ភាគទី10:កម្មសិទ្ធ

778 47 1
                                    

«លោកនិយាយពីស្អីនឹង នេះខ្ញុំមិនដែលស្គាល់លោកឯងផងចង់ឲ្យខ្ញុំមកនៅជាមួយលោកឯងងាយៗយ៉ាងមិច!»រាងតូចដែលកំពុងអង្គុយទល់មុខកញ្ចក់ក៏ងាកមកសម្លក់នាយក្រាស់ឡើងថ្លែក្រោយស្តាប់សម្តីជុងហ្គុកចប់
«ពួកយើងមិនមែនមិនធ្លាប់ស្គាល់គ្នាឡើយ តែពួកយើងលើសពីពាក្យថាស្គាល់គ្នាទៅទៀត»ជុងហ្គុកសម្លឹងមើលមុខរាងតូចគេនិយាយដោយសម្តីស្រាលៗនិងកែវភ្នែកពោពេញទៅដោយមនោសញ្ចេតនា
«ខ្ញុំមិនយល់ទេ បានហើយបើនៅតែបន្តនិយាយជាមួយលោកទៀតខ្ញុំច្បាស់ជាប្រសៃប្រសាទមិនខានទេ»ថេយ៉ុងខ្ជិលនិយាយមួយនិងជុងហ្គុកបន្តទៀតព្រោះបើនៅនិយាយទៀតគេអាចនិងវង្វេងជាងនេះលើសដើម
«បងចាំអូននៅខាងក្រោម រៀបចំខ្លួនឲ្យលឿនបន្តិចទៅ»
«ខ្ញុំដឹងហើយ ឆាប់ចេញទៅខ្ញុំត្រូវការប្តូខោអាវ»
«បាទ!!»ជុងហ្គុកងក់ក្បាលឆ្លើយនិងថេយ៍រួចក៏ប្រញាប់ចេញពីបន្ទប់ដើម្បីឲ្យថេយ៉ុងបានផ្លាស់ប្តូសម្លៀកបំពាក់
«ហ្ហឺយ យ៉ាប់មែនហើយនេះខ្ញុំត្រូវមកជួបនិងមនុស្សបែបនេះប៉ុន្មាននាក់ទៀតទៅ គួរឲ្យធុញមែនហើយ»គ្រាន់តែជុងហ្គុកចេញទៅបាត់ភ្លាមថេយ៉ុងក៏ទម្លាក់ទឹកមុខចុះតែម្តង គេមិនដឹងថាជីវិតគេត្រូវជួបនិងអ្វីខ្លះនោះទេរឿងប្លែកៗចេះតែ
ចូលមករកគេគ្រប់ពេល។
    ប្រហែល30នាទីក្រោយថេយ៉ុងក៏បានចុះពីបន្ទប់មកជាន់ខាងក្រោមដោយការតែងខ្លួនរបស់គេពិតជាទាក់ទាញភ្នែកអ្នកបម្រើនៅក្នុងផ្ទះគ្រប់គ្នាឲ្យងាកទៅមើលគេ  រាងតូចច្រលឹងពាក់អាវដៃវែងពណ៍សរលោងព្រិលជាមួយនិងខោសាច់ក្រណាត់រលុងត្រឹមជង្គង់ពណ៍សដូចគ្នាស្បែកជើង
បា៉ត់តាពណ៍សវែនតាពណ៍ផ្កាឈូកស្រាលបបូរមាត់ទឹកក្រូចព្រឿងៗពិតជាស្រស់ស្អាតខ្លាំងណាស់។
«លោក...លោកហ្ហា៎!!»ថេយ៉ុងដើរសម្តៅមកជុងហ្គុកដែលកំពុងអង្គុយភ្លឹកមើលរូបសម្រស់ល្អឯងរបស់ខ្លួន
«ផាច់..អូយហេតុអីក៏អូនទះបង?»ដោយថេយ៉ុងហៅច្រើនដងពេកមិនលឺគេក៏សម្រេចចិត្តទះជុងហ្គុកមួយដៃធ្វើឲ្យអ្នកដែលភ្លឹកភ្ញាក់ឡើងមកទាំងឈឺអួលលើផ្ទៃមុខ
«មកពីហៅមិនឆ្លើយធ្វើអី!»ថេយ៉ុងឆ្លើយហីថែមទាំងវៃចិញ្ចើមឌឺទៀត
«ហៅមិនលឺហើយក៏ទះ? នេះអូនកំពុងធ្វើបាបបងមែនទេ?»ជុងហ្គុកសួរទាំងភាពគ្រឺតខ្នាញ់នេះបើមិនមែនជាថេយ៍ តែបើអ្នកផ្សេងវិញប្រហែលជាត្រូវខ្ទាតទៅម្ខាងបាត់ហើយ។
«មិនបានធ្វើបាបទេ បានហើយក្រែងថាជូនខ្ញុំត្រឡប់ទៅផ្ទះវិញនោះអីឆាប់ឡើងមោខ្ញុំនៅមានការងារច្រើនទៀតត្រូវធ្វើ»
«បងនិងជូនអូនទៅតែត្រូវមានលក្ខណ្ឌសិន»
«លក្ខណ្ឌស្អីទៀតហើយ នេះលោកឯងចង់ធ្វើឲ្យខ្ញុំបែកសសៃខួរក្បាលស្លាប់មែនទេ»ថេយ៉ុងចាប់ផ្តើមមួម៉ៅយកតែម្តង ព្រោះតែជុងហ្គុកចូលចិត្តនិយាយអីឲ្យគេគិតច្រើន
«គ្មានអីច្រើនទេ គ្រាន់តែហៅបងថាលោកប្តីប៉ុណ្ណឹងគឺចប់ហើយមួយទៀតអូនត្រូវរើឥវា៉ន់មកនៅទីនេះជាមួយបងដោយគ្មានការតវា៉អ្វីទាំងអស់!!»ជុងហ្គុកនិយាយដោយទឹកមុខស្មើថេងគេនិយាយប្រកដប្រជាមិនលេងសើចដូចមុនឡើយ
«ហេតុអីខ្ញុំត្រូវហៅលោកថាប្តីហើយហេតុអីខ្ញុំត្រូវមកនៅទីនេះ ទាំងដែលលោកនិងខ្ញុំទើបតែស្គាល់គ្នាសោះខួរក្បាលរបស់លោកចូលទឹកឬក៏វាមានបញ្ហាទៅជួយឆ្លើយតិចមើលឲ្យខ្ញុំអស់ភាពសង្ស័យ»ថេយ៉ុងឈរអោបដៃអង្រួនជើងម្ខាងសួរទៅជុងហ្គុកកាយវិការគេបែបនេះពិតជាឈ្លើយខ្លាំងណាស់
«បងធ្លាប់និយាយហើយពួកយើងលើសពីពាក្យថាធ្លាប់ស្គាល់គ្នា បានហើយឆាប់ទៅសម្រេចថាអូននិងមកនៅទីនេះក្នុងឋានៈជាប្រពន្ធរបស់បងនិងជាម្ចាស់តូចក្នុងវិមាននេះ»ជុងហ្គុកមិននិយាយច្រើនទោះ ក្មេងម្នាក់នេះប្រកែកក៏គេមិនខ្វល់ដែរ
«នែ៎លោកខ្ញុំមិនទាន់បានឆ្លើយថាយល់ព្រមទេណា ហេតុអីក៏ចេះតែសម្រេចចិត្តខ្លួនឯងបែបនេះចឹង? លោកឯងមានសួរខ្ញុំទេលោកឯង.../អឹម..!!!»និយាយមិនទាន់ចប់ស្រួលបួលផងបបូមាត់របស់ថេយ៉ុងក៏ត្រូវបានបបូមាត់ក្រាសខ្មឹកមួយទៀតមកគ្របដណ្តប់ពីលើបង្អាក់សម្តីរបស់គេបាត់ទៅហើយ
«លោកប្តី មិនមែនលោកឯងទេបើថ្ងៃក្រោយបងលឺអូនហៅបងថាលោកបែបនេះទៀតបងនឹងដាក់ទោសអូនមិនឲ្យក្រោកដើររួចនោះទេ»ជុងហ្គុកដកបបូមាត់ចេញមកវិញគេក៏និយាយដាក់ថេយ៉ុងធ្វើឲ្យគេអៀនឡើងមុខក្រហមដូចម្ទេសទុំអស់ហើយ
«លោកធ្វើស្អីនិងនេះមនុស្សនៅពេញផ្ទះណា»ថេយ៉ុងងាកឆ្វេងងាកស្តាំមើលទៅអ្នកបម្រើដែលឈរមើលមកពួកគេនោះទាំងការខ្មាស់អៀនជាខ្លាំង
«ចាំបាច់ខ្វល់ដែលមែនទេ ? ពួកគេឃើញបែបនេះក៏ល្អហើយដើម្បីឲ្យពួកគេដឹងថាអូនជាកម្មសិទ្ធរបស់បងតែម្នាក់គត់»ជុងហ្គុកទាញថេយ៉ុងមកអោបរាងកាយពួកគេផ្អឹបជាប់គ្នាដូចកាវ5002ចឹង
«លោកម្ចាស់ហ្ហា៎ ល្មមៗបានហើយឲ្យក្រែងចិត្តពួកខ្ញុំបម្រើខ្លះផង តាំងពីបានប្រពន្ធមក នេបនិត្យជិតវិញមកធ្វើដូចមានតែពីនាក់ចឹង»ឆីងលីងនិយាយចម្អន់ពួកគេ
«បិទមាត់របស់ឯងទៅ!!»ជុងហ្គុកសម្លក់កូនចៅហើយថែមទាំងស្តីឲ្យទៀត
«ខ្ញុំមិនសុខចិត្តទេលោកម្ចាស់ស្រលាញ់ប្រពន្ធជាឆីង ហ្ហា៎ៗមែដោះអើយជួយរកយុត្តិធម៍ឲ្យអាឆីងផង»ឆីងលីងពេបមាត់យំសសឹករត់ទៅរកម៉ែដោះ
«មើលលែងទៅខ្ញុំបន្ទប់វិញលែងចង់ទៅណាហើយ»រាងតូចរើបម្រះពីជុងហ្គុកបានហើយក៏រត់ត្រុយឡើងទៅបន្ទប់វិញបាត់ព្រោះតែមិនចង់នៅឲ្យអ្នកបម្រើឃើញពីភាពអឹមអៀនរបស់ខ្លួនពិសេសជុងហ្គុកនឹងតែម្តង
«ហ្ហឹសៗ~ប្រយ័ត្នដួលអូនកុំរត់លឿនពេក»
«ដឹងហើយ»ថេយ៉ុងឆ្លើយទាំងរត់ញាប់ស្អេកឡើងកាំជណ្តើរសម្តៅទៅបន្ទប់វិញ

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now