ភាគទី4: ខ្ញុំធ្លាប់ស្គាល់គេពីមុនមកមែនទេ?

986 55 0
                                    


«នេះខ្ញុំត្រូវបន្តបេសកម្មដាច់យប់ទៀតហើយមែនទេ!!»ថេយ៍ទម្លាក់ទូរស័ព្ទចុះពីដៃរួចក៏សំងំបិតភ្នែកគេងលក់បាត់លើសាឡុងប្រហែលមួយម៉ោងក្រោយមកទើបគេភ្ញាក់មកវិញ
«នេះខ្ញុំគេងលក់តាំងពីពេលណាទៅ!!»គេសួរខ្លួនឯងទាំងលើកដៃមកញីភ្នែកឲ្យស្វាង ងងុយដេកបន្តិច
«ហឹម...ទៅរកអីញាំសិន!!»ថេយ៉ុងនិយាយរួចក៏ដើរតម្រង់ទៅទូរទឹកកក ដើម្បីរកអ្វីមកត្រប់ពោះ
«ស្អីគេ..នេះសូម្បីតែទឹកសុទ្ធមួយដបក៏គ្មានដែលមែនទេ??»ថេយ៍ ចាប់ផ្តើមគាំងអស់វាចានេះគេអត់បាននៅផ្ទះតែមួយអាទិត្យសោះសូម្បីតែរបស់ញាំទឹកសុទ្ធក្នុងទូក៏គ្មានដែលធ្វើឲ្យគេមួម៉ៅតិចៗដែរ
«ខ្ញុំត្រូវចេញទៅក្រៅទៀតហើយ»ថេយ៉ុងក៏ទាញការតាមរួចទាញសោឡានបើកចេញទៅក្រៅបាត់ដើម្បីទៅរកទិញអីយកមកទុក ញ៉ាំ បើមិនដូច្នោះទេ គេប្រាកដជា ពិបាកមិនខានឡើយ។
#ផ្សាទំនើប
  រាងតូចច្រលឹងបានដើរទិញរបស់របរជាច្រើនទិញយកៗមានទាំងរបស់ញាំរបស់ផឹកយាយទៅគឺមានគ្រប់មុខទាំងអស់ បន្ទាប់ពីទិញរួចរាល់ហើយគេក៏ប្រញាប់យកទៅកន្លែងគិតលុយរួចក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញ
«ងឺត..ផាំង...អាយ»ដោយសារតែមិនប្រយ័ត្នថេយ៍ក៏បានបើកបុកគូទឡានរបស់គេ ក្នុងចិត្តចាប់ផ្តើមភ័យតិចៗ
«អួយ..ស៊យធំហើយខ្ញុំនេះបើកបុកគូទឡានរបស់គេហ្ហេ៎!!»គេចុះពីឡានមកទាំងរអ៊ូដាក់ខ្លួនឯង
«នែ៎..លោកបើកឡានយ៉ាងមិចនឹងហាស៎!!!ហេតុអីបានជាបើកមកបុកគូទឡានលោកម្ចាស់ខ្ញុំបែបនេះ?»ឈីងលីងចេញពីឡានមកស្តីឲ្យថេយ៉ុងតែម្តងគេមិនបានមើលមុខរបស់ថេយ៍ទេគឺសម្លឹងមើលទៅគូទឡានដែលរង់ការខូចខាត
«អឺ..សុំទោសលោកខ្ញុំប្រញាប់ពេកទើបបានជាមិនបានមើលឡានរបស់លោក»ថេយ៉ុងឱនក្បាលសុំទោសគេញាប់ៗព្រោះដឹងខ្លួនជាខុស
«នេះបុកគូទឡានឡើងខ្ទិចហើយគិតថាសុំទោសតែមួយម៉ាត់និងទេឬ?....មនុស្សដូចលោកគួរតែ.....»ឈីងលីងរៀបនិយាយតែក៏ត្រូវអាក់សម្តីនៅពេលដែលបានឃើញមុខរបស់ថេយ៉ុងច្បាស់ៗមកពេញភ្នែក
«លោក..លោកហ្ហា៎...»រាងតូចហៅគេតិចៗព្រោះតែឃើញគេភ្លឹងមើលមកខ្លួន
(អ្នកប្រុសតូច!! មិនអាចទេអ្នកប្រុសតូចបានរលាយប្រលឹងបាត់កាលពី100ឆ្នាំមុនមកហើយមិចនិងអាចថាគាត់នៅមានជីវិតទៀត)លីងឈីងគិតក្នុងចិត្តគេចាំបានយ៉ាងច្បាស់ថាថេយ៍ពិតជាបានស្លាប់និងរលាយប្រលឹងដោយស្នាដៃរបស់ជុងហ្គុកច្បាស់ណាស់
«ឈីងលីង...ឯងដោះស្រាយរួចឬនៅ!!»សម្លេងមានអំណាចសួរតាមកញ្ចក់ឡានមកដាស់អារម្មណ៍ការគិតរបស់ឈីងលីងឲ្យភ្ញាក់ឡើងវិញ
«បាទ លោកម្ចាស់គឺរួចហើយទាន»គេតបតែភ្នែកនៅសម្លឹងមើលមកថេយ៉ុងមិនដាក់សោះ
«ឯងមិនអីទេឬអាល្អិត!?»រូបរាងកាយហាប់ណែនចុះចេញពីឡានមកទាំងភ្ជាប់នូវសំណួរមកកាន់ថេយ៍
«......»ថេយ៉ុងមិនមាត់តែបែជាឈរសម្លឹងមើលទៅបុរសនោះវិញទាំងមានចម្ងល់នៅក្នុងចិត្ត
(ហេតុអីក៏ខ្ញុំមានអារម្មណ៍ថាដូចជាស្គាល់គាត់ ហេតុអីក៏មានអារម្មណ៍ថាចម្លែកខ្លាំងម្លេះ!? ខ្ញុំធ្លាប់ជួគាត់ម្តងរួចហើយ មែនហើយគឺអារម្មណ៍របស់ខ្ញុំប្រាប់ថាខ្ញុំធ្លាប់បានជួបគាត់ តែហេតុអីក៏ខ្ញុំនឹកមិនឃើញសោះថាជួបគាត់នៅទីណា)ថេយ៉ុងគិតនិងសម្លឹងមើលទៅបុរសខ្ពស់ស្រឡះដោយមិនព្រិចភ្នែកសូម្បីបន្តិច ទ្រូងខាងឆ្វេងក៏ចាប់ផ្ដើមកន្ត្រាក់ ឈឺៗទាំងគ្មានមូលហេតុ
«លោកម្ចាស់គេពិតជាដូច/យើងដឹងហើយ!!»ឈីងលីង រកនិយាយប៉ុន្តែត្រូវបានបុរសនោះនិយាយកាត់
«ឯងកើតអីដែលទេ គីម ថេយ៉ុង ហ្វាង?!»ជុងហ្គុកហៅទាំងឈ្មោះហៅទាំងត្រកូលធ្វើឲ្យថេយ៉ុងប្រមូលស្មារតីមកវិញរួចសួរទៅគេ
«ហេតុអីក៏លោកស្គាល់ឈ្មោះរបស់ខ្ញុំ!?»ថេយ៉ុងសួរបែបមុខខ្យូតៗ ដាក់នាយកម្លោះវិញ
«មិនដឹងទេ !!»មិនដឹងនេះគេឆ្លើយថាមិនដឹងគេកំពុងចង់មានន័យថាគេចេះទាញមែនទេ
«បើមិនដឹងហេតុអីក៏ហៅឈ្មោះរបស់ខ្ញុំបានត្រូវល្អម្លេះ លោកកុំប្រាប់ថាលោកជាគ្រូទាញណា?»ថេយ៍ចង្អុលទៅជុងហ្គុក
«ទេ....!ខ្ញុំគ្រាន់តែអានតាមនាមប័ណ្ឌរបស់លោកប៉ុណ្ណោះ»រាងក្រាសញញឹមតបដោយការគួរសម
«អ៎...!ចឹងលោកមានកើតអីទេ មុននេះឲ្យខ្ញុំសុំទោសផងខ្ញុំមានការប្រញាប់ពេកទើបមិនបានមើលមុខមើលក្រោយ»
«មិនអីទេ វាជាកំហុសអចេតនាប៉ុណ្ណោះ»
«បាទ អគុណហើយដែលលោកមិនប្រកាន់ខ្ញុំ បើគ្មានអ្វីទេខ្ញុំសុំលាសិនហើយ សុំទោសម្តងទៀត»ថេយ៉ុងឱនលំទោនជាការសុំម្តងទៀត ហើយក៏ចេញឡានទៅបាត់
«តើអាចជាអូនដែលទេ ចន ថេយ៉ុង»ជុងហ្គុកបង្ហើរសម្លេងតាមខ្យល់ភ្នែកតាមសម្លឹងមើលឡានដែលបើកចេញទៅឆ្ងាយដាច់កន្ទុយភ្នែក អារម្មណ៍ដែលនឹកគិតដល់មនុស្សម្នាក់ក៏លិចផុសមក វាពិតជាដូចគ្នាពេកហើយទាំងរូបរាងមុខមាត់និងសម្លេង
«លោកម្ចាស់តើគេអាចជាអង្គម្ចាស់តូចដែលកើតមកជាជាតិថ្មីទេ»ឈីងលីងឱនក្បាលសួរទៅម្ចាស់របស់ខ្លួន
«........»ជុងហ្គុកមិនមាត់តែគេបង្ហាញទៅកូនចៅរបស់ខ្លួនដោយកែវភ្នែកពណ៍បៃតងថ្លាច្រាលចេញមក
«តាមដានគេឲ្យជាប់យើងជឿថាជាគេ»សម្លេងពពេញទៅអំណាចបាននិយាយឡើងទៅកាន់ឈីងលីង
«បាទ! លោកម្ចាស់»
«ត្រឡប់ទៅវិមានវិញ!»
«ចុះរឿងការងារនោះលោកម្ចាស់?»
«លុបចោលទៅ ប្រាប់គេថាយើងមានធុរៈទៅក្រៅប្រទេស»
«បាទ...!»ឈីងលីងមិនហ៊ានជំទាស់បានត្រឹមតែស្តាប់តាមបង្គាប់របស់លោកម្ចាស់ខ្លួនប៉ុណ្ណោះ
=======
«ហេតុអីក៏អាបុិមុខស្លេកនិងស្គាល់ឈ្មោះខ្ញុំណ៎? ហ្ហឺយ តែគេក៏ប្រាប់ហើយតើថាគេអានឈ្មោះតាមនាមប័ណ្ណរបស់យើង»រាងតូចមិនអស់ចិត្តគេគិតតាំងពីក្នុងឡានរហូតមកដល់ផ្ទះនៅតែមិនទាន់ឈប់គិតរឿងដែលជុងហ្គុកស្គាល់ឈ្មោះរបស់ខ្លួន
«នាមប័ណ្ណមិនបានយកទៅឯណា!!»ពេលនេះទើបគេបានដឹងថាគេមិនបានដាក់នាមប័ណ្ណសម្គាល់ខ្លួនតាមនោះទេរឹតតែធ្វើឲ្យគេកើតចិត្តសង្ស័យជាមួយនិងជុងហ្គុកលើសដើម
«ឬក៏គេជាមនុស្សយន្តដែលអាចស្កេតមើលពីមនុស្សម្នាក់ទៀតបាន!!»
«ហួយ បានហើយអាខួរក្បាលឆ្កួតនេះឈប់គិតអីឆ្កួតៗទៀតទៅ សរសេរNovelច្រើនពេកឡើងចង់បែកគំនិតអស់ហើយ»ថេយ៉ុងទះក្បាលខ្លួនឯងបណ្តេញការគិតឆ្កួតៗរបស់ខ្លួនចេញឲ្យអស់។
«ហ្ហឺយ....គួរឲ្យធុញណាស់នេះនៅតែម្នាក់ឯងបែបនេះ អផ្សុកណាស់អាមីនក៏មិនឃើញមកលេងទៀត អានេះប្រហែលរវល់សុីសុះគ្នាជាមួយនិងយ៉ុងហ្គីហើយបានជាមិនលេងយើងបែបនេះ»ថេយ៉ុងអង្គុយខឹងនៅក្នុងចិត្តដែលមិត្តខ្លួនមិនមកលេង។
#វិមាន Blood of love 🩸🩸
ន័យពីឈ្មោះវិមាន: Blood of love (ឈាមនៃសេចក្តីស្រលាញ់)ជាឈ្មោះវិមានដែលមានឈ្មោះដើមថា Sweet the mood(អារម្មណ៍ផ្អែមល្ហែម) វិមានមួយនេះធ្លាប់តែមានភាពរីករាយស្នាមញញឹម ភាពផ្អែមល្ហែមប្រែទៅជាការឈឺចាប់ ដែលមិនអាចបំភ្លេចបានឡើយ។ តាំងពីថ្ងៃដែលម្ចាស់តូចនៃវិមាននេះបានឃ្លាតចេញទៅឆ្ងាយពីពីម្ចាស់នៃស្តេចបិសាចជញ្ជក់ឈាមមក វាក៏ប្រែទៅជាកន្លែងមួយដែលស្ងប់ស្ងាត់ពោពេញទៅដោយការឈឺចាប់ ទើបម្ចាស់វិមាននេះដាក់ឈ្មោះវិមាននេះថា Blood of love......!
«តើអាចជាអូនដែលទេ ចន ថេយ៉ុង បើសិនក្មេងម្នាក់នោះគឺជាអូនពិតមែននោះការរងចាំរបស់បងអស់រយៈពេលមួយរយឆ្នាំវាមិនអត់ប្រយោជន៍នោះទេ»ដៃមាំក្រាសលើកឡើងអង្អែលមុខមនុស្សជាទីស្រលាញ់ដែលនៅក្នុងរូបថតមួយផ្ទាំង ក្នុងចិត្តពិបាកពណ៍នាព្រោះបែកចែកមិនត្រូវថាមនុស្សដែលខ្លួនបានជួបកាលពីព្រឹកមិញនេះជាមនុស្សតែមួយឬអត់។
«បងដឹងច្បាស់ថាប្រាកដជាអូន ព្រោះដែលបងបានឃើញពន្លឺយ៉ាងស្រស់ស្អាតចេញពីកែវភ្នែករបស់អូន វាមានពណ៍ក្រហមស្រស់ដូចជាពេលដែលបងបានយកអូនមកដំបូង កែវភ្នែកដែលបញ្ជាក់ពីភាពបរិសុទ្ធភាពស្រស់ស្អាតរបស់អូន ហ្ហឹស~មិនស្តាយទេដែលខំចំណាយពេលចាំអូនមួយរយឆ្នាំមកនេះអូនដឹងទេថាបងរស់នៅឯកោយ៉ាងណា រស់នៅអោបការឈឺចាប់ដែលបងបានធ្វើដាក់អូនកាលពីមួយរយឆ្នាំមុន បើពេលនោះបងមិនស្តាប់សម្តីរបស់គេអូនក៏មិនអាចចាកចេញពីបងដែរ តែមិនអីទេជួបគ្នាក្នុងជាតិនេះបងនឹងមិនឲ្យកំហុសដដែលៗលិចមកម្តងទៀតឡើយ»ជុងហ្គុកនិយាយម្នាក់ញញឹមដាក់រូបថតមួយផ្ទាំងនោះដោយការឈឺចាប់ តែពេលនេះការឈឺចាប់នោះវាកំពុងតែរលាយចេញពីជីវិតរបស់គេម្តងបន្តិចៗហើយ ខណៈដែល មានវត្តមានថេយ៉ុងសាជាថ្មីម្តងទៀត
«លោកម្ចាស់ ម្ចាស់ស្រីគីមលីនបានផ្ញើរបស់នេះមកឲ្យ»ឈីងលីងហុចប្រអប់តូចមួយឲ្យទៅជុងហ្គុក
«របស់គ្មានប្រយោជន៍ យកវាទៅចោលទៅ!!»គ្រាន់តែសម្លឹងមើលពីខាងក្រៅជុងហ្គុកដឹងបាត់ទៅហើយថារបស់នៅក្នុងនោះជាអ្វី
«អាចថាវាជារបស់អត់ប្រយោជន៍ តែមើលទៅម្ចាស់ស្រីគីមលីនប្រហែលជាមានរឿងអ្វីសំខាន់ជាមួយលោកម្ចាស់ហើយទើបបញ្ជូនវាមកទាំងប្រញាប់បែបនេះ!»
«នាងគ្មានស្អីសំខាន់ទេ នាងគ្រាន់តែចង់ជួបយើងធម្មតាៗប៉ុណ្ណោះ»
«បាទ លោកម្ចាស់»ឈីងលីងគេក៏គ្មានសិទ្ធនិយាយអ្វីទៀតដែរ គេក៏ប្រញាប់យកប្រអប់នោះទៅដុតកម្ទិចចោលដោយអាគមន៍របស់គេ
«ហ្ហឹស~នាងគិតចឹងប្រើរបស់ទាំងនេះមកពង្វក់ខ្ញុំមែនទេគីមលីន នាងកំពុងមើលងាយយើងហើយ»អ្វីក៏គេដឹង របស់ក្នុងប្រអប់នោះជាចិញ្ចៀនមួយវង់ប៉ុណ្ណោះ តែវាបង្កប់ទៅដោយភាពខ្មៅងងឹតដែលគ្រូរបស់នាងដាក់ក្នុងចិញ្ចៀននោះដើម្បីបំបាក់កម្លាំងជុងហ្គុកនោះទេ
«ល្បិចនាងនៅរាក់ណាស់ គីមលីន!!»ជុងហ្គុកញោចស្នាមញញឹមឡើងមក គិតថាល្បិចចឹងៗគេមិនដឹងឬ នេះគេធ្វើដល់ទៅជាស្តេចបិសាចមួយទាំងមូលណាចង់មកលេងជាមួយគេដោយល្បិចអន់ៗចឹងមែនឬ?
#ភូមិគ្រឹះគីម
«លោកគ្រូ លោកម្ចាស់មិនបានទទួលរបស់ដែលខ្ញុំបញ្ជូនទៅនោះទេ មើលទៅគាត់ដូចជាដឹងពីគម្រោងការរបស់យើងហើយ»គីមលីននិយាយដោយមុខស្មើថេង នាងពិតជាខឹងចិត្តដែលជុងហ្គុកហ៊ានមិនទទួលរបស់បញ្ញើរបស់នាង
«ម្ចាស់ស្រីរឿងនេះកុំទាន់ភ័យព្រួយអី នៅគ្រាន់តែជាសាកល្បងជាមួយនិងលោកម្ចាស់ចនប៉ុណ្ណោះ តែអ្វីដែលជាគោលដៅរបស់យើងពិតប្រាកដនោះគឺជា ចន ថេយ៉ុង បណ្តូលចិត្តរបស់លោកម្ចាស់ទៅវិញទេ ម្ចាស់ស្រីដឹងហើយមែនទេថាគេបានចាប់ជាតិកើតមកជាមនុស្សធម្មតាគ្មានថាមពលគ្មានកម្លាំងវិសេស តែគេជាអ្នកគ្រប់គ្រងបេះដូងរបស់លោកម្ចាស់ចន បើយើងសម្លាប់ ថេយ៉ុង បាននោះ ស្តេចបិសាចក៏មិនសល់ជីវិតដូចគ្នា»ឆិនយាន ជាសម្តេចព្រះគ្រូរបស់គីមលីន(គ្រូបិសាច)
«ត្រូវហើយ គោលដៅរបស់យើងគឺជាអាក្មេងដែលទើបតែកើតនោះ ហ្ហឹស~យើងចង់ដឹងណាស់តើវាមានរូបរាងដូចគ្នាកម្រិតណាទៅ»គីមលីនញញឹមឡើង នាងពិតជាចង់ឃើញរូបរាងថេយ៉ុងតើដូចគ្នាទៅនិងមួយរយឆ្នាំមុនដែលទេ
«មិនយូនោះទេ ខ្ញុំបានបញ្ជូនបរិវារបស់យើងឲ្យទៅតាមដានវាហើយ»
«ល្អណាស់ តែលោកគ្រូត្រូវប្រយ័ត្នយើងគិតថារឿងមួយនេះ លោកម្ចាស់ច្បាស់ជាដឹងដូចគ្នា គាត់ប្រាកដជាបញ្ជូនមនុស្សតាមការពារជាមិនខាន»
«រឿងនេះម្ចាស់ស្រីកុំបារម្ភ យើងនិងចាត់ការឲ្យល្អបំផុត លោកម្ចាស់នឹងមិនអាចដឹងនោះទេថាពួកយើងដឹងពីរឿងមួយនេះឡើយ»
«ហ្ហឹម ល្អណាស់»
«យើងទៅកន្លែងរបស់យើងវិញហើយ»ឆិនយាននិយាយរួចក៏ប្រែខ្លួនជាបិសាចប្រចៀវហោះចេញទៅបាត់
«ចន ថេយ៉ុង ជួបនិងបានជួបគ្នាឆាប់ៗនេះ វាមិនយូនោះទេ»គីមលីន
   ងាកទៅមើលរាងតូចល្អិត ថេយ៍ហ្វាងវិញពេលនេះគេកំពុងតែអង្គុយធ្វើការទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន។
«ថេយ៍ហ្ហា៎ ឯងទៅញាំអីទេ!!»ជីមីនកេះស្មាមិត្តតិចៗសួរដោយបង្អូសសំឡេង
«........»ថេយ៍អង្គុយភ្លឹងគេមិនបានលឺពីអ្វីដែលជីមីនសួរនោះទេ ព្រោះតែអារម្មណ៍របស់គេ កំពុងគិតពីបុរស ដែលជួបពីម្សិលមិញនេះឯង
«ថេយ៍....គីមថេយ៉ុង ហ្វាង!»ដោយគ្មានការឆ្លើយតបពីមិត្តវិញជីមីនក៏ស្រែកដាក់ត្រចៀករបស់ថេយ៉ុងមួយទំហឹងធ្វើឲ្យគេភ្ញាក់ព្រើតតែម្តង
«ហួយ អាមីន ហើយមកស្រែកស្អីដាក់ត្រចៀកយើងនឹងថ្លង់សឹងស្លាប់ហើយ»ថេយ៉ុងងាកមកស្តីឲ្យជីមីមទាំងយកដៃទៅអង្អែលត្រចៀកខ្លួន
«អើ មកពីឯងនឹងហើយមិនដឹងអង្គុយគិតស្អីទេយើងហៅតិចមិនលឺ ចឹងមានតែស្រែក»
«អើ ហើយឯងមានការអីជាមួយយើងមែនទេ?»
«ហ្ហឹម ចង់បបួលទៅញាំបាយថ្ងៃត្រង់នឹងណា ព្រោះយ៉ុងហ្គីរវល់ប្រជុំមិនទាន់ចប់នោះទេ »
«អ៎ តោះចឹងយើងកំពុងតែឃ្លានស្រាប់ផង»
«ហើយឯងគិតចង់ទៅហាងណា»
«មួយណាក៏បានឲ្យតែជាជម្រើសល្អ»
   ថេយ៉ុងនិងជីមីនក៏ដើរសម្តៅទៅឡានរួចបើកចេញទៅបាត់ពួកគេបានចូលហាងអាហារមួយកន្លែង ប្រើរយៈពេលប្រហែលមួយម៉ោងទើបពួកគេញាំអាហារថ្ងៃត្រង់រួចរាល់ហើយក៏ប្រញាប់ចេញឡានទៅក្រុមហ៊ុនវិញព្រោះជិតដល់ម៉ោងការងារហើយ។
«ជីមីនឯងចូលក្នុងក្រុមហ៊ុនមុនទៅ យើងសុំទៅបន្ទប់ទឹកមួយភ្លែត»ថេយ៉ុង
«ហ្ហឹម~ចឹងយើងទៅមុនហើយ»ជីមីននិយាយរួចក៏ដើរចូលទៅក្នុងមុនបាត់ ចំណែកថរយ៍វិញក៏ដើរចូលទៅបន្ទប់ទឹក
«ហេតុអី ក៏មិនឃើញមិញនេះខ្ញុំឃើញគេដើរមកត្រង់នេះច្បាស់ណាស់»

The continue vote pg na jj 💙💙

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now