Ep20:ចាំបងសងសឹកអោយ🔞

883 41 0
                                    


*Warning🔞

    ក្រោយពីកូនខ្មោចចូលបន្ទប់ទឹកបាត់រាជបុត្រអង្គុយរងចាំនិយាយគ្នាអោយស្រួលសិនទ្រង់មិចនឹងអាចគេងមិនអោបគេនោះ?ដាច់ខាតមិនព្រមទេបើមិនបានអោបមិនបានថើបគេងមិនលក់។មួយសន្ទុះក្រោយជីមីនក៏ចេញមកវិញជាមួយអាវឃ្លុំទាំងដែលរាល់ដងគេស្លៀកពាក់ត្រឹមត្រូវណាស់។នេះចង់ធ្វើបាបទ្រង់ដោយវិធីដ៏ទាក់ទាញរបស់គេមែនទេ?មើលជើងចុះឡើងស្រឡូន
រាងវិញអោយតូចមួយអត់ទ្រាំមិនបានឥឡូវហើយគ្រឺតណាស់

     "អូនកំពុងតែចង់ធ្វើបាបបងមែនទេ?"ទ្រង់គិតក្នុងចិត្តទាំងខាំមាត់ទប់ទល់នឹងចំណីដែលនៅនឹងចំពោះមុខ។បើមិនអោយទ្រង់ប៉ះហេតុអីមិនពាក់អោយជិតៗទៅចាំបាច់មកពាក់អាវឃ្លុំចងខ្សែបញ្ចេញសាច់ទ្រូងបញ្ចេញជើងស្រឡូនអោយទ្រង់ឃើញធ្វើអី?ដុតកម្តៅខាងក្នុងទ្រង់ហើយបែរជាគម្រាមមិនអោយប៉ះមិនសុខចិត្តទេ

    "នៅមើលដល់ពេលណាទៀត!!ទ្រង់មិនងូតទេហ្ហេស?"នាយតូចញញឹមចុងមាត់ព្រោះតែខ្លួនកំពុងតែធ្វើបាបរាជបុត្រអោយរោលរាលនឹងឈុតអាវឃ្លុំនេះចាំមើលថាទ្រង់ទ្រាំមិនប៉ះគេបានឬអត់?(ទក់ឡូវហើយកូន)

   "........."រាជបុត្របានត្រឹមសម្លឹងគេដោយស្ងៀមស្ងាត់រួចក៏យកកន្សែងចូលបន្ទប់ទឹកបាត់ឯជីមីនក៏លួចសើចនឹងទឹកព្រះភក្រ្តរបស់ទ្រង់ដែលក្រម៉ូវមុននេះ

      ជីមីនលាបមុខលាបខ្លួនរួចក៏ឡើងគ្រែចាំរាជបុត្រចេញនឹងបានធ្វើបាបបន្តទៀត។តាមពិតគេខឹងព្រោះរាជបុត្រលេងជាមួយក្មេងទ្រង់បានធ្វើជាបន្លំនាំគ្នាលេងប៉ាវហើយថើបតែគេប៉ាវចាញ់ទ្រង់រហូតទ្រង់ថើបគេចង់សឹកថ្ពាល់ទៅហើយទ្រង់មិនបន្ធូរដៃអោយគេឈ្នះម្តងសោះ។មិនបានប៉ុន្មានយ៉ុនហ្គីចេញមកវិញជាមួយរាងកាយល្ហល្ហេវគ្មានអ្វីបិទបាំងមានតែកន្សែងរុំសំយេសត្រឹមចង្កេះជាមួយកូនកន្សែងជូតសក់តូចមួយប៉ុណ្ណោះ។ចំពេលអីជីមីនឮសម្លេងក៏ធ្វើជាគេងចុចទូរស័ព្ទលើកជើងគងទាក់ខ្លាបញ្ចេញសាច់ភ្លៅនិងជើងស្រឡូនសខ្ចីចាងភ្នែករាជបុត្រដែលទើបនិងចេញពីបន្ទប់ទឹកអោយគាំងស្ញេញលេបទឹកមាត់ផ្សើមបំពងកសឹងមិនទាន់
ស្លាប់ហើយប៉ុណ្ណេះបើមិនអោយប៉ះទ្រង់ដាច់ខ្យល់មុនថ្ងៃ
ស្អែកទៅទៀត។

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now