Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?

829 69 0
                                    


        *មួយសប្តាហ៍កន្លងទៅ

    រយៈពេលមួយសប្តាហ៍កន្លងផុតទៅយ៉ាងលឿនហើយពេលនេះដែររាជបុត្របានឡើងគ្រប់គ្រងគ្រប់យ៉ាងជំនួសបិតា ទ្រង់មិនសូវបានសម្រាកនោះទេហើយឥឡូវក៏ត្រូវឡើងទៅទំនាក់ទំនងមិត្តភាពជាមួយប្រទេសជប៉ុនដូចគ្នា។

    "គ្រប់យ៉ាងត្រៀមរួចរាល់ហើយក្រាបទូលសូមយាង"
ជីមីនអោនគោរពមុននិយាយនិងយាងរាជបុត្រឡើងឡាន
ដើម្បីបើកទៅទីតាំងប្រលានយន្តឯកជនរបស់រាជវាំងដើម្បីហោះទៅប្រទេសជប៉ុន។យ៉ុនហ្គីឡើងឡានដោយមានជីមីនជាអ្នកបើក មួយរយៈនេះជីមីនតាមរាជបុត្រគ្រប់ទីកន្លែងនិងបានជួយសម្រាលបន្ទុកទ្រង់ថែមទៀតគេពិតជាពូកែណាចេះគ្រប់យ៉ាងរាជបុត្រក៏ធ្លាប់ឆ្លៀតសួរមិចក៏គេមិនជ្រើសការងារដែលស្រួលជាងអង្គរក្សទៅប៉ុន្តែជីមីនញញឹមតបព្រោះតែគេស្រលាញ់ខាងនេះទើបចាប់យកអាជីពជាអង្គរក្សគេអាចធ្វើការងារផ្សេងបានប៉ុន្តែគេចង់សម្រេចបំណងប្រាថ្នាខ្លួនឯងតាំងពីតូច។

       មកដល់ទីតាំងទ្រង់ក៏បានឡើងយន្តហោះក្នុងនោះក៏មានអង្គរក្សបីបួននាក់និងមន្រ្តីពីរបីនាក់ទៅជាមួយទ្រង់ផងដែរ។

    "ទ្រង់សម្រាកព្រះកាយសិនទៅ"មើលទៅទ្រង់ដូចជាហត់នឿយណាស់ទើបជីមីនប្រាប់ទ្រង់អោយសម្រាក

   "យើងមិនអីទេ"

  "ក្រាបទូល"

    ចំណាយពេលមិនប៉ុន្មានក៏បានមកដល់ប្រទេសជប៉ុន
ពេលដល់ភ្លាមទ្រង់ក៏អោយការទូតទំនាក់ទំនងទៅភ្លាម

   "ថ្ងៃស្អែកទើបបានក្រាបទូលនៅពេលនេះខាងគេកំពុងរៀបចំពិធី"

  "អឹម!ស្អែកក៏បាន"ណាមួយទ្រង់បានសម្រាកព្រះកាយផងមួយរយៈនេះរកពេលដកឃ្លាសឹងមិនបាន។ពួកមន្រ្តីក៏នាំគ្នានាំព្រះរាជបុត្រទៅស្នាក់នៅសណ្ឋាគារដែលល្បីជាងគេនៅជប៉ុននេះ។

     គ្រាន់តែទទួលបានសោរបន្ទប់ម្នាក់ៗក៏នាំគ្នាទៅសម្រាបរួមទាំងព្រះរាជបុត្រផងដែរ។ទ្រង់មិនបានស្រង់ទឹកនោះទេគ្រាន់តែដាក់ព្រះកាយដល់ខ្នើយក៏លង់លក់បាត់ទាំងដែលមុននេះជីមីនប្រាប់ទ្រង់អោយផ្ទុំទ្រង់មិនផ្ទំ។ដោយសារទ្រង់គិតថាមកដល់ភ្លាមទំនាក់ទំនងខាងគេហើយនិយាយការងារភ្លាមៗប៉ុន្តែខាងគេក៏រវល់ទើបទ្រង់
អាចបានសម្រាកដូចពេលនេះ។

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Waar verhalen tot leven komen. Ontdek het nu