយ៉ុនក្តៅឆេវតែម្តងរកពាក្យនិយាយមិនចេញ

  "ពួកអស់ឯងចាំមើលយើងនឹងអោយព្រះអង្គដាក់ទោសពួកឯងអោយអស់"

  "សូមអញ្ជើញអូយខ្លាចណាស់នៀក!ទៅប្រាប់ទៅ!ទៅប្តឹងទៅយើងសុខចិត្តចេញអោយតែបានដៀលស្រីពិសពុលពុតត្បុតដូចជានាងយើងមិនខ្លាច"

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now