Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន

789 47 0
                                    


       ក្រឡេកមកមើលរាជបុត្រនិងកូនខ្មៅរបស់ទហរង់វិញមើលទៅដូចជាតានតឹងណាស់ព្រោះតែកូនខ្មោចមិនស្តាប់បញ្ជានៅមិននិយាយរកទ្រង់សូម្បីមួយម៉ាត់សួរមិនឆ្លើយ
ហៅអោយមកជិតក៏មិនមកបញ្ជាក៏មិនព្រមតាមទ្រង់ពិតជាខ្នាញ់ខ្លាំងណាស់។

    "បងប្រាប់អោយអូនអង្គុយចុះ!!"ទ្រង់បញ្ជាអោយរាងតូចអង្គុយញាំបាយទល់មុខទ្រង់ដូចរាល់ដងតែនាយតូចមិនទាំងមើលព្រះភក្រ្តទ្រង់ផងមិនដឹងថាខឹងថ្នាក់ណាទេបានជាធ្វើរឹកប្រងើយៗដាក់ទ្រង់យ៉ាងដូច្នេះ

   "សូមរាជបុត្រសោយតាមសម្រួលទូលបង្គំទៅញាំអាហារនៅខាងក្រោយហើយក្រាបបង្គំលាក្រាបទូល"ដោយសារតែមិនចង់និយាយរកទ្រង់ទើបគេសុំទៅញាំអាហារនៅខាងក្រោយជាមួយបុគ្គលិកនិងអង្គរក្សដទៃដូចពីមុនវិញតែមិនទាន់នឹងបានឈានជើងចេញផងក៏ទទួលបានពាក្យគម្រាមទុកមុនបាត់ហើយ

   "បើអូនហ៊ានតែឈានជើងចេញមានរឿងប្រាកដណាស់"ទ្រង់មានបន្ទូលយ៉ាងហ្មងម័តមិនបានលេងសើចក៏មិនបានសម្តីស្រទន់គឺរឹងគួរអោយព្រឺព្រួយទើបអ្នកខាងនោះបញ្ឈប់ដំណើរត្រឹមនឹងរួចក៏ដើរមកឈរក្បែរទ្រង់វិញតែមុខនៅតែមិនព្រមមើលទ្រង់ដដែល

   "ខឹងបងខ្លាំងដល់ថ្នាក់បងនិយាយអ្វីក៏លែងស្តាប់?"

  "មិនហ៊ានទេក្រាបទូលព្រោះទូលបង្គំគ្រាន់តែជាអង្គរក្ស"

"តែអូនក៏ហ៊ានរួចហើយមុននេះ"

"បើទ្រង់ចង់ដាក់ទោសទូលបង្គំក៏ព្រមទទួល"

  "អូនឌឺបង?"

"ទូលបង្គំនិយាយកពិតមែនក្រាបទូល"

"បាន!ទៅវិញអូននឹងទទួលទោសមិនខាន"ស្រាអញ្ជើញមិនចង់ផឹកចង់ផឹកស្រាពិន័យ មានអីទ្រង់កំដរបានតើចាំមើលនឹងវាយអោយណាណីម្តង។ជីមីនខាំមាត់ងាកចេញនៅតែធ្វើចិត្តខ្លាំងមិនខ្ចីខ្វល់ទោះមិនដឹងថាទ្រង់និងធ្វើដូចបន្ទូលឬក៏អត់ក៏ដោយ

   "យ៉ាងមិច?"ទ្រង់សោយអាហារសុខៗក៏មានទូរស័ព្ទខលមកទើបទ្រង់លើកមកនិយាយទាំងមុខក្រញូវព្រោះនៅក្រពុលមុខដែលរាល់តូចផ្គើនទ្រង់

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now