Ep14:ប្រចណ្ឌបង?

830 58 0
                                    


        *ល្ងាច

     បន្ទាប់ពីធ្វើការងារចប់រាជបុត្រក៏ត្រឡប់មករាជវាំងវិញជាមួយអង្គរក្សតូចមើលទៅទ្រង់ហាក់ដូចជាស្ងប់ស្ងាតមិនមានបន្ទូលអ្វីសោះតាំងពីថ្ងៃធ្វើអោយជីមីនចង់សួរនាំប៉ុន្តែមិនហ៊ាន។រាងយប់បន្តិចទើបជីមីនដាច់ចិត្តមកដំណាក់រាជបុត្រព្រោះតែសន្យារួចហើយថាធ្វើតាមអ្វីដែលទ្រង់ចង់បានបើមិនចង់អោយទ្រង់ធ្វើបាបគេពេលមានការងារ។

    *ដំណាក់រាជបុត្រ

    ជីមីនរារែកបន្តិចអីបន្តិចព្រោះខ្លាចថារាជបុត្រនឹងមិនបើកទ្វារអោយព្រោះតែទ្រង់ស្ងាត់តាំងពីនៅក្រុមហ៊ុនមកម៉្លេះ។

  "ឯងមកលឹបលអីនៅមុខដំណាក់រាជបុត្រ?"

  "អឺ...គឺរាជបុត្របានហៅខ្ញុំអោយមកដំណាក់របស់ទ្រង់"ដោយសារតែរកលេសមិនបានក៏និយាបែបនឹងតែម្តងទៅទើបដាមអីលងក់ក្បាលហើយក៏ចាកចេញទៅ តាមពិតគាត់ក៏មកចង់មើលរាជបុត្របន្តិចដែរតែពេលឃើញជីមីនមកហើយទើបត្រឡប់ទៅវិញតែម្តង។

     *តុតុ

     "រាជបុត្រ..ទូលបង្គំគឺជីមីន"

    "........"

   "ឬក៏ទ្រង់ផ្ទុំហើយ?"ដោយសារតែគ្មានសម្លេងឆ្លើយតបទើបជីមីនអង្គុយគិតតែថាដូចជាមិនសមព្រោះទ្រង់ឯណាផ្ទំស្មើនឹង?ឬក៏ដោយសារតែហត់ពីថ្ងៃទើបធ្វើអោយទ្រង់ឆាប់ងងុយ?

   "រាជបុត្រ"

    "ប្រហែលជាទ្រង់ផ្ទំបាត់ហើយ"រាងតូចមើលទៅទ្វារបន្តិចទើបខាំមាត់និយាយព្រមទាំងបែរបម្រុងចេញទៅប៉ុន្តែស្រាប់តែមានដៃមួយគូរទាញគេចាប់ចូលទៅខាងក្នុងបាត់

    ក្រឹប

   "ហ្ហឹម!!!"មិនត្រឹមតែទាញនោះទេសម្លេងទ្វារបិទមិនទាន់បបូរមាត់គេក៏ត្រូវរាជបុត្រទាញមកថើបគ្មានថ្នាក់ថ្នមចាប់ញិកគេស្ទើរស្ទះខ្យល់

   "ហេតុអីក៏យូរម៉្លេះ?"ទ្រង់ខំចាំគេតាំងពីល្ងាចរហូតដល់យប់នៅមិនទាន់ឃើញគេមកទើបនៅអង្គុយចាំដល់ឮសម្លេងនិយាយគ្នាខាងក្រៅទើបញញឹមពេលឮគេហៅក៏ធ្វើជាមិនឆ្លើយពេលស្ងាត់ក៏បើកទ្វារមកចំពេលគេចង់ត្រឡប់ទៅវិញ

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now