ភាគបញ្ចប់👨‍❤️‍💋‍👨

1.1K 84 5
                                    


       ចំណាយពេលគេងមួយម៉ោងក្រោយអ្នកទាំងពីរក៏បានក្រោកសម្អាតខ្លួនដោយរាជបុត្រនៅចាំបម្រើសព្វគ្រប់បានប្រពន្ធមួយនិយាយពីស្រលាញ់ថ្នមទោះខឹងយ៉ាងណាក៏នៅតែព្រមចុះចាញ់ពេលឃើញទឹកមុខស្មូញ
ៗរបស់អ្នកម្ខាងមិនចង់ធ្វើបាបមិនចង់ដេញដោលព្រោះយល់ថាគេច្បាស់ជាត្រូវបិតាគម្រាមខ្លាំងមើលតែរាងកាយ
ក៏ស្រកសាច់។

      "ប្រាប់បងមកបិតាធ្វើអ្វីដាក់អូនខ្លះ?"អត់នឹងសួរមិនបានមើលរូបរាងមើលមុខហើយនៅមានស្នាមលើទ្រូងដែលមិនទាន់ជាសះទៀតបិតាចំជាហួសហេតុមែនចាំមើលទៅវិញជម្រះបញ្ជីអោយណាណីម្តងគួរប្រាប់មាតាថាកុំចិត្តទន់ជាមួយទ្រង់អោយអង្វរដល់រីងរៃសិនចាំលើកលែងអោយ

     "អូនសុំទោស"នាងតូចខាំមាត់សុំទោសអោនមុខចុះយំពេលនឹកដល់រឿងនេះគេមិនចង់និយាយពីវាទៀតទេ។វាបន្សល់ស្លាកស្នាមឈឺចាប់ដល់គេៗមិនចង់រំលឹកពីទង្វើក្បត់ពាក្យសន្យារបស់គេចំពោះទ្រង់ទេ

    "កុំយំអីក្មេងល្អរបស់បងៗឈប់ខឹងអូនហើយតើប្រាប់បងបានទេ?"ទ្រង់នៅតែលោមចង់ដឹងថាហេតុអីបានជានាយតូចត្រូវរងគ្រោះដោយទ្រង់មិនបានដឹងព្រះអង្គគម្រាមគេតាំងពីពេលណាមិចក៏ទ្រង់មិនដឹងវានៅតែជាចម្ងល់ក្នុងព្រះទ័យទ្រង់ដដែល។ជីមីនដឹងថាបើមិននិយាយទ្រង់នៅតែសួរបើគេមិនប្រាប់ទ្រង់ច្បាស់ជាខឹងទើបសម្រេចចិត្តប្រាប់

    "គឺថ្ងៃ-ថ្ងៃដែលពួកយើងបានដើរលេងនៅពេលមកវិញបងថាចម្អិនអាហារអោយអូនក្រោយបងចេញផុតពេលនោះព្រះអង្គបានផ្ញើរសារមកអូនហើយក៏ខលមកគម្រាមនិងបញ្ជាអោយអូនធ្វើតាមទ្រង់ដោយគម្រាមយកគ្រួសារអូនជីវិតអូនហើយនិងទ្រង់ដូចគ្នា.........."

    "សឺត!ឈប់យំទៅបងដឹងហើយ"ឃើញគេរៀបរាប់ទាំងយំទ្រង់មិនអាចទ្រាំបានទេទើបលើកគេមកអោបជាប់ជូតទឹកភ្នែកអោយគេថើបពេញមុខមិនចន្លោះ។ក្រោយស្តាប់ហើយទ្រង់អាណិតគេខ្លាំងណាស់បើជាទ្រង់ៗក៏ប្រហែលធ្វើបែបនោះដែរទ្រង់យល់អារម្មណ៍គេ។គេស្រលាញ់ទ្រង់ជាខ្លួនឯងទៀតដើម្បីតែក្តីសុខទ្រង់គេសុខចិត្តលះបង់គ្រប់យ៉ាងស្នាមលើទ្រូងគេវាធ្វើអោយទ្រូងខាងឆ្វេងរបស់ទ្រង់ឈឺដូចគ្នា។

You've reached the end of published parts.

⏰ Last updated: Dec 16, 2023 ⏰

Add this story to your Library to get notified about new parts!

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now