Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង

820 69 0
                                    


       ជីមីនត្រូវចំណាយលុយជិះតាក់ស៊ីត្រឡប់មករាជវាំងវិញព្រោះតែត្រូវបំពេញតួនាទីជាអង្គរក្សរាជបុត្រដែលសោះកក្រោះគ្មានចិត្តនេះវិញមិនចឹងក្បាលគេអាចជ្រុះស្មាក៏ថាបាន។បើគេនៅតេមិនត្រូវជាមួយរាជបុត្រហើយ
ជំទាស់ទហរង់ញយដងពេកអាចថាជីវិតគេនឹងរក្សាលែងគង់ថ្ងៃណាមួយមុនខានចេញធ្វើការថ្ងៃដំបូងគម្រាមប្រហារជីវិតទៅហើយពិតជាវេទនាមែន។

      "ហេតុអីបណ្តោយអោយរាជបុត្រយាងមកតែអង្គឯង?"

"សុំទោសព្រោះទ្រង់ដេញខ្ញុំមិនអោយតាមទ្រង់នោះទេ"

"រាជបុត្របែបនេះទៀតហើយហ្ហើយ"ដាមអីលគិតហើយថាប្រហែលជាបែបនឹងបើសិននៅតែបន្តអោយទ្រង់យាងតែឯងហើយដេកអង្គរក្សទៀតច្បាស់ណាស់ថានឹងត្រូវសត្រូវវាយឆ្មក់មិនខាន

   "ទោះទ្រង់ដេញខ្ញុំចេញតែខ្ញុំក៏បានតាមទ្រង់ផងដែរបងកុំភ័យអី"

  "តើទ្រង់បានទៅណាខ្លះ?"

  "ទ្រង់បានទៅអង្គុយមើលក្មេងៗនៅសាលាឯកជនមួយមើលទៅប្រហែលជាទ្រង់ធ្លាប់បានសិក្សានៅទីនោះទ្រង់
អង្គុយនៅទីនោះមិនយាងទៅណាឡើយហាក់ដូចចាំនរណាម្នាក់យ៉ាងចឹង"ជីមីនរៀបរាប់ក៏ចង់ដឹងដែរថាទ្រង់ទៅទីនោះធ្វើអ្វីបើនិយាយថាទ្រង់ស្រលាញ់ក្មេងដូចជាអត់នោះទេព្រោះទ្រង់បានបញ្ជាក់ហើយថាទ្រង់មិនចូលចិត្តក្មេង

  "ទ្រង់មានអនុស្សាវរីយ៍នៅទីនោះប្រហែលជានឹកមិត្តហើយ"

  "បងអាចប្រាប់ខ្ញុំពីរាជបុត្រខ្លះៗបានទេ?"បើគេមិនដឹងអ្វីពីនាយមួយផងហើយតែងតែត្រូវនាយដេញចេញរហូតបើនៅតែបែបនឹងគេធ្វើអង្គរក្សតាមទ្រង់យ៉ាងមិចទៅ?

     ដាមអីលក៏នាំគេទៅកន្លែងស្ងាត់ដើម្បីប្រាប់រឿងខ្លះៗដល់ជីមីនព្រោះបើនៅតែបែបនឹងគេពិបាកនឹងអោយជីមីនរាមការពាររាជបុត្រណាស់។

   "យើងឈ្មោះដាមអីលមិនបាច់ហៅលោកជំនិតអីទេស្តាប់ទៅដូចមនុស្សមិនស្គាល់គ្នាទាល់តែសោះ"

  "បាទបងដាមអីលបងអាចហៅខ្ញុំជីមីនឬក៏Chimmy
បាន"ស្នាមញញឹមនៅតែមានធ្វើអោយដាមអីលមិនញញឹមតាមមិនបានតែក៏ភ្លេចប្រាប់រឿងមួយដល់គេដែរ

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Waar verhalen tot leven komen. Ontdek het nu