ភាគទី1:អម្បូរVampire

2.7K 112 1
                                    

ភាគទី1:អម្បូរVampire

អម្បូរVampire ជាអម្បូមួយដែលជាពពួកមនុស្សដែលបឺតជញ្ជក់ឈាមរបស់មនុស្សធ្វើជាអាហារឬហៅម្យ៉ាងទៀតថាបិសាចជញ្ជក់ឈាម។ អម្បូមួយនេះបានកើតមានឡើងច្រើនសតវត្សទៅហើយដែលពួកគេបានបង្កើតកូនចៅតៗគ្នារាប់មិនអស់ពីជំនាន់មួយទៅជំនាន់មួយ រហូតមកដល់ពេលនេះអម្បូរមួយនេះជាជំនាន់ទី3000ពាន់ហើយ÷
(នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង)
មានភូមិគ្រឹះដ៏ចម្លែកមួយដែលស្ថិតនៅទីក្រុង សេអ៊ូលនៃប្រទេសកូរ៉េ វាគឺជាភូមិគ្រឹះដែលធំនិងអស្ចារ្យតែវាហាក់ដូចជាចម្លែងពេកហើយព្រោះភូមិគ្រឹះមួយនេះវាពិតជាស្ងប់ស្ងាត់ខ្លាំងណាស់÷
«លោកម្ចាស់!!!»ឈីងលីងជាបរិវាបិសាចដែលជាកូនចៅជំនិតរបស់ម្ចាស់ភូមិគ្រឹះនេះ
«មានការអី?»សម្លេង គ្រលួចធំបន្លឺឡើងយ៉ាងមានអំណាចចោទសួរទៅបរិវារបស់ខ្លួន
«ម្ចាស់ស្រីគីមលីនយាងមក ប្រាប់ថាមានរឿងសំខាន់ចង់និយាយជាមួយលោកម្ចាស់»ឈីងលីងឆ្ងោកមុខនិយាយ
«ហ្ហឹម~ទៅប្រាប់គេទៅបន្តិចទៀតយើងទៅជួបគេ»បុរសគ្រោងឈុតខ្មៅលាយក្រហមបិតបាំងមុខដោយរបាំងមុខពណ៍មាសងាកបែមកនិយាយប្រាប់ទៅបរិវារបស់ខ្លួន
«បាទ! លោកម្ចាស់»ឈីងលីងក៏ប្រញាប់ចេញទៅខាងក្រៅដើម្បីប្រញាប់ផ្តល់ដំណឹងដល់គីមលីនដែលជាម្ចាស់ក្សត្រីនៃអម្បូ Vampire
    #បន្ទប់ទទួលភ្ញៀវ
«ម្ចាស់ស្រី លោកម្ចាស់និងមកដល់ពេលបន្តិចទៀតនេះ»
«ហ្ហឹម~អស់កិច្ចការរបស់ឯងហើយចង់ទៅណាក៏ទៅៗ»នាងក្រហ្ហឹមបន្តិចមុននិងដេញឈីងលីងចេញ
«បាទ!»គេឱនគោរពបន្តិចរួចក៏ចេញទៅបាត់
   ប្រហែល10នាទីក្រោយស្តេចបិសាចក៏បានមកជួបនិងគីមលីនដែលកំពុងតែរង់ចាំនៅបន្ទប់ទទួលភ្ញៀវ
«នាងមានការអីមែនទេទើបមករកយើងដល់កន្លែងបែបនេះ?»សម្លេងត្រជាក់ស្រេបបានបន្លឺឡើងពីក្រោយខ្នងនាង
«លុះត្រាតែមានការសំខាន់មែនទេទើបអាចមកជួបនិងទ្រង់បាន ស្តេចបិសាច..»នាងងាកមកយឺតៗឈរសម្លឹងមើលរូបរាង្គ អ្នកដែលមានឋានៈខ្ពស់ជាងខ្លួនបន្តិចរួចក៏និយាយឡើង
«បើគ្មានការអ្វីទេក៏ទៅវិញទៅ ព្រោះយើងមិនចង់និយាយច្រើនជាមួយនាងនោះទេ»
«អេ!!ហេតុអីប្រញាប់ខ្ញាល់យ៉ាងនេះ ? ខ្ញុំគ្រាន់តែចង់ល៎លេងតែប៉ុណ្ណោះ»
«ឆាប់និយាយ គោលបំណងរបស់នាងមកយើងមិនចូលចិត្តរង់ចាំយូនោះទេ»
«ហ្ហឹស~ខ្ញុំមកនេះគឺគ្រាន់តែមកឲ្យដំណឹងប៉ុណ្ណោះ»
«ដំណឹងអ្វី?»ស្តេចបិសាចសួរដោយភាពងឿយឆ្ងល់តើជាដំណឹងអ្វីទៅ???
«ហ្ហឹស~ទ្រង់ប្រហែលជាភ្លេចសន្យាកាលពី16ឆ្នាំមុនហើយមែនទេ»នាងញញឹមបន្តិចនិងបន្តរសួររំលឹករឿងកាលពី16ឆ្នាំមុន
«សន្យា16ឆ្នាំមុន?....មែនហើយ16ឆ្នាំហើយនេះគឺគ្រប់16ឆ្នាំហើយ»ស្តេចបិសាចក៏គិតបន្តិចទើបនឹកឃើញឡើងវិញ
   តើរឿងរា៉វកាលពី16ឆ្នាំមុនជាអ្វីទៅ?ពាក្យសន្យាអ្វីទៅដែលនាងយកមករំលឹកដល់ស្តេចបិសាចនេះ?
£កាលពី16ឆ្នាំមុន
«ហ្ហឹក....លោកជួយមើលថែគេផងជួយមើលថែគេជំនួសខ្ញុំផងទៅ»សម្លេងស្រីវ័យចំណាស់ម្នាក់បានស្រែកសុំអង្វរ-ក-ដល់អ្នកដែលកំពុងឈរមើលពីភាពវេទនារបស់គេ
«នាងចង់ឲ្យយើងយកក្មេងនេះទៅចិញ្ចឹមមែនទេ?»គេសួរទៅស្រ្តីចំណាស់នោះដោយសម្លេងស្រាលៗ
«មែនហើយ..ហ្ហឹក..គេជាក្មេងចម្លែក គេត្រូវបានគ្រប់ពួកមនុស្សអាក្រក់តាមសម្លាប់និងធ្វើបាប លោកជួយគេផងទៅខ្ញុំជឿថាលោកមិនដាច់ចិត្តឃើញមនុស្សជិតស្លាប់ហើយមិនជួយទេមែនទេ?»ស្រ្តីចំណាស់យំរៀបរាប់ដោយក្នុងដៃមានពរកូនក្មេងវ័យ3ឆ្នាំដោយខ្លួនទទឹកជោគទៅដោយដំណក់ទឹកភ្លៀង
«ឈីងលីងទៅយកក្មេងមក»គេមិនបានប្រកែកឡើយតែក៏បញ្ជាកូនចៅជំនិតខ្លួនឲ្យទៅទទួលយកក្មេងពីក្នុងរង្វង់ដៃរបស់ស្រ្តីចំណាស់ម្នាក់នោះ
«បាទ!!លោម្ចាស់»ឈីងលីងក៏បានទៅយកក្មេងនោះពីដៃស្រ្តីចំណាស់
«លោកម្ចាស់ នៅពេលដែលគេមានអាយុ19ឆ្នាំលោកម្ចាស់ត្រូវឲ្យគេផឹកឈាមរបស់លោកម្ចាស់ ...!!!ត្រូវឲ្យគេផឹកឈាមរបស់ម្ចាស់ ហ្ហាសៗ..ហ្ហាសៗ!!!»រូបរាងស្រ្តីចំណាស់មុននេះក៏ប្រែក្លាយទៅជាមនុស្សស្រីចម្លែងហើយស្រែកឡើងលឺៗបញ្ជាក់ដល់ស្តេចបិសាចមុននិងរូបរាងកាយរបស់គេបានរលាយបាត់សូន្យឈឹង
«គេមានន័យពីអ្វីទៅ ? ហើយក្មេងនេះជាអ្នកណាឲ្យប្រាកដទៅ!?»ជុងហ្គុក សម្លឹងមើលមុខក្មេងតូចវ័យ3ឆ្នាំទាំងមានចម្ងល់ពេញខួរក្បាលរបស់គេ តើក្មេងនេះជាអ្វី?ហើយគេជាអ្នកណាមកពីណាទៅ?
«ចៅហ្វាយដៅនេះ....!?»ឈីងលីងបានមើលឃើញដៅពណ៍ក្រហមតូចមួយដែលមានរាងដូចរូបផ្កាយនៅលើស្មាខាងឆ្វេងរបស់ក្មេងនោះ
«ផ្កាយគ្រោះ!!»ជុងហ្គុកស្ទើមិនជឿនេះឬក្មេងដែលមានវាសនាអាក្រក់ដែលគេធ្លាប់បានឮនោះ ទាល់តែសោះ÷
   បញ្ជាក់:ផ្កាយគ្រោះជានាមដែលគេដាក់ឲ្យមនុស្សណាដែលមានវាសនាអាក្រក់(ជីវិតជួបតែទុក្ខលំបាក)ហើយផ្កាយនេះវាមានជាប់នៅស្មាខាងឆ្វេងមួយពាន់ឆ្នាំគឺមានតែម្តងប៉ុណ្ណោះដែលមនុស្សពួកនេះកើតមក។ហើយគេនិងស្លាប់ទៅវិញរាងរាល់គេអាយុ19ឆ្នាំ។តែនៅពេលដែលពួកគេបានផឹកឈាមរបស់ Vampire គេនិងអាចរស់ឡើងវិញតែការចងចាំនិងភាពជាមនុស្សពិសេសរបស់គេគឺត្រូវស្លាប់រលាយទៅតាមភាពអាក្រក់របស់គេហើយចាប់ផ្តើមកើតមកជាមនុស្សថ្មីវិញគឺជាមនុស្សធម្មតាគ្មានកម្លាំងពិសេសគ្មានភាពអស្ចារ្យនោះឡើយ។
#ត្រឡប់មកបច្ចុប្បន្នវិញ
«អាយ៎~ប្រាវៗ...»
«ថេយ៉ុង....!!!»គ្រាន់តែបានឮសម្លេងស្រែកនិងសម្លេងធ្លាក់បែករបស់របរភ្លាមជុងហ្គុកនឹងគីមលីនក៏ប្រញាប់នាំគ្នាមកមើលម្ចាស់បន្ទប់ដោយប្រើល្បឿនក្នុងការដើរត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ÷
ក្នុងបន្ទប់!!!!
   សភាពនៅក្នុងបន្ទប់វាពិតជារញេរញៃរបស់របរធ្លាក់បាក់បែករាយបា៉យពេញបន្ទប់មិនត្រឹមតែប៉ុណ្ណោះនៅមានឈាមដាបពេញឥដ្ឋការ៉ូទៀត
«នេះមានរឿងអីកើតឡើងទៅ? ហេតុយ៉ាង ដូចម្តេចក៏បន្ទប់ពាសពេញទៅដោយឈាមបែបនេះ?»គីមលីនដើរសន្សឹមៗតាមដានឈាមនោះរហូតដល់មុខបន្ទប់ទឹកវាក៏បានបាត់ដានឈាមនោះជាហេតុធ្វើឲ្យពួកគេទាំងពីរកើតការងឿយឆ្ងល់
«ថេយ៉ុង..ថេយ៍ឯងនៅឯណាលឺយើងហៅទេ?ឆាប់ចេញមក កុំលេងបិទពួនជាមួយនិងយើងអី ថេយ៍»ជុងហ្គុកមិនបានខ្វល់នោះទេថាបន្ទប់នេះនិងឈាមនេះរញេ៉រញៃរកើតមឡើងមកដោយសារអ្នកណាតែអ្វីដែលគេខ្វល់ពេលនេះគឺ កូនបិសាចតូចរបស់គេ មិនដឹងថាគេទៅដល់ណាឡើយ
«ក្រាក~ថេយ៍!!!»ជុងហ្គុកបានបើកទ្វាចូលមករកគេនៅក្នុងបន្ទប់ទឹកគឺពិតជាបានឃើញគេពិតមែន តែជុងហ្គុកនិងគីមលីនបែរជាត្រូវឈរបើកភ្នែកធំៗគាំងនិងសភាពរបស់ថេយ៍នៅពេលនេះ
«លោកម្ចាស់......!!»ថេយ៍ងើយមុខឡើងឧទានហៅម្ចាស់របស់ខ្លួនដោយខ្លួនជោគទៅដោយឈាម
«ថេយ៉ុង...នេះឯងកំពុងធ្វើស្អី?ហេតុអីឯងក្លាយទៅជាបែបនេះ»ជុងហ្គុកដើរសន្សឹមៗទៅរក ថេយ៉ុងដែលកំពុងអង្គុយទ្រាំទឹកនៅក្នុងអាងដែលទឹក ពណ៌សថ្លាប្រែទៅជាក្រហមឆ្អិតឆ្អៅនោះទាំងរន្ធត់ចិត្ត
«ហ្ហឹស..លោកម្ចាស់...ហ្ហឹក ....ឈឺខ្ញុំឈឺណាស់»គេលើកដៃដែលមានស្នាមចង្កូមនោះទៅឲ្យ នាយក្រាស់មើល។ម្រាមដៃតូចប្រែទៅជាស្វិតស្រពោនក្រចកដៃដែលមានពណ៍ ស៊ីជម្ពូប្រែទៅជាពណ៍ខ្មៅងងឹតដុះលូតមកវែងៗស្លឹកត្រចៀកនិងចង្កូមរបស់គេក៏ចាប់ផ្តើមដុះចេញមកម្តងបន្តិចៗ
«នេះឯងកំពុងក្លាយជាបិសាចជញ្ជក់ឈាមមែនទេ?មិចនិងអាចទៅ?»គីមលីននាងគ្រាន់តែមើលសភាពនេះគឺគេដឹងបាត់ទៅហើយថាថេយ៉ុងកើតអ្វីព្រោះវាគឺដូចសភាពនាងដែលកើតជាបិសាចជញ្ជក់ឈាមលើកដំបូងដូចគ្នា មូលហេតុពីការផឹកឈាមបិសាចជញ្ជក់ឈាមលើសកម្រិតបណ្តាលឲ្យរាងកាយទ្រុឌទ្រោមហូរឈាមតាមរន្ធរោមដៃរោមជើងក្រោយមកនិងក្លាយទៅជាបិសាចពេញលេញ តែម្តង÷
«លោកម្ចាស់ត្រូវតែប្រញាប់សម្លាប់គេទើបបាន មិនអញ្ចឹងគេនិងសម្លាប់ពួកយើង បើបណ្តោយឲ្យគេក្លាយជាបិសាចនោះ»ដោយសារនាងខ្លាចថាពេលដែលថេយ៉ុងក្លាយជាបិសាចពេញលេញហើយនោះក្មេងតូចម្នាក់នេះនិងទទួលបានរឹទ្ធអំណាចខ្លាំងក្លាជាងនាងនេះជាមូលហេតុនាងចង់សម្លាប់ថេយ៍ព្រោះឈាមដែលថេយ៍ផឹករាល់ថ្ងៃជាឈាមរបស់ ស្តេចបិសាចវាមិនមែនជាឈាមបិសាចធម្មតាៗអន់ៗដូចដែលនាងផឹកនោះទេ។
«ចេញទៅ រឿងនេះមិនបាច់នាងចេះដឹងទេយើងដឹងថាគេមិនមែនជាមនុស្សដែលមិនស្គាល់ម្ចាស់ឡើយ»ជុងហ្គុកចូលទៅស្រង់រាងកាយតូចចេញពីក្នុងអាងទឹករួចយកគេចេញទៅខាងក្រៅតែក៏ អាក់ដំណើរ
«ខ្ញុំមិនព្រមឲ្យវាក្លាយជាបិសាចនោះទេ ឆ្វាច់ ដឹប»គីមលីននាងបានចូលទៅដណ្តើម កាយតូចច្រលឹងថេយ៍ពីដៃរបស់ជុងហ្គុកតែត្រូវនាយវាយប្រហានាងវិញដោយក្រចកមុតស្រួចនិងប្រើកម្លាំងវាយលើស្មាខាងស្តាំងធ្វើឲ្យនាងរងរបួសធ្ងន់
«ហ្ហួក..ខិះ~លោកម្ចាស់»ក្អកចេញឈាម
«មនុស្សរបស់យើងនាងគ្មានសិទ្ធប៉ះពាល់ផ្តេសផ្តាសនោះទេ បើចង់មានជីវិតរស់នៅបន្តកុំមករញេរញៃជាមួយគេឲ្យសោះ»ជុងហ្គុកនិយាយរួចក៏បានបីថេយ៍រួចក៏បាត់ខ្លួនដូចជាខ្យល់មួយរំពេញ។
#ល្អាងភ្នំនៅក្នុងព្រៃ
«លោកម្ចាស់...ហ្ហឹកៗខ្ញុំឃ្លាន ខ្ញុំចង់ផឹកឈាមលោកម្ចាស់...ខ្ញុំពិបាកទ្រាំណាស់»គ្រាន់តែជុងហ្គុកនាំគេមកដល់ល្អាងដាក់គេឲ្យគេងលើផ្ទាំងថ្មធំមួយ គេក៏បង្ហើមសម្លេងខ្សាវៗឡើងមក
«ហ្ហឹម~ចាំទីនេះបន្តិចទៀតយើងមកវិញ»គេថាហើយក៏ចេញទៅឈរនៅមាត់ស្រះទឹកមួយដែលកំពុងតែពុះកញ្រ្ជោលឡើង
«ដល់ពេលហើយថេយ៉ុង ដល់ពេលដែលឯងត្រូវក្លាយជារបស់យើងដល់ពេលដែលឯងត្រូវក្លាយជាបិសាចជញ្ជក់ឈាមជារាជនារបស់យើងតែម្នាក់គត់»តាមពិតរឿងដែលថេយ៍ទៅជាបែបនេះវាជាគម្រោងការរបស់ជុងហ្គុកទាំងអស់។ គេចង់ឲ្យថេយ៍ក្លាយជាបិសាចគេមិនចង់ឲ្យថេយ៍ក្លាយជាមនុស្សនោះទេទើបគេយកឈាមបិសាចរាប់មុឺនឆ្នាំរបស់គេឲ្យរាងតូចផឹករាល់ថ្ងៃរហូតដល់ថ្ងៃនេះជាថ្ងៃចុងក្រោយដែលគេត្រូវផឹកឈាមបិសាចជាលើកចុងក្រោយដើម្បីក្លាយជាបិសាចជញ្ជក់ឈាម
«តក់ៗ.....»សម្លេងបណ្តក់ឈាមចូលទៅក្នុងមាត់របស់រាងតូច
«ចន ថេយ៉ុង ឯងជារបស់យើងម្នាក់គត់»
   ចន ជុងហ្គុកដែលមាននាមជាស្តេចបិសាចជញ្ជក់ឈាមមានអាយុកាលរាប់មុឺនឆ្នាំមកហើយគេជាបិសាចដែលមានឈាមត្រជាក់បំផុតសម្លាប់ដោយមិនញញើតដៃ តែមនុស្សដែលគេសម្លាប់គឺជាមនុស្សអាក្រក់ឬពួកបិសាចដែលមករំខានគេដូចជាគីមលីនមុននេះ អញ្ចឹង។


The continue vote pg na jj 💙💙

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Onde as histórias ganham vida. Descobre agora