Ep01:មិនចាំបាច់រៀបរាប់!!!

1K 78 0
                                    


      មិនយូរប៉ុន្មានយន្តហោះរបស់រាជវាំងក៏បានចុះចតដោយសុវិត្ថភាពដិយនាំរាងកាយរបស់រាជបុត្រនៃទឹកដីប្រទេសកូរ៉េត្រឡប់មកកាន់ទឹកដីកំណើតវិញ។ទ្រង់សម្លឹងមើលរាជវាំងទាំងមូលទាំងទឹកមុខស្មើររួចទើបយាងទៅកាន់ផ្លូវចូលដែលមានអ្នកបម្រើព្រមជាមួយអ្នកយាមនិងអង្គរក្សឈរត្រៀបត្រារងចាំវត្តមានរបស់ទ្រង់។

    "សូមស្វាមន៍រាជបុត្រត្រឡប់មកកាន់រាជវាំងវិញ"គ្រប់គ្នាក៏អោនគោរពឯរាជបុត្រក៏ដើរចូលទៅខាងក្នុងទាំងមិនខ្វល់ធ្វើអោយអ្នកបម្រើងើបមើលពេលដែលទ្រង់យាងចូលទៅខាងក្នុងផុត

   "ទ្រង់សង្ហារណាស់"ពួកនាងនាំគ្នាអៀនព្រានតាមបែបជ្រួលជ្រើមនឹងប្រុសស្អាតអីបែបនឹងប៉ុន្តែអ្នកដទៃគឺមិនហ៊ានមាត់ព្រោះមិនដែលដឹងហើយក៏មិនស្គាល់ថារាជបុត្រមានអត្តចរិតបែបណាមើលទៅទ្រង់មិនបានខ្វល់ខ្វាយនឹងពួកគេសូម្បីបន្តិចឬក៏មកពីពួកគេមានឋានៈទាប?ប៉ុន្តែមើលទៅទ្រង់គឺស្ងៀមស្ងាត់មិននិយាយឬក៏ញញឹមហាក់ដូចមិនពេញចិត្តក្នុងការមកវិញឡើយ

   "ស្វាគមន៍ការវិលត្រឡប់ណាបុត្រ"ព្រះមហេសីគ្រាន់តែបានឃើញព្រះភក្រ្តបុត្រទ្រង់ស្ទើរតែទប់ទឹកនេត្រាមិន
បានចង់ចូលទៅអោបក្រសោបភ្លាមៗប៉ុន្តែមិនហ៊ានបានត្រឹមញញឹមមើលទៅបុត្រប៉ុន្តែមុខរាជបុត្រដូចដែលបានដឹងទ្រង់គឺមិនចូលចិត្តញញឹមហើយក៏កាន់តែស្អប់នរណាដែលញញឹមមកកាន់ទហរង់ថែមទៀតមិនថាមាតាបិតាក៏ដោយ

   "យ៉ុនហ្គី"ព្រះអង្គហៅព្រោះតែបុត្រសម្លឹងមាតាមិនព្រិចមាត់មួយម៉ាត់ក៏អត់ គ្មានការភ្ញាក់ផ្អើលគ្មានការរំភើបឬក៏ប្រតិកម្មសូម្បីបន្តិច។យ៉ុនហ្គីក៏ប្តូរពីសម្លឹងមាតាសម្លឹងទៅបិតាវិញទាំងទឹកមុខនៅតែនឹងធឹងដដែល។ដាមអីលឃើញបែបនេះក៏ដកដង្ហើមធំមុននឹងចូលមកជិតទ្រង់ហើយកេសបន្តិច

   "ទូលបង្គំចង់សម្រាក"ទ្រង់មានបន្ទូលតែប៉ុននឹងក៏ដើរគេចទ្រង់ទាំងពីរទៅ

   "បុត្រ.....មាតារៀបចំក្រឡាបន្ទំបុត្រនៅដដែល"ទ្រង់ពិតជាចង់ឃាត់នឹងចង់និយាយស្និតស្នាលដូចម្តាយដទៃដែលបានជួបកូនម្តងទៀតបន្ទាប់ពីត្រឡប់ប៉ុន្តែមើលទៅទ្រង់មិនអាចនោះទេទើបទ្រង់ជ្រើសយកការបង្ហាញបន្ទប់ដែលទ្រង់ត្រូវសម្រាក។យ៉ុនហ្គីឈប់បន្តិចតែមិនងាកហើយក៏បន្តឡើងទៅក្រឡាបន្ទំទ្រង់ដែលវាជាក្រឡាបន្ទំ
របស់ទ្រង់កាលពីកុមារភាព

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now