Ep07:ឯងនៅញញឹមចេញទៀត?!

786 59 6
                                    


     យ៉ុនហ្គីរវល់ជាប់ដៃស៊ីញ៉េឯកសារជាច្រើនដែលវាត្រឹមរយៈពេលពីរថ្ងៃដែលទ្រង់មិនបាននោគ្រប់គ្រងនេះបើទ្រង់ទុកចោលទៀតហូរហ៊ាមិនខាន។

     "គេងលក់ហើយហ្ហេស?សូម្បីតែគេងក៏ដូចកូនក្មេង"
ទ្រង់ងាកទៅអ្នកម្ខាងដែលរឹកក្បលចចេសដាក់ទ្រង់មុននេះឃើញថាលង់លក់ទាំងថ្ពាល់ហ៊ាគេងក្បាលធ្លាក់មើលហើយពិបាកភ្នែកខ្លាំងណាស់។យ៉ុនហ្គីទុកប៊ិចចុះរួចក៏ក្រោយទាញអាវធំរបស់ទ្រង់មកបត់ដាក់អោយគេកើយអោយស្រួល

   "មិនថាកាយវិការមិនថាចរិតរបស់ឯងដូចគេណាស់តើឯងជាកូនខ្មោចមែនទេ?"ទ្រង់ពោលក្នុងចិត្តទាំងប្រើព្រះហស្ថអង្អែលសក់មុននឹងអូសមកប៉ះថ្ពាល់ប៉ោងៗរបស់អ្នកគេងលក់។វាជាលើកទី1ដែលទ្រង់ប៉ះថ្ពាល់នរណាម្នាក់បែបនេះទ្រង់មានអារម្មណ៍ថាប្លែកហើយក្នុងព្រះទ័យក៏ជឿជាក់ថាគេជាក្មេងម្នាក់នោះទាំងស្នាមញញឹមទាំងកាយវិការគ្រប់យ៉ាងវាដូចសម្បើមណាស់តែទ្រង់មិនអាចបញ្ជាក់បានព្រោះថាទ្រង់ចងចាំគេម្នាក់ឯងឯគេមិនចាំទ្រង់
ទើបធ្វើអោយទ្រង់មានភាពស្ទាក់ស្ទើរមិនច្បាស់ថាគេជាកូនខ្មោចរបស់ទ្រង់ឬមួយក៏អត់។

    "ហ្ហឺយ!ផ្តេសផ្តាសពិតមែន"ទ្រង់បោសវាសគំនិតចេញព្រោះវាមិនអាចទៅរួចដែលកូនខ្មោចដែលគេចងចាំមិនបានចងចាំគេ នាយមិនជឿ!ឬមួយក៏គេនៅក្មេងពេក?ទ្រង់ឈប់គិតក៏សំដៅទៅតុធ្វើការវិញមួយសន្ទុះទ្រង់យល់ងងុយប៉ុន្តែទ្រង់នៅតែស៊ូមិនព្រមសម្រាក។

     *2ម៉ោងក្រោយ

   ជីមីនសង្ងំគេងលក់យ៉ាងស្ងប់ស្គាល់ប៉ុន្តែមិនយូរប៉ុន្មានក៏ភ្ញាក់ព្រោះរាជបុត្រត្រូវត្រឡប់ទៅរាជវាំងវិញ។

   "ដល់វាំងសម្រាកបន្តទៅ"ឃើញថាគេដូចជាមិនទាន់អស់ងងុយក៏យល់ថាទ្រង់ខុសដែរដែលដេញគេអោយដេកៗមិនបានប៉ុន្មានក៏ដាស់វិញ។ប៉ុន្តែបើមិនដាស់បាននរណាជូនទ្រង់មកវិញ?គិតអោយទ្រង់បីគេដាក់ឡានហើយបើកជូនគេមកសម្រាកនៅវាំងវិញ?ឬក៏ទុកគេអោយគេងនៅសណ្ឋាគារក្នុងការិយាល័យទ្រង់តែម្នាក់ឯង?វាមានតែវិធីដាស់នេះឯងទើបជាដំណោះស្រាយណាមួយទ្រង់នៅមិនទាន់បាត់ងងុយខ្លាចបើកឡានទៅមានគ្រោះថ្នាក់

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now