Ep13:ញញឹមដាក់តែបងម្នាក់បានហើយ

887 59 1
                                    


       ក្រោយពីមានបន្ទូលរួចព្រះអង្គក៏យាងចូលទៅដំណាក់របស់ទ្រង់ដែលកំពុងមានព្រះមហេសីកំពុងផ្ទុំលង់លក់។

  "បងសង្ឃឹមថាបុត្ររបស់យើងនឹងមិនធ្វើអ្វីដែលផ្ទុយពីការចង់បានរបស់បង"ទ្រង់មានបន្ទូលទាំងសម្លឹងមើលទៅជាយារបស់ខ្លួនទាំងនឹកឃើញរឿងខ្លះៗដែលធ្លាប់បានកើតឡើង។

    *អតីតកាល

   "ទ្រង់ធ្វើបែបនោះមិនបានទេហ្ហឹកៗ"ព្រះមហេសីទ្រង់ព្រះកន្សែងជាខ្លាំងក្រោយពីដឹងពីទង្វើលួចលាក់របស់ស្វាមីថែមទាំងចង់យកនាងមកលើកតម្លើងជាស្នំនៅសន្យាស្អីជាមួយនាងទៀតធ្វើអោយនាងមកទាមទារធ្វើដូចខ្លួនជាម្ចាស់វិមានដែលទ្រង់កំពុងតែនៅជាមួយព្រះអង្គប៉ុន្តែព្រះអង្គបែរជាអនុញ្ញាត្តិធ្វើអោយទហរង់ស្ទើរតែទប់ជំហរមិនបាន

   "គ្រាន់តែប្រគល់អោយគេហើយម្ចាស់អូនទៅវិមានផ្សេងមិនបាន?ចែករំលែកគ្នាមិនបានទេឬ?"ទ្រង់មានបន្ទូលគ្មានមេត្តានាំអោយមហេសីស្ទើរតែផុតសង្ខារ តើទ្រង់មិនបានចងចាំអនុស្សាវរីដែលទ្រង់មានជាមួយនឹងខ្លួនខ្លះទេឬ?វាជាកន្លែងដែលទ្រង់ទាំងពីរស្រលាញ់គ្នានិងមានក្តីសុខបំផុតតែទ្រង់បែរជាមានបន្ទូលដេញអោយទ្រង់ទៅនៅកន្លែងផ្សេង?តើខ្លួនមានឈ្មោះជាមហេសីឬក៏អត់ទៅ?
វិមានដែលទ្រង់មានក្តីសុខលក្ខណៈគ្រួសារប៉ុន្តែទ្រង់បែរជាអោយអ្នកផ្សេងមកជំនួសដោយអោយទ្រង់ទៅកន្លែងផ្សេងទៅវិញ?ទ្រង់ចេះមានបន្ទូលទៅរួច

   "កន្លែងណាក៏ខ្ញុំម្ចាស់មិនទៅដែរបើទ្រង់នៅទុកខ្ញុំម្ចាស់ជាមហេសីទ្រង់មិនអោយខ្ញុំម្ចាស់ចេញពីទីនេះនោះទេ"
ទ្រង់ស្ទើរតែអស់ព្រះទ័យពេលដែលទ្រង់ស្រែកតបតទាំងដែលទ្រង់ធ្លាប់ស្រលាញ់ធ្លាប់ថ្នាក់ថ្នមទ្រង់មើលថែមិនអោយទ្រង់មានអារម្មណ៍ថាទ្រង់ខ្វល់ពីរាជកិច្ចជាងទ្រង់តែពេលនេះត្រឹមស្នំម្នាក់ព្រះអង្គបែរជាមកស្រែកដាក់ទ្រង់។
ទ្រង់ទទួលស្គាល់ថាស្តេចអាចមានស្នំច្រើនតែនេះទ្រង់មានឈ្មោះជាមហេសីរៀបអភិសេកពេញមុខពេញមាត់តែទ្រង់បែរជាលែងខ្វល់លើស្នំខ្ពស់ជាងទ្រង់

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now