Ep02:ឯងឈប់តាមយើងទៅបានទេ?!!

910 70 0
                                    


      អ្នកទាំងពីរសម្លឹងមុខគ្នាបន្តិចទើបរាជបុត្របញ្ជាអោយដាមអីលនាំពួកគេទៅកន្លែងហ្វឹកហាត់របស់ពួកអង្គរក្សរាជវាំងដែលនៅទីនេះមិនមែនកន្លែងដែលជីមីនហាត់នោះទេ។ដាមអីលក៏ធ្វើតាមបញ្ជានាំអ្នកទាំងពីរទៅ
គ្រាន់តែទៅដល់មិនចាំយូរឡើងកន្លែងប្រយុទ្ធតែម្តង។

   "បញ្ចេញអោយអស់មកមិនបាច់ខ្វល់ថាយើងជានរណាទេឬក៏ចាត់ទុកយើងជាសត្រូវក៏បាន"យ៉ុនហ្គីនិយាយព្រោះតែមិនចង់អោយគេបន្ធួរដៃអោយព្រោះខ្លួនជារាជបុត្រឬក៏ជាម្ចាស់អ្វីទេវាយអោយអស់ពីសមត្ថភាពមក

  "ទ្រង់មិនបាច់ព្រួយព្រះទ័យទេទូលបង្គំមិនដែលបន្ធូរដៃអោយសត្រូវស្រាប់ហើយ"ជីមីនញញឹមស្រស់ដាក់រាជបុត្រមុខមាំរួចក៏លើកដៃតាំងឃុំឯយ៉ុនហ្គីពិតជាស្អប់មុខគេណាស់ពិសេសស្នាមញញឹមវាដូចជាកំពុងតែចំអកមកកាន់នាយយ៉ាងចឹង។

     ការប្រកួតក៏ចាប់ផ្តើមដោយមានដាមអីលជាអាជ្រ្ញាកណ្តាលគ្រាន់តែចាប់ផ្តើមភ្លាមយ៉ុនហ្គីហក់ទៅវាយជីមីនយកតែម្តងឯជីមីនសឹងតែគេចមិនទាន់នាយក៏រហ័សមិនចាញ់ប៉ុន្មានដែរគ្រាន់តែគេតក់ក្រហល់វាយមិនសន្សំកម្លាំងហាក់ដូចខឹងគេដូចគេនឹងជាសត្រូវនាយពិតៗចឹង
។នៅពេលដែលរងអស់ចិត្តជីមីនក៏ត្រូវថយជំហ៊ានព្រោះនាយវាយ យ៉ុនហ្គីប្រើកែវភ្នែកដែលនាយទុកសម្លឹងមនុស្សដែលនាយស្អប់ប្រើទៅកាន់ជីមីនហើយក៏រត់ទៅវាយបន្ត

    "សមត្ថភាពឯងមានតែប៉ុន្នឹងទេឬ?អង្គរក្សដែលចេះតែរងមិនហ៊ានវាយបកចឹងមែនទេ?"

  "ទ្រង់កុំទាន់អាលថាព្រោះតែទ្រង់មិនយល់ពីការប្រកួតនោះទេ"ជីមីនថាហើយក៏ចូលទៅវិញម្តងលើកនេះគេនឹងវាយទ្រង់កុំអោយមានអំនួតថាអោយគេបានរហូតចាំមើលគេនឹងធ្វើអោយទ្រង់ភ្លឺភ្នែកថាអង្គរក្សដូចគេធ្វើបានប៉ុណ្ណា

     ជីមីនវាយយកៗជ្រលោនាំអោយយ៉ុនហ្គីឡើងវង្វេងគេចមិនទាន់ទើបត្រូវជីមីនវាបានជាច្រើនដៃរហូតដល់ទ្រង់ដួល

  "ទ្រង់ឃើញទេ?ទិចនិចនៃការវាយមិនមែនការសម្រុកតែមួយមុខ!ទ្រង់វាយសត្រូវដោយយកកំហឹងនិងការស្អប់បាំងមុខទ្រង់គ្មានថ្ងៃឈ្នះសត្រូវរបស់ទ្រង់នោះទេ"នេះ
អង្គរក្សថ្មធំម្នាក់នេះកំពុងតែប្រដៅព្រះរាជបុត្រឬ?ឯដាមអីលក៏មិនមាត់តែភ្នែកសម្លឹងត្រចៀចាំស្តាប់ជីមីននិយាយគ្រប់ម៉ាត់មើលទៅគេឆ្លាតហើយពូកែខ្លាំងណាស់។គេជឿថាបើនៅក្បែរយ៉ុនហ្គីយូរយ៉ុនហ្គីអាចនិងផ្លាស់ប្តូរថែមទាំងស្នាមញញឹមដ៏ស្រស់ស្អាតរបស់ក្មេងម្នាក់នេះផងដែរ។
យ៉ុនហ្គីក្រោកទាំងកំហឹងមុននឹងដើរចេញក្រោយស្តាប់សម្តីជីមីនវាមិនមែនចូលក្នុងខួរក្បាលនាយទេតែវាគួរអោយធុញគេមានសិទ្ធអីមកនិយាយហើយប្រដៅនាយ?គេអាចមើលដឹងថានាយមានកំហឹងនិងការស្អប់ក្នុងកែវភ្នែកមុននេះទ្រង់បានបញ្ចេញវាតាមរយៈការវាយទើបជីមីនអាចមើលដឹងតែនាយមិនខ្វល់នាយមិនចង់អោយនរណាមកចេះដឹងរឿងរបស់នាយនោះទេ។ជីមីនរៀនមកច្រើនណាស់សម្រាប់អង្គរក្សត្រូវតែម៉ត់ចត់ដើម្បីអាចការពារម្ចាស់បានយ៉ាងល្អ។

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Onde histórias criam vida. Descubra agora