Ep10:ខ្សែក?!

1K 69 2
                                    


     *Yoongi Office

    "មករកខ្ញុំមានការអី?"គ្រាន់តែដើរចូលមិនទាន់សំណួរជាភាសាសាមញ្ញធម្មតាក៏ហើបសួរទៅអ្នកម្ខាងដែលញញឹមស្រស់ដាក់ទ្រង់

  "គឺបិតាអោយឈាងមកលេងបងហើយនេះមាតាក៏បានផ្ញើរនំដែលទ្រង់ធ្វើដោយផ្ទាល់មកអោយបងដូចគ្នា"យ៉ុងយ៉ាងញញឹមក្រោកឈរយកប្រអប់នំចេញពីកាបូបមកអោយយ៉ុនហ្គីតែអ្នកខាងនោះហាក់មុខងាប់មិនរលុបក៏មិនខ្ចីមើលមុខព្រះនាងតូចដូចគ្នា

  "មានតែប៉ុណ្នឹង?"ទ្រង់លើកចិញ្ចើមមើលមុខនាងក្រមុំដែលថ្ពាល់ក្រហមព្រោះអៀនតែអ្នកសួរដូចជាគ្មានអារម្មណ៍ស្អីបន្តិចសោះ

  "គឺខ្ញុំម្ចាស់....តើទ្រង់សុខសប្បាយដែរទេ?រស់នៅអាមេរិកយ៉ាងមិចដែរ?"

  "នាងជាអ្នកសម្ភាសន៍ឬក៏ជាអ្នកសារព័ត៌មាន?"ទ្រង់មិនបានឆ្លើយសូម្បីមួយសំណួរតែទហរង់បែរជាសួរផ្ចាញ់សឹងតែគ្រប់សំណួរ។

  "ខ្ញុំ...ខ្ញុំម្ចាស់"នាងតូចខាំបបូរមាត់គ្មានពាក្យតបតព្រោះទ្រង់មិនឆ្លើយនៅសួរសំណួរដែលធ្វើអោយគេឆ្លើយមិនចេញទៀត

  "បើគ្មានការអ្វីទេទៅវិញទៅការងារខ្ញុំមានច្រើនណាស់មិនទំនេរជួបនិយាយរឿងឥតបានការជាមួយនោះទេ"
ទ្រង់មិនមែនមិនដឹងថាពួកគេបញ្ចូនកូនមកក្នុងគោលបំណងអ្វីហើយចរតិនាងបែបណាទ្រង់ដឹងទាំងអស់ព្រោះកាលពីក្មេងទ្រង់គឺធុញនឹងនាងជាងគេដោយសារតែនាងតែងតែទាមទារចំណាប់អារម្មណ៍ពីទ្រង់រំអួយហើយរឿងច្រើនគួរអោយធុញទ្រាន់ទ្រង់មិនមែនទើបនឹងមិនចូលចិត្តស្រីៗតែវាកើតមានតាំងពីនៅកុមារភាពម៉្លេះ។

   "ក្រាបទូល"នាងតូចបានត្រឹមតែស្ពឹកមុខគ្មានពាក្យតបតមុននឹងក្រាបបង្គំលាទ្រង់ចាកចេញទាំងអន់ចិត្តចង់យំបន្តិចអីបន្តិចមិនគួរណាមាតាបិតានាងបញ្ចូនអោយមកជិតម្ចាស់បងបេះដូងថ្មពាក្យសម្តីដូចកាំបិតបែបនេះទេអាម៉ាស់មុខណាស់។នាងទាំងស្រស់ស្អាតរម្យទមប៉ុន្នឹងហើយទ្រង់នៅតែមិនយកភ្នែកមើលទម្រាំតែស្រីដទៃទ្រង់ប្រហែលជាបញ្ជាអោយអូសចេញផងក៏មិនដឹង

    "អា៎វ!!ព្រះនាងយាងចេញទៅលឿនម៉្លេះ?តើពួកទ្រង់មានបន្ទូលពីអ្វីខ្លះទៅ?"ខ្សែរាជវង្សគេនិយាយគ្នាលឿនបែបនឹងឬ?គេមិនដែលដឹងសោះ

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now