ភាគទី6: មិនយូរមិនឆាប់ទេ យើងនិងជួបគ្នាម្តងទៀត

804 51 0
                                    

(នេះមានន័យថា លោកម្ចាស់តូចបានដឹងពីអតីតជាតិតាមរយៈការយល់សប្តិមែនទេ? ឬក៏មកពីបេះដូងរបស់លោកម្ចាស់ជុងហ្គុកដែលនៅក្នុងខ្លួនរបស់គាត់ទើបធ្វើឲ្យគាត់អាចចាប់យកការចងចាំបាន?)អេសាលួចសួរខ្លួនឯងនៅក្នុងចិត្ត
«អេ លោកគិតអីនឹង?»ថេយ៉ុងឃើញគេស្ងាត់មាត់ក៏សួរ
«អត់ទេ មិនបានគិតអីទេ! អឺចាប់ពីថ្ងៃនេះទៅលោកម្ចាស់តូចហៅខ្ញុំថាអេសាចុះព្រោះខ្ញុំជាបរិវារបស់លោកម្ចាស់តូចហើយ»អេសាប្រញាប់ប្តូរឿងនិយាយវិញព្រោះមិនចង់ឲ្យថេយ៍សួរដេញដោលច្រើន
«អ៎ ចឹងលោក អ៎មិនមែនទេគឺឯងអេសា គួតែហៅខ្ញុំថាអ្នកថេយ៉ុង កុំហៅលោកម្ចាស់ស្តាប់មើលទៅដូចស្រកៀលត្រចៀកណាស់»ថេយ៉ុង
«មិនបានទេ មិនអាចហៅចៅហ្វាយខ្លួនស្មើបានទេ!!!»អេសាក្រវីក្បាលប្រកែក
«ហេតុអីមិនបាន ឯងជាអ្នកនិយាយមិនចឹងហ្ហេ៎ ថាឯងជាបរិវារបស់យើង បើចឹងធ្វើជាបរិវាត្រូវតែស្តាប់តាមសម្តីម្ចាស់ត្រូវទេ?»ថេយ៍លើកចិញ្ចើមម្ខាងសួរទៅគេ
«បាទ! ក៏ប៉ុន្តែ/ធ្វើតាមគេប្រាប់ទៅ អ្វីដែលគេចង់បានហើយធ្វើឲ្យគេសប្បាយចិត្ត ត្រូវតាមគេគ្រប់យ៉ាង»រៀបនិងប្រកែកទៅហើយតែក៏មានសម្លេងមួយលាន់លឺឡើងមកពេញត្រចៀករបស់គេ ហើយនោះគឺជាសម្លេងរបស់ជុងហ្គុក
«ប៉ុន្តែអី?»
«គឺ បាទចឹងខ្ញុំហៅលោកម្ចាស់តូចថា ថេយ៉ុងក៏បាន»អេសាឆ្លើយយល់ព្រមដោយមិនទាក់ទើព្រោះទទួលបានបញ្ជាពីជុងហ្គុកហើយគេមិនអាចជំទាស់បានទេ
«ហ្ហឹម~ល្អហើយចឹង អ៎ខ្ញុំដល់ម៉ោងសរសេរប្រលោមលោកហើយ ឯងទៅវិញទៅចាំពេលខ្ញុំហៅចាំចេញមក យល់ទេកុំចេញមកខ្លួនឯងទៀតប្រយ័ត្នខ្ញុំចាប់ឯងញាត់ចូលក្អមទុកធ្វើថ្នាំទៅ»ថេយ៍និយាយរួចក៏ដើរចូលក្នុងបន្ទប់បាត់ដើម្បីទៅបង្ហើយការងាររបស់គេ(ការងារក្រលោមលោក បើមិនអានក៏សរសេរតែប៉ុណ្ណឹងឯង)
«ស្អីទៅប្រលោមលោក ? ហ្ហឺយយើងជាខ្មោចកុំឆ្ងល់រឿងមនុស្សលោកច្រើនពេកទៅដេកវិញល្អជាង»ដូចគេថាមិនខុស ចេះមិនដល់ឆ្ងល់មិនកើត រឿងខ្លះទៅខំឆ្ងល់យ៉ាងណាក៏គ្មានចម្លើយមកវិញដែរ ។ អេសាក៏ត្រឡប់ទៅវិមាន Blood of loveវិញ ដើម្បីទៅជួបស្តេចបិសាច
#វិមាន
«គេមានប្រតិកម្មអ្វីទេ?»
«គ្មាននោះទេលោកម្ចាស់ មើលទៅគាត់គឺធម្មតាទាំងអស់»
«ហ្ហឹម~ឯងតាមមើលថែឲ្យល្អ ពេលនេះគីមលីននាងក៏កំពុងតាមរក ថេយ៍ដូចគ្នា យើងមិនព្រមឲ្យស្រីម្នាក់នឹងមកពង្រាត់ចន ថេយ៉ុងចេញពីយើងម្តងទៀតនោះទេ»ជុងហ្គុកនិយាយទាំងមុខស្មើថេង អាចថាគេនិងគីមលីនកំពុងតែប្រកាសសង្រ្គាមជាមួយគ្នាក៏ថាបាន បើសិនជានាងនៅតែបន្តធ្វើអ្វីដែលហួសពីព្រំដែនរបស់នាងនោះ។
«លោកម្ចាស់ ខ្ញុំអាចសួរអ្វីពីលោកម្ចាស់បាទេ?»អេសាសួរទាំងឈ្ងោកមុខចុះមិនហ៊ានប្រឈមមុខនិងជុងហ្គុកចំនោះទេ
«និយាយទៅ ឯងចង់សួរអី!? បើឆ្លើយបានយើងនិងឆ្លើយ»ជុងហ្គុក ត្បកវិញព្រមទាំងអនុញ្ញាត ឱ្យកូនចៅសួរផងដែរ
«ខ្ញុំឆ្ងល់រឿងមួយ តើមុនពេលម្ចាស់តូចថេយ៉ុងស្លាប់នោះ លោកម្ចាស់ពិតជាបានប្តូរបេះដូងរបស់លោកម្ចាស់ជាមួយនិងគាត់ពិតមែនទេឬ?»អេសាឆ្ងល់យូមកហើយចំពោះរឿងនេះតែគេមិនហ៊ានសួរនោះទេទើបតែថ្ងៃនេះគេសម្រេចចិចសួរទាំងអារម្មណ៍ភ័យៗ
«........»អុីបូមិននិយាយអ្វីគេសម្លឹងមើលមកអេសាដោយក្រសែភ្នែកត្រជាក់ស្រេប
«អាចថាខ្ញុំថ្លើមធំដែលហ៊ានសួររឿងផ្ទាល់ខ្លួនលោកម្ចាស់ក៏បាន តែខ្ញុំឆ្ងល់យូមកហើយ សូមលោកម្ចាស់ផ្តល់ចម្លើយមួយដល់ខ្ញុំផងចុះ»អេសាដឹងថាខ្លួនខុសដែលហ៊ានយករឿងអាថ៌កំបាំងនេះមកសួរជុងហ្គុកតែយ៉ាងណាគេនៅតែចង់ដឹងចង់លឺពីរឿងនេះដដែល
«ដំបូងគឺប្តូរ តែក្រោយមកយើងក៏បានផ្លាស់ប្តូរវិញ បេះដូងថេយ៉ុងគឺនៅក្នុងខ្លួនរបស់គេដូចដើម ព្រោះគេមិនអាចទប់ទល់ជាមួយនិងកម្លាំងបិសាចដែលមាននៅក្នុងបេះដូងរបស់យើងបាននោះទេ»រឿងបែបនេះជុងហ្គុកគ្មានអ្វីដែលត្រូវលាក់នោះទេ ព្រោះសម្ព័ន្ធបិសាចទោះចង់លាក់ក៏លាក់វាមិនជិតដែរ
«ចឹងមានន័យថាពេលនេះបេះដូងរបស់លោកម្ចាស់នៅជាមួយលោកម្ចាស់ពិតទេ»
«ហ្ហឹម~ហើយយ៉ាងមិច ហេតុអីសុខៗសួររឿងបែបនេះ?»
«គឺ លោកម្ចាស់តូចបានប្រាប់ខ្ញុំថាគេបានយល់សប្តិឃើញរឿងរា៉វកាលពីមួយរយឆ្នាំមុន ខ្ញុំគិតស្មានថាវាមកពី/រឿងនេះគឺគេជាអ្នកចងចាំវាដោយខ្លួនឯងគ្មានអ្វីដែលទៅធ្វើឲ្យចងចាំនោះទេ គេគឺនៅស្អប់យើងទើបការចងចាំដែលកើតឡើងនៅក្នុងឆ្នាំនោះនៅផុសក្នុងការចងចាំរបស់គេមិនភ្លេចបែបនេះ!!»អេសានិយាយមិនទាន់ចប់ជុងហ្គុកក៏និយាយកាត់
«លោកម្ចាស់មានន័យថាថេយ៉ុងនិងដឹងរឿងរា៉វពីអតីតមកវិញមែនទេ!?»អេសា
«នោះគឺស្ថិតនៅលើខ្លួនរបស់គេ! បានហើយឈប់ឆ្ងល់ឈប់សួរទៀតទៅ តួនាទីរបស់ឯងពេលនេះមើលថែគេឲ្យល្អ នៅពេលយើងជាពីរបួសហើយយើងនិងចាត់រឿងនេះដោយខ្លួនឯង»ជុងហ្គុក
«បាទ!!»អេសាក្រោយទទួលបញ្ជាពី រាងក្រាស់ហើយគេក៏ប្រញាប់ត្រឡប់ទៅរក ថេយ៉ុងវិញយ៉ាងលឿនព្រោះពេលនេះគេមិនអាចនៅឆ្ងាយពី ថេយ៍បាននោះទេព្រោះមនុស្សនិងពួកបិសាចរបស់គីមលីនក៏កំពុងស្វែករកថេយ៍ដូចគ្នា
«មិនថាអូនជាអ្នកណា ជាចន ថេយ៉ុងឬ គីម ថេយ៉ុង នោះទេ តែអូននៅតែជាម្ចាស់ចិត្តរបស់បងរហូត រងចាំបងណាមិនយូទេពួកយើងនិងជួបគ្នាម្តងទៀត»ជុងហ្គុក
   ងាកទៅមើលម្ចាស់ស្រីគីមលីនវិញពេលនេះនាងកំពុងតែសើចសប្បាយពេញចិត្តជាខ្លាំងនៅដែលដឹងថាជុងហ្គុកកំពុងតែព្យាបាលរបួសរបស់ខ្លួន(ជុងហ្គុកត្រូវឆិនយានលមខាំពីក្រោយខ្នង)

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now