Ep26:ទ្រង់ចង់ធ្វើអី?!🔥

921 48 1
                                    


*flash back

បើតាមផែនការទ្រង់ត្រូវទៅប្តូរគេនៅឯមន្ទីរពេទ្យតែមើលទៅស្ថានការណ៍បុត្រដូចជាមិនលែងពីសាកសពទើបឆ្លៀតឱកាសពេលដែលបុត្របែរមកនិយាយជាមួយទ្រង់ ទ្រង់ក៏បានអោយសញ្ញាយ៉ាងឆាប់រហ័សអោយគេប្តូរ
ដោយលើកជីមីនទៅដាក់រូបរាងក្លែងក្លាយជំនួសវិញ។វាត្រូវបានរៀបចំយ៉ាងពិសេសដោយព្រះអង្គជាអ្នកបញ្ជាអោយធ្វើផ្ទាល់ហើយជីមីនក៏មិនបានសម្តែងគេសន្លប់ពិតមែនដោយសារគ្រាប់កាំភ្លើងគឺបានបាញ់ទម្លុះសាច់គេហើយវាជាគ្រាប់កាំភ្លើងដែលលាបថ្នាំសន្លប់ដើម្បីអោយពេលបាញ់ទៅដូចជាស្លាប់ពិតមែន។ក្រោយពីគ្រប់យ៉ាងបញ្ចប់ទ្រង់បានបញ្ចូនគេទៅអាល្លឺម៉ង់ដោយវះកាត់គ្រាប់ចេញក៏នាំចេញទៅតែម្តងព្រមជាមួយអង្គរក្សប៉ុន្មាននាក់ទៅជាមួយយកគេទៅដាក់កន្លែងមួយអោយរឿងស្ងប់ទើបដោះលេងអោយគេមានសេរីភាពទ្រង់ខ្លាចគេនឹងត្រឡប់មកកូរ៉េវិញទើបត្រូវដាក់កូនចៅអោយនៅយាមចាំរឿងនៅកូរ៉េបានសម្រេចសឹមដោះលែងប៉ុន្តែមិនមែនសម្រេចឯណាវាបរាជ័យតាំងពីគេសន្លប់ម៉្លេះព្រោះរាជបុត្រមិនត្រឹមតែមិនព្រមនៅខឹងខ្លាំងថ្នាក់ចង់ប្រកាសង្រ្គាមជាមួយទ្រង់ទៀត។

ក្រោយពីតាមដានពួកគេមកទើបទ្រង់យល់ពីស្នេហាជ្រាលជ្រៅរបស់ពួកគេទ្រង់បានអោយគេស៊ើបក៏កាន់តែបានដឹងបន្ថែមថាពួកគេស្គាល់គ្នាតាំងពីតូចមករឿងនេះធ្វើអោយទ្រង់ស្តាយក្រោយណាស់ប៉ុន្តែទ្រង់គិតថាមិនទាន់ហួសពេលទេទើបពេលជួបបុត្រទ្រង់ក៏ប្រាប់ការពិត។

*Now

"បិតាមិនទាន់ប្រាប់ថាគេនៅឯណាទេទៅលឿននោះលឿនអាកូនឆ្មាសម្អុយ"ផាច់!មួយដៃពីព្រះមហេសីធ្វើអោយព្រះអង្គស្ងាត់មាត់បានត្រឹមធ្វើទឹកមុខកំសត់ដាក់ជាយាព្រោះតែស៊ីមួយដៃមិនមែនតិចឯណាថាអោយបុត្របន្តិចមិនបាន

"ទ្រង់កុំមកធ្វើព្រះភក្រ្តបែបនេះខ្ញុំម្ចាស់មិនបានអាណិតទេព្រះពរ!!!"

"ពុទ្ធោម្ចាស់អូន អូនកុំខឹងបងយូរពេកអីបងខុសបងសុំទោសៗៗៗៗបងលែងធ្វើបែបនឹងទៀតហើយបងខុសដែលធ្វើបាបអូនបងស្បថថាបងមិនប្រព្រឹត្តវាម្តងទៀតដាច់ខាតបងសន្យា"ព្រះអង្គព្យាយាមដើរតាមក្រោយព្រះមហេសីដូចកូនសុនខតាមម្ចាស់តាមអង្វរមិនឈប់

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Donde viven las historias. Descúbrelo ahora