Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!

743 45 1
                                    


      រាជបុត្រនិងអង្គរក្សតូចសង្ងំគេងអោបគ្នាទាល់តែម៉ោង8ជាងទើបក្រោក។តែអង្គរក្សតូចរបស់ទ្រង់មើលទៅមិនទាន់ស្វាងនៅឡើងទេ ការដើរក៏មើលទៅមិនសូវស្រួលដែរទើបចង់មានបន្ទូលឃាត់តែយ៉ាងណានាយតូចនៅតែមានៈទើបទ្រង់លែងមានបន្ទូលបន្តទើបចាកចេញទៅទាំងគូរ។

     "ឈប់ឡានទៅ"ទើបនឹងជិះចេញពីរាជវាំងមិនបានប៉ុន្មានផងរាជបុត្រក៏បញ្ជាអោយអ្នកបើកឡានឈប់ឯ
ជីមីនក៏ជ្រួញចិញ្ចើមតើទ្រង់អោយឈប់ធ្វើអ្វី?ទ្រង់ចង់ចូលទិញអ្វីឬ?តែថាទីនេះគ្មានអ្នកលក់ផងទិញយ៉ាងមិច?

    "ឈប់ធ្វើអីក្រាបទូល?"ឃើញក្រសែរភ្នែកកំណាចជីមីនក៏ព្រមឈប់តាមដោយមិនមាត់កអ្វីទាំងអស់។រាជបុត្រចេញពីក្នុងឡានសម្តៅទៅកន្លែងបើកអោនទៅមួយវឹបនាំអោយជីមីនភ័យបិទភ្នែកយ៉ាងលឿន។តែទ្រង់មិនបានធ្វើអ្វីឡើយគឺគ្រាន់តែដោះខ្សែក្រវ៉ាត់រួចបីគេដាក់ទៅម្ខាងទុកអោយទ្រង់ជាអ្នកបើកវិញ។

      ទ្រង់ចង់ទាំងបីគេដាក់ឡានហើយបើកចេញមកខ្លួនឯងតាំងពីនៅរាជវាំងតែខ្លាចថាអ្នកខ្លះចាប់បានវានឹងធ្វើអោយកូនខ្មោចទ្រង់មានបញ្ហាទើបចាំមានឱកាសចេញផុតពីវាំងទើបទ្រង់ចូលមកបើកវិញ។ទ្រង់មិចនឹងអាចបណ្តោយអោយកូនខ្មោចទ្រង់បើកទៅ?បើគេទាំងឈឺចង្កេះទាំងមិនទាន់អស់ងងុយអ៊ីចឹងមិនបានទេទ្រង់ត្រូវតែបើកជំនួស

   "គេងទៅទុកបងជាអ្នកបើក"ទ្រង់ដាក់ខ្សែក្រវ៉ាត់អោយគេរួចទើបថើបថ្ងាសញីសក់គេបន្តិចទើបមានបន្ទូល

   "ធ្វើបែបនោះមិចនឹងសមទៅ?ទូលបង្គំជាអង្គរក្សទ្រង់ណា បើនរណាមកឃើញមិនសមទេ!ស្រួលមិនស្រួលទ្រង់អាចនឹងពិបាកហើយទូលបង្គំអាចនឹងមានទោសក៏ថាបាន"

   "ចេញមកក្រៅគ្មាននរណាឃើញទេអូនមិនបាច់បារម្ភឡើយ"បើជានៅក្នុងរាជវាំងទ្រង់ដឹងថាសម្បូរបណ្តាញព្រះអង្គដូច្នេះទ្រង់មិនអាចធ្វើអ្វីតាមតែអំពើចិត្តបានទេតែបើនៅខាងក្រៅទ្រង់គិតថាវាសុវត្ថិភាពជាងហើយក៏មានសេរីភាពជាងដែរ

   "កុំសម្លឹងមុខបង គេងទៅប្រយ័ត្នអត់ងងុយគ្មានកម្លាំងការពារបងពីស្រីម្នាក់នោះ"

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now