Ep08:ដេកឬមិនដេក?

808 68 2
                                    


      គ្រាន់តែមកដល់មន្ទីរពេទ្យនៅទីនេះភ្លាមមិនអោយរាជបុត្រស្រែកទាន់ទេអ្នកបើកឡានលោកឆុងក៏ស្រែក
ហៅពេទ្យអោយនាំគ្នាស្លន់មុន។មិនអោយស្លន់យ៉ាងមិចបើនាយមកដល់ស្រែកហៅថែមទាំងប្រាប់ថាជារាជបុត្រទៀតម្នាក់ៗឡើងញ័រដៃញ័រជើងគ្រាន់តែឃើញព្រះភក្រ្ត
ទ្រង់នរណាមិនស្គាល់ទើបនឹងឃើញព័ត៌មានថ្ងៃមុនពីការបើកបង្ហាញព្រះកាយរបស់ទ្រង់អោយមហាជនបានឃើញ។

      កន្លងទៅប្រហែលជាមួយម៉ោងកន្លះក្រោយគ្រូពេទ្យក៏បានចេញមកអោនគោរពនិងរាយករណ៍អោយទ្រង់បានជ្រាបមិនបាច់អោយទ្រង់ហារមាត់សួរទាន់ទេ។ម្នាក់ៗពិតជាមានការគោរពកោតខ្លាចទ្រង់ខ្លាំងណាស់ដល់ថ្នាក់យ៉ុនហ្គីធ្វើអ្វិមិនត្រូវអ្នកនៅទីនេះគោរពកោតខ្លាចគេជាងអ្នកនៅវាំងទៀតធ្វើអីក៏អោនគោរពសឹងតែមើលមុខមិនឃើញ។

      មួយស្ទុះរាងកាយតូវច្រឡឹងស្ថិតនៅលើគ្រែអ្នកជំងឺក៏បានកម្រើកដឹងខ្លួននាំអោយអ្នកអង្គុយរងចាំក្រោកមកមើលគេយ៉ាងលឿន។

    "ឯងយ៉ាងមិចហើយ?"គ្រាន់តែគេបើភ្នែកមកភ្លាមទ្រង់
ក៏សួរភ្លេត

   "ទូលបង្គំស្រេកទឹក"ជីមីនហើបបូរមាត់ស្លេកស្លាំងនិយាយខ្សាវៗស្តាប់មុនចង់ឮតែថារាជបុត្ររបស់យើងត្រចៀកវៃតាំងពីដើមយាងទៅចាក់ទឹកអោយគេផឹកភ្លាមៗ

    "ក្រោកយឺតៗ"ទ្រង់ជួយទប់បន្តិចដើម្បីផឹកស្រួលពេលផឹកហើយក៏ដាក់អោយគេគេងវិញ។

   "ទ្រង់នៅរងចាំទូលបង្គំឬ?"

  "មកពីឯងជួយជីវិតយើងប៉ុណ្ណោះកុំគិតថាយើងបារម្ភពីឯងនោះ"គេមិនទាន់បាននិយាយអ្វីផងទ្រង់ចាំបាច់បកស្រាយទាំងស្លន់ស្លោរធ្វើអី?ខ្លាចគេចាប់បានថាទ្រង់បារម្ភអង្គុយចាំគេដឹងខ្លួនឬ?

  "ទូលបង្គំមិនទាន់បាននិយាយមួយម៉ាត់ទេក្រាបទូល"

  "???"មានបំណងឌឺទ្រង់មែនទេ?កែវភ្នែកដាក់កំហិតក៏បង្ហាញឡើងធ្វើអោយជីមីនទប់សើចមិនបាន

  "សើចអី?!ឈប់សើចបើមិនចង់អោយយើងដាក់ទោស"

"ឈប់ហើយក្រាបទូល"មើលទ្រង់ចុះសន្ទនាដល់ភ្លេចថាគេកំពុងឈឺហើយតែថាគេធ្វើខ្លួនមិនដូចអ្នកជំងឺសោះតមាត់អោយប៉ប៉ោចនៅសើចទៀត

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now