ភាគទី3:ទ្រង់សម្លាប់ខ្ញុំម្ចាស់ដោយសារនាង

1K 73 1
                                    


    
មាត់និយាយថាស្រលាញ់ តែចិត្តរបស់អ្នកមិនដែលស្រលាញ់ខ្ញុំ ដូចមាត់អ្នកនិយាយឡើយថ្ងៃនេះអ្នកសម្លាប់ខ្ញុំដោយសារស្រីម្នាក់ អ្នកធ្វើឲ្យខ្ញុំខកចិត្តជាមួយនិងអ្នកម្តងហើយម្តងទៀត.......
«ខ្ញុំយ៉ាងមិច?ខ្ញុំគឺជាបិសាចនោះអីជាបិសាចស្លូតបូតម្នាក់ដែលនាងតែងតែធ្វើបាបនោះអីចុះហេតុអីពេលនេះនាងដូចជាខ្លាចខ្ញុំម្លេះ?នាងសួរថាខ្ញុំចង់ធ្វើអីនាងមែនទេ?ចឹងក៏ភ្លក់រសជាតិនៅពេលដែលត្រូវគេធ្វើបាបម្តងទៅ តើល្អដែលទេ?»ថេយ៉ុងតម្រង់មករកនាងយឺតៗនិងលើកកាំបិតមុតស្រួចឡើងតម្រង់ចាក់ទៅនាង
«នាងគួរតែស្លាប់តាំងពីដំបូងតាំងពីថ្ងៃដែលនាងធ្វើបាបយើងថ្ងៃដែលយកយើងទៅបោះចោលនៅក្នុងព្រៃ នាងចិត្តសាហាវឃោឃៅពេលនោះខ្ញុំនៅមានអាយុ15ឆ្នាំនាងបែបជានិយាយចោទប្រកាន់យើងថាជាអ្នកសម្លាប់បិតារបស់លោកម្ចាស់ទាំងដែលកាពិតគឺនាងគឺជានាងជាសម្លាប់បិតាលោកម្ចាស់..ជ្រុច»គ្រាន់តែបញ្ចប់ប្រយោគហើយកាំបិតមុតស្រួចសស្ញាចបានចាក់ទម្លុះទៅលើសាច់របស់នាងយ៉ាងព្រៃផ្សៃបំផុត
«អាយ...ហ្ហឹកៗ..ឈឺណាស់ ថេយ៉ុងបញ្ឈប់ទៅខ្ញុំខ្លាចហើយខ្ញុំសុំទោស សុំទោសដែលចោទប្រកាន់ឯងសុំទោស..ហ្ហឹកៗ..ហុឺៗ»នាងយំអង្វរថេយ៍
«ជ្រុច..សុំទោសហ្ហេ៎? ហ្ហាសៗ..ហ្ហាសៗ....អង្វរយើងឲ្យលើកលែងទោសមែនទេ? ចុះពេលយើងអង្វរនាងយើងសំពះបាតជើងរបស់នាងឲ្យទុកជីវិតយើងនៅថ្ងៃនោះនាងមានចិត្តអាណិតយើងទេ ? បើថ្ងៃនោះកុំតែលោកម្ចាស់មកទាន់យើងច្បាស់ជាស្លាប់នៅក្នុងព្រៃនោះហើយ»ថេយ៉ុងដក់កាំបិតហើយចាក់ម្តងទៀតដោយបញ្ចេញកំហឹងមកយ៉ាងឈាមត្រជាក់បំផុត
«ហ្ហឹក...អក៎...បាន បានហើយខ្ញុំខ្លាចហើយខ្ញុំលែងហ៊ានទៀតហើយទុកជីវិតឲ្យខ្ញុំម្តងទៅចាត់ទុកថាជាការដឹងគុណដែលយើងជួយចិញ្ចឹមឯងតាំងពីតូចណាថេយ៍»គីមលីននិយាយទាំងដកដង្ហើមចង្រិន
«ទេ...!»មួយម៉ាត់យ៉ាងខ្លីចេញពីមាត់ថេយ៍ពេលនេះគេមានតែពាក្យថាសងសឹកនិងពាក្យថាសម្លាប់ប៉ុណ្ណោះ
«ស្លាប់ទៅ..../ថេយ៉ុងឈប់ភ្លាម!»គេប៊ីសតែផ្តាច់ជីវិតរបស់គីមលីនទៅហើយតែក៏មានសម្លេងមួយលឺចេញពីក្រោយខ្នងរបស់គេទើបគេត្រូវងាកបន្តិចទៅមើលយ៉ាងលឿន
«លោកម្ចាស់....!!»រាងតូចញញឹមនិងហៅស្តេចបិសាចឡើងស្រាលៗ
«ហ្ហឹកៗ..លោកម្ចាស់ជួយខ្ញុំផងថេយ៍ គេចង់សម្លាប់ខ្ញុំម្ចាស់ហើយ»គីមលីនស្រែកដង្ហើយសុំជំនួយពីជុងហ្គុកទាំងខ្លួននាងព្យាយាមរើចេញពីកណ្តាប់ដៃរបស់ថេយ៉ុង
«ថេយ៍..ឯងកំពុងធ្វើអីឯងមានដឹងខ្លួនដែលទេ?»គេសម្លឹងមុខគីមលីមដោយក្តីសង្វែគរួចងាកមកសួរ រាងតូចទាំងកំហឹង
«លោកម្ចាស់ក៏ឃើញថាខ្ញុំកំពុងធ្វើអី!!»ថេយ៍ញញឹមបែរទៅរកមុខរបស់ជុងហ្គុកបង្ហាញរូបរាងខ្លួនឯងយ៉ាងច្បាស់ទៅឲ្យនាយបានឃើញពេញភ្នែក
«ថេយ៉ុងនេះឯង?!»ជុងហ្គុកស្ទើមិនជឿថាថេយ៉ុងមានរូបរាងដ៏គួរឲ្យខ្លាចបែបនេះ គេមិននឹងស្មានថាឈាមរបស់គេផ្លាស់ប្រែ រាងតូចដល់ថ្នាក់នេះទេ
«លោកម្ចាស់ខ្លាចខ្ញុំមែនទេ?លោកម្ចាស់ស្អប់ខ្ពើមខ្ញុំមែនទេ?»គេដើរយឺតៗសម្តៅមកជុងហ្គុក
«កុំចូលមកជិតយើង!!»រាងតូចត្រូវគាំងនៅពេលដែលលឺពាក្យនេះ
«ហ្ហឹស~នេះទ្រង់ស្អប់ខ្ញុំម្ចាស់មែនទេ?»
«អត់ទេ..តែឯងមានចំហាយបិសាចខុសពីបិសាចជញ្ជក់ឈាមដ៏ទៃនេះឯងជាអាសូរកាយមែនទេ?ឯងមិនមែនជាថេយ៍របស់យើងនោះទេអាបិសាចចង្រៃឆាប់ចេញពីក្នុងខ្លួនរបស់ថេយ៉ុងទៅ»
«លោកម្ចាស់..នេះគឺជាខ្ញុំ ចន ថេយ៉ុងរបស់លោកម្ចាស់គឺជាខ្ញុំពិតប្រាកដមិនមែនជាអាសូរកាយដូចលោកម្ចាស់និយាយទេ»គេនិយាយដដោយមានដំណក់ទឹកភ្នែកពណ៍ខ្មៅហូរចុះមកកែវភ្នែកពណ៍ខ្មៅរាងកាយបែកសរសៃក្រហមលាយខ្មៅនេះគឺជា ថេយ៉ុងពិតៗតែគេមិនមែនជា ថេយ៍ដែលគួរឲ្យស្រលាញ់នោះទេគេប្រែហើយ
«លោកម្ចាស់កុំជឿវា វាជាអាសូរកាយពិតប្រាកដខ្ញុំបានឃើញវាសម្លាប់ ថេយ៉ុងហើយយករាងកាយថេយ៉ុងដើម្បីចង់សម្លាប់ទ្រង់ ខ្ញុំនិយាយគឺជាការពិតណាលោកម្ចាស់»ឆ្លៀតឱកាសនេះគីមលីននាងក៏និយាយពន្លើសដើម្បីឲ្យជុងហ្គុកយល់ខុសលើ ថេយ៍បន្ថែមទៀត(បញ្ជាក់តិចបើបិសាចជញ្ជាក់ឈាមណាប្រែជាអាសូរកាយនោះគឺត្រូវសម្លាប់ចោលទាំងអស់)
«នាងបិតមាត់ទៅ...ស្រីចង្រៃនេះនាងកំពុងតែចោទប្រកាន់យើងទៀតហើយមែនទេ?»ថេយ៉ុងស្រែកខ្លាំងធ្វើឲ្យល្អាងភ្នំរង្គើធ្លាក់ថ្មចុះមកព្រោះតែកំហឹងរបស់គេ
«ថេយ៍ឯងឆាប់បញ្ឈប់ទៅឯងដឹងទេបើឯងនៅតែបន្តឲ្យកំហឹងអាសូរកាយរបស់ឯងគ្រប់គ្រងឯងបែបនេះទៀតអី»ជុងហ្គុក
«អត់ទេ...ហ្ហាសៗ....នាងឯងត្រូវតែស្លាប់../ជ្រុច.អក៎»ថេយ៍តម្រង់ថ្មមួយបម្រុងនិងបញ្ជាវាទៅចាក់ទម្លុះគីមលីនទៅហើយតែក៏មានផ្លែដាវមួយបានចាក់គេពីក្រោយធ្លាយដល់មុខឈាមពណ៍ខ្មៅងងឹតក៏ហូរចេញមកស្រោចខ្លួនរបស់គេ
«ហ្ហឹក...លោកម្ចាស់..ខិះ..នេះទ្រង់..ទ្រង់..ព្រូស»ថេយ៉ុងត្រូវភាំងនេះគេមិននឹងស្មានថាជុងហ្គុកហ៊ានលើកដាវចាក់សម្លាប់គេនោះទេ រាងកាយរបស់គេសន្សឹមៗដួលទៅលើដីដោយមានដាវជាប់នៅនិងទ្រូង
«ថេយ៍...ហ្ហឹកៗ..សុំទោស»លើកទីមួយហើយដែលជុងហ្គុកបង្ហូរទឹកភ្នែកឲ្យគេឃើញនោះវាជាទឹកភ្នែកនៃក្តីស្រលាញ់គេដឹងថាបើគេធ្វើបែបនេះគេអាចនិងបាត់បង់ថេយ៍អស់មួយជីវិតតែដើម្បីជួយសង្រ្គោះកូនចៅរបស់ខ្លួនគេគ្មានជម្រើសឡើយ
«ហ្ហឹស~ដើម្បីគេទ្រង់ហ៊ានសម្លាប់ខ្ញុំ ដើម្បីគេទ្រង់ហ៊ានលះបង់គ្រប់យ៉ាង..ពេលនេះខ្ញុំយល់ហើយ.....ហ្ហឹក ខ្ញុំយល់ហើយថាគេសំខាន់ចំពោះទ្រង់តាំងពីដំបូងតាំងពីថ្ងៃដែលទ្រង់ដឹងថាគេមានបំណងសម្លាប់ខ្ញុំតែទ្រង់បែជាមិនខ្វល់ហើយដោះលែងគេ..ហ្ហឹសៗ...ទ្រង់ធ្វើបានល្អពេកហើយ ចន ជុងហ្គុក»រាងតូចនិយាយដោយសម្លេងខ្សាវៗ ដង្ហើមក៏ខ្លី
«ហ្ហឹកៗ..អត់ទេឯងគឺសំខាន់សម្រាប់យើងណាស់គឺសំខាន់លើសអ្វីៗទាំងអស់ តែយើងចាំបាច់ត្រូវតែធ្វើបែបនេះព្រោះឯង ព្រោះឯងជា/ជាអាសូរកាយមែនទេ?»ថេយ៉ុងនិយាយកាត់
«......»ជុងហ្គុកបានត្រឹមស្ងៀមអង្គុយឱបរាងកាយដែលជិតរលាយបាត់ប្រលឹងនោះ
«ទ្រង់ជឿគេក៏មិនធ្លាប់ជឿខ្ញុំ...ទ្រង់ទុកចិត្តគេតែក៏មិនដែលទុកចិត្តខ្ញុំ ថ្ងៃនេះគេថាខ្ញុំជាអាសូរកាយទ្រង់ក៏ជឿគេទាំងដែលទ្រង់មិនបានដឹងឡើយថាខ្ញុំមិនមែនជាអាសូរកាយនោះទេ...ហ្ហឹកៗ...»
«សុំទោស..សុំទោស..ហ្ហឹកៗ..យើង..យើង..»ជុងហ្គុកទោះចង់និយាយអ្វីក៏និយាយមិនចេញអណ្តារបស់គេជាប់គាំងក្រលាស់ពាក្យសម្តីមិនចេញឡើយ
«ចន ជុងហ្គុក អូនស្បថ ថានិងតាមស្រលាញ់បងគ្រប់ភពគ្រប់ជាតិមិនថាអូនជាមនុស្សឬបិសាចមិនថាជាសត្វឬជាអ្វីឡើយអូនផ្សងជួបបងតែសុំកុំឲ្យដូចជាតិនេះអី.....»សម្តីចុងក្រោយបន្លឺឡើងមកជាមួយនិងផ្សែងពណ៍មាសរសាត់ឡើងហោះអណ្តែតពេញល្អាងនិងរលាយបាត់ទៅវិញម្តងបន្តិចៗនោះគឺជារាងកាយនិងប្រលឹងរបស់ថេយ៍ដែលបានបែកខ្ញែករលាយបាត់ទៅជាស្រមោល
«អត់ទេ..ថេយ៍មករកយើងវិញមក..ហ្ហឹក..សុំទោ
ស»ជុងហ្គុកស្រែកមួយអស់សម្លេង
«អាយ....អត់ទេ....»សម្លេងស្រែកឡើងពេញបន្ទប់មន្ទីពេទ្យ
«ថេយ៍ឯងកើតអី?»អ្នកគ្រប់គ្នាដែលអង្គុយនៅក្នុងបន្ទប់នេះស្ទុះរត់មករកម្ចាស់សម្លេងទាំងភិតភ័យ
«.......»ថេយ៍ភ្ញាក់ក្រោកអង្គុយទាំងបែកញើសជោគថ្ងាសនិងដកដង្ហើមញាប់ៗដូចជាភ័យៗរឿងអ្វីមួយ
«ថេយ៍ឯងយ៉ាងមិចនឹង ?»ជីមីនលើកចិញ្ចើមសួរទៅមិត្តនេះដឹងខ្លួនពីសន្លប់ក៏ស្រែកសឹងតែបែកពេទ្យបែបនេះហើយសួរមិនឆ្លើយទៀត
«អត់..អត់មានអីទេ ហើយយើងមកនៅមន្ទីពេទ្យបានយ៉ាងមិច?»គេយកដៃញីសៀតផ្កាបំបាត់ភាពតានតឹងបន្តិចទើបងាកមកសួរទៅមិត្តវិញ
«គឺឯងសន្លប់នៅកន្លែងធ្វើការពួកយើងក៏យកឯងមកមន្ទីពេទ្យ» យ៉ុងហ្គី
«យើងសន្លប់?ព្រឹកមិញមែនទេ?»ថេយ៍សួរព្រោះឆ្ងល់
«អត់ទេ ឯងសន្លប់មួយអាទិត្យ ដឹងទេថាពួកយើងនេះបារម្ភពីឯងប៉ុណ្ណា!!»ជីមីនប្រាប់ទៅថេយ៉ុង គេលឺហើយភាំងនេះគេសន្លប់ដល់ទៅមួយអាទិត្យមែនទេ
«មួយអាទិត្យយូរយ៉ាងនេះឬ?»គេសួរខ្លួនឯង
«ហើយឯងយ៉ាងមិចហើយមាននៅឈឺក្បាលវិលមុខអីទេ?»ជីមីន
«អឺអត់អីទេ....តែយើងចង់ចូលបន្ទប់ទឹកឯងជួយគ្រាហ៍យើងបន្តិចមក»ថេយ៉ុងដោយសារក្នុងខ្លួននៅមិនទាន់មានកម្លាំងទើបពឹងឲ្យជីមីនជួយគ្រាហ៍
«អឺចាំតិច...»គេក៏ប្រញាប់រហ័សជួយគ្រាហ៍មិត្តទៅបន្ទប់ទឹក
«អគុណហើយ ឯងទៅវិញសិនទៅពេលរួចរាល់ចាំយើងហៅ»ថេយ៉ុងចូលមកដល់បន្ទប់ទឹកក៏ប្រញាប់ដេញមិត្តឲ្យទៅវិញ
«ហ្ហឹម ប្រយ័ត្នផងវេុីយ»គេផ្តាំហើយក៏ប្រញាប់ដើរមកគ្រែវិញ
&បន្ទប់ទឹក
«ហេតុអីក៏យល់ថាសុបិន្តមួយនេះតាមមកលងបន្លាចខ្ញុំគ្រប់ពេលបែបនេះ?»ថេយ៉ុងសម្លឹងមើលស្រមោលខ្លួនឯងនៅក្នុងកញ្ចក់ទាំងទឹកមុខស្លេកស្លាំងគេភ័យខ្លាចនិងបារម្ភគ្រប់ពេលនៅពេលដែលគេយល់សប្តិឃើញរូបភាពទាំងនោះម្តងៗ
«តើខ្ញុំនិងបុរសម្នាក់នោះមានជំពាក់កម្មអ្វីនិងគ្នាទៅហេតុអីខ្ញុំតែងខ្ញុំយល់សប្តិឃើញគេនៅក្នុងសុបន្តខ្ញុំបែបនេះរហូតចឹង មានអ្នកណាអាចដោះស្រាយចម្ងល់ខ្ញុំមួយនេះបានទេ?»គេសួរទៅខ្លួនឯងទាំងក្នុងចិត្តរបស់គេក៏មិនដឹងចម្លើយរបស់វាដែរ
«ថេយ៉ុងឯងរួចហើយឬនៅនេះឯងចូលទៅយូហើយណា!»ជីមីនហេតុតែបារម្ភពីមិត្តឃើញថាចូលទៅយូហើយនៅមិនទាន់ចេញមកវិញទៀតទើបគោះទ្វាសួរ
«អឺ...រួចហើយ!!»គេប្រញាប់ដើចេញពីបន្ទប់មកយា៉ងលឿន
«ឯងធ្វើអីនៅក្នុងនោះយូម្លេះ?»ជីមីនអើត.កទៅខាងក្នុងឃើញថាគ្មានអ្វីនោះទេតែហេតុអីក៏មិត្តចូលទៅយូម្លេះ
«យ៉ាងមិចឯងនឹងអាមីននេះគ្រាន់តែយើងចូលបន្ទប់យូក៏ឯងឆ្ងល់ដែលមែនទេ?»ថេយ៍ដើរទប់ជញ្ជាំងតិចៗមករកគ្រែដើម្បីសម្រាកវិញក្រោយពីនិយាយរួច
«យើងគ្រាន់តែបារម្ភខ្លាចឯងខ្យល់ចាប់ទើបចេះសួរ ឬក៏ឯងមិនពេញចិត្ត»
«អត់ទេ គ្រាន់តែមិនចូលចិត្តឲ្យគេសួរនាំច្រើនប៉ុណ្ណោះ»
«តាំងពីឯងដឹងខ្លួនវិញឯងប្លែកណាស់អាថេយ៍!!»
«ឯងកំពុងនិយាយនាំរឿងហើយជីមីន!!»
  ថេយ៉ុងនិងជីមីនចាប់ផ្តើមសម្លក់មុខគ្នាដោយការមិនពេញចិត្ត ម្នាក់ៗសុទ្ធតែមានការអាក់អន់ចិត្តនិងគ្នាធ្វើឲ្យមានការទាស់ពាក្យសម្តី÷
«បានហើយជីមីន ថេយ៉ុងគេទើបតែងើបពីឈឺអារម្មណ៍គេមិនសូវល្អបែបនិងឯងអូនកុំនិយាយច្រើនពេកអីនាំតែឈ្លោះគ្នាទេ»យ៉ុងហ្គីប្រញាប់ចូលមកសម្រួលព្រោះបើទុកយូទៀតខ្លាចតែពួកគេឈ្លោះគ្នាបែកពេទ្យទេ
«យើងចង់ទីផ្ទះវិញ ឯងជួយទៅហៅពេទ្យបន្តិចមក!!»ថេយ៍
«ហ្ហឹម..!»យ៉ុងហ្គីក៏ចេញទៅតាមពេទ្យមកឲ្យពិនិត្យជំងឺមួយសន្ទុះក្រោយពេទ្យក៏បានពិនិត្យរួចរាល់...
«លោកអាចត្រឡប់ទៅផ្ទះវិញបានហើយ សុខភាពរបស់លោករឹងមាំហើយ តែសុំឲ្យលោកជួយថែសុខភាពរបស់លោកផង គួរតែកុំចូលគេងយប់ជ្រៅពេកអី»លោកគ្រូពេទ្យជួយពន្យល់ណែនាំដល់ថេយ៍ព្រោះដែលគេសន្លប់បែបនេះគឺមកពីគេគេងមិនបានគ្រប់គ្រាន់គិតច្រើនញាំអីក៏មិនសូវទៀងទាត់ទៀត
«បាទ អគុណហើយលោកគ្រូពេទ្យ»គេញញឹម
«បើចឹងលោកអាចទៅផ្ទះវិញបានហើយ នេះថ្នាំលេបវាឲ្យបានទៀងពេលវេលានិងព្យាយាមញាំវាឲ្យអស់ទោះអាការៈបានធូស្បើយក៏ដោយ»ពេទ្យហុចថ្នាំទៅឲ្យថេយ៍រួចក៏ចេញទៅបន្តការងាររបស់គាត់វិញ
«ឯងឮហើយមែនទេថេយ៉ុង ហើយសង្ឃឹមថាឯងឈប់គិតច្រើនកុំគេងយប់ជ្រៅទៀតវាមិនល្អដល់សុខភាពឯងទេ»យ៉ុងហ្គីនិយាយដាស់តឿន
«ជីវិតជាអ្នកនិពន្ធ ឯងគួរតែដឹងហើយ!!»ថេយ៍ញាក់ចិញ្ចើមឌឺ គិតថាហាមគេបានមែនទេ
  គីម ថេយ៉ុង(ហៅថេយ៍ឬ ថេយ៉ុង)អាយុ21ឆ្នាំរូបរាងស្រស់ស្អាតលើសមនុស្សស្រីទាំងពួង គ្រប់គ្នាឃើញហើយតែងតែចង់បានគេមក នែបនិត្យ តែគេអត់ខ្វល់ជាមួយនិងរឿងអត់ប្រយោជន៍ទាំងនោះ ទេគេជាក្មេងប្រុសម្នាក់ដែលស្រលាញ់ការនិពន្ធប្រលោមលោកហើយស្នាដៃរបស់គេមួយៗគឺពិតជាល្អខ្លាំងណាស់មានអ្នកអានរបស់គេច្រើនគាំទ្ររងចាំតាមដានប្រលោមលោករបស់គេ តែគេមិនដែលបង្ហាញមុខឲ្យអ្នកអានរបស់គេបានស្គាល់នោះទេគឺមានតែជីមីននិងយ៉ុងហ្គីមិត្តជិតស្និតរបស់គេប៉ុណ្ណោះដែលដឹង÷
«បានហើយឆាប់រៀបចំអីវា៉ន់ទៅនឹងអាងបានទៅវិញ»ជីមីនក៏បានប្រញាប់រៀបចំអីវា៉ន់រួចក៏ជូនមិត្តមកដល់ផ្ទះរបស់គេ
«អគុណហើយ ដែលជូនមកដល់ផ្ទះ»ថេយ៉ុងចុះពីឡានយកអីវ៉ាន់រួចក៏និយាយអគុណទៅពួកគេទាំងពីរ
«មិនអីទេ មែនហើយយើងមិនបាននៅកំដរឯងទេព្រោះបា៉ម៉ាក់ប្រាប់ថាឲ្យប្រញាប់ទៅវិញមានរឿងបន្ទាន់នៅផ្ទះ»ជីមីន
«អឺ..ទៅចុះបើកឡានប្រយ័ត្នប្រយែងផងពួកឮទេ»ថេយ៉ុង
«អឺ..ដឹងហើយគិតតែឯងមើលថែខ្លួនឯងឲ្យល្អទៅយើងមិនសូវបានមកលេងញឹកញាប់ដូចមុនទេ!!»យ៉ុងហ្គី
«ហ្ហឹម~Bay Bay....»ថេយ៍ក៏ដើរចូលទៅក្នុងផ្ទះចំណែក ជីមីននិងយ៉ុងហ្គីក៏បើកឡានចេញទៅបាត់....
+ភ្លេចប្រាប់ជីមីននិងយ៉ុងហ្គីជាគូដណ្តឹងនិងគ្នាពួកគេមានគម្រោងរៀបការនិងគ្នាឆាប់ៗនេះហើយ។តោះត្រឡប់ទៅមើលថេយ៍វិញពេលនេះកំពុងតែយកអីវ៉ាន់ចូលផ្ទះទាំងទឹកមុខស្អុយប៉ែស។
«ហ្ហឺយ ខានមកផ្ទះតែប៉ុន្មានថ្ងៃសោះហេតុអីក៏មានអារម្មណ៍ថាប្លែកៗយ៉ាងនេះ»ថេយ៍ដាក់ខ្លួនអង្គុយនៅសាឡុងផ្តេកក្បាលហើយងើយឡើងទាំងបិតភ្នែកគិត
(ហេតុអីមានអារម្មប៍ថាចម្លែកដូចជាមានគេកំពុងមើលខ្ញុំបែបនេះ!!)គេគិតក្នុងចិត្ត
«ហ្ហឺយ...ធុញណាស់វេុីយ»គេស្រែកមួយអស់សម្លេង
..តឺង..តឺង...
គេទាញទូរស័ព្ទមកបើកលេងគ្រាន់តែបើកអីនធឺណេតភ្លាមសម្លេងសារតីងតឺងៗលោតមកសឹងតែបែកទូរស័ព្ទគេហើយ
«Oh No នេះខ្ញុំមិនបានកាន់ទូរស័ព្ទតែមួយអាទិត្យសោះអ្នកអានរបស់ខ្ញុំផុសផ្អើលអីនធឺណេតមែនទេ??»គេមានន័យថាអ្នកអានរបស់គេផុសគម្រាម
«សុំទោសដែលបាត់មុខមួយរយៈ ខ្ញុំរវល់ខ្លាំងពេក»គេសរសេរសារនេះផុស គ្រាន់តែសារលោតរួចមានគេចូលខមិនសួរថេយ៍ធ្វើឲ្យគេតបសឹងតែមិនទាន់
«ហ្វូ...នេះខ្ញុំត្រូវបន្តបេសកម្មដាច់យប់ទៀតហើយមែនទេ!!»

The continue vote pg na jj 💙💙

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now