ភាគទី11:មនុស្សគួរឲ្យស្អប់

684 43 0
                                    

«សម្តីផ្អែមបែបនេះមានល្បិចអីទេដឹង?»ជុងហ្គុកញញឹមទាំងមានការសង្ស័យ ដៃមាំរបស់គេលូកទាញចង្កេះមួយក្តាប់របស់ថេយ៉ុងមកអោបយ៉ាងណែន
«មើលលែងខ្ញុំ ថប់ដង្ហើមណាស់មកអោបស្អីទៀតហើយ»ថេយ៍ខាំមាត់សម្លក់ នាយក្រាស់ដៃវិញមិនទំនេរលូកទៅក្តិចក្បាលពោះរាងក្រាសធ្វើឲ្យគេភ្ញាក់ព្រើត
«អួយ៎..ថេយ៍នេះលេងក្តិចមែនទេ?»ជុងហ្គុកអង្អែលត្រង់កន្លែងថរយ៉ុងក្តិចទាំងមុខរកយំ(អុីបូ:នៅជិតពន្ធត្រូវតែរំអួយ)
«.....»រាងតូចពេមមាត់វៃចិញ្ចើមឌឺដាក់នាយវិញនេះបានហៅថាកំពូលមនុស្សមែន
«ចាំមើលណាថាបងនឹងដាក់ទោសអូនយ៉ាងមិច មកនេះ...»ជុងហ្គុកក៏រត់ដេញចាប់ថេយ៉ុងពេញបន្ទប់តែគិតថាគេភ្លើរឲ្យនាយចាប់បានមែនទេ
«ហ្ហាសៗ...បើខ្លាំងណាស់ដេញខ្ញុំឲ្យបានមក»
«ចុះបើបងចាប់អូនបាន អូនមានរង្វាន់ឲ្យបងទេ?!»
«រង្វាន់មែនទេ ល្អចេះចុះបើលោកចាប់ខ្ញុំបានមែនពីថ្ងៃនេះទៅខ្ញុំនិងស្តាប់តាមបង្គាប់លោកទាំងអស់ហើយក៏ហៅលោកថាលោកប្តីជារាងរហូត តែបើលោកចាប់ខ្ញុំមិនបានទេលោកត្រូវឲ្យខ្ញុំត្រឡប់ទៅនៅផ្ទះរបស់ខ្ញុំវិញ»
«ក៏បាន បងមិនឲ្យអូនគេចផុតទេកូនទន្សាយតូច»ថាហើយជុងហ្គុកញញឹមបន្តិចធ្វើ ឱ្យរាងតូចចាប់ផ្តើមភ័យបន្តិចដែរ ស្នាមញញឹមជុងហ្គុកវាគួរឲ្យខ្លាចណាស់មែនទេបានជាថេយ៉ុងភ័យនោះ?
«អាយ....ហិហិ..ដេញមោចាប់ឲ្យបានមោ...ខ្ញុំឈរទីនេះឲ្យលោកចាប់ហើយ ហ្ហាសៗ»រាងតូចរត់គេចជុងហ្គុកចង់ធ្លាក់សួតហើយតែអាស្ទាយឌឺគេនិងមិនចោលសោះ
«វឹប..អាយ..»គ្រាន់តែថេយ៍ភ្លេចខ្លួនមួយភ្លែតជុងហ្គុកក៏ស្ទុះយ៉ាងលឿនត្រឹមតែមួយវិនាទីសោះថេយ៍បែរជាមកនៅក្នុងរង្វង់ដៃរបស់ ស្តេចបិសាចបាត់ដោយមិនដឹងខ្លួន៊
«បងចាប់អូនបានហើយក្មេងកំហូច សឺតៗ..ហ្ហឹមក្រអូបណាស់»ជុងហ្គុកអោបថេយ៉ុងពីក្រោយថែមទាំងឆ្លៀតលួចថើបថ្ពាល់ប៉ោងៗនោះទៀត
«អាយ....នេះលោកថើបខ្ញុំទៀតហើយ ហ្ហា៎ៗ...លោកលួចស្នាមថើបរបស់ខ្ញុំអស់ហើយទាំងមាត់ថ្ពាល់...ហ្ហឹកៗ» រាងតូចយំរំអួយមិនសុខចិត្តនេះមកនៅជាមួយគេមិនដល់មួយថ្ងៃស្រួលបួលផងត្រូវគេលួចស្នាមថើបអស់បីដងទៅហើយចុះទម្រាំនៅរហូតទៀតមិនអាលាយខ្ទិចអស់ហើយទេដឹង។
«មាត់បងថើបហើយ ថ្ពាល់ក៏បងថើមរួចដែរវាក្រអូបហើយផ្អែមទៀតចុះទម្រាំតែរាងកាយរបស់អូននោះវាក្រអូបផ្អែមឆ្ងាញ់កម្រិតណាទៅ?»ជុងហ្គុកនិយាយទាំងផ្តិតច្រមុះរបស់ខ្លួនទៅលើសាច់កញ្ចឹង.ក.សខ្ចីអូសរហូតដល់ស្មារក្លិនខ្លួនរបស់ថេយ៉ុងពិតជាទាក់ទាញនិងធ្វើឲ្យនាយ ឈ្លក់វង្វេងជាខ្លាំង
«អឹម...អឹស្ហ លោកហេតុអីក៏ខាំខ្ញុំ?»ថេយ៉ុងថ្ងូរបន្តិចនៅពេលចង្កូមស្រួចស្លេមរបស់ជុងហ្គុកបានចាក់ចូលទៅក្នុងសាច់កញ្ចឹង.ករបស់ខ្លួន
«រាងកាយអូនទាក់ទាញ ឃើញហើយគួរឲ្យចង់ខាំ» ជុងហ្គុកតបរួចក៏ប្រញាប់លាក់ចង្កូមវិញព្រោះខ្លាចថេយ៍បានឃើញ
«ខ្ញុំមិនមែនជាសាច់គោ សាច់ជ្រូងទេដែលចង់ខាំនោះ»
«តោះបងជូនអូនទៅទិញអីវ៉ាន់ និងរបស់ប្រើប្រាស់ទៅដែលទេ?»
«ច្បាស់ជាទៅហើយ មិនទៅយ៉ាងមិចបានអារបស់ហ្រ្វីៗបែបនេះខ្ញុំចេញមុខលឿនណាស់»ថេយ៉ុងសើចញញឹមញញែមដាក់ជុងហ្គុក។
(លោកម្ចាស់ ម្ចាស់ស្រីគីមលីនកំពុងចង់រត់ហើយទានម្ចាស់)រៀបនិងដើរចេញទៅហើយជុងហ្គុកក៏បានលឺសម្លេងបរិវារបស់ខ្លួននិយាយឡើងធ្វើឲ្យគេបញ្ឈប់ដំណើរភ្លាម
«អូននៅទីនេះហើយ មានការអីអូនក៏អាចប្រើអ្នកបម្រើនៅទីនេះចុះបងមានធុរៈបន្តិច»សុខៗជុងហ្គុកស្រាប់តែនឹងដល់គីមលីនគេវីសតែភ្លេចទៅហើយថាគេមានរឿងត្រូវជម្រះបញ្ជីជាមួយនិងនាង
«លោកទៅណា នេះមិនគិតចង់ជូនខ្ញុំទៅទិញរបស់របរប្រើប្រាស់ទេឬយ៉ាងមិចនិង?»ថរយ៍សួរ ទាំងមុខស្ងួត
«អូនអាចឲ្យឆីងលីងជូនទៅបានពេលនេះបងមានការបន្ទាន់ សុំទោសដែលមិនអាចជូនអូនទៅបាន»មិននិយាយអ្វីច្រើនទេជុងហ្គុកផ្តាំថេយ៉ុងរួចក៏ប្រញាប់ចេញទៅភូមិគ្រឹះរបស់គីមលីនដើម្បីជម្រះបញ្ជីជាមួយនិងនាង
«អេ៎លោកឈប់សិន ឈប់ក្រែងមុននេះថាចង់ជូនខ្ញុំទៅអីវ៉ាន់នោះអី ហ្ហឺយចង្រៃមែនហើយនេះចេះមកបោកក្មេងទៅកើតដែរ មនុស្សស្អីគួរឲ្យស្អប់ម្លេះ»ថេយ៍ខឹងក៏ខឹងគ្រឺតក៏ក្រឺតមុននេះខំសប្បាយចិត្តថាបានដើរលេងទិញអីវ៉ាន់ម៉ាអស់ដៃហើយតើចុងក្រោយអត់អាដែល
[ភូមិគ្រឹះគីមលីន]
«ម្ចាស់ស្រីតើយើងគិតយ៉ាងមិចបន្តទៅ ពេលនេះលោកម្ចាស់ចន ច្បាស់ជាមិនទុកឲ្យម្ចាស់ ស្រីរស់នៅបានស្រួលនោះទេ»ព្រះគ្រូពោលសួរឡើងទៅកាន់គីមលីនគាត់មិនស្រួលក្នុងចិត្តនោះទេព្រោះគីមលីននាងបានលូកថ្លើមហ៊ានប៉ងសម្លាប់ថេយ៉ុងច្រើនដងហើយខ្លាចតែលើកនេះជុងហ្គុកមកយកទោសនោះទេ
«ព្រះគ្រូខ្លាចមែនទេ?»នាងហាក់បីដូចជាមិនខ្លាចព្រោះនាងបានដឹងរួចមុនទៅហើយថានិងមានរឿងអ្វីកើតឡើងនោះ
«មកដល់ដំណាក់កាលនេះហើយខ្ញុំមិនខ្វល់នោះទេទោះខ្ញុំស្លាប់ក៏អាចស្លាប់ក្រោមដៃរបស់លោកម្ចាស់ចនដែរ»គីមលីនបន្ត
«តែម្ចាស់ស្រីកុំភ្លេចពីតួនាទីរបស់ខ្លួនឯងឲ្យសោះ បិសាចប្រចៀវបញ្ជូនម្ចាស់ស្រីមកគឺដើម្បីសម្លាប់លោកម្ចាស់ចនមិនមែនឲ្យទ្រង់មកលួចលង់ស្រលាញ់លោកម្ចាស់ចនវិញនោះទេ»ព្រះគ្រូ
«បិទមាត់របស់ឯងទៅ បើឯងមិននិយាយបិសាចប្រចៀវវាអាចដឹងដែលទេបើវានៅតែក្នុងល្អាងមួយថ្ងៃៗគិតតែពីស្រូបយកចំហាយបិសាចពីពពួកព្រាយបិសាចតូចៗវាទៅដឹងស្អីទៅ»គីមលីន
«ថ្ងៃនេះគេមិនដឹងតែមិនប្រាកដថាគេមិនដឹងរហូតនោះទេ ម្ចាស់ស្រីគួរតែប្រយ័ត្នបន្តិចទៅពេលនេះលោកម្ចាស់ចនកំពុងមករកម្ចាស់ស្រីហើយ»ព្រះគ្រូ

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now