ភាគទី12: យើងមិនសម្លាប់នាងទេ

591 42 0
                                    

«នាងគិតថាយើងល្ងង់មែនទេគីមលីន?មុននិងមកយើងបានត្រៀមការដូជូននាងរួចទៅហើយព្រោះយើងដឹងពីល្បិចរបស់នាងយើងជាអ្នកបង្ហាត់នាងដោយផ្ទាល់ដៃរឿងអីយើងត្រូវមកចាញ់ក្រោមដៃរបស់នាងនោះ»មនុស្សក្បែរគ្នារាប់រយជាតិទៅហើយរឿងអីដែលគិតថាជុងហ្គុកគេមើលមិនដឹងពីល្បិចរបស់នាង?មុននឹងមកគេត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រយុទ្ធរួចទៅហើយ។
«ខ្ញុំមិនព្រមចាញ់ងាយៗទេ...ហាច៎..ឆ្វីង»
«នាងជាអ្នកបង្ខំយើងដោយខ្លួនឯងទេគីមលីន..
ឆ្វីងៗ..»
ជុងហ្គុកនិងគីមលីនបន្តវាយគ្នាដោយម្តងនេះនាងបានប្រើដាវតូចមួយនិងទន់ដូចជាជ័រចំណែកជុងហ្គុកមិនមានអ្វីជាអាវុធតដៃនិងនាងទេព្រោះគេប្រើតែដៃក៏អាចឈ្នះនាងបានដែរ។
«ច្រុច..ឌឹបៗ...ព្រូស»គីមលីនកាន់តែចុះខ្សោយកម្លាំងខណៈពេលត្រូវបានជុងហ្គុកវាយប្រហារមិនអោយនាងតដៃបាន។សភាពរាងកាយដែលធ្លាប់ស្រស់ស្អាតប្រែជារលេះរលាត់ដាច់ស្បែកមានរបួសពេញខ្លួនទាំងអស់។
«ហ្ហឹស...លោកដាច់ចិត្តខ្លាំងណាស់ចនជុងហ្គុកលោកមិននឹកដល់ថ្ងៃដែលលោកជួយនឹងថ្ងៃដែលលោកមើលថែខ្ញុំ?លោកមិនគិតដល់វាខ្លះទេឬ?»ដល់ដំណាក់កាលនេះហើយទោះបីនាងចង់តដៃក៏មិនឈ្នះដែរមានតែនិយាយរំលឹករឿងរ៉ាវចាស់ៗរបស់នាងនិងគេដើម្បីពង្វក់ចិត្តគេឲ្យទន់សិនប៉ុណ្ណោះ។
«សុំទោស~យើងមិនដែលចងចាំវាទុកក្នុងចិត្តឡើយ យើងបំភ្លេចនាងលុបនាងចេញពីក្នុងខួរក្បាលរបស់យើងតាំងពីថ្ងៃដែលនាងបានធ្វើឲ្យយើងលើកដៃសម្លាប់មនុស្សដែលយើងស្រលាញ់ម្លេះ នាងជាមនុស្សអាក្រក់បំផុតនាងសមហើយដែលទទួលបានការស្លាប់ពីយើងនោះ»គិតថាគេជាមនុស្សចិត្តទន់មែនទេ?នាងគិតខុសហើយក្នុងចិត្តរបស់គេគ្មាននាងសូម្បីតែបន្តិចព្រោះគេបានចាំមនុស្សម្នាក់គត់នោះគឺជាម្ចាស់ចិត្តរបស់គេចន ថេយ៉ុងមានតែក្មេងប្រុសម្នាក់នេះទេដែលគេចងចាំមិនអាចបំភ្លេចបាន។
«ហ្ហាសៗ...ចុងក្រោយអ្នកដែលលោកជ្រើសរើសនៅតែជាវាលោកនៅតែស្រលាញ់វាលោកមិនដែលភ្លេចវាទាំងដែលខ្ញុំជាអ្នកមកមុនវាត្រឹមជាកូនបិសាចតូចទាបដែលលោកយកមកចិញ្ចឹមតែវាបែជាអាចយកចិត្តយកបេះដូងរបស់លោកបានតែខ្ញុំៗកំដរលោកមួយជីវិតកំដរលោកគ្រប់ៗជាតិតែហេតុអីក៏មើលរំលងខ្ញុំហេតុអីមើលមិនឃើញពីក្តីស្រលាញ់របស់ខ្ញុំខ្លះផងហេតុអីទៅ?»នាងរៀបរាប់ទាំងឈឺចាប់ទឹកភ្នែកហូរមកប្រដេញគ្នាមិនឈប់។នាងមកមុនតែចាញ់មនុស្សប្រុសតូចល្អិតដែលមកក្រោយអាចឆក់យកក្តីស្រលាញ់នឹងបេះដូងចនជុងហ្គុកបានយ៉ាងងាយចំណែកនាងវិញប្រើជីវិតមិនដឹងប៉ុន្មានរយជាតិនៅតែគ្មានប្រយោជន៍ថែមទាំងក្លាយជាមនុស្សសម្អប់ក្នុងកែវភ្នែករបស់គេទៀត។
«ហេតុអីមើលរំលងនាងមែនទេ?ហេតុអីយើងមិនអាចបំភ្លេចថេយ៍បានមែនទេ?ចឹងនាងដឹងចម្លើយនៅថ្ងៃនេះឲ្យហើយទៅព្រោះគេល្អជាងនាងគេបរិសុទ្ធគេជាមនុស្សទន់ភ្លន់ស្រស់ស្អាតទាំងចិត្តទាំងកាយទោះបីគេជាបិសាចតែដៃរបស់គេមិនដែលប្រលាក់ឈាមដូចជានាងឡើយគេរឹតតែមិនដូចនាងគេមិនមែនអាត្មានិយមដូចនាងឡើយព្រោះតែស្រលាញ់នាងហ៊ានលើកដៃសម្លាប់គេនាងតាមធ្វើបាបគេមករហូតនាងនៅចង់ឲ្យយើងមើលឃើញពីក្តីស្រលាញ់ល្ងង់ខ្លៅរបស់នាងទៀតមែនទេ?»ជុងហ្គុកផ្តល់ចម្លើយមួយដែលនាងចង់បាន នាងលឺហើយទន់ខ្លួនដួលលើដីព្រូសអស់ចំហរក្នុងការឈរឈឺណាស់លឺផ្ទាល់ត្រចៀកបែបនេះហើយវារឹតតែឈឺលើសដើម។
«ហ្ហឹកៗ...ខ្ញុំចាញ់ហើយស្តាប់លឺទេខ្ញុំចាញ់លោកហើយជុងហ្គុកលោកសម្លាប់ទៅសម្លាប់ខ្ញុំស្លាប់បាត់ពីលោកមួយនេះទៅ»គីមលីនទ្រហូរយំសុំសេចក្តីស្លាប់ពីនាយរស់នៅបន្តធ្វើអីទៀតបើចិត្តនឹងបេះដូងរបស់នាងត្រូវបានជុងហ្គុកញាំញីអោយខ្ទិចខ្ទាំអស់ទៅហើយវាក៏មិនខុសពីស្លាប់ដដែល។
«ទេ!យើងមិនសម្លាប់នាងនៅតែជាប់ឈាមអាត្មានិយមរបស់នាងឡើយយើងនិងបញ្ជូននាងទៅឲ្យហ្វឹងហានវិញគេចង់សម្លាប់ចង់ដាក់ទោសនាងនោះជារឿងរបស់គេព្រោះគេជាម្ចាស់របស់នាង»និយាយរួចជុងហ្គុកក៏បានប្រមូល មន្តអាគមន៍ខ្លួនបញ្ជូនគីមលីនឲ្យក្លាយជាប្រចៀវដែលជារូបរាងដើមរបស់នាងហោះឆ្ពោះទៅរកម្ចាស់ដើមវិញ។
«ស្លាប់ឬរស់នោះជាកម្មរបស់នាងដែលបានសាងយើងស្បថថាមិនសម្លាប់មនុស្សឬបិសាចណាទៀតនោះទេយើងមិនចង់ខុសពាក្យសម្បថឡើយ»តាមពិតចិត្តគេក៏ចង់សម្លាប់គីមលីនដោយផ្ទាល់ដៃដែរតែដោយសារតែគេបានស្បថថាគេមិនសម្លាប់បិសាចឬក៏មនុស្សណាម្នាក់ឡើយលើកលែងតែមនុស្សម្នាក់នោះហ៊ានប៉ះពាល់មនុស្សក្បែរខ្លួនរបស់គេប៉ុណ្ណោះ។ក្រោយពីចប់ការប្រយុទ្ធនេះហើយគេក៏បានត្រឡប់មកកាន់វិមានវិញពេលមកដល់ក៏មានថេយ៉ុងដែលអង្គុយរង់ចាំគេនៅសួនមុខផ្ទះ....
«លោកប្តីត្រឡប់មកវិញហើយមែនទេហេតុអីក៏ទៅយូរម្លេះ?»ថេយ៉ុងរត់យ៉ាងលឿនមកសួរនាំរាងក្រាស់រកតែគេចុះពីលើឡានមិនទាន់។
«បងមានធុរៈនៅក្រុមហ៊ុនទើបរាងយូរបន្តិចអូនមានការអីមែនទេ?»គេនិយាយកុហកព្រោះគេមិនចង់ឲ្យថេយ៍ដឹងរឿងអត់ប្រយោជន៍ទាំងនោះឡើយណាមួយក៏មិនចង់ឲ្យថេយ៍ខ្លាចខ្លួនដែរ។
«ហ្ហឹម~គឺចង់ឲ្យជូនទៅទិញអីបន្តិចនឹងណាព្រោះអត់មានសម្លៀកបំពាក់ផ្លាស់ប្តូរទេមួយទៀតជូនខ្ញុំទៅលេងមិត្តរបស់ខ្ញុំផងនឹកពួកវាណាស់អត់បានជួបពួកវាប៉ុន្មានថ្ងៃហើយ»
«ហ្ហឹម~ចាំបន្តិចបងឡើងទៅផ្លាសអាវសិនធំញើសក្លិនមិនល្អទេអូនចាំទីនេះហើយណា»រាងក្រាសធ្វើជាហិតអាវខ្លួនឯងសម្តែងទឹកមុខមិនសូវស្រស់បស់ព្រោះក្លិនខ្លួនរបស់គេឡើងជូរហួញណាមួយក៏មានអារម្មណ៍មិនស្រួលផងទើបចង់មកពិនិត្យរាងកាយរបស់ខ្លួនបន្តិច។
..........
«អា៎..សឺត»នាយមកឈរនៅមុខកញ្ចក់ចាប់ប្រលះឡេវអាវបីគ្រាប់ខាងលើចាប់ញែកសាច់ក្រណទ់អាវចេញពីគ្នាបន្តិចក៏ឃើញស្នាមរបួសនៅទ្រូងហាប់ណែនបង្ហាញស្តែងៗយ៉ាងច្បាស់បណ្តាលឲ្យនាយជាម្ចាស់ដើមទ្រូងឈឺពឺតដោយសារពិសបាតដៃបិសាចដែលគីមលីនវាយប្រហារមកលើពេលគេភ្លេចខ្លួន។
«ខ្ញុំមិនគួរណាភ្លាត់ស្នៀតបែបនេះសោះមើលចុះវាចាប់ផ្តើមធ្វើទុក្ខហើយ..អាយ..»រាងកាយមាំទាំប្រែជាទន់ជង្គង់គ្មានកម្លាំងកំហែង។ខ្លួនប្រាណក៏មានចំហាយខ្មៅក្រហមលាយគ្នាសាយចេញមកក្រៅដៃទាំងសងខាងរបស់ជុងហ្គុកពោពេញទៅដោយសរសៃខ្មៅធំៗកំពុងតែរីករាលដាលផ្លាស់ទីទៅគ្រប់កន្លែងនៃរាងកាយរបស់គេ។
«លោកម្ចាស់!!»ឆីងលីងនិងអេសាបានចូលមកឃើញក៏ចាប់ផ្តើមភ័យបើកភ្នែក.សក្បុរពេលឃើញលោកម្ចាស់របស់ណួកគេកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យឺតពិបាកស្មានត្រូវពួកគេមិនចាំយូររហ័សចូលទៅជួយគ្រាជុងហ្គុកឡើងដាក់អោយដេកសម្រាកនៅលើគ្រែ។
«ខ្វោក.....»ឆីងលីងហែកអាវរបស់ជុងហ្គុកភាពភ្ញាក់ផ្អើលក៏កើតឡើងម្តងទៀតចំពោះនាយ។លោកម្ចាស់គេកំពុងត្រូវពិសបិសាចបើបណ្តោយបែបនេះមុខជាស្លាប់មិនខានទេ។
«វីវហើយអេសាឯងឆាប់ប្រកម្លាំងផ្តាច់ជីបចរទាំង32របស់លោកម្ចាស់ភ្លាមទៅមុននិងពិសបិសាចខ្មៅច្រៀបចូលជ្រៅកាន់តែខ្លាំងជាងនេះ»
«តែលោកម្ចាស់អាចនិងមានគ្រោះថ្នាក់ណាឆីងលីងនេះផ្តាច់ម្តងទាំង32បែបនេះវាធ្ងន់ពេកទេដឹង?»
«យើងគ្មានជម្រើសទេអេសា»
មានតែវិធីនេះទេទើបអាចទប់ស្កាត់ពិសកុំអោយជ្រាបចូលទៅក្នុងរាងកាយជុងហ្គុកបានទោះប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងណាក៏ត្រូវតែប្រថុយប្រសើជាជាងមិនធ្វើអ្វីសោះ។
«តែ...»បម្រុងប្រកែកក៏ត្រូវអ្នកម្ខាងទៀតនិយាយកាត់÷
«ប្រាប់ឲ្យផ្តាច់ក៏ផ្តាច់ទៅឬឯងចង់ឲ្យយើងផ្តាច់ដោយខ្លួនឯង»
«ឯងមិនជំនាញទេផ្តាចខុសតែមួយក៏អាចបណ្តាលឲ្យស្លាប់ដែរ»អេសាសម្លក់ឆីងលីងហើយចាប់ផ្តើមផ្តាច់ជីពចររបស់ជុងហ្គុកទាំងអស់។
«បិទទ្វាទៅកុំឲ្យអ្នកប្រុសតូចឡើងមកឃើញមិនមែនជារឿងល្អនោះទេ....»

The continue vote pg na jj 💙💙

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Onde histórias criam vida. Descubra agora