Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ

858 69 1
                                    


      "ទ្រង់ចង់-ចង់ធ្វើអ្វី?"ជីមីនអត់នឹងស្លន់មិនបានតើរាជបុត្រចង់ធ្វើអ្វីពេលនេះមុខពួកគេទាំងពីរសឹងតេប៉ះគ្នាទៅហើយ។ឯជីមីនព្រិចភ្នែកយ៉ាងលឿនឯយ៉ុនហ្គីនៅស្ងៀមសម្លឹងមុចតូចពេលជិតបែបនេះទើបដឹងថាគេដូចកូនក្មេងយ៉ាងចឹងប្រឹងឡើងរឹងខ្លួនហើយទេដឹង

   "ចង់ដេកតែឯងឬក៏......ដេកជាមួយយើង?"ទ្រង់និយាយដាក់អ្នកដែលបិទភ្នែកជិតមិនកម្រើកមុននឹងហួសទៅត្រចៀកខ្សឹបស្រាលៗបែបស៊ីអារម្មណ៍ចង់ធ្វើបាបក្មេង

   "មិនឆ្លើយបានន័យថាដេកជាមួយយើង?បាន"ជីមីនកំពុងតែស្រូបដង្ហើមផ្ទុកពេញពោះដើម្បីបញ្ចេញកុំអោយវាភ័យព្រោះបេះដូងគេលោតញាប់គេប្រុងនិយាយតែរាជបុត្របែរជាយល់ថាគេចង់គេងជាមួយទ្រង់ទៅវិញ។
ទ្រង់ស្រាប់តែសង្គ្រប់មកលើគេភ្លាមៗរកតែជីមីនប្រកែកមិនទាន់

  "អ្ហាយ៎!!!អត់ទេៗទូលបង្គំដេក-ដេកតែឯង"ជីមីនព្យាយាមរើតែមិនហ៊ានប៉ះទ្រង់ឡើយព្រោះឋានៈណាមួយខ្លាចទ្រង់មិនពេញចិត្តត្រឹមសម្តីទ្រង់មិនអោយគេប្រកែកផងទម្រាំប៉ះទ្រង់ទៀតតើអាចជ្រុះក្បាលទេ?

"បើចឹងក៏ដេកទៅ"ទ្រង់ប្តូរពីនៅលើទម្លាក់ព្រះកាយមកចំហៀងទ្រព្រះភក្រ្តចាំមើលអ្នកខាងនោះគេង

  "បែរមកនេះ!!"ជីមីនប្រញាប់បិទភ្នែកហើយក៏បិទភ្នែកគេងបែរខ្នងដាក់ទ្រង់តែក៏ទទួលបានពាក្យសម្លុតតហរឡប់មកវិញទើបគេប្រញាប់បែរមករាជបុត្រយ៉ាងលឿន

  "ទ្រង-ទ្រង់មិនទៅធ្វើរាជកិច្ចទេឬ?"

  "បិទមាត់ហើយដេកទៅ"បើគេមិនបាននិយាយមួយម៉ាត់ប្រហែលដាច់ខ្យល់ទេដឹង?!តាំងពីជួបគេមកនាយស្ទើរតែ
លែងស្គាល់ភាពស្ងប់ស្ងាត់យ៉ាងមិចបើអង្គរក្សកំពូលកូរកំពូលនិយាយច្រើនគួរអោយធុញបែបនេះ

  "ទូលបង្គំគេងមិនលក់"ជីមីនជ្រុលពេបមាត់ដាក់ទ្រង់តាមទម្លាប់ភ្លេចថាកំពុងតែនៅចំពោះព្រះភក្រ្តរាជបុត្រ

  "បិទភ្នែកទៅ!"គេប្រាប់ថាដេកមិនលក់ហើយនៅបង្ខំអោយគេបិទភ្នែកទៀតធ្វើដូចបិទហើយដេកលក់ភ្លាមចឹង!
ជីមីននៅបើកភ្នែកមើលទ្រង់ម៉ក់ៗពួកគេកំពុងតែគេងទល់មុខសម្លឹងភ្នែកគ្នាជាប់
 
  "ទូលបង្គំពិតជាចង់ឃើញទ្រង់ញញឹមខ្លាំងណាស់"ជីមីនហើបមាត់កាត់ភាពស្ងប់ស្ងាត់ដែលពួកគេសម្លឹងមុខគ្នាមុននេះ។ជីមីននិយាយទាំងញញឹមតែក៏ពេបមាត់ស្ពាបវិញពេលទទួលបានចម្លើយពីរាជបុត្រមហាលោតផ្លោះរបស់យើង

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now